ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា៖ អ៊ីរ៉ង់ត្រៀមរួចរាល់សម្រាប់ការចរចាបញ្ចប់សង្គ្រាមជាមួយអាមេរិក
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានជួបពិភាក្សាដោយផ្ទាល់តាមប្រព័ន្ធទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដោយអះអាងថា អ៊ីរ៉ងត្រៀមខ្លួនរួចរាល់ដើម្បីចរចា និងថា សង្គ្រាមនឹងបញ្ចប់យ៉ាងពិតប្រាកដ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហាក់បានប្រឹងប្រែងជាងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ានក្នុងការរកដំណោះស្រាយក្នុងជម្លោះរវាងអ៊ីរ៉ង់និងសហរដ្ឋអាមេរិកក្នុង១ខែចុងក្រោយនេះ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានបង្ហាញការគាំទ្រដល់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ដើម្បីសម្របសម្រួលភាគីជម្លោះគឺអឺរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ ជាមួយគ្នានោះ លោក អាន់វ៉ា បានជួបតាមទូរស័ព្ទជាមួយមេដឹកនាំសំខាន់ៗជាច្រើនរូបនៅក្នុងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងសំណេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសេរថា៖«ខ្ញុំក៏កត់សម្គាល់អំពីការត្រៀមខ្លួនរួចរាល់របស់អ៊ីរ៉ង់ដើម្បីចរចា ដោយបញ្ជាក់ថា សង្គ្រាមនឹងបញ្ចប់យ៉ាងពិតប្រាកដ»។
នាយករដ្ឋមន្ត្រី អាន់វ៉ា ក៏បានអះអាងថា ម៉ាឡេស៊ីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលគាំទ្រដោយអាមេរិកលើប្រទេសអ៊ីរ៉ង់ ហើយ នៅពេលជាមួយគ្នានេះ ម៉ាឡេស៊ីក៏បង្ហាញនូវក្តីកង្វល់ចំពោះប្រទេសជាមិត្តក្នុងតំបន់ឈូងសមុទ្រដែលរងផលប៉ះពាល់ពីជម្លោះនេះ។
ប្រទេសម៉ាឡេស៊ី ថ្កោលទោសសកម្មភាពណាមួយដែលសំដៅដល់សាធារណៈ ព្រោះវារំលោភយ៉ាងពិតប្រាកដនូវច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌និងតម្លៃនៃយុត្តិធម៌។
លោក អាន់វ៉ា បានលើកឡើងថា បទពិសោធន៍អតីតកាល បានបង្ហាញថា បទឈប់បាញ់ដែលគ្មានការធានាយ៉ាងម៉ឺងម៉ាត់នឹងធ្វើឱ្យវដ្តនៃអំពើហិង្សាកើតឡើងម្តងទៀត ដូចដែលវាបានកើតឡើងនៅហ្គាហ្សា និងប្រទេសលីបង់។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពត្រូវតែបន្តដោយយុត្តិធម៌ ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយូរអង្វែង។
ប្រទេសម៉ាឡេស៊ីជឿជាក់ថា សន្តិភាពពិតប្រាកដទាមទារដំណោះស្រាយយ៉ាងហ្មត់ចត់ ដើម្បីធានាសុវត្ថិភាពរបស់គ្រប់ភាគីទាំងអស់ និងស្តារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិឡើងវិញនៅក្នុងតំបន់អាស៊ីខាងលិច។
លោក អាន់វ៉ា បានលើកឡើងដែរថា៖«ខ្ញុំក៏សូមកោតសរសើរចំពោះការកោតសរសើររបស់ប្រធានាធិបតី Pezeshkian ចំពោះការគាំទ្ររបស់ប្រទេសម៉ាឡេស៊ី ហើយប្តេជ្ញាបន្តពង្រឹងសាមគ្គីភាពនេះ។
ជម្លោះនៅប្រទេសអ៊ីរ៉ង់បានផ្ទុះឡើងនៅពេលការវាយប្រហាររបស់អ៊ីស្រាអែលគាំទ្រដោយសហរដ្ឋអាមេរិក ចាប់ផ្តើមនៅថ្ងៃទី២៨ខែកុម្ភៈ ដោយសម្លាប់មេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ ហើយជម្លោះនេះបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងអ្នករបួសរាប់ពាន់រហូតដល់ម៉ឺននាក់ទូទាំងតំបន់មជ្ឈិមបូព៌ារហូតដល់ពេលនេះ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


