Connect with us

ព័ត៌មានអន្ដរជាតិ

​​ម៉ាឡេស៊ី ប្តេជ្ញា​​នាំ​យក​ស្មារតី​កីឡា​​ស៊ីហ្គេម​​មកវិញ ក្រោយ​ថៃ​ធ្វើឲ្យខូច​មុខមាត់​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា​ អ៊ីប្រាហ៊ីម​ បាន​បង្ហោះសារ​​​​​​បង្ហាញ​​ការ​បេ្តជ្ញា​រៀប​​​​ចំ​​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​​​លើក​ទី​​៣៤ ដែល​ម៉ាឡេស៊ី​​នឹ​ងក្លាយ​ជា​​​ម្ចាស់​ផ្ទះរៀប​ចំឲ្យ​បាន​ហ្មត់ចត់​និងយុត្តិធម៌​ បន្ទាប់​ពី​​ព្រឹត្តិការណ៍​ស៊ីហ្គេម​​លើក​ទី​​៣៣​នៅ​ប្រទេសថៃ​​ រង​ការ​រិះគន់​ចំពោះ​ភាព​អយុត្តិធម៌ និង​ការ​រៀប​ចំ​ដ៏​អន់​ថយ​​ នាំ​ឲ្យ​អាប់ឱន​ដល់​ព្រឹត្តិការណ៍ដ៏សំខាន់​​​​​​នេះ​។​

​អត្តពលិក​ម៉ាឡេស៊ី​ដែលបាន​ចូលរួម​ប្រកួត​កីឡាស៊ីហ្គេម​នៅប្រទេសថៃ​។ ​FB/Anwar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​នៅ​​ក្នុងសារ​​អបអរ​​​​​​​ចំពោះ​​អត្តពលិក​ម៉ាឡេស៊ី​ដែល​ទទួល​បាន​ជោគជ័យ​ក្នុងការ​ចូលរួម​ប្រកួត​​​​​​​កីឡាស៊ី​ហ្គេម​​នៅ​ប្រទេសថៃ​​ដែល​ទើប​បញ្ចប់​កាល​ថ្ងៃទី​​២០ខែ​​ធ្នូនេះ លោក ​អាន់​វ៉ា បាន​​​សរសេរ​​​​​រៀបរាប់​​ពី​ការ​ប្រកាន់​ភ្ជាប់​នូវ​​​​​វិន័យខ្ពស់​ ​ការ​លះបង់ និង​ស្មារតីតស៊ូ​របស់​​អត្តពលិក គ្រូបង្វិក និង​មន្ត្រី​ដឹកនាំ​​ក្រុមអត្តពលិក ដែល​មិនចុះ​ញ៉ម​​​​​ក្នុងការ​នាំ​​​​​យក​​ឈ្មោះ​ប្រទេស​ឲ្យ​មាន​ភាព​យុត្តិធម៌​​ក្នុងតំបន់។

​​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា ​អ៊ី​ប្រាហ៊ីម ក្រោយ​ពេលដែល​​ក្រុ​មអត្តពលិក​​ម៉ាឡេស៊ី និង​គ្រូបង្វិក​​ ប្រភេទ​កីឡា​បញ្ចសីលា បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាងខ្លាំង​ចំពោះ​​​ភាព​អយុត្តិធម៌​របស់​ក្រុម​អាជ្ញាក​ណ្តាល​សម្រាប់​ការ​ប្រកួត​នៅ​ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុងប្រទេសថៃ​។

ម៉ាឡេស៊ី ទទួល​ទង់​កីឡាអាស៊ីអាគ្នេយ៍​ជា​ផ្លូវ​ការ

​​ព្រឹត្តិការណ៍​​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ​លើក​ទី​៣៣​ក្នុង​ប្រទេសថៃ ត្រូវបាន​គេ​រិះគន់​យ៉ាង​ខ្លាំង ថាជា​ព្រឹត្តិការណ៍​អន់​បំផុត​​ក្នុង​​​​​​ប្រវត្តិសា​ស្ត្រ​​៦៦​ឆ្នាំ ដែល​ប្រារព្វ​ធ្វើឡើង​លើក​ដំបូង​ក្នុងឆ្នាំ​​១៩៥៩ ក្នុង​ទីក្រុង​បាងកក​ ប្រទេសថៃ​នោះ​​ដែរ។

ដើម្បី​ស្តារ​មុខ​មាត់​ព្រឹត្តិការណ៍​កីឡា​​​អាស៊ី​អាគ្នេយ៍​នេះ​វិញ​ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​​​លើក​​​ឡើង​ថា «ជាមួយគ្នានេះ យើងនឹងធានាថា ការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៧ ត្រូវបានរៀបចំយ៉ាងហ្មត់ចត់ ​ប្រតិបត្តិតាម​​អ្វី​ដែលបាន​គ្រោងទុក និង​​​តាមបែបបទ​​ មិនត្រឹមតែពីចំណុច​​ចាប់​ផ្តើម​ និងការធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក្នុងការកសាងប្រព័ន្ធអេកូកីឡាប្រកបដោយនិរន្តរភាព ក៏ដូចជាការផលិតទេពកោសល្យលំដាប់ពិភពលោក»។

​លោក អាន់​វ៉ា បាន​បន្ថែម​ទៀត​ថា៖‍​«ជាងនេះទៅទៀត កីឡាគឺជាបណ្តុំ​សម្រាប់មនុស្ស​រួប​រួម​គ្នា ដែល​ប្រមូល​ផ្តុំ​​ចម្រុះ​​ជាតិសាសន៍ គ្រប់តំបន់ និងគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតីរួមគ្នា និងមោទនភាពជាតិតែមួយ។ នេះគឺជាកម្លាំងពិតរបស់ម៉ាឡេស៊ី ដែលត្រូវតែបន្តរក្សា និងផ្តល់អំណាច»​។ ​

​​អ្នក​ជំនាញ​​ក្នុង​វិស័យ​កីឡា​​ បាន​មើល​ឃើ​ញថា ​​ការ​រៀបចំ​​ព្រឹត្តិការណ៍ស៊ីហ្គេ​ម​​​លើក​ទី​៣៣​​​របស់ប្រទេសថៃ ​ដែល​បាន​ប្រព្រឹត្ត​កំហុស​​ធំ​​ៗជារួម​ចំនួន​​៣ គឺ ទី​ ១-កំហុស​​ខាង​បច្ចេកទេស ទី២-កំហុស​ដោយ​ចេតនា​របស់អត្តពលិក​ថៃ
និង ទី​៣-ការ​កាត់​សេចក្តី​មាន​ការ​លំអៀង។ កំហុស​​ទាំងនោះ​ ​​​ត្រូវ​បាន​គេ​មើល​ឃើញថា បាន​កើត​មាន​​​​​ជាមួយ​ប្រទេស​ស្ទើរទាំងអស់ក្នុង​ប្រភេទ​វិញ្ញា​សា​ប្រកួត​សំខាន់ៗ៕

រ៉ាន់ រើយ​​

លោក អាន់វ៉ា អ៊ីប្រាហ៊ីម​​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម