ព័ត៌មានអន្ដរជាតិ
អានុទីនធ្វើឲ្យលោកអាន់វ៉ាភ្ញាក់ផ្អើល ជុំវិញការអះអាងរបស់ក្រុមអ្នកប្រឆាំងថៃ
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានចេញមុខការពារនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោយពីមានការរិះគន់ដោយក្រុមអ្នកជាតិនិយមជ្រុលថៃមួយចំនួនដែលបានចោទប្រកាន់ លោក អាន់វ៉ា ថាបានជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ថៃ។

សារព័ត៌មាន New Straits Times បានផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អានុទីន បាននិយាយទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងអំឡុងពេលដែលលោកស្ថិតនៅក្នុងបេសកកម្មនៅតំបន់អាហ្វ្រិក ដោយអះអាងថា លោកអានុទីន បានធានាថា អ្វីដែលក្រុមជ្រុលនិយមថៃចោទប្រកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជារឿងមិនពិត។
លោក អាន់វ៉ា ត្រូវបានស្រង់សម្តីដូចបាននិយាយថា៖«គាត់ [អានុទីន] បានទូរស័ព្ទមកខ្ញុំពេលព្រឹកដើម្បីធានាខ្ញុំថាអ្វីដែលបានចោទប្រកាន់ (ដោយក្រុមថៃ) មិនពិត»។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសរសើរលោក អានុទីន ថា«មានចិត្តល្អ» ហើយគាត់គិតថាការរិះគន់នេះអយុត្តិធម៌ ដោយលោកអាន់វ៉ា បញ្ជាក់តាមន័យដើមរបស់លោក អានុទីនថា៖«អាន់វ៉ា សូមមេត្តា… តាមដែលយើងបារម្ភ យើងដឹងពីតួនាទីរបស់អ្នក។ អ្នកសម្របសម្រួលរឿងនេះ (ធានាសន្តិភាពរវាងថៃ និងកម្ពុជា)»។
ការបញ្ជាក់របស់ អាន់វ៉ា បែបនេះទៅកាន់អ្នកកាសែតនៅលើជើងហោះហើរត្រឡប់ពីតំបន់អាហ្វ្រិក ទៅកាន់ទីក្រុង កូឡាំឡាំពូវិញ។ លោក អាន់វ៉ា ចាត់ទុកការអះអាងរបស់លោកអានុទីន ជាអ្វីដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលជាងការរិះគន់ប្រឆាំងនឹងរូបលោកដោយក្រុមថៃគឺការឆ្លើយតបដោយជនជាតិម៉ាឡេស៊ីមួយចំនួន។
សារព័ត៌មាន New Straits Times ស្រង់សម្តី លោកអាន់វ៉ា ដូចបាននិយាយថា៖«អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា ប្រជាជនម៉ាឡេស៊ីមួយចំនួនមានការរំភើបហួសហេតុដែលពួកយើងកំពុងរងការរិះគន់នៅក្នុងប្រទេសថៃ… តើដើម្បីអ្វីទៅ?»។
លោក បញ្ជាក់ថា៖«វាមិនមែនជារឿងរបស់អាន់វ៉ាម្នាក់ឯងទេ…មានអ្នកផ្សេងទៀតចូលរួម (ជួយបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ)។ អ្នករិះគន់ហាក់ដូចជាគិតថាវាជាតួនាទីរបស់មនុស្សម្នាក់… វាមិនពិតទេ»។
ឆ្លើយតបចំពោះក្រុមជាតិនិយមដែលតវ៉ាកាលពីថ្ងៃទី២២ខែវិច្ឆិកា ដោយចោទប្រកាន់តួនាទីរបស់ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ថាបានជ្រៀតចូលក្នុងកិច្ចការផ្ទៃក្នុងថៃ លោកអាន់វ៉ា បានច្រានចោលការចោទប្រកាន់ដោយក្រុមនៅក្នុងប្រទេសថៃ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


