សេដ្ឋកិច្ច
កម្ពុជា-ជប៉ុន រួមគ្នាជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអភិវឌ្ឍវិស័យមូលបត្រ
និយ័តករមូលបត្រកម្ពុជា និងក្រុមហ៊ុន GFTN Japan Ltd. របស់ជប៉ុន បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីជំរុញការប្រើប្រាស់នូវបច្ចេកវិទ្យាហិរញ្ញវត្ថុ ( Fintech) ក្នុងការអភិវឌ្ឍវិស័យមូលបត្ររបស់កម្ពុជាឱ្យកាន់តែភាពសម្បូរបែប និងផ្តល់ភាពងាយស្រួលដល់វិនិយោគិន។

លោក ស៊ូ សុជាតិ បានឱ្យ «កម្ពុជាថ្មី» ដឹងនៅថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២៦ នេះថា និយ័តករមូលបត្រកម្ពុជា បានចុះMoU ជាមួយនឹងក្រុមហ៊ុនGFTN Japan Ltd. របស់ជប៉ុន ដែលជាក្រុមហ៊ុនផ្នែករៀបចំ និងយល់ដឹងការងារផ្នែកតួនាទីនៃការប្រើប្រាស់ឌីជីថល និង បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech)។
លោកបានគូសបញ្ជាក់ថា ក្រុមហ៊ុននេះ ជាក្រុមនៃផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (Finance and technology)ដែលមានឈ្មោះថា បណ្តាញហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល (Global Finance and technology network ) ដោយមានតួនាទីជាអ្នករៀបចំផង ជាអ្នកជំនាញផង ហើយក៏ជាអ្នកជំនាញផងផ្នែក technology មានស្នាក់ការនៅសង្ហបុរី និងទីក្រុងតូក្យូ។
លោកថា៖«ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករមូលបត្រ និងក្រុមហ៊ុនជប៉ុននេះ ធ្វើឡើងនៅក្នុងគោលដៅសំខាន់ គឺដើម្បីចែករំលែកនូវបទពិសោធន៍គ្នាទៅវិញទៅមកផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា (Finance and technology) ។ ជាពិសេសពាក់ព័ន្ធនិងវិស័យមូលបត្រ លើការបង្កើតកិច្ចសហប្រតិបត្តិការ ដោយផ្តោត លើអត្ថប្រយោជន៍រួមនៃការជំរុញនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ, ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងវិស័យមូលបត្រ និងស្ថាប័ន, ការកសាងសមត្ថភាពរបស់មន្ត្រីជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការបង្កើតកិច្ចសហការ អន្តរជាតិ»។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា ការងារនេះបាននឹងកំពុងចាប់ផ្តើមជាមួយគ្នា មានន័យថាបច្ចុប្បន្នកម្ពុជា និងជប៉ុន ជាដៃគូជាមួយគ្នាផ្នែកនិយ័តករ និងពិនិត្យមើលរឿងផ្នែកបទបញ្ញាត្តិ ដោយខាងក្រុមហ៊ុនជប៉ុនជាអ្នកចែករំលែកបទពិសោធន៍មកកាន់កម្ពុជាលើការរីកចម្រើននៃបច្ចេកវិទ្យាថ្មីៗ ការប្រកួតប្រជែង និងហានិភ័យនានា ដែលកម្ពុជាត្រូវការចាំបាច់នូវអ្នកជំនាញដើម្បីអាចឱ្យនិយ័តករមូលបត្រអាចធ្វើការងារគ្រប់គ្រងក៏ដូចជាបទបញ្ញាត្តិកាន់តែអាចទទួលយកបាននៅក្នុងវិស័យបច្ចេកវិទ្យាថ្មីៗ។

ទន្ទឹមនេះ លោក ស៊ូ សុជាតិ បានបន្ថែមថា ដំណាងក្រុមហ៊ុនលោក Takeshi Kito ក៏នឹងរៀបចំការធ្វើពិព័រណ៍បច្ចេកវិទ្យា (Fintech) សម្រាប់វិស័យហិរញ្ញវត្ថុជារួមនៅកម្ពុជានៅចុងឆ្នាំ២០២៦ នេះ ដោយនិយ័តករមូលបត្រកម្ពុជា ក៏នឹងចូលរួមជាមួយក្រុមហ៊ុនក្នុងការបង្ហាញនូវការរីកចម្រើនវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យាពីប្រទេសជប៉ុនមកកាន់កម្ពុជា៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


