សេដ្ឋកិច្ច
ការលើកលែងពន្ធលើចំណេញមូលធន នឹងទាក់ទាញវិនិយោគិនឱ្យចូលមកក្នុងវិស័យមូលបត្រកាន់តែច្រើន
ពាក់ព័ន្ធនឹងការសម្រេចអនុម័តរបស់ក្រសួងសេដ្ឋកិច្ច ស្តីពី ការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានមានប្រសាសន៍ថា នេះគឺជាផ្នែកមួយនៃការលើកទឹកចិត្តពន្ធរបស់រាជរដ្ឋាភិបាលសម្រាប់វិស័យមូលបត្រ។

ថ្លែងប្រាប់«កម្ពុជាថ្មី» នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ស៊ូ សុជាតិ បានលើកឡើងកន្លងមកជុំវិញវិស័យមូលបត្រក៏មានអនុក្រឹតផ្សេងដែលការលើកទឹកចិត្តដល់វិនិយោគិនក្នុងវិស័យមួយនេះផងដែរ។
ជាក់ស្តែង ការសម្រេចអនុម័តរបស់ក្រសួងសេដ្ឋកិច្ចនេះទៀតសោទ គឺជាការបញ្ជាក់ជំហរមួយផ្សេងទៀតសម្រាប់ពន្ធថ្មី ព្រោះកាលពីក្នុងឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសស្តីពីការយកពន្ធលើចំណេញមូលធន ដូច្នេះហើយការសម្រេចអនុម័តលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រនេះបញ្ជាក់បន្ថែមថា ជាការគាំទ្រ និងជាការលើកទឹកចិត្តសម្រាប់ឱ្យវិនិយោគិនធ្វើការជួញដូរក្នុងវិស័យមូលបត្រដោយមិនទាន់មានការយកពន្ធលើចំណេញមូលធន ដែលនេះជាផ្នែកនៃការគាំទ្ររបស់រាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍន៍បន្តនៅក្នុងវិស័យមួយនេះ។
សម្រាប់ឆ្នាំ២០២៦ នេះ លោក ស៊ូ សុជាតិ បានអះអាងថា និយ័តករមូលបត្រកម្ពុជាមានសុទិដ្ឋិនិយមថា បន្ទាប់ពីការប្រកាសលើកលែងពន្ធលើចំណេញមូលធននេះហើយនឹងមានក្រុមហ៊ុនជាច្រើនដែលនឹងចាប់ផ្តើមចូលទីផ្សារ មានការបោះផ្សាយមូលបត្រកម្មសិទ្ធ ប៉ុន្តែការបោះផ្សាយមូលបត្រកម្មសិទ្ធ គឺអាចនៅមានទំហំតូចៗនៅឡើយ។ ដោយឡែក និយ័តករមូលបត្រកម្ពុជា ក៏នឹងមានការបោះផ្សាយមូលបត្របំណុលដែលមានទំហំធំៗនៅក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ លោក ស៊ូ សុជាតិ ជឿជាក់ថា ទំហំនៃការបោះផ្សាយ ឆ្នាំ២០២៦ នេះ និយ័តករមូលបត្រនឹងខិតខំជំរុញឱ្យបានរហូតដល់ទំហំប្រហាក់ប្រហែល ៣០០លានដុល្លារអាមេរិកសម្រាប់ចុះផ្សាយនៅក្នុងផ្សារមូលបត្រ។
សូមជម្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រ សំដៅធ្វើយ៉ាងដើម្បីទាក់ទាញវិស័យឯកជនធ្វើការបោះផ្សាយមូលបត្រនៅលើផ្សារមូលបត្រកម្ពុជា ដែលត្រូវបានចាត់ទុកថាជាប្រភពទុនថ្មី។

ការសម្រេចដាក់ឱ្យប្រើប្រាស់នូវការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រនេះ គឺធ្វើឡើងនៅក្នុងគោលបំណងផ្តល់ការលើកលែងពន្ធលើចំណេញ មូលធនសម្រាប់ផលិតផលមូលបត្រស្របតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ និងការពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


