សេដ្ឋកិច្ច
ផ្សារមូលបត្រកៀរគរទុនប្រមាណ ៧០០ លានដុល្លារ
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ប្រាប់ឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ ៧០០ លានដុល្លារអាមេរិក។

ក្នុងពិធីចុះបញ្ជីលក់សញ្ញាបណ្ណជាផ្លូវការរបស់ ក្រុមហ៊ុន ជូនពេញ អាហ្វ្រិកូ នៅផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៦ លោក ស៊ូ សុជាតិ មានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវបទប្បញ្ញត្តិថ្មីៗ និងគំនិតផ្តួចផ្តើមដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន និងបណ្តាក្រុមហ៊ុននានា ទីផ្សារមូលបត្រកម្ពុជាបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះមានក្រុមហ៊ុនជាច្រើនដែលកំពុងត្រៀមខ្លួនធ្វើការបោះពុម្ភផ្សាយលក់ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្រចំណូល ហើយនឹងអាចធ្វើការចុះបញ្ជីលក់មូលបត្ររបស់ខ្លួនជាបន្តបន្ទាប់នាពេលឆាប់ៗខាងមុខនេះ។
គិតមកដល់ពេលនេះ ក្រុមហ៊ុនដែលបានបោះផ្សាយ និងចុះបញ្ជីលក់មូលបត្រនៅផ្សារ មូលបត្រកម្ពុជា បានប្រមូលសាច់ប្រាក់ពីទីផ្សារក្នុងរង្វង់ ៧០០ លានដុល្លារអាម៉េរិក។ ក្នុងនោះ មានក្រុមហ៊ុនចំនួន ១២ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៥ បានបោះផ្សាយលក់ មូលបត្របំណុល ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា។

លោក ស៊ូ សុជាតិ បានអះអាងថា «ថ្វីត្បិតតែប្រទេសកម្ពុជាយើងចាប់ផ្តើមទីផ្សារក្រោយគេ ហើយទំហំទីផ្សារនៅតូច ប៉ុន្តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការថ្នាក់តំបន់ និងសកល»។
ទន្ទឹមនេះ លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា សក្តានុពលនៃទីផ្សារមូលបត្រ គឺពុំមានដែនកំណត់នោះទេ ក្រុមហ៊ុនដែលមានកំណើនអាជីវកម្មអាចកៀរគរទុនម្តងហើយម្តងទៀត ដោយវិសាលភាពនៃវិនិយោគិនរបស់យើងធំទូលាយ និងមានពីគ្រប់វិស័យ ទាំងរូបវ័ន្តបុគ្គល និងនីតិបុគ្គល ទាំងក្នុងស្រុក និងក្រៅស្រុក។

តាមរយៈសមិទ្ធិផលកន្លងមក និងការប្រមូលទុនយ៉ាងគំហុកនៅក្នុងឆ្នាំមុននេះ ការកៀរគរទុនបានកើនឡើងរហូតដល់ប្រមាណ ២៦៥ លានដុល្លារអាមេរិក។
ពាក់ព័ន្ធទៅនឹងទីផ្សារភាគហ៊ុន លោក ហុង សុហួរ ក៏បានឱ្យដឹងដែរថា គិតត្រឹមបច្ចុប្បន្ននេះ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ២៧ ដែលរួមមានក្រុមហ៊ុនចំនួន ១២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុន ១៥ ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម។ ក្រុមហ៊ុនទាំង ២៧ នេះ បានប្រមូលទុនសរុបពីផ្សារមូលបត្រប្រមាណជា ៧០៣ លានដុល្លារអាមេរិក។
បើក្រលេកមើលទិន្នន័យទីផ្សារវិញ ក្នុងឆ្នាំ២០២៥ ទីផ្សារមានស្ថិរភាព និងមានភាពធន់ ដោយសន្ទស្សន៍ទីផ្សារបានបិទនៅ ៤២៣,០៦ពិន្ទុ កើនឡើង២,៥% បើធៀប នឹងឆ្នាំ២០២៤ ហើយទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងមួយថ្ងៃមានប្រមាណ ១១ ម៉ឺនដុល្លារ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនជាមធ្យមមានប្រមាណជា ១០ ម៉ឺនភាគហ៊ុន ដោយមានការជួញដូរតាមការចរចាបានកើតឡើងជាច្រើនដងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ។
រីឯចំនួនគណនីជួញដូរបានហក់ទៅដល់ប្រមាណជា ៧៣.០០០ គណនីជួញដូរ គិតត្រឹមឆ្នាំ២០២៥ ដោយមានកើន ឡើងប្រមាណជា ១៤.៥០០ គណនី បើធៀបនឹងឆ្នាំ២០២៤។

លោក ហុង សុហួរ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចជា សកលហាក់មានភាពមិននឹងនរ បន្ថែមដោយការឈានពានពីសំណាក់ប្រទេសជិតខាងមកលើប្រទេសកម្ពុជាក្តី តែផ្សារមូលបត្រកម្ពុជានៅតែធ្វើដំណើរយ៉ាងស្វាហាប់ទៅមុខ និងរក្សាបានភាពធន់ ពោលគឺធ្វើដំណើរឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហ៊ានតូចៗក្តី តែនៅតែបន្តឥតឈប់ឈរ៕
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៧ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


