លោក អាន់វ៉ា អ៊ីប្រាហ៊ីម Archives - Kampuchea Thmey Daily
ម៉ាឡេស៊ីប្រកាសឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃ​ថាមពល
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​ប្រកាស​កាលពីថ្ងៃពុធ (១ មេសា) ថា បុគ្គលិករដ្ឋាភិបាល​ម៉ាឡេស៊ីទាំងអស់នឹងចាប់ផ្តើមធ្វើការពីផ្ទះនៅខែមេសានេះ​ ​ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាល​ដើម្បីកាត់បន្ថយការប្រើប្រាស់ និង​ការចំណាយថ្លៃថាមពល ​ចំពេលតម្លៃប្រេងឥន្ធនៈហក់ឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។
គោលនយោបាយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែមេសា ហើយនឹង​គ្របដណ្ដប់លើបុគ្គលិកនៅតាមក្រសួង ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋ។
លោក ​អាន់វ៉ា បាន​ថ្លែង​ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា គោលបំណងរបស់រដ្ឋាភិបាល «គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល»។
លោកបានបន្តថា ព័ត៌មានលម្អិតបន្ថែមលើគោលនយោបាយនេះ នឹងត្រូវបានប្រកាសនៅពេលក្រោយ ដោយបន្ថែមថា ​ក្រុមហ៊ុនប្រេងរដ្ឋ Petronas និងក្រុមហ៊ុនផ្សេងទៀត កំពុង​ប្រឹងប្រែង​ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល។
នាយករដ្ឋមន្រ្តីដដែល​លោកបាននិយាយផងដែរថា ម៉ាឡេស៊ី​នឹងបង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវិបត្តិថាមពលតាមអ៊ិនធឺណិត​។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីកំពុងចំណាយប្រាក់ជិត ១ ​ប៊ីលានដុល្លារ/ខែ លើវិធានការឧបត្ថម្ភធនថាមពល​ ដើម្បីរក្សាតម្លៃប្រេងឥន្ធនៈលក់រាយឱ្យនៅទាបសម្រាប់ប្រជាពលរដ្ឋ។
ក្រសួងហិរញ្ញវត្ថុ​ក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក​កាលពីថ្ងៃពុធដូចគ្នា បានប្រកាសពី​កំណើនតម្លៃប្រេងម៉ាសូតដែលមិនស្ថិតនៅក្នុងគោលការណ៍ឧបត្ថម្ភធនជាលើកទីបួនជាប់ៗគ្នា​ ដែលនេះបង្ហាញថា ម៉ាឡេស៊ីនៅតែរងផលប៉ះពាល់ពីការហក់ឡើងនៃតម្លៃថាមពលសកល៕
The post ម៉ាឡេស៊ីប្រកាសឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃ​ថាមពល appeared first on Kampuchea Thmey Daily.
លោក អាន់វ៉ា៖ អ៊ីរ៉ង់​ត្រៀមរួច​រាល់​​សម្រាប់​ការ​​​ចរចា​បញ្ចប់សង្គ្រាម​ជាមួយអាមេរិក​​
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាន​​ជួប​ពិភាក្សា​​ដោយ​ផ្ទាល់​តាម​ប្រព័ន្ធ​​ទូរស័ព្ទ​​​ជាមួយ​ប្រ​ធានាធិបតី​អ៊ីរ៉ង់ លោក ​​Masoud Pezeshkian ដោយ​​អះអាងថា អ៊ីរ៉ង​​​​ត្រៀម​ខ្លួន​​​រួចរាល់​​ដើម្បី​​​ចរចា​ និង​ថា ​​​​​​សង្គ្រាម​នឹង​បញ្ចប់​យ៉ាង​ពិត​ប្រាកដ​​។
​​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី ​ហាក់​​បាន​ប្រឹង​ប្រែង​​ជាង​បណ្តា​ប្រទេសនានា​ក្នុងតំបន់អាស៊ានក្នុងការ​រកដំណោះស្រាយ​ក្នុង​​ជម្លោះ​រវាង​​អ៊ីរ៉ង់​និង​សហរដ្ឋអាមេរិក​ក្នុង​១ខែចុងក្រោយនេះ។ ​​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បាន​​​​​​​​​​បង្ហាញ​កា​រគាំទ្រ​ដល់​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក ​Shehbaz Sharif ​ដើម្បី​សម្របសម្រួល​​ភាគី​ជម្លោះ​គឺ​អឺរ៉ង់ និង​សហរដ្ឋអាមេរិក​ ដើម្បី​​បញ្ចប់​កា​រប្រយុទ្ធ​​គ្នា​។​​ ជាមួយគ្នា​នោះ ​លោក អាន់វ៉ា បាន​ជួបតាមទូរស័ព្ទ​ជាមួយមេដឹកនាំ​សំខាន់ៗ​ជាច្រើន​រូប​​នៅ​ក្នុងតំបន់​មជ្ឈិមបូព៌ា។​​
​​នាយករដ្ឋមន្ត្រី អាន់វ៉ា ​​ក៏បានអះអាង​ថា ម៉ាឡេស៊ី​ថ្កោលទោស​​​​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​វាយប្រហារ​​របស់​អ៊ីស្រាអែល​គាំទ្រ​ដោយ​អាមេរិក​លើ​ប្រទេសអ៊ីរ៉ង់ ហើយ​ នៅពេលជាមួយគ្នានេះ ម៉ាឡេស៊ី​​​ក៏បង្ហាញ​​នូវក្តីកង្វល់​​ចំពោះ​ប្រទេសជាមិត្ត​​ក្នុងតំបន់ឈូងសមុទ្រដែលរងផលប៉ះពាល់​ពី​ជម្លោះ​នេះ​។
​ប្រទេសម៉ាឡេស៊ី​​​ ថ្កោល​ទោស​​សកម្មភាព​ណាមួយ​ដែលសំដៅ​​ដល់​​សាធារណៈ​ ព្រោះ​វា​​រំលោភ​​យ៉ាង​ពិតប្រាកដ​នូវ​​ច្បាប់​អន្តរជាតិ​​ គោលការណ៍​មនុស្សធម៌​និង​តម្លៃ​នៃ​យុត្តិធម៌។
លោក អាន់វ៉ា បាន​លើក​ឡើង​ថា បទពិសោធន៍អតីតកាល​ បានបង្ហាញថា បទឈប់បាញ់ដែលគ្មានការធានាយ៉ាងម៉ឺងម៉ាត់នឹងធ្វើឱ្យវដ្តនៃអំពើហិង្សាកើតឡើងម្តងទៀត ដូចដែលវាបានកើតឡើងនៅហ្គាហ្សា និង​ប្រទេស​លីបង់។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពត្រូវតែបន្តដោយយុត្តិធម៌ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយូរអង្វែង។
ប្រទេសម៉ាឡេស៊ីជឿជាក់ថា សន្តិភាពពិតប្រាកដទាមទារដំណោះស្រាយយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពរបស់គ្រប់ភាគីទាំងអស់ និងស្តារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឡើងវិញនៅក្នុងតំបន់អាស៊ីខាងលិច។
​លោក អាន់វ៉ា បាន​លើក​ឡើង​ដែរថា៖«​ខ្ញុំក៏សូមកោតសរសើរចំពោះការកោតសរសើររបស់ប្រធានាធិបតី Pezeshkian ចំពោះការគាំទ្ររបស់ប្រទេសម៉ាឡេស៊ី ហើយប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពនេះ។
​ជម្លោះ​នៅ​ប្រទេសអ៊ីរ៉ង់​បាន​ផ្ទុះ​ឡើង​នៅពេល​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​​គាំទ្រ​ដោយសហរដ្ឋអាមេរិក​​ ចាប់​ផ្តើម​​នៅ​ថ្ងៃទី​២៨ខែ​កុម្ភៈ ដោយ​សម្លាប់​មេដឹកនាំ​កំពូល​ៗ​របស់អ៊ីរ៉ង់​ ហើយជម្លោះ​នេះ​​បាន​​បណ្តាល​ឲ្យ​មនុស្ស​​រាប់ពាន់​នាក់​បានស្លាប់​ និង​​​​អ្នករបួស​​រាប់​ពាន់​រហូតដល់​ម៉ឺននាក់​​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​​​រហូតដល់​ពេលនេះ៕
រ៉ាន់ រើយ​
The post លោក អាន់វ៉ា៖ អ៊ីរ៉ង់​ត្រៀមរួច​រាល់​​សម្រាប់​ការ​​​ចរចា​បញ្ចប់សង្គ្រាម​ជាមួយអាមេរិក​​ appeared first on Kampuchea Thmey Daily.
​​​​​​​​​​​​សម្តេច​ ហ៊ុន ម៉ាណែត៖ ទ័ពថៃ​កាន់​កាប់ចូល​ជ្រៅ​​​ក្នុង​ទឹកដី​​កម្ពុជា​​ បញ្ហា​​ព្រំដែន​នៅតែ​«ផុយស្រួយ»​
​ក្នុង​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​​ (Board of Peace) ​​លើក​ដំបូង​​នៅទីក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក សម្តេច​​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ ថា ​កង​ទ័ពថៃ​​នៅតែ​កាន់​កាប់​​​ចូល​ជ្រៅ​ក្នុងទឹកដី​កម្ពុជា លើស​ពី​អ្វី​ដែល​ពួកគេ​ធ្លាប់​ទទួលស្គាល់ខ្សែ​រ​បន្ទាត់​ព្រំ​ដែន​ដែល​មានជាយូរមក​ហើយ​។
​នៅ​ក្នុង​បទសម្ពាសន៍​ផ្តាច់មុខ (​ Inclusive Interview) ជាមួយ​​សារ​ព័ត៌មាន​រ៉យទ័រនៅថ្ងៃទី១៧ខែកុម្ភៈ ​សម្តេច​​បវរ​ធិបតី ហ៊ុន ម៉ាណែត លើក​ឡើង​ថា កងកម្លាំង​របស់​ប្រទេស​ថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ​បើ​ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​ប្រធាន​អាស៊ាន​​។
​ក្រោម​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​របស់​​​​ប្រធានអាស៊ាន និង​​រដ្ឋាភិបាល​​សហរដ្ឋអាមេរិក ក៏ដូច​ជា ​ការ​អន្តរាគមន៍​ជាច្រើន​លើក ពី​រដ្ឋាភិបាល​​ទីក្រុង​ប៉េកាំង ​​ជម្លោះ​​​​ប្រដាប់​អាវុធ​​រវាង​ថៃ​និង​កម្ពុជាបាន​បញ្ជប់​ក្រោម​​បទ​ឈប់​​​បាញ់​ចំនួន​ពីរលើក និង​ កិច្ច​ព្រម​ព្រៀង​​សន្តិភាព​ដែលភាគី​ថៃ​និង​កម្ពុជា​បាន​ចុះ​​ហត្ថលេខា​​​កាលថ្ងៃទី​២៦ខែតុលា​ឆ្នាំ​​២០២៥​ នៅទីក្រុង​កូឡាឡាំពូ​​។​​
​ប៉ុន្តែ​ចាប់​តាំងពី​សង្គ្រាម​ផ្ទុះ​ឡើង​​លើក​ទី២​រយៈពេល​២១​ថ្ងៃ ​ពីថ្ងៃទី​​៧​ដល់ថ្ងៃ​ទី​២៧​​ខែធ្នូ​​ឆ្នាំ​២០២៥ ភាគី​ថៃ​បាន​ប្រើ​ប្រាស់មធ្យោបាយ​ប្រយុទ្ធ​ដ៏សាហាវ​បំផុត​ក្នុង​នោះ មាន​ការ​ប្រើប្រាស់យន្តហោះ​ចម្បាំង​​ F-16 ​ជាដើម ទម្លាក់​គ្រប់បែក​​ធុនធ្ងន់​​លើ​​ប្រាសាទបុរាណ​​​ប្រវត្ថិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្ពាន់ វត្តអារាម ដោយ​ការ​ឈ្លានពាន​ចូល​កាន់​កាប់ទឹកដីកម្ពុជា​​ជាច្រើន​កន្លែង​ផ្ទុយពីការ​អំពាវនាវ​​របស់​អន្តរជាតិ។​
លោក ហ៊ុន ម៉ាណែត បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា «យើងនៅ​តែ​ឃើញមាន​កងកម្លាំង​ថៃកាន់កាប់​ចូល​ជ្រៅចូលទៅក្នុងទឹកដីកម្ពុជានៅក្នុងតំបន់ជាច្រើន។ ការ​កាន់​កាប់របស់​ថៃ​គឺហួសពី​ផែន​ទី​សូម្បី​​​កំណត់​ដោយ​ឯកតោភាគីរបស់ភាគី​ថៃ​​»​។
​ដោយបន្ថែមថា កងទ័ពថៃបានដាក់កុងតឺន័រ និងរាយ​លួសបន្លានៅខាងក្នុងអ្វី [ព្រំដែន​]ដែលប្រទេសថៃបានទទួលស្គាល់ជាយូរមកហើយថាជាទឹកដីកម្ពុជា ហើយប្រជាជនមិនអាចត្រឡប់ទៅផ្ទះវិញបានទេ។
​នៅ​ក្នុង​បទ​សម្ភាសន៍​​​ចេញផ្សាយ​នៅថ្ងៃទី​១៨ខែ​កុម្ភៈនេះ ​សម្តេច​​ ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម (JBC) ចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ពួកគេ។
​​នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច​បវរធិបតី​ ហ៊ុន​ ម៉ាណែត​ (កណ្តាល)​ ចាប់ដៃជាមួយ​​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆា​នវីរៈគុល​ ក្នុងពិធីចុះ​ហត្ថលេខា​​ត​លើ​កិច្ច​ព្រមព្រៀងសន្តិភាព​កាលថ្ងៃទី​២៦ខែតុលា​ឆ្នាំ​២០២៥។
​ភ្លាមៗ​ក្រោយ​ថ្ងៃ​​​​ចុះ​ហត្ថលេខា​លើ​​បទ​ឈប់បាញ់​​​​លើក​ទី២​កាលថ្ងៃទី​២៧ខែ​ធ្នូ​ឆ្នាំ​២០២៥ ​គណៈកម្មការ​ព្រំដែន​​រួម​​​ (JBC)  ភាគី​កម្ពុជា បាន​បញ្ជូនលិខិត​​​​​ស្នើ​បើក​កិច្ច​ប្រជុំ​​លើ​បញ្ហា​បច្ចេកទេស​​កំណត់បង្គោលសីមា ប៉ុន្តែ​ភាគី​ថៃ​​បាន​យកលេស​​​រដ្ឋាភិបាលរបស់ខ្លួន​មិនទាន់រៀបរយ ក្នុងចេតនា​​​ពន្យា​​​ពេល​នៃកិច្ចចរចា​​រកដំណោះស្រាយ ប៉ុន្តែ​​​ក្រុមយោធា​របស់​ពួកគេ​ បាន​ធ្វើសកម្មភាព​ស្ថាបនា​ផ្លូវ​​ ជីកប្រឡាយ សាងសង់សំណង់​ផ្សេងៗ​នៅ​លើ​តំបន់​ដែលពួកគេ​ឈ្លានពាន។
តាមរ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ក្នុងសប្តាហ៍នេះ ​ដោយ​​​​សង្ឃឹមថា ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន​នៃ​ប្រទេសទាំង​​ពីរ ដោយសម្តេច​ ​​​​ពណ៌នា​ថា​ ស្ថានការ​ណ៍​នៅព្រំដែន​នៅតែ​«​ផុយស្រួយ»​នៅឡើយ​៕
រ៉ាន់ រើយ​​
The post ​​​​​​​​​​​​សម្តេច​ ហ៊ុន ម៉ាណែត៖ ទ័ពថៃ​កាន់​កាប់ចូល​ជ្រៅ​​​ក្នុង​ទឹកដី​​កម្ពុជា​​ បញ្ហា​​ព្រំដែន​នៅតែ​«ផុយស្រួយ»​ appeared first on Kampuchea Thmey Daily.
អាស៊ាននឹង​តាម​ដាន​ស្ថាន​ភាព​នៅ​​​មីយ៉ាន់​ម៉ា​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​
នាយក​រដ្ឋ​មន្រី​ម៉ាឡេស៊ី​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម​ [Anwar Ibrahim] បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ ថា​មេដឹក​នាំ​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍ (អាស៊ាន) នឹង​ពិចារណា​ក្នុង​ការវិវត្តន៍នានា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា បន្ទាប់ពី​ដំណាក់​កាល​ដំបូង​នៃ​ការ​បោះ​ឆ្នោត​របស់​ខ្លួនពេញ​មួយ​សប្តាហ៍​​។
លោក Anwar Ibrahim នាយករដ្ឋមន្រី​ម៉ាឡេស៊ី។ Reuters
សេចក្តីរាយការណ៍របស​​សារព័ត៌មានរ៉យទ័រ​ ឱ្យ​ដឹង​ថា ការ​​បោះ​​ឆ្នោត​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ក្នុង​​ដំណាក់​​កាល​​ជា​​ច្រើន​​​ចំ​​ពេល​​មាន​សង្រ្គាម​ស៊ីវិល​ដែល​កំពុង​បន្ត ហើយ​បាន​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា និង​នាំ​ឱ្យមាន​វិបត្តិ​មនុស្ស​ធម៌​ដ៏​អាក្រក់​បំផុត​​មួយ​នៅ​អាស៊ី។
ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បានអង្គ​ការ​សហ​ប្រជាជាតិមាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ជា​ពិសេស​រដ្ឋាភិ​បាល​លោក​ខាង​លិច និង​ក្រុម​សិទ្ធិ​មនុស្ស​ថា​វា​ជា​ការ​បោក​ប្រាស់ និង​ការ​ប៉ុន​ប៉ង​របស់​របប​យោធា​ដែល​កំពុង​កាន់​អំណាច​ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង​ដោយ​យោធា​តាម​រយៈ​តំណាងអ្នក​​នយោបាយ​។
របប​យោធា​មី​យ៉ានម៉ា​បាន​បដិសេធ​ការ​ស្នើ​នានា​របស់​បណ្តា​អ្នក​ដឹក​នាំ​ពិភព​លោក​និង​អង្គការ​សហប្រជាជាតិ​ ហើយ​និយាយថា​ការ​​បោះ​​ឆ្នោត​​មិន​​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ដោយ​​ការ​​បង្ខិត​​បង្ខំ ឬ​​ដោយ​​បង្ខំឡើយ​ វាជា​​​ការ​​គាំទ្រ​​ពី​​សាធារណជនពិត​ប្រាកដ​។
លោក Anwar ដែល​ជា​ប្រធាននៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (Asean)​​ បច្ចុប្បន្ន បាន​និយាយ​ថាមេដឹក​នាំ​ទាំង​អស់​ ដែល​មាន​សមាជិក​ចំនួន ១១ប្រទេស ​នឹង​តាម​ដាន​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ដោយ​យក​ចិត្ត​ទុក​ដាក់ រួម​ទាំង​ជំហានផ្សេង​ទៀត​​ដែល​កំពុង​ដំណើរ​ការ​ដែល​ទាក់​ទង​នឹង​នយោបាយ​ក្នុង​ប្រទេស​នេះ​។​
លោក​បាន​និយាយ​នៅ​សន្នី​សីទ​សារព័ត៌មាន​មួយ​ថា​៖​ «នឹង​ការ​វាយ​តម្លៃ​ណា​មួយ​ដំណើរ​ការ​តាម​លំដាប់​លំ​ដោយ ចំណែក​ការ​ដឹក​នាំ​គឺ​តម្រូវ​ឱ្យ​កាត់​បន្ថយ​អំពើ​ហិង្សា​ ជៀស​វាង​សកម្មភាព​ដែល​អាច​ធ្វើ​ឱ្យ​មាន​ការ​បែក​បាក់​កាន់​តែ​​ខ្លាំង​ ផ្តល់​ភាព​ស្រប​ច្បាប់​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​​គួរ​លើក​ទឹក​ចិត្ត​ឱ្យ​មនុស្ស​គ្រប់​រូប​អាច​មាន​សិទ្ធិ​ទាម​ទា​អ្វី​ដែល​ពួក​គេ​ចង់​បាន​ផង​ដែរ​»។
រដ្ឋ​មន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ធ្លាប់​បាន​និយាយ​កាល​ពី​មុន​ថា​ អាស៊ានចង់​ឱ្យ​ការ​បោះ​ឆ្នោត​មាន​ភាព​យុត្តិធម៌ និង​រាប់​បញ្ចូល ហើយ​ក៏​បាន​ជំរុញ​ឱ្យ​របប​យោធា​មីយ៉ាន់ម៉ា ប្រកាន់​ខ្ជាប់​នូវកិច្ច​ព្រមព្រៀង​សន្តិភាព​ដែល​ខ្លួន​បាន​ព្រម​ព្រៀង​ជា​មួយ​ ASEAN នៅឆ្នាំ ២០២១ ផង​ដែរ។
ផែន​ការ​សន្តិ​ភាព ដែល​ជា​ការ​យល់​ស្រប​ប្រាំ​ចំណុច ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បរាជ័យ​ ដោយ​មេ​ដឹក​នាំ​យោធា​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​ជួបនិយាយ​គ្នា​​ជា​មួយបក្ស​​គូ​ប្រជែងទេ ​ដែល​ខ្លួន​ចាត់​ទុក​ថា​ជា​ភេរ​វករ​។
គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ប្រទេស​​មី​យ៉ាន់ម៉ាបាន​ស្ថិត​ក្នុង​ភាព​ចលាចល​ចាប់​តាំង​ពីរបបយោធា​បាន​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ប្រជាធិបតេយ្យ​ស៊ីវិល​នៅ​ក្នុង​រដ្ឋ​ប្រហារ​ឆ្នាំ២០២១ ដែល​បង្ក​ឱ្យ​មាន​ការ​បះ​បោរដោយ​ប្រដាប់​អាវុធ​ដែល​បាន​ដណ្តើម​កាន់​កាប់​ទឹក​ដី​​ទូទាំង​ប្រទេស​៕​
ប្រែសម្រួល៖ ណឺ មិនា​
The post អាស៊ាននឹង​តាម​ដាន​ស្ថាន​ភាព​នៅ​​​មីយ៉ាន់​ម៉ា​  បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ appeared first on Kampuchea Thmey Daily.
​​ជំហរ​​ហ្វីលីពីន​ នឹង​មិនខុស​ពីម៉ាឡេស៊ី​​ទេ ក្នុង​ការដោះស្រាយ​​​ជម្លោះ​កម្ពុជា​-ថៃ​ក្នុងឋានៈប្រធានអាស៊ាន​
​ការ​ឈាន​ទៅ​​ដល់​ចំណុច​​ត្រូវ​រ៉ូវ​គ្នា​​​​​រវាង​​កម្ពុជា​​និង​ថៃ​​នៅមុនដំណាច់​ឆ្នាំ​២០២៥ អាច​ជា​​​​ពរជ័យ​មួយសម្រាប់​​ប្រទេស​ហ្វីលីពីន​​ដែល​នឹងក្លាយ​ជា​ប្រធានអាស៊ាន​​​​នៅ​ឆ្នាំ​២០២៦។
​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម​ប្រគល់​ញញូ​​រ​ក្នុងឋានៈប្រធានអាស៊ាន​ទៅ​ឲ្យ​ប្រធានាធិបតីហ្វីលីពីន​។ FB/anwar
​​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​ក្នុង​ឋានៈជាប្រធាន​​​អាស៊ាន​នៅ​ក្នុងឆ្នាំ​២០២៥ ត្រូវ​បាន​គេមើល​ឃើញ​ថា បាន​ប្រឹង​ប្រែង​​​យ៉ាង​ខ្លាំង​ក្នុង​​​​មធ្យោបាយ​ការ​ទូត​ដើម្បី​សម្របសម្រួល​​​​​​ក្នុង​ជម្លោះ​​ថៃ​និង​កម្ពុជា​ដែលបាន​​​ផ្ទុះ​អាវុធ​ផ្អើល​ពិភពលោក​​នៅថ្ងៃទី​២៤ខែ​តុលា​ឆ្នាំ​២០២៥ ហើយ​​ តាមរយៈការ​ផ្សះផ្សា​របស់​លោក អាន់វ៉ា​ ដោយ​មានការ​ជួយ​គាំទ្រ​ពី​សំណាក់​​សហរដ្ឋអាមេរិក​និងចិន។
​តាមរយៈការ​ខិតខំប្រឹងប្រែងនោះ​ បទ​​ឈប់បាញ់​លើក​ទី១​ ត្រូវ​បាន​រក​ឃើញ​នៅថ្ងៃទី​​២៨ខែ​​កក្កដា ​និង ការ​ខិតខំ​​​​​ចរចា​បន្តបន្ទាប់​​ទៀត​​​​របស់​ប្រធានអាស៊ាន ភាគីជម្លោះ​​បាន​​សម្រេច​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ផ្លូវការ​​ចុះ​ថ្ងៃទី​​២៦ខែ​តុលា​ឆ្នាំ​២០២៥ ដែលចុះ​ហត្ថលេខា​ក្រោម​វត្តមាន​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ។
​ប៉ុន្តែ​​កិច្ច​ព្រមព្រៀង​​ដ៏ផុយស្រួយ​នោះ ​បាន​​​​​​ធ្លុះ​ធ្លាយ​ទៅវិញ​ដោយសារ​​តែ​​​​ថៃ​ប្រកាសលុប​ចោល​ជាឯកតោភាគី និង បង្ក​​ការ​ផ្ទុះ​អាវុធ​ជាថ្មី​នៅថ្ងៃទី​៧ខែធ្នូ​ឆ្នាំ​​២០២៥ ដែលធ្វើឲ្យ​អន្តរជាតិ​​ប្រឹងប្រែង​ជាថ្មី​ដើម្បីផ្សះផ្សាជម្លោះ​នេះ​អស់រយៈពេល​២១ថ្ងៃ​ ទើប​​​​កិច្ច​ព្រមព្រៀង​ថ្មី​​មួយទៀត​រកឃើញ ​ដោយ​​​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​​២៧ខែ​​ធ្នូ​ និង​មានតែ​រយៈពេល​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ដែល​ប្រធានអាស៊ាន​ត្រូវ​​ប្តូរ​​​។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ប្រឹងប្រែង​ក្នុងដំណាក់​កាល​ចុង​ក្រោយ​ក្នុងឋានៈជាប្រធានអាស៊ាននេះ បាន​បង្ហាញ​ការ​ស្វាគមន៍ចំពោះ​បទឈ​ប់​បាញ់ថ្មីដែល​កម្ពុជា​​និង​ថៃ​សម្រេចបាន ដែលបទ​ឈប់បាញ់​នេះ​នឹង​​បញ្ឈប់​រាល់​កា​រប្រយុទ្ធ​គ្នា​។ ​
​ទោះបី​ជា​​​ផុត​តួនាទី​ជាប្រធានអាស៊ាននៅ​ពាក់​កណ្តាលរាត្រី​ថ្ងៃទី​៣១​ខែ​​ធ្នូ​ឈាន​ចូលថ្ងៃទី​១ខែ​មករា​ឆ្នាំ​២០២៦ លោក​ អាន់វ៉ា បាន​​បង្ហាញ​ការ​គាំទ្រ​​​គ្រប់បែបយ៉ាង​ដល់​​​​ប្រធានអាស៊ាន​ថ្មី គឺ​​ប្រទេសហ្វីលីពីន​។
​លោក អាន់វ៉ា សរសេរ​រៀបរាប់ថា៖​«យើង​នឹង​គាំទ្រ​រាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធានា​ថា​កិច្ច​ការ​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​កិត្តិយស ហើយ​កិត្យានុភាព និង​ភាព​ជឿជាក់​របស់​អាស៊ាន​ក្នុង​នាម​ជា​តំបន់​សន្តិភាព​ត្រូវ​បាន​រក្សា​ទុក»​។
​​​រដ្ឋាភិបាល​ហ្វីលីពីនមិ​ន​ទាន់​បង្ហាញ​ជំហរ​អ្វីមួយពាក់​ព័ន្ធ​នឹង​បទ​ឈប់បាញ់​​​ចុង​ក្រោយ​រវាងកម្ពុជា​និង​ប្រទេសថៃ​ចុងក្រោយ​នេះ​ទេ​ ប៉ុន្តែ​​ប្រធានាធិបតីហ្វីលីពីន លោក Ferdinand R. Marcos Jr. បាននិយាយកាលពីខែ​កញ្ញា​​​ឆ្នាំ​២០២៥ ក្នុងពេលដែល​ប្រទេស​កម្ពុជា​និង​ថៃ​អនុវត្ត​បទ​ឈប់បាញ់​លើក​ដំបូង​ ថា ប្រទេសហ្វីលីពីននឹងដាក់ពង្រាយតំណាងក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នដែលត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យការអនុវត្តបទឈប់បាញ់នៅក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ។
​ក្នុងការ​ជ្រុម​ជ្រែង​​ប្រទេសម៉ាឡេស៊ី​​ក្នុងការ​អនុវត្តការ​តាមដាន​​ការ​អនុវត្តបទឈប់បាញ់ ហ្វីលីពីន​បាន​បញ្ជូន​​​បុគ្គលិក​យោធា​ដើម្បីចូលរួម​ជាមួយ​​​ក្រុមអង្កេតការណ៍​​​អាស៊ាន ដឹកនាំ​ដោយ​ម៉ាឡេស៊ី​​​ និង​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ចំពោះ​​​ការ​អនុវត្ត​បទ​ឈប់បាញ់​នោះ​ឲ្យ​មានប្រសិទ្ធភាព​។
​សារព័ត៌មាន​ហ្វីលីពីន Philippine Daily Inquirer បាន​ស្រង់សម្តី​ លោក Marcos ដូច​បាន​និយាយ​កាល​ពីខែកញ្ញា​ថា៖«យើងបន្តនិយាយថា ដរាបណាវាទាក់ទងនឹងហ្វីលីពីន និងអាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍] យើងនៅទីនេះដើម្បីជួយ។ ហើយចាប់តាំងពី​​ប្រទេសទាំងពីរជាមិត្តរបស់យើង យើងជាមិត្តនឹងកម្ពុជា និងថៃ យើងទាំងអស់គ្នាជាសមាជិកអាស៊ាន យើងមិនចង់ឃើញរដ្ឋសមាជិកអាស៊ានជួបប្រទះបញ្ហានោះទេ»។
លោក Marcos បានបន្ថែមថា៖«នោះហើយជាមូលហេតុដែលខ្ញុំតែងតែពន្យល់ថាហ្វីលីពីនត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទីណាមួយដែលនឹងជួយពង្រឹងបទឈប់បាញ់»។​
​រហូតមកដល់​ពេលនេះ​ ប្រទេសមហាអំណាច​​នានា​​និងស្ថាប័ន​​អន្តរជាតិ​​ កំពុង​តាមដាន​យ៉ាងដិតដល់​ចំពោះ​ការ​អនុវត្តបទឈប់បាញ់​រវាង​កម្ពុជា​និង​ថៃ​ ដែលបាន​ចូល​ជាធរមាន​​អស់​រយៈពេល​ជាង​២៤ម៉ោង ក្នុងកាលកំណត់​៧២ម៉ោង​ មុន​ឈាន​ទៅអនុវត្តបទ​​កិច្ច​ព្រមព្រៀងសន្តិភាព​​ដែលបានចុះ​ហត្ថលេខានៅទីក្រុង​កូឡាឡាំពួ​​កាលពីចុងខែ​តុលា​២០២៥​៕
រ៉ាន់ រើយ​
រូបភាព​ទទួលញញួ​រ​ប្រធានអាស៊ាន​​របស់​ប្រធានាធិបតី​ហ្វីលីពីន។ ​​
The post ​​ជំហរ​​ហ្វីលីពីន​ នឹង​មិនខុស​ពីម៉ាឡេស៊ី​​ទេ ក្នុង​ការដោះស្រាយ​​​ជម្លោះ​កម្ពុជា​-ថៃ​ក្នុងឋានៈប្រធានអាស៊ាន​ appeared first on Kampuchea Thmey Daily.
លោក អាន់វ៉ា សាទរចំពោះបទឈប់បាញ់ រវាង កម្ពុជា-ថៃ ខណៈ៤ថ្ងៃទៀត បញ្ចប់​តួនាទី​​ជាប្រធានអាស៊ាន
បើទោះបីជាសល់ពេលតែ៤ថ្ងៃទៀតនឹង​ត្រូវ​បញ្ចប់​តួនាទី​​ជាប្រធានអាស៊ានឆ្នាំ២០២៥យ៉ាងណាក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែតាំងចិត្តយ៉ាងមុះមុតក្នុងការដើរតួជាអ្នកសម្របសម្រួលកិច្ចព្រងព្រាងសន្តិភាពនិងបទឈប់បាញ់រវាងកម្ពុជា-ថៃ  ប្រកបដោយជោគជ័យដែរ។
ជាក់ស្ដែង នាប៉ុន្មានម៉ោងមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបានចេញសារចូលរួមអបអរសាទរដលបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅលើគណនីផ្ទាល់ខ្លួនដោយបង្ហាញអារម្មណ៍រីករាយដែលម៉ាឡេស៊ីបំពេញតួនាទីពេញដោយប្រសិទ្ធភាពក្នុងនាមជាប្រធានប្រធានអាស៊ានឆ្នាំ២០២៥នេះ។
តាមរយៈបណ្ដាញសង្គមហ្វេសបុក លោក អាន់វ៉ា បានសរសេររ៉ាយរាប់ពេញដោយអត្ថន័យជ្រាសជ្រៅថា «ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ដែលចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងដើមកន្លែងរៀងៗខ្លួន នោះឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍របស់ជនស៊ីវិល។
នៅក្នុងសេចក្តីថ្លែងការណ៍រួមបានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់បំផុត។
នៅក្នុងសំណេរដដែលនោះ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក៏មិនភ្លេចរំលេចពាក្យពេចន៍ខ្លះៗបន្ថែមទៀតថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តួនាទីប្រធានអាស៊ានទៅឲ្យហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគោរព និងថា កិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា»។
សូមបញ្ចាក់ថា កម្ពុជា និងថៃ យល់ព្រមឲ្យមានបទឈប់បាញ់ជាបន្ទាន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយកងទ័ពកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួន ក៏រំពឹងថា នឹងត្រូវដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល៧២ម៉ោង។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៦ ខែធ្នូនេះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្រោយបទឈប់បាញ់បន្ទាន់! កម្ពុជា-ថៃ ឯកភាពគ្នាឱ្យពលរដ្ឋនៅតំបន់ព្រំដែនវិលទៅផ្ទះវិញដោយគ្មានការរារាំង
The post លោក អាន់វ៉ា សាទរចំពោះបទឈប់បាញ់ រវាង កម្ពុជា-ថៃ ខណៈ៤ថ្ងៃទៀត បញ្ចប់​តួនាទី​​ជាប្រធានអាស៊ាន appeared first on Kampuchea Thmey Daily.
​​អាន់វ៉ា អ៊ីប្រាហ៊ីម ឈានមុខសម្របសម្រួលជម្លោះដើម្បីសន្តិភាព​ ខណៈថៃរំលោភស្មារតីអាស៊ាន​​
​​នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ​​ឆ្នាំ​​២០២៥នឹង​ត្រូវ​បញ្ចប់ ​ហើយ​តួនាទី​​ប្រធានអាស៊ាន​ក៏​នឹង​ត្រូវ​ផ្លាស់ប្តូរ​ដែរ។ អ្វី​ដែល​​គួរ​ឲ្យចង់ចាំ​​​បំផុត​​​​​សម្រាប់​ឆ្នាំ​​២០២៥ គឺ​ជម្លោះ​​​ប្រដាប់​អាវុធ​​រវាងថៃ​និង​កម្ពុជា ដែល​មេដឹកនាំ​ពិភព​លោក​ទាំងអស់​បាន​​ផ្តោតការ​យក​ចិត្តទុកដាក់​យ៉ាងខ្លាំង​បំផុត​ ព្រមទាំង​បានបង្ហាញ​ជំហរ​ដូចគ្នា​ឲ្យដោះស្រាយ​គ្នា​​ដោយ​សន្តិភាព​​។
​កិច្ចព្រមព្រៀងសន្តិភាព​រវាងកម្ពុជានិងថៃ​ ចុះ​ហត្ថលេខា​​ក្រោមវត្តមាន​​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង សម្របសម្រួលដោយ​​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​។ FB/Anwar
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ​អាន់​វ៉ា​ អ៊ីប្រាហ៊ីម (Anwar Ibrahim)​ ដែលត្រូវ​បាន​​គេ​មើល​ឃើញ​ថា​ បាន​បំពេញតួនាទី​​​​ជា​ប្រធានអាស៊ាន​​​ប្តូរវេន​ដ៏​​ល្អ​​ក្នុងពេលដែល​វិបត្តិកើត​មាន​​ក្នុង​តំបន់​​​និង​ពិភពលោក​​ ព្រម​ទាំង​ទទួលបាន​ការ​កោតសរសើរ​​ចំពោះ​ភាព​សកម្មសម្របសម្រួ​ល​ដោយ​ឥតលម្អៀង​​ក្នុងជម្លោះ​​ថៃ​និង​កម្ពុជា។
​​លោក​ អាន់វ៉ា​ អីប្រាហ៊ីម ត្រូវបានគេចាត់ទុកថាជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពក្នុងជម្លោះកម្ពុជា-ថៃ ដោយសារ​ភាព​សកម្មភាព​​វិស័យ​ការទូត​ដ៏​​លេចធ្លោរ និង​រក្សា​បាន​​នូវក្នុងឋានៈជាភាគីទីបី​​​ដែល​មាន​អព្យាក្រឹត និងសមត្ថភាពក្នុងការ​​ភ្ជាប់​អាស៊ាន​​ទៅស្ថាប័ន​អន្តរជាតិ និង​ប្រទេស​មហាអំណាច​​​​ដែល​កំពុង​ប្រជែង​ឥទ្ធិពល​ក្នុងតំបន់​។
​​ក្នុងរយៈពេលដ៏ខ្លី​ក្រោយ​ការ​ផ្ទុះ​អាវុធ​​រវាង​ថៃ​និង​កម្ពុជា បាន​​​​​កើត​ឡើង​​កាលថ្ងៃទី​២៤ខែកក្កដាឆ្នាំ​​២០២៥ ​​​រដ្ឋាភិបាល​ម៉ាឡេស៊ី ​ដឹកនាំ​ដោយ​លោក អាវ៉ាន់ អ៊ីប្រាហ៊ីម បានដឹក​នាំ​​សម្របសម្រួល​​​​នាំ​យក​​បទ​​ឈប់បាញ់​​​ដំបូង​​​កាលថ្ងៃទី​​២៨ខែ​កក្កដា​ឆ្នាំ​២០២៥ ដោយ​មាន​ការ​ជ្រុម​ជ្រែង​​​ពី​មហា​អំណាច​សហរដ្ឋអាមេរិក និង មហាអំណាចចិន​​ធ្វើជាសាក្សី​ផង ដែល​នាំ​ឲ្យ​ពិភពលោក​មាន​ការ​​ស្ងើច​សរសើរ​​ និង​អបអរសាទ​រស្ទើរ​​តែ​​គ្រប់​​មេដឹកនាំ​​​នៃ​បណ្តាប្រទេស​និង​ស្ថាប័ន​នានា​។ ​
​​​​ដើម្បី​​ធានា​​​ដល់​ការ​តាម​ដាន​​បទ​ឈប់បាញ់​ដ៏​ផុយ​ស្រួយ​នាពេលនោះ ​​​នាយក​រដ្ឋមន្ត្រី​​​ អាន់​វ៉ា​ ​អ៊ីប្រាហ៊ីម ​​​​ស្នើ​​​ដាក់​ចេញ​នូវ​ក្រុម​អង្កេត​​ការណ៍​បណ្តោះអាស៊ាន (IOT) ដឹកនាំ​ដោយ​​​​​​យោធាម៉ាឡេស៊ី និង​ការ​​​កំណត់​ពេលវេលា​ប្រជុំ​ជា​បន្តបន្ទាប់ ​រួម​មាន​​​កិច្ច​ប្រជុំ​គណៈកម្មាធិការ​​​​ព្រំដែនរួម (JBC) គណៈកម្មាធិការ​​​​​ព្រម​ដែន​ទូទៅ​​ (GBC) និង​​​​ គណកម្មាធិការ​​​​​ព្រំដែន​​ថ្នាក់​ភូ​មិភាគ​ (​RBC) ​រហូ​​ត​អាច​សរុប​របាយការណ៍​​ដើម្បី​​​​​សម្រេច​បាន​នូវ​​​ «សេចក្តីប្រកាស​រួម​ (Joint Declaration» ​នៅ​ទីក្រុង​កូឡាឡាំពួ​​​កាលថ្ងៃទី​​២៦ខែ​តុលា​​ឆ្នាំ​​២០២៥ ដែល​ជា​ការ​ឆ្លើយ​តប​​ចំពោះ​ការ​ចង់បាន​របស់​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​​។​​
​នៅ​ក្នុងការ​​ស្នើវិធានការ​តាមដាន​​នោះដែរ នាយករដ្ឋមន្ត្រី​ អាន់វ៉ា ក៏​​​​បាន​ស្នើ​ម្តងហើយ​ម្តងទៀតក្នុងការ​​​បំពាក់​បច្ចេកវិទ្យា​ផ្កាយរណប​ដើម្បីតាមដាន​​នៅ​តាម​​បណ្តោយ​ព្រំដែន​ដែលមានជម្លោះ​ ប៉ុន្តែ​​ជារឿយៗ​ មាន​ឧបសគ្គ​ក្នុង​ការអនុវត្ត​ដែលគេ​ជឿថា ភាគីថៃ​​បាន​​ជំទាស់​​ដោយ​សារតែ​សកម្មភាព​បង្កហេតុរបស់ខ្លួន​។ ​ផែនការ​នៃ​ការ​បំពាក់​ផ្កាយ​​​រណប​នេះ​​ ត្រូវ​បាន​លោក​អាន់​វ៉ា ព្រលយចុងក្រោយ​នៅថ្ងៃទី​១៤ខែ​ធ្នូ ដែល​ជាការ​​ជួយជ្រុម​ជ្រែង​ពី​​សហរដ្ឋអាមេរិក ប៉ុន្តែ​លទ្ធផល​នៃការ​​​​តាមដាន​​នោះ បាន​ត្រឹម​បង្ហាញ​​ដល់​កិច្ចប្រជុំ​ពិសេស​របស់​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន​​នៅថ្ងៃទី​២២ខែ​ធ្នូ ដោយ​​មិនត្រូវ​បាន​បង្ហាញ​ជាសាធារណៈទេ។
នាយករដ្ឋមន្ត្រី​ថៃ​ លោគ អានុទីន ឆានវីរៈគុល រងការចោទ​ថា ​បានប្រើប្រាស់​សង្គ្រាម​​ដើម្បីបង្កើន​​ប្រជាប្រិយភាព​តាមរយៈ​មនោគមន៍​​​ជាតិនិយម​។
​ក្នុងឋានៈ​ជា​ប្រធានអាស៊ានឆ្នាំ២០២៥​ លោក​​ អាន់វ៉ា អ៊ីប្រាហ៊ីម ​​មិន​ត្រឹមតែ​​ត្រូវ​បានកត់សម្គាល់ពី​​​​ភាព​សកម្ម​​ក្នុង​ការសម្រប​សម្រួលបទឈប់បាញ់ថៃ-កម្ពុជា ប៉ុណ្ណោះទេ​ ប៉ុន្តែ​​​ ​លោក អាន់វ៉ា ​បាន​ធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងម៉ាឡេស៊ីកាន់តែស៊ីជម្រៅ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​ការពារជាតិ និង​ការ​ដាក់​​​ឲ្យ​អាស៊ាន​ស្ថិតនៅ​​​កណ្តាល​​​ក្នុងចន្លោះ​ឥទ្ធ៊ិពល​នៃ​មហាអំណាច​​អាមេរិក​និង​ចិន​​នាពេលនេះ​​។ នេះ​យោង​តាម​​​សេចក្តីប្រកាសរួមនៃ​កិច្ច​ប្រជុំ​​កំពូល​ អាស៊ាន-​អាមេរិក​​លើក​ទី​​១៣​​នៅទីក្រុង​កូឡាឡាំពួ​​។​
​​ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក​ ដូណាល់ ត្រាំ បាន​​លើក​​សរសើរ​ លោក នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ​ម្តង​ហើយ​ម្តងទៀតចំពោះ​​​កិច្ចការ​​​​របស់​​​​​​​​លោក​ក្នុងការ​​សម្របសម្រួល​​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​​​ថៃ​និង​កម្ពុជា​។​ ​មិនថា​​ថ្លែងនៅ​ទីក្រុងវ៉ាស៊ីនតោន ថ្លែង​នៅ​​ទីក្រុង​កូឡាឡាំពួ ​​ការ​ថ្លែង​នៅ​ទី​​​​ប្រទេសកូរ៉េខាងត្បូង​ ឬ​ក៏ថា ការ​បញ្ចេញ​សារ​​តាមបណ្តាញសង្គម​​​ទាក់​ទិន​ដល់​ជម្លោះ​​​ថៃ​និង​កម្ពុជា ប្រធានា​​ធិបតី​ ដូណាល់ ត្រាំ​ តែ​ង​​លើក​នូវ​​គុណសម្បត្តិ​របស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​។​
លោក ត្រាំ បាន​ពិភាក្សា​ជាមួយលោក អាន់វ៉ា ក្នុងទីក្រុងកូឡាឡាំពូ កាលថ្ងៃទី​​២៦ខែតុលាឆ្នាំ​​២០២៥​។ FB/Anwar
​ជាក់ស្តែង​ណាស់ ​លោក​ ដូណាល់ ត្រាំ ​បាន​ថ្លែង​នៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ​នៅ​​ប្រទេសកូរ៉េខាងត្បូង​កាល​ពីចុង​​​​​តុលា​ ដោយពណ៌នាអំពីស្ថានភាពជម្លោះ​​ថៃ​និង​កម្ពុជា​ ថា «ក្តៅពេកជាមួយនឹងគ្រាប់កាំភ្លើងហោះគ្រប់កន្លែង» ប៉ុន្តែ​​ ដោយមានជំនួយពីប្រទេសម៉ាឡេស៊ី កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាដោយជោគជ័យរវាងប្រទេសទាំងពីរនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធដែលបានធ្វើឡើងនៅទីក្រុងគូឡាឡាំពួ។
ថ្លែង​នាពេលនោះ លោក ត្រាំ បាន​​លើក​ឡើង​ថា៖«ម៉ាឡេស៊ីអស្ចារ្យណាស់ ហើយពួកគេបានជួយអនុវត្តវា (ការចុះហត្ថលេខា)។ នាយករដ្ឋមន្ត្រី [​អាន់វ៉ា​] ពិតជាអស្ចារ្យ បុរសដ៏អស្ចារ្យ។ [ខ្ញុំ​]ទើបតែចាកចេញពីគាត់ ហើយក្នុងរយៈពេលពីរថ្ងៃ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ប្រជាជនទាំងពីរ [ថៃ និងកម្ពុជា] ទៅវិញ​ទៅមក ពួកគេដូចជាមិត្តល្អបំផុត។
​​​សម្រាប់​រដ្ឋាភិបាល​ចិន​វិញ​ ​​​តួនាទី​​ដឹកនាំ​​​​​អាស៊ាន​​របស់​ម៉ាឡេស៊ី​ក្នុង​ការ​សម្របសម្រួល​​ជម្លោះ​កម្ពុជា​​​និ​ងថៃ​ គឺ​ជារឿង​ចាំបាច់ និង​ជំរុញ​​ឲ្យ​​ភាគី​ជម្លោះ​​ងាក​​ទៅ​រក​​​ការ​ចរ​ចា​​តាមយន្តការ​របស់អាស៊ាន​ ដើម្បី​​​​ធ្វើ​បង្ហាញ​ពី​ការ​រួបរួម​គ្នា​របស់​​អាស៊ាន​​។ ទោះបី​ជាបែបណា ​​​​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ចិន​​មិន​មាន​​ការ​កោតសរសើរ​​​ចំពោះ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​​ លោក​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ផ្ទាល់ទេ​​​នោះទេ។
​​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​​​ Antonio Guterres ​​​​​បាន​​កោត​សរសើរ​​តួនាទី​របស់​ម៉ាឡេស៊ី​​ក្នុងការ​សម្របសម្រួល​​​​បទ​ឈប់បាញ់រវាង​​កម្ពុជា​និង​ថៃ​​​ ដែល​ជាការ​​ចង្អុល​បង្ហាញ​​ទៅ​​​​ការដោះស្រាយ​ជម្លោះ​​​ដោយសន្តិវិធី​។​
​​ជារួម​ លោក​ អាន់វ៉ា​ អ៊ីប្រាហ៊ីម​ ខ្លួន​ឯង​​ហាក់​បាន​បង្ហាញ​បំណង​ច្បាស់​ក្នុងការ​នាំ​​​​​យកនូវ​ការឯកភាព​​​​​ក្នុងអាស៊ាន និង​ការ​ដោះស្រាយ​​ជម្លោះ​ប្រកបដោយ​សន្តិភាព​រវាង​កម្ពុជានិង​ថៃ ប៉ុន្តែ​​​គួរឲ្យសោក​ស្តាយ ដែលភាគី​រដ្ឋាភិបាលថៃ​ ដឹកនាំ​​ដោយ​លោក អានុទីន ឆានវីរៈគុល​ ដែលបានចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​នោះ បាន​​ធ្វើសកម្មភាពបង្កហេតុ និង មិនស្តាប់ជំហរដោះស្រាយ​របស់អន្តរជាតិ៕
ដោយ រ៉ាន់ រើយ​
The post ​​អាន់វ៉ា អ៊ីប្រាហ៊ីម ឈានមុខសម្របសម្រួលជម្លោះដើម្បីសន្តិភាព​ ខណៈថៃរំលោភស្មារតីអាស៊ាន​​ appeared first on Kampuchea Thmey Daily.
​​ម៉ាឡេស៊ី ប្តេជ្ញា​​នាំ​យក​ស្មារតី​កីឡា​​ស៊ីហ្គេម​​មកវិញ ក្រោយ​ថៃ​ធ្វើឲ្យខូច​មុខមាត់​
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា​ អ៊ីប្រាហ៊ីម​ បាន​បង្ហោះសារ​​​​​​បង្ហាញ​​ការ​បេ្តជ្ញា​រៀប​​​​ចំ​​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​​​លើក​ទី​​៣៤ ដែល​ម៉ាឡេស៊ី​​នឹ​ងក្លាយ​ជា​​​ម្ចាស់​ផ្ទះរៀប​ចំឲ្យ​បាន​ហ្មត់ចត់​និងយុត្តិធម៌​ បន្ទាប់​ពី​​ព្រឹត្តិការណ៍​ស៊ីហ្គេម​​លើក​ទី​​៣៣​នៅ​ប្រទេសថៃ​​ រង​ការ​រិះគន់​ចំពោះ​ភាព​អយុត្តិធម៌ និង​ការ​រៀប​ចំ​ដ៏​អន់​ថយ​​ នាំ​ឲ្យ​អាប់ឱន​ដល់​ព្រឹត្តិការណ៍ដ៏សំខាន់​​​​​​នេះ​។​
​អត្តពលិក​ម៉ាឡេស៊ី​ដែលបាន​ចូលរួម​ប្រកួត​កីឡាស៊ីហ្គេម​នៅប្រទេសថៃ​។ ​FB/Anwar
​​នៅ​​ក្នុងសារ​​អបអរ​​​​​​​ចំពោះ​​អត្តពលិក​ម៉ាឡេស៊ី​ដែល​ទទួល​បាន​ជោគជ័យ​ក្នុងការ​ចូលរួម​ប្រកួត​​​​​​​កីឡាស៊ី​ហ្គេម​​នៅ​ប្រទេសថៃ​​ដែល​ទើប​បញ្ចប់​កាល​ថ្ងៃទី​​២០ខែ​​ធ្នូនេះ លោក ​អាន់​វ៉ា បាន​​​សរសេរ​​​​​រៀបរាប់​​ពី​ការ​ប្រកាន់​ភ្ជាប់​នូវ​​​​​វិន័យខ្ពស់​ ​ការ​លះបង់ និង​ស្មារតីតស៊ូ​របស់​​អត្តពលិក គ្រូបង្វិក និង​មន្ត្រី​ដឹកនាំ​​ក្រុមអត្តពលិក ដែល​មិនចុះ​ញ៉ម​​​​​ក្នុងការ​នាំ​​​​​យក​​ឈ្មោះ​ប្រទេស​ឲ្យ​មាន​ភាព​យុត្តិធម៌​​ក្នុងតំបន់។
​​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា ​អ៊ី​ប្រាហ៊ីម ក្រោយ​ពេលដែល​​ក្រុ​មអត្តពលិក​​ម៉ាឡេស៊ី និង​គ្រូបង្វិក​​ ប្រភេទ​កីឡា​បញ្ចសីលា បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​​​ភាព​អយុត្តិធម៌​របស់​ក្រុម​អាជ្ញាក​ណ្តាល​សម្រាប់​ការ​ប្រកួត​នៅ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុងប្រទេសថៃ​។
ម៉ាឡេស៊ី ទទួល​ទង់​កីឡាអាស៊ីអាគ្នេយ៍​ជា​ផ្លូវ​ការ
​​ព្រឹត្តិការណ៍​​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ​លើក​ទី​៣៣​ក្នុង​ប្រទេសថៃ ត្រូវបាន​គេ​រិះគន់​យ៉ាង​ខ្លាំង ថាជា​ព្រឹត្តិការណ៍​អន់​បំផុត​​ក្នុង​​​​​​ប្រវត្តិសា​ស្ត្រ​​៦៦​ឆ្នាំ ដែល​ប្រារព្វ​ធ្វើឡើង​លើក​ដំបូង​ក្នុងឆ្នាំ​​១៩៥៩ ក្នុង​ទីក្រុង​បាងកក​ ប្រទេសថៃ​នោះ​​ដែរ។
ដើម្បី​ស្តារ​មុខ​មាត់​ព្រឹត្តិការណ៍​កីឡា​​​អាស៊ី​អាគ្នេយ៍​នេះ​វិញ​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​​​លើក​​​ឡើង​ថា «ជាមួយគ្នានេះ យើងនឹងធានាថា ការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៧ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ​ប្រតិបត្តិតាម​​អ្វី​ដែលបាន​គ្រោងទុក និង​​​តាមបែបបទ​​ មិនត្រឹមតែពីចំណុច​​ចាប់​ផ្តើម​ និងការធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក្នុងការកសាងប្រព័ន្ធអេកូកីឡាប្រកបដោយនិរន្តរភាព ក៏ដូចជាការផលិតទេពកោសល្យលំដាប់ពិភពលោក»។
​​អ្នក​ជំនាញ​​ក្នុង​វិស័យ​កីឡា​​ បាន​មើល​ឃើ​ញថា ​​ការ​រៀបចំ​​ព្រឹត្តិការណ៍ស៊ីហ្គេ​ម​​​លើក​ទី​៣៣​​​របស់ប្រទេសថៃ ​ដែល​បាន​ប្រព្រឹត្ត​កំហុស​​ធំ​​ៗជារួម​ចំនួន​​៣ គឺ ទី​ ១-កំហុស​​ខាង​បច្ចេកទេស ទី២-កំហុស​ដោយ​ចេតនា​របស់អត្តពលិក​ថៃ
និង ទី​៣-ការ​កាត់​សេចក្តី​មាន​ការ​លំអៀង។ កំហុស​​ទាំងនោះ​ ​​​ត្រូវ​បាន​គេ​មើល​ឃើញថា បាន​កើត​មាន​​​​​ជាមួយ​ប្រទេស​ស្ទើរទាំងអស់ក្នុង​ប្រភេទ​វិញ្ញា​សា​ប្រកួត​សំខាន់ៗ៕
រ៉ាន់ រើយ​​
លោក អាន់វ៉ា អ៊ីប្រាហ៊ីម​​។
The post ​​ម៉ាឡេស៊ី ប្តេជ្ញា​​នាំ​យក​ស្មារតី​កីឡា​​ស៊ីហ្គេម​​មកវិញ ក្រោយ​ថៃ​ធ្វើឲ្យខូច​មុខមាត់​ appeared first on Kampuchea Thmey Daily.