ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា សាទរចំពោះបទឈប់បាញ់ រវាង កម្ពុជា-ថៃ ខណៈ៤ថ្ងៃទៀត បញ្ចប់តួនាទីជាប្រធានអាស៊ាន
បើទោះបីជាសល់ពេលតែ៤ថ្ងៃទៀតនឹងត្រូវបញ្ចប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២៥យ៉ាងណាក្ដី ប៉ុន្តែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅតែតាំងចិត្តយ៉ាងមុះមុតក្នុងការដើរតួជាអ្នកសម្របសម្រួលកិច្ចព្រងព្រាងសន្តិភាពនិងបទឈប់បាញ់រវាងកម្ពុជា-ថៃ ប្រកបដោយជោគជ័យដែរ។
ជាក់ស្ដែង នាប៉ុន្មានម៉ោងមុននេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកបានចេញសារចូលរួមអបអរសាទរដលបទឈប់បាញ់ដែលបានព្រមព្រៀងគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅលើគណនីផ្ទាល់ខ្លួនដោយបង្ហាញអារម្មណ៍រីករាយដែលម៉ាឡេស៊ីបំពេញតួនាទីពេញដោយប្រសិទ្ធភាពក្នុងនាមជាប្រធានប្រធានអាស៊ានឆ្នាំ២០២៥នេះ។

តាមរយៈបណ្ដាញសង្គមហ្វេសបុក លោក អាន់វ៉ា បានសរសេររ៉ាយរាប់ពេញដោយអត្ថន័យជ្រាសជ្រៅថា «ខ្ញុំសូមស្វាគមន៍ចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាដោយប្រទេសកម្ពុជា និងប្រទេសថៃ ដែលចូលជាធរមាននៅវេលាម៉ោង ១២:០០ថ្ងៃត្រង់(ម៉ោងក្នុងស្រុក)។ ការសម្រេចចិត្តបញ្ឈប់ការប្រយុទ្ធគ្នា និងរក្សាកងកម្លាំងនៅនឹងដើមកន្លែងរៀងៗខ្លួន នោះឆ្លុះបញ្ចាំងពីការទទួលស្គាល់រួមគ្នាថា ការអត់ធ្មត់គឺត្រូវបានទាមទារ ជាពិសេសដើម្បីផលប្រយោជន៍របស់ជនស៊ីវិល។
នៅក្នុងសេចក្តីថ្លែងការណ៍រួមបានកំណត់វិធានការជាក់ស្តែង និងវិជ្ជមាន រួមទាំងការផ្ទៀងផ្ទាត់ដោយក្រុមអ្នកសង្កេតការណ៍អាស៊ាន និងការទំនាក់ទំនងដោយផ្ទាល់រវាងអាជ្ញាធរការពារជាតិ។ ទាំងនេះផ្តល់មូលដ្ឋានសម្រាប់ស្ថិរភាព ហើយខ្ញុំសង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តវាដោយស្មោះត្រង់បំផុត។
នៅក្នុងសំណេរដដែលនោះ លោកអាន់វ៉ា អ៊ីប្រាហ៊ីម ក៏មិនភ្លេចរំលេចពាក្យពេចន៍ខ្លះៗបន្ថែមទៀតថា នៅពេលដែលប្រទេសម៉ាឡេស៊ីប្រគល់តួនាទីប្រធានអាស៊ានទៅឲ្យហ្វីលីពីននៅពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីធានាថា កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគោរព និងថា កិត្យានុភាព និងភាពជឿជាក់របស់អាស៊ានជាតំបន់សន្តិភាពត្រូវបានរក្សា»។
សូមបញ្ចាក់ថា កម្ពុជា និងថៃ យល់ព្រមឲ្យមានបទឈប់បាញ់ជាបន្ទាន់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយកងទ័ពកម្ពុជា១៨រូបដែលថៃចាប់ឃុំខ្លួន ក៏រំពឹងថា នឹងត្រូវដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល៧២ម៉ោង។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៦ ខែធ្នូនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ក្រោយបទឈប់បាញ់បន្ទាន់! កម្ពុជា-ថៃ ឯកភាពគ្នាឱ្យពលរដ្ឋនៅតំបន់ព្រំដែនវិលទៅផ្ទះវិញដោយគ្មានការរារាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


