ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីប្រកាសឱ្យបុគ្គលិករដ្ឋធ្វើការពីផ្ទះ ដើម្បីសន្សំសំចៃថាមពល
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសកាលពីថ្ងៃពុធ (១ មេសា) ថា បុគ្គលិករដ្ឋាភិបាលម៉ាឡេស៊ីទាំងអស់នឹងចាប់ផ្តើមធ្វើការពីផ្ទះនៅខែមេសានេះ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយការប្រើប្រាស់ និងការចំណាយថ្លៃថាមពល ចំពេលតម្លៃប្រេងឥន្ធនៈហក់ឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គោលនយោបាយនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៥ ខែមេសា ហើយនឹងគ្របដណ្ដប់លើបុគ្គលិកនៅតាមក្រសួង ស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយរដ្ឋ។
លោក អាន់វ៉ា បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថា គោលបំណងរបស់រដ្ឋាភិបាល «គឺដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងធានាបាននូវនិរន្តរភាពនៃការផ្គត់ផ្គង់ថាមពល»។
លោកបានបន្តថា ព័ត៌មានលម្អិតបន្ថែមលើគោលនយោបាយនេះ នឹងត្រូវបានប្រកាសនៅពេលក្រោយ ដោយបន្ថែមថា ក្រុមហ៊ុនប្រេងរដ្ឋ Petronas និងក្រុមហ៊ុនផ្សេងទៀត កំពុងប្រឹងប្រែងដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល។
នាយករដ្ឋមន្រ្តីដដែលលោកបាននិយាយផងដែរថា ម៉ាឡេស៊ីនឹងបង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពីវិបត្តិថាមពលតាមអ៊ិនធឺណិត។
គួរគូសបញ្ជាក់ថា ម៉ាឡេស៊ីកំពុងចំណាយប្រាក់ជិត ១ ប៊ីលានដុល្លារ/ខែ លើវិធានការឧបត្ថម្ភធនថាមពល ដើម្បីរក្សាតម្លៃប្រេងឥន្ធនៈលក់រាយឱ្យនៅទាបសម្រាប់ប្រជាពលរដ្ឋ។
ក្រសួងហិរញ្ញវត្ថុក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកកាលពីថ្ងៃពុធដូចគ្នា បានប្រកាសពីកំណើនតម្លៃប្រេងម៉ាសូតដែលមិនស្ថិតនៅក្នុងគោលការណ៍ឧបត្ថម្ភធនជាលើកទីបួនជាប់ៗគ្នា ដែលនេះបង្ហាញថា ម៉ាឡេស៊ីនៅតែរងផលប៉ះពាល់ពីការហក់ឡើងនៃតម្លៃថាមពលសកល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


