លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម Archives - Kampuchea Thmey Daily
​ប្រទេស​មាន​ឥទ្ធិពល​​​​សំខាន់ៗ បង្ហា​ញជំហរ​​​​ក្រោយ​កិច្ចព្រមព្រៀង​​បទ​ឈប់​បាញ់​​​កម្ពុជា​​-ថៃ​
ប្រទេសជាច្រើន​​​​បាន​ទម្លាក់​សារ​​អបអរសាទ​រ​​ចំពោះបទ​ឈប់​​​ដែល​កម្ពុជា​និង​ថៃ​ ចុះ​ហត្ថលេខា​​​កាល​ថ្ងៃទី​​២៧ខែ​ធ្នូ បន្ទាប់​ពី​​​ការ​ប្រយុទ្ធ​​​​អស់រយៈពេល​​២១ថ្ងៃ​ ចាប់ពីថ្ងៃទី​​៧ខែ​ធ្នូ​ដែលភាគី​ថៃ​​បើក​ការ​វាយប្រហារ​​មើល​លើ​បូរណៈភាព​​​របស់​ប្រទេស​កម្ពុជា រហូត​ដល់​ថ្ងៃទី​២៧ខែ​​​ធ្នូ​។​​
​ក្រោយ​​​​ការ​​​​​​ចុះ​​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​បទឈប់បាញ់​នោះ​ប៉ុន្មានម៉ោង​ សហរដ្ឋអាមេរិកបាន​ប្រកាស​ស្វាគមន៍​ភ្លាម ​ក្រោយ​​​រដ្ឋបាល​សហរដ្ឋអាមេរិក បាន​ប្រឹង​ប្រែង​​ជាញឹកញាប់ដើម្បី​​​ទាញ​​ភាគី​ទាំង​ពី​រ​​ឲ្យ​អនុវត្ត​​បទឈប់បាញ់។ ​​​ជាមួយ​សារ​ស្វាគមន៍​​​របស់​រដ្ឋមន្ត្រី​ការបរទេសសហរដ្ឋអាមេរិក​លោក Marco Rubio ​ក៏បាន​ជំរុញឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ។
រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក​ ​ម៉ាកូ រ៉ូប៊ីយ៉ូ (Marco Rubio) បានជំរុញឱ្យកម្ពុជា និងថៃ៖«គោរពការប្តេជ្ញាចិត្តនេះភ្លាមៗ និងអនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ»​។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានហៅកិច្ចព្រមព្រៀងបទឈប់បាញ់​ដែល​បាន​ចុះ​​ហត្ថលេខា​កាល​ថ្ងៃ​សៅរ៍​​នោះ ថា «ជាជំហានវិជ្ជមានឆ្ពោះទៅរកការបន្ធូរបន្ថយការឈឺចាប់របស់ជនស៊ីវិល បញ្ចប់អរិភាពបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង»​​។
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បានកោតសរសើរចំពោះប្រធានអាស៊ាន ម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ចំពោះ «កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីនៃស្ថានភាព»។
លោក Guterres បានបន្ថែមថា អង្គការសហប្រជាជាតិ «ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
​មហាអំណាច​ចិន​ក៏​​បាន​ចេញ​សារ​ស្វាគមន៍​បទ​ឈប់​បាញ់​នេះ​ដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបង្ហោះសារ​តាមប្រព័ន្ធ​បណ្តាញ​សង្គម X ថា «នេះបង្ហាញថាការសន្ទនា និងការពិគ្រោះយោបល់គឺជាមធ្យោបាយដែលអាចសម្រេចបាន និងមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះដ៏ស្មុគស្មាញ»​។
សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ប្រទេសចិន អាស៊ាន និងសហគមន៍អន្តរជាតិបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីបញ្ចប់បញ្ហានេះ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តផ្តល់វេទិកា និងបង្កើតលក្ខខណ្ឌសម្រាប់កម្ពុជា និងថៃក្នុងការទំនាក់ទំនងកាន់តែពេញលេញ និងលម្អិត​ល្អន់​បន្ថែមទៀត»​​។
​ជាមួយ​​​ការ​បង្ហាញ​សារ​សាទរនេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)​ ក៏បា​នរៀបចំ​​​កិច្ច​ប្រជុំ​​ត្រីភាគី​​ដើម្បីសម្របសម្រួល​​កម្ពុជានិង​ថៃនៅ​​ខេត្តយូណាន​​ ដោយ​​មាន​​វត្តមាន​ប្រតិភូកម្ពុជា​ដឹកនាំ​ ដោយ​​ លោក ប្រាក់ សុខុន និងសមភាគីថៃ លោក ស៊ីហាសាក់ ភូង​កេតកែវ​ (Sihasak Phuangketkeow) ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃចន្ទ។ តាមការ​បញ្ជាក់​​​របស់​​​​អ្នកនាំពាក្យ​​ក្រសួងការបរទេសចិន កិច្ច​ប្រជុំ​នោះ​ក៏​មាន​វត្តមានចូលរួមជាមួយតំណាងយោធា​​​ផងដែរ។
​ប្រទេសជប៉ុន អាល្លឺម៉ង់ ​អូស្ត្រាលី​ ​ប្រទេសម៉ាឡេស៊ី​ក្នុងនាម​ប្រធានអាស៊ាន សុទ្ធ​តែ​បាន​បង្ហាញ​នូវ​សារ​អបអរសាទ​រ ដោយ​ប្រទេសទាំងនោះ​​បាន​បង្ហាញ​​នូ​​វ​តួនាទី​សំខាន់របស់​អាស៊ាន​ក្នុងការដំណើរការ​​ទៅ​អនុវត្ត​ពេញលេញ​នូវបទ​​​ឈប់បាញ់​ និង​​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ដែលភាគី​ទាំងពីរ​បានចុះ​ហត្ថលេខារួច​ហើយ​កាល​ពី​ចុងខែ​តុលា​​ឆ្នាំនេះ៕
ដោយ រ៉ាន់ រើយ​
The post ​ប្រទេស​មាន​ឥទ្ធិពល​​​​សំខាន់ៗ បង្ហា​ញជំហរ​​​​ក្រោយ​កិច្ចព្រមព្រៀង​​បទ​ឈប់​បាញ់​​​កម្ពុជា​​-ថៃ​ appeared first on Kampuchea Thmey Daily.
​លោក​ អាន់វ៉ា ​ពិភាក្សា​ជាមួយ​​មេដឹកនាំ​កម្ពុជា​និង​ថៃ​រកដំណោះ​ស្រាយ​ ​មុន​​កិច្ច​ប្រជុំពិសេស​​នៅថ្ងៃ២២ធ្នូ​
​​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម ​​ក្នុង​ឋានៈ​ជា​​ប្រធានអាស៊ាន បាន​​ជួប​ពិភាក្សា​ពិសេស​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង ​នាយករដ្ឋមន្ត្រី​ថៃ លោក ​​​​អានុទីន ឆានវីរៈគុល ​មួយថ្ងៃ​​​មុន​កិច្ច​ប្រជុំ​ពិសេស​​កម្រិត​រដ្ឋមន្ត្រី​​​​ការបរទេសអាស៊ានដើម្បី​​រកដំណោះស្រាយ​​​ក្នុងជម្លោះ​ព្រំ​ដែន​កម្ពុជា​និង​​​ថៃ​នៅថ្ងៃទី​​២២ខែ​ធ្នូនេះ​។
​​​នៅ​ក្នុងសំណេរ​បង្ហោះ​តាមបណ្តាញសង្គម​នៅថ្ងៃទី​២១​ខែ​ធ្នូ លោក អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​លើក​ឡើង​ថា ​កិច្ច​ប្រជុំ​​​រវាង​មេដឹកនាំ​​ទាំងពីរប្រទេសនេះ​ដើម្បី​កិច្ច​ពិភាក្សា​ដោះដូរយោបល់​គ្នា​​ផ្តោត​សំខាន់​បំផុត​​ទៅបញ្ចប់​ភាព​តានតឹង​​ដែល​កើត​មាន​ឡើង​​​រវាប​ប្រទេសទាំងពីរ​។
​ការ​ជួប​សន្ទនា​​តាមទូរស័ព្ទ​ត្រីភាគី​នេះ​ បាន​កើត​ឡើង​​​​​​​ក្រោយ​ពេលដែល​​មហាអំណាច​ចិន និង​សហរដ្ឋអាមេរិក​ បាន​ដាក់​សម្ពាធ​​រដ្ឋាភិបាល​ថៃ វិលទៅរក​ការ​ចរចា​រកដំណោះស្រាយ​ដោយសន្តិវិធី បញ្ជប់​ជម្លោះ​ប្រដាប់អាវុធ​ និងត្រឡប់ទៅអនុវត្ត​កិច្ចព្រមព្រៀងដែល​​ភាគី​ថៃ​បាន​​​ចុះ​ហត្ថលេខា​ជាមួយ​​​កម្ពុជា​​កាលថ្ងៃទី​២៦ខែ​តុលា​ឆ្នាំ​២០២៥​នៅទីក្រុ​ងកូឡាំពួ​។
​កាល​ពីថ្ងៃព្រហស្បតិ៍​កន្លងទៅ​ ទាំង​​រដ្ឋមន្ត្រី​ការបរទេស​​សហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ និង រដ្ឋមន្ត្រី​ការបរទេសចិន ​លោក​ វ៉ាង យី ​​​បាន​និយាយ​តាមទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រី​​ការបរទេសថៃ លោក សីហាសាក់ ភូងកេតុកែវ​ ដោយ​ប្រាប់​ភាគី​ថៃ​ឲ្យចាត់វិធានការ​​ជាក់ស្តែង​បញ្ចប់ភាពតាន​តឹង និង ត្រឡប់​ទៅអនុវត្តកិច្ច​ព្រមព្រៀង​ដែលមានស្រាប់។
​​សម្រាប់​រដ្ឋមន្ត្រី​ការបរទេសចិន លោក វ៉ាង យី មិនត្រឹមតែ​​ប្រាប់ឲ្យ​ថៃ​វិល​ទៅ​​រកដំណោះស្រាយ​តាមមធ្យោបាយចរចា​​ការទូត​ ដោយ​ប្រើប្រាស់​យន្តការ​អាស៊ានទេ ថែមទាំងបាន​ប្រដៅ​​ថៃ​​​មិនឲ្យ​​បង្ហ​​ហេតុ​ប៉ះពាល់​ដល់​គម្រោង​​របស់​ចិន និង បុគ្គលិក​របស់ចិន​ទៀតផង​។
​​​​កិច្ចប្រជុំ​​​​ត្រី​ភាគី​សម្រប​សម្រួល​ដោយ​លោក អាន់វ៉ា នៅថ្ងៃ​អាទិត្យនេះ ​​កើត​ឡើង​តែ​មួយថ្ងៃប៉ុណ្ណោះ​ដែល​ជម្លោះ​​ព្រំដែន​បង្ក​ឡើង​ដោយ​ភាគី​ថៃ​នេះ នឹង​ត្រូវដាក់​ទៅក្នុងកិច្ចប្រជុំ​​​​​​ពិសេស​​ថ្នាក់​រដ្ឋមន្ត្រី​​ការបរទេស​អាស៊ាននៅ​ទីក្រុង​​​កូឡាឡាំ​ពួ ​ដែល​លោក​ អាន់វ៉ា ​លើក​ឡើង​ថា ជាវេទិកា​សមរម្យ​និង​ស្ថាបនា​​ ដើម្បីកែសម្រួល​​ប្រទេសទាំងពីរ​​ទៅរក​​ការ​ចរចា​ដោយ​បើក​ចំហ ​ដោះស្រាយ​​វិវាទ​ដោយសន្តិភាព​និង​ទទួលបានដំណោះស្រាយ​​យុត្តិធម៌ និង​យូរអង្វែង​៕​
រ៉ាន់ រើយ​
The post ​លោក​ អាន់វ៉ា ​ពិភាក្សា​ជាមួយ​​មេដឹកនាំ​កម្ពុជា​និង​ថៃ​រកដំណោះ​ស្រាយ​ ​មុន​​កិច្ច​ប្រជុំពិសេស​​នៅថ្ងៃ២២ធ្នូ​ appeared first on Kampuchea Thmey Daily.
​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រៀម​កម្រិត​ខ្ពស់​ ទប់​ទល់​ព្យុះ Senyar ដែល​បង្ក​ទឹកជំនន់​​​បន្ថែម​​​
រដ្ឋាភិបាល​​ម៉ាឡេស៊ី បាន​បង្គាប់​​​​​ឲ្យ​ត្រៀម​លក្ខណៈ​ពេញលេញ​​ចំពោះ​មជ្ឈមណ្ឌលត្រួតពិនិត្យប្រតិបត្តិការរបស់រដ្ឋនៅក្នុងរដ្ឋចំនួន១៤​ និងមជ្ឈមណ្ឌលត្រួតពិនិត្យប្រតិបត្តិការស្រុកចំនួន១៩៨​ បន្ទាប់ពីការវិវត្តន៍​នៃព្យុះត្រូពិច Senyar ដែលបានធ្វើឱ្យមានការបាក់ដីនៅលើឆ្នេរសមុទ្រ​ម៉ាឡេស៊ី​នៅ​ពាក់កណ្តាលអធ្រាត្រយប់មិញ ដែល​​នឹង​មានឥទ្ធិពល​​បង្កើន​​​ទឹកជំនន់​។
រូបភាព​បង្ហាញ​ពី​​​​​ឥទ្ធិពល​ព្យុះ Senyar ដែលនឹងប៉ះពាល់​ម៉ាឡេស៊ី​។ New Straits times
ឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi បាននិយាយថា ទោះបីជាព្យុះនេះត្រូវបាន​បន្ថយ​​ឥទ្ធិពល​​​ទៅជាប្រព័ន្ធសម្ពាធទាបក៏ដោយ ប៉ុន្តែ​កម្លាំងកួច​នៃខ្យល់នៅតែមានសក្តានុពលក្នុងការនាំមកនូវភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់ជាច្រើនក្នុងឧបទ្វីបម៉ាឡេស៊ីក្នុងរយៈពេល២៤​ម៉ោងបន្ទាប់។
តាមការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មានម៉ាឡេស៊ី BERNAMA លោក Ahmad Zahid បាននិយាយថា ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ថ្នាក់​កណ្តាល​​ លោកបានទទួលរបាយការណ៍សង្ខេបពី​ឧតុនិយម​ម៉ាឡេស៊ី​ (MetMalaysia) ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (Nadma) និងកងកម្លាំងការពារជនស៊ីវិល​ម៉ាឡេស៊ី (APM) ស្តីពីផលប៉ះពាល់នៃអាកាសធាតុលើប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យោងតាមលោក មជ្ឈមណ្ឌលគ្រប់គ្រងប្រតិបត្តិការគ្រោះមហន្តរាយនៅថ្នាក់រដ្ឋ និងស្រុកក៏ត្រូវបានបើកផងដែរ ដើម្បីធានាថា​ការសម្របសម្រួលប្រតិបត្តិការ ការជម្លៀសជនរងគ្រោះ និងការផ្សព្វផ្សាយព័ត៌មានអាចត្រូវបានអនុវត្តដោយគ្មានការពន្យារពេល។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា «វិធានការនេះអនុញ្ញាតឱ្យរាល់ការវិវត្តន៍​ និងតម្រូវការនៅ​លើ​មូលដ្ឋានត្រូវបានដោះស្រាយក្នុងពេលជាក់ស្តែងដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ»​។
លោកបាននិយាយថា កងកម្លាំងការពារជនស៊ីវិលម៉ាឡេស៊ី (APM) បានចល័តបុគ្គលិកជាង ២០០០ នាក់ដើម្បីល្បាត និង​តាមដានតំបន់ដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងទឹកជំនន់ ខ្យល់ព្យុះ និងរលកខ្លាំងនៅលើឆ្នេរសមុទ្រ។
​គ្រឿង​សម្ភារ​​ត្រៀម​​សំខាន់ៗរួមមាន ទូកសង្គ្រោះ រថយន្តសង្គ្រោះ រថយន្ត​​ប្រភេទ​​ប៉ុង​៤ ម៉ាស៊ីនភ្លើង ម៉ាស៊ីនបូមទឹកចល័ត និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) ត្រូវបានគេដាក់ពង្រាយ ដើម្បីធានាថា ប្រតិបត្តិការជួយសង្គ្រោះ ការជម្លៀស និងជំនួយ​សង្គ្រោះបន្ទាន់អាចត្រូវបានអនុវត្តភ្លាមៗ៕​
លោក Ahmad Zahid ក៏បានក្រើនរំលឹកអ្នកស្រុកនៅតំបន់រងផលប៉ះពាល់ និងតំបន់ដែលមានហានិភ័យ ត្រូវតែអនុវត្តតាមការ​ប្រកាស​​​​ផ្លូវការពី បណ្តាញ​ផ្លូវ​ការ​របស់​រដ្ឋ​ និង​បុគ្គលិក​​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​​​នៅមូលដ្ឋាន​​ និងអាជ្ញាធរ និងគោរពតាមបញ្ជាជម្លៀសប្រសិនបើមានការណែនាំ។
​លោក ក្រើន​រំឭកថា៖​«​សាធារណជន​ត្រូវ​បាន​ណែនាំ​ឱ្យ​ចៀសវាង​​ទៅលេង​​តាមតំបន់​សមុទ្រ និង​ឆ្នេរ ដោយសារ​ខ្យល់​បក់​ខ្លាំង និង​រលក​ខ្ពស់ ខណៈ​ត្រូវ​ធានា​ថា​ សម្ភារៈ​សង្គ្រោះ​បន្ទាន់​​ត្រូវ​ត្រៀម​ជាប់​ជានិច្ច​ ហើយ​ឯកសារ​សំខាន់ៗ​ត្រូវ​រក្សា​ទុក​នៅ​កន្លែង​សុវត្ថិភាព​»។
លោក​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​ក៏​សង្កត់​ធ្ងន់​ថា​សាធារណជន​មិន​គួរ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មិន​បាន​ផ្ទៀងផ្ទាត់​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​ភ័យ​ស្លន់ស្លោ​ឡើយ»៕​
រ៉ាន់ រើយ​
ឧបនាយករដ្ឋមន្រ្តី Ahmad Zahid Hamidi។ FB
The post ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ត្រៀម​កម្រិត​ខ្ពស់​ ទប់​ទល់​ព្យុះ Senyar ដែល​បង្ក​ទឹកជំនន់​​​បន្ថែម​​​ appeared first on Kampuchea Thmey Daily.
​​អានុទីន​ធ្វើ​ឲ្យ​លោកអាន់វ៉ា​ភ្ញាក់ផ្អើល ជុំវិញ​ការ​អះអាង​របស់​​ក្រុម​អ្នក​ប្រឆាំងថៃ​
នាយក​រដ្ឋមន្ត្រី​ថៃ​ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ​បាន​ចេញ​មុខ​ការ​ពារ​​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម​ ក្រោយ​ពី​​មាន​ការ​​​រិះគន់​ដោយ​ក្រុម​អ្នក​ជាតិនិយម​ជ្រុល​ថៃ​​មួយ​ចំនួន​ដែល​បាន​ចោទ​ប្រកាន់​ លោក អាន់វ៉ា​ ថា​​​​បាន​​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​​​​​ផ្ទៃក្នុង​របស់ថៃ​។
​​សារ​ព័ត៌មាន New Straits Times ​បាន​ផ្សាយថា ​​នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បាន​​និយាយ​ទូរស័ព្ទ​​ជាមួយ​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុង​អំឡុង​ពេល​​​​ដែល​លោក​​​ស្ថិតនៅ​ក្នុង​បេសកកម្ម​​​​​​នៅតំបន់​អាហ្វ្រិក ដោយ​​​អះអាង​​ថា លោក​អានុទីន បានធានា​ថា អ្វី​ដែលក្រុម​​ជ្រុល​និយម​ថៃ​​​​ចោទ​ប្រកាន់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ជារឿង​មិនពិត​។ ​​​
​លោក អាន់វ៉ា ត្រូវ​បាន​ស្រង់សម្តី​ដូច​បាន​និយាយថា៖«គាត់​​ [​អានុទីន] បាន​ទូរស័ព្ទ​មក​ខ្ញុំ​ពេល​ព្រឹក​ដើម្បី​ធានា​ខ្ញុំ​ថា​អ្វី​ដែល​បាន​ចោទ​ប្រកាន់ (ដោយ​ក្រុម​ថៃ) មិន​ពិត»​។
​កា​របញ្ជាក់​របស់​​ អាន់​វ៉ា បែបនេះ​​ទៅកាន់អ្នកកាសែតនៅលើជើងហោះហើរត្រឡប់​ពី​តំបន់​អាហ្វ្រិក​ ទៅ​កាន់​​ទីក្រុង កូឡាំឡាំពូ​វិញ​​។ លោក អាន់វ៉ា ចាត់​ទុក​​ការ​អះអាង​របស់​លោក​អានុទីន​​ ជា​​អ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាងការរិះគន់​ប្រឆាំងនឹងរូប​លោក​ដោយក្រុមថៃគឺការឆ្លើយតបដោយជនជាតិម៉ាឡេស៊ីមួយចំនួន។
​​​សារ​ព័ត៌មាន New Straits Times ស្រង់សម្តី​ លោក​អាន់វ៉ា ដូចបាន​និយាយថា៖«អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា ប្រជាជនម៉ាឡេស៊ីមួយចំនួនមានការរំភើបហួសហេតុដែលពួកយើងកំពុងរងការរិះគន់នៅក្នុងប្រទេសថៃ… តើ​ដើម្បីអ្វីទៅ?»​។​​
លោក បញ្ជាក់​ថា​៖​«វា​មិន​មែន​​ជារឿង​​របស់​អាន់វ៉ា​​ម្នាក់​ឯងទេ…​មាន​អ្នក​ផ្សេង​ទៀត​ចូល​រួម (ជួយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ)។ អ្នករិះគន់ហាក់ដូចជាគិតថាវាជាតួនាទីរបស់មនុស្សម្នាក់… វាមិនពិតទេ»។
ឆ្លើយ​តប​ចំពោះ​​ក្រុម​ជាតិនិយម​ដែល​តវ៉ា​កាលពីថ្ងៃ​ទី​២២ខែ​វិច្ឆិកា ដោយ​​ចោទ​ប្រកាន់​តួនាទី​របស់​​ម៉ាឡេស៊ី និង​​សហរដ្ឋ​អាមេរិក​ ថាបាន​ជ្រៀត​ចូល​​ក្នុងកិច្ច​ការ​​​​​​​ផ្ទៃក្នុងថៃ លោកអាន់វ៉ា បានច្រានចោលការចោទប្រកាន់ដោយក្រុមនៅក្នុងប្រទេស​ថៃ៕​
រ៉ាន់ រើយ
The post ​​អានុទីន​ធ្វើ​ឲ្យ​លោកអាន់វ៉ា​ភ្ញាក់ផ្អើល ជុំវិញ​ការ​អះអាង​របស់​​ក្រុម​អ្នក​ប្រឆាំងថៃ​ appeared first on Kampuchea Thmey Daily.
កម្ពុជា-ថៃ ធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យមានប្រសិទ្ធភាព ជៀសវាងសកម្មភាពញុះញង់ នៅចំពោះមុខម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម តាមរយៈទំព័រ facebook ផ្លូវការ នារសៀលថ្ងៃសៅរ៍ នេះ បានប្រកាសស្វាគមន៍ ចំពោះឆន្ទៈ និងការធានារបស់កម្ពុជា និងថៃ ក្នុងការជ្រើសរើស និងបន្តកិច្ចសន្ទនា និងការខិតខំប្រឹងប្រែងការទូត ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។
ការចេញមកប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងឈានដល់បើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា។ភាពតានតឹងបានកើនឡើងជាថ្មីបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពមកលើពលរដ្ឋស៊ីវិល។
ទោះបីជាយ៉ាងណារាជរដ្ឋាភិបាលទីក្រុងភ្នំពេញមិនបានជ្រើសរើសវិធីសាស្រ្តប្រើអាវុធ ឬកងកម្លាំងនិងអំពើហិង្សាឆ្លើយតបទៅកាន់ភាគីថៃវិញឡើយ ព្រោះរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ យល់ថាការដោះស្រាយបញ្ហាដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត។ ចំណែកភាគីថៃបង្កហេតុជាបន្តបន្ទាប់។
ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានប្រើប្រាស់វិធីសាស្រ្តការទូតធ្វើការថ្កោលទោសនិងតវ៉ាទៅកាន់ភាគីថៃហើយទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីការវិវត្តថ្មីៗនៅតាមព្រំដែននិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ក្រោយពីបានជួបសន្ទនាតាមរយៈខ្សែទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ, លោកអាន់វ៉ាក៏បានសរសើរចំពោះតួនាទីសកម្ម និងការចូលរួមក្នុងន័យស្ថាបនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្ត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ក្នុងការធានាការដកអាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងសម្របសម្រួល និងអនុវត្តការដោះមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានស្វាគមន៍ចំពោះការធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដើម្បីជៀសវាងនូវសកម្មភាពបន្ថែមទៀតដែលចាត់ទុកថាជាការញុះញង់ ហើយចាត់វិធានការបន្ថែមទៀតដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្ពោះទៅរកការជំរុញការស្តារទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាពរវាងប្រទេសទាំងពីរ។
កម្ពុជា-ថៃបានចាប់ផ្ដើមអនុវត្តកាត់ដកអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងចេញពីព្រំដែនជម្លោះចំនួន ២ លើកមកហើយ។ ប៉ុន្តែក្រោយថៃប្រកាសផ្អាកអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពក៏មានសេចក្ដីរាយការណ៍ពីបណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេសមួយចំនួនថាថៃបានចល័តអាវុធមកកាន់ព្រំដែនជម្លោះជាមួយកម្ពុជាឡើងវិញ៕
The post កម្ពុជា-ថៃ ធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យមានប្រសិទ្ធភាព ជៀសវាងសកម្មភាពញុះញង់  នៅចំពោះមុខម៉ាឡេស៊ី appeared first on Kampuchea Thmey Daily.
​ប្រធានាធិបតី ត្រាំ​ រាំកម្សាន្ត​យ៉ាងរីករាយ​ជាមួយ​តូរ្យតន្ត្រី​ស្វាគមន៍​ ពេលមកដល់​ម៉ាឡេស៊ី​​
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ (Donald Trump) ត្រូវ​បាន​គេ​រាយការណ៍ថា ​បានរាំលេង​ក​ម្សាន្តយ៉ាងសប្បាយ​​ជាមួយ​ក្រុម​តន្ត្រី​​កិត្តិយស​ដែល​ត្រៀម​ទទួល​​​ស្វាគមន៍​ដំណើរ​​​ប្រធានាធិបតី​​នៅ​អាកាសយានដ្ឋាន​​​​​​អន្តរជាតិ​នៅ​ទីក្រុង​កូឡាឡាំពូ។
​តាមសេចក្តី​រាយការណ៍​របស់​ Reuters ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​​លោក​ ដូណាល់ ត្រាំ បាន​​​ចូលរួម​រាំលេង​​​​​​​បង្ហាញ​​ភាព​រីករាយ​​ជាមួយ​អ្នក​សំដែង​ក្នុង​ការ​រាំ​ក្នុង​ពេល​ទទួល​ស្វាគមន៍​ បន្ទាប់​ពី​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ កូឡាឡាំពូ (Kuala Lumpur) ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) លើក​ទី ៤៧ នៅ​ក្នុង​ទីក្រុង​កូឡាឡាំពូ ប្រទេស​ម៉ាឡេស៊ី នៅ​​ថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។
​​ប្រធានាធិបតី​​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជាតួអង្គ​សំខាន់​បំផុត​ក្នុងកិច្ច​ប្រជុំ​​កំពូល​អាស៊ាន​​លើក​ទី​​៤៧​នៅប្រទេសម៉ាឡេស៊ី​ក្នុងឆ្នាំនេះ បន្ទាប់ពី​លោក​បាន​​​​​សម្រុះ​សម្រួល​បញ្ចប់សង្គ្រាម​បង្ហូរឈាម​រវាង​កម្ពុជា​និង​ប្រទេសថៃ​កាល​ពីថ្ងៃ​ទី​២៨ខែ​កក្កដា​ និង​ជាបន្តបន្ទាប់​រដ្ឋបាលរបស់លោក បាន​ផ្តួចផ្តើម​​ឲ្យ​មាន​ការ​ចរចា​​​ឈានទៅ​​​បញ្ចប់សង្គ្រាមទាំងស្រុង​ដោយ​បង្កើត​នូវ​កិច្ច​ព្រមប្រៀង​សន្តិភាព​ដែលនឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ព្រឹក​ថ្ងៃទី​២៦ខែ​តុលា​នេះ​៕​
រ៉ាន់ រើយ​
Greeters wave Malaysian and U.S. flags as U.S. President Donald Trump arrives at Kuala Lumpur International Airport in Sepang, Malaysia, October 26, 2025. REUTERS/Evelyn Hockstein
The post ​ប្រធានាធិបតី ត្រាំ​ រាំកម្សាន្ត​យ៉ាងរីករាយ​ជាមួយ​តូរ្យតន្ត្រី​ស្វាគមន៍​ ពេលមកដល់​ម៉ាឡេស៊ី​​ appeared first on Kampuchea Thmey Daily.
​Politico​៖ កម្ពុជានិង​ថៃ​រៀបចំ​​ចុះ​ហត្ថលេខា​​សន្តិភាព​ ក្រោម​អធិបតី​ភាព ដូណាល់ ត្រាំ​​​នៅចុង​ខែនេះ​នៅម៉ាឡេស៊ី​​
បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​ នៅ​ចុង​ខែតុលា​ខាងមុខ​នេះ ស្រប​ជាមួយ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​នឹ​ងប្រព្រឹត្ត​ទៅ​​ប្រទេស​ម៉ាឡេស៊ី​ ដែល​ជា​ប្រធានប្តូរ​វេន​អាស៊ាន​ កម្ពុជា​​និង​ប្រទេសថៃ​​នឹង​​​ចុះ​​​ហត្ថលេខា​​​លើ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​​​​អចិន្ត្រៃ​យ៍​ ក្រោយ​​​អធិបតីភាព​​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ ដែល​ជាតួអង្គ​ដ៏សំខាន់​​ក្នុងការ​​សម្រប​សម្រួល​​​ឲ្យ​​​មានបទ​ឈប់បាញ់​កាល​ថ្ងៃទី​​២៨ខែ​កក្កដា​។​
​យោ​ង​តាមការ​ចេញ​ផ្សាយ​របស់ politico ​ដែល​មាន​ស្នាក់​ការ​កណ្តាល​នៅ​​សហរដ្ឋអាមេរិក ​​ដោយ​ស្រង់​សម្តីប្រភព​​យ៉ាងហោច​ណាស់​បីនាក់ដែល​បាន​ដឹង​ពី​គម្រោង​​​​របស់​​​ប្រធានាធិបតី​ ដូណាល់ ត្រាំ ដែលគ្រោង​ធ្វើដំណើរ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អា​​ស៊ីបូព៌ា ដែល​ត្រូវ​រៀបចំ​ឡើង​​​​​អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​នៅថ្ងៃទី​២៦​ដល់​ថ្ងៃទី​២៨ខែ​តុលា​​ខាងមុខ​នេះ​។
​​​សេចក្តីរាយការណ៍​នោះ បាន​ឲ្យ​ដឹងថា ​រដ្ឋាភិបាល​​ម៉ាឡេស៊ី​​​​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​ អាន់វ៉ា អ៊ីប្រាហ៊ីម ដែល​ជា​អ្នក​តស៊ូ​យ៉ាងស្វិត​ស្វាញ​​ក្នុងការ​​​សម្របសម្រួល​​​​​បញ្ចប់ជម្លោះ​​ប្រដាប់អាវុធ​​រវាង​ថៃ​និង​កម្ពុជា បាន​យល់​ព្រម​​អនុញ្ញា​ត​ឲ្យ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ជាប្រធាន​ក្នុង​ពិធី​ចុះ​ហត្ថលេខា​​​សន្តិភាពរវាង​​កម្ពុជា​និង​ថៃ។​
​​​តាមសេចក្តី​រាយការណ៍​ដដែល ​​មន្ត្រី​សេតវិមានកំពុង​តែ​​រៀប​ចំ​​លក្ខខណ្ឌ​​ឲ្យ​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ ចូល​រួម​ក្នុងកិច្ចប្រជុំ​កំពូល​នេះ ហើយនិង​ធ្វើជា​ប្រធាន​​នៃ​​​ពិធី​​​ចុះ​ហត្ថលេខានោះ។​​​
​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ថ្លែង​នៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​កាល​ពីចុង​ខែ​កញ្ញា​ថា ​លោក​​​ជា​​អ្នក​បញ្ចប់សង្គ្រាម​ចំនួន​៧ ក្នុងរយៈពេល​៧​ខែ​នៃ​ការ​ឡើង​កាន់​អំណាច​​​។ ក្នុងចំណោម​សង្ក្រាម​ទាំងនោះ ក៏​មាន​សង្គ្រាម​ផ្ទុះ​អាវុធ​​​រវាងថៃ​និង​កម្ពុជា​កាល​ពី​ចុង​ខែ​កក្កដា​ដែលបណ្តាល​ឲ្យ​យោធា​​​​​​​​ស្លាប់​​ទាំងសងខាង និង​ មានជនភៀស​សឹក​រាប់សែន​នាក់​៕​
រ៉ាន់ រើយ​
The post ​Politico​៖ កម្ពុជានិង​ថៃ​រៀបចំ​​ចុះ​ហត្ថលេខា​​សន្តិភាព​ ក្រោម​អធិបតី​ភាព ដូណាល់ ត្រាំ​​​នៅចុង​ខែនេះ​នៅម៉ាឡេស៊ី​​ appeared first on Kampuchea Thmey Daily.
លោក​ អាន់វ៉ា ទន្ទឹង​​ជួប​ អា​នុទីន​ ដើម្បី​ដោះស្រាយ​បញ្ហា​​​​​នានា​​ រួម​ទាំងជម្លោះ​កម្ពុជា-ថៃ​​
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim)​ ក្នុង​នាម​ប្រធាន​ប្តូរវេន​អាស៊ាន បាន​​​ទទ្ទឹងជួប​ធ្វើ​ការ​ជាមួយ​ លោក​​ អានុទីន ឆាន​​វីរៈគុល (Anutin Charnvirakul) ​ដែល​ទើប​សភា​​ថៃ​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​​ឲ្យ​ឡើង​ជា​​នាយករដ្ឋមន្ត្រី​ថៃ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​​ទ្វេភាគី​រវាង​​ថៃ​និង​ម៉ាឡេស៊ីផង និង​បញ្ហា​​​ព្រំដែន​កម្ពុជា​និង​ថៃ​ផង និង​​​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​អាស៊ាន​​។
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម​។ FB
​​ស្ថិត​ក្នុងចំណោម​​ប្រទេស​​​តិច​តួច​ដែលចេញសារ​អបអរសាទរ លោក អានុទីន នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ី​ប្រាហ៊ីម​ ដែលត្រូវ​បាន​គេ​ទទួលស្គាល់ថា បាន​ប្រឹងប្រែង​​​​ក្នុង​ពន្លឿន​ការ​បញ្ចប់ជម្លោះ​​រវាង​ថៃ​និង​កម្ពុជា​នៅតាមតំបន់​ព្រំដែន ដោយ​មិន​បង្អង់យូរ​​បាន​ហៅ​​​ទូរស័ព្ទ​ទៅកាន់​​ នាយករដ្ឋមន្ត្រី​ជាប់ឆ្នោតថៃ លោក អានុទីន ដើម្បី​សំដែង​ការ​អបអរសាទរ​ បន្ទាប់​ពី​​​​ដឹងថា មហាក្សត្រ​ថៃ​បានចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជាផ្លូវ​ការ​។
​​ក្រោយការ​សន្ទនា​របស់​​​ប្រមុខ​រដ្ឋ​ក្បែរ​ខាងទាំងពីរ ​លោក អាន់វ៉ា បាន​សរសេរ​នៅ​លើ​សារ​បណ្តាញ​សង្គមរបស់​លោក ​បង្ហោះ​នៅ​ថ្ងៃអាទិត្យថា៖​ «នៅរសៀលថ្ងៃនេះ ខ្ញុំបានទាក់ទងទៅលោក អានុទីន ឆាន​​វីរៈគុល ដើម្បីអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ​»​។ ​
នៅ​ក្នុងសារ​នោះ លោក អាន់វ៉ា បាន​ចាត់​ទុក​លោក ​ អានុទីន​​ ជាមិត្ត​ចាស់ ដែល​តែង​តែ​​រួម​សុខ​រួម​ទុក្ខ​​​ជាមួយ​លោក​ក្នុង​ពេលកន្លង​មក​ទាំង​ក្នុងគ្រាអាក្រក់ និង​ក្នុង​គ្រា​​ល្អៗ។ ​ជាមួយ​គ្នា​នោះ លោក​​ អាន់វ៉ា បាន​បញ្ជាក់​អំពី​ការ​អញ្ជើញ​​​​​លោក អនុទីន​​ទៅទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី​​ក្នុងពេលឆាប់ៗ​​ខាងមុខ​។
លោក អាន់​វ៉ា បានសរសេរ​ថា​៖​«ខ្ញុំក៏សូមអញ្ជើញគាត់ [​អានុទីន​] ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រៅពី​បញ្ហា​​នៅព្រំដែនថៃ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអាស៊ាន»​​។
​ជាការឆ្លើយ​តប នាយករដ្ឋមន្ត្រីថៃ​ ​អានុទីន បានជូនដំណឹងថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំជួប​លោក អាន់វ៉ា ក្នុងពេលឆាប់ៗនេះ​។
​រហូត​ដល់​ពេលនេះ​ មាន​ត្រឹមតែ​ប្រទេស​ចិន កម្ពុជា និង​ម៉ាឡេស៊ី​ ដែលបាន​​​បង្ហាញ​​​សារ​អបអរ​​សាទរ​ដល់រដ្ឋាភិបាល​របស់​លោក ​អានុទីន ដែល​​​មាន​សិទ្ធិ​កាន់អំណាច​​ត្រឹមតែ​រយៈពេល​៤ខែ​ប៉ុណ្ណោះ ដោយសារ​តែ​​​​ការ​សន្យា​ជាមួយ​គណបក្ស​ប្រជាជន​​ដែល​ទាមទារ​​ឲ្យរំលាយ​សភា​​​​ ដើម្បីរៀបចំ​ការ​បោះឆ្នោតឡើងវិញ​ ជាថ្នូរ​ទទួលបាន​ការ​បោះឆ្នោត​គាំទ្រ​​​​​​​​នៅក្នុងសភា​​​កាលពីថ្ងៃទី៥ខែ​​​កញ្ញា​កន្លងទៅ​​៕
រ៉ាន់ រើយ​
The post លោក​ អាន់វ៉ា ទន្ទឹង​​ជួប​ អា​នុទីន​ ដើម្បី​ដោះស្រាយ​បញ្ហា​​​​​នានា​​ រួម​ទាំងជម្លោះ​កម្ពុជា-ថៃ​​ appeared first on Kampuchea Thmey Daily.