សេដ្ឋកិច្ច
ទីផ្សារមូលបត្រ ជាសរសៃឈាមសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍគ្រប់វិស័យតាយរយៈការផ្តល់ប្រភពទុនក្នុងរយៈពេលវែង
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងការជំរុញការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែងដល់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។

ពាក់ព័ន្ធទៅនឹងវិស័យមូលបត្រនេះដែរ លោក ស៊ូ សុជាតិ បានមានប្រសាសន៍ថា សន្ទុះនៃការរីកចម្រើនក្នុងទីផ្សារមូលបត្រកម្ពុជាកំពុងមានការកើនឡើង តាមរយៈការសហការគ្នាក្នុងការលើកកម្ពស់ចំណេះដឹង និងការចែករំលែកនូវព័ត៌មានពាក់ព័ន្ធនឹងវិស័យមូលបត្រ។
ជាក់ស្តែងនៅក្នុងដំណើរឆ្ពោះទៅចក្ខុវិស័យកម្ពុជា ២០៥០ វិស័យមូលបត្រត្រូវបានកំណត់ជាវិស័យអាទិភាពមួយ ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយបរិយាបន្ន នវានុវត្តន៍ និងនិរន្តភាព ដោយហេតុថា វិស័យនេះ ជាវិស័យដ៏សំខាន់ដែលផ្តល់ច្រកក្នុងការកៀរគរសាច់ប្រាក់ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីបង្កើននូវកាលានុវត្តភាពវិនិយោគ និងការធ្វើពិពិធកម្មឧបរកណ៍ហិរញ្ញវត្ថុ។

លោក ស៊ូ សុជាតិ បានសង្កត់ធ្ងន់ថា «វិស័យមូលបត្រ គឺជាសរសៃឈាមសេដ្ឋកិច្ច ដែលមានសក្តានុពលខ្ពស់នៅក្នុងការជំរុញ ការអភិវឌ្ឍគ្រប់វិស័យ តាមរយៈការផ្តល់នូវប្រភពទុនរយៈពេលវែងសម្រាប់សហគ្រាសក្រុមហ៊ុន ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន»។
អាស្រ័យហេតុនេះ ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍវិស័យមូលបត្រ នៅកម្ពុជាប្រកបដោយសណ្តាប់ធ្នាប់, តម្លាភាព, ភាពធន់, ជវភាព, បរិយាបន្ន, និរន្តរភាព និង នវានុវត្តន៍ និយ័តករមូលបត្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥បានទទួលការឯកភាពពីក្រុមប្រឹក្សា អ.ស.ហ. ដែលនៅក្នុងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍នេះបានដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្រ្តគន្លឹះចំនួន ៣ រួមមាន៖ ក្របខ័ណ្ឌយុទ្ធសាស្រ្តពង្រឹងទីផ្សារ, ពង្រីកទីផ្សារ និងគាំទ្រការអភិវឌ្ឍទីផ្សារ និងមានវិធានការយុទ្ធសាស្ត្រចំនួន ១៣។
លោក ក៏បានបន្តទៀតថា ឯកសារយុទ្ធ-សាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រនេះ ជាឯកសារដ៏សំខាន់ដែលនឹងគាំទ្រដល់ការសម្រេចបាននូវ ចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០ របស់កម្ពុជា និងជាឯកសាររស់ដែលត្រូវបានរៀបចំឡើងដោយ មានការវិភាគគ្រប់ជ្រុងជ្រោយលើភាពខ្លាំង, ភាពខ្សោយ, កាលានុវត្តភាព និងការគំរាម, និន្នាការវិវត្តន៍ នៃវិស័យមូលបត្រ និងសេដ្ឋកិច្ចកម្ពុជា និងនិន្នាការវិវត្តន៍ក្នុងតំបន់ និងសាកល ព្រមទាំងមាន សង្គតិភាពជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗ។

តាមរយៈយុទ្ធសាស្ត្រនេះ ផលិតផល សេវា និងទីផ្សារថ្មីៗ នឹងត្រូវបង្កើតឡើង និងដាក់ឱ្យដំណើរការ ដូចជាមូលនិធិដែល អាចជួញដូរបាន (ETF), Depositary Receipt (DR), បរធនវិនិយោគអចលនវត្ថុ (REIT), ឧបករណ៍និស្សន្ទផ្សេងទៀត, ការជួញដូរមូលបត្រតាមម៉ាជីន, ការខ្ចី និងឱ្យខ្ចីមូលបត្រ, ទីផ្សារ ខុម៉ូឌីធីអនាគត, ហិរញ្ញប្បទានវិនិយោគពីបុគ្គលទៅបុគ្គល និងទ្រព្យឌីជីថល ជាដើម។
ទន្ទឹមនេះ លោក ស៊ូ សុជាតិ ជឿជាក់ថា តាមរយៈយុទ្ធសាស្ត្រនេះ ក៏ដូចជាការរួមគ្នាជាធ្លុងមួយរបស់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យមូលបត្រ នឹងធ្វើឱ្យវិស័យមូលបត្រនៅកម្ពុជារីកចម្រើនយ៉ាងឆាប់រហ័សប្រកបដោយសណ្តាប់ធ្នាប់, តម្លាភាព, ភាពធន់, ជវភាព, បរិយាបន្ន, និរន្តរភាព និងនវានុវត្តន៍ ដូចនេះ វាជាបេសកកម្មរបស់យើងទាំងអស់គ្នានៅក្នុងការអភិវឌ្ឍទីផ្សារនេះ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


