សេដ្ឋកិច្ច
រដ្ឋអនុម័តសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល”
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ សមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។

ការអនុម័តលើសេចក្តីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងនៅក្នុងប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៧ អាណត្តិទី១ ក្រោមអធិបតេយ្យភាពបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សា អ.ស.ហ. លើរបៀបវារៈចំនួន ៧ ដោយក្នុងនោះក៏មានផងដែរនូវការស្នើសុំអនុម័តលើសេចក្តីព្រាង ប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។
បន្ទាប់ពីធ្វើបទ បង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់ទាំងកម្រិតបច្ចេកទេស និងគោលនយោបាយលើ របៀបវារៈដែលបានរៀបចំដោយមន្ត្រីជំនាញ ន.ម.ក.។
ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានអនុម័តលើសេចក្តី-ព្រាងប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់ ន.ម.ក.។

សេចក្តីព្រាង ប្រកាសនេះ បានបែងចែកជា ៩ ជំពូក ៦៣ ប្រការ ដោយបានកំណត់ពីលក្ខខណ្ឌ និងនីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និងកាតព្វកិច្ចផ្សេងៗរបស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារទ្រព្យឌីជីថល និងបុគ្គលពាក់ព័ន្ធ ផ្សេងទៀត ក្នុងទិសដៅធានាឱ្យមាននូវសុច្ចរិតភាពទីផ្សារ តម្លាភាព សណ្តាប់ធ្នាប់ និងកិច្ចការពារវិនិយោគិន។
សេចក្តីព្រាងប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទ្រព្យឌីជីថល ដែលមិនជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យឌីជីថលជាយន្តការនៃការទូទាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការអនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល របស់ ន.ម.ក. បានចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយស្របតាមការចង្អុលបង្ហាញផ្លូវដោយគោលនយោបាយអភិវឌ្ឍន៍បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា២០២៣-២០២៨ របស់រាជរដ្ឋាភិបាល ព្រមទាំងស្របតាមតម្រូវការចាំបាច់ចំពោះមុខសម្រាប់ការបន្តអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


