ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតី ត្រាំ រាំកម្សាន្តយ៉ាងរីករាយជាមួយតូរ្យតន្ត្រីស្វាគមន៍ ពេលមកដល់ម៉ាឡេស៊ី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ត្រូវបានគេរាយការណ៍ថា បានរាំលេងកម្សាន្តយ៉ាងសប្បាយជាមួយក្រុមតន្ត្រីកិត្តិយសដែលត្រៀមទទួលស្វាគមន៍ដំណើរប្រធានាធិបតីនៅអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងកូឡាឡាំពូ។

តាមសេចក្តីរាយការណ៍របស់ Reuters ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចូលរួមរាំលេងបង្ហាញភាពរីករាយជាមួយអ្នកសំដែងក្នុងការរាំក្នុងពេលទទួលស្វាគមន៍ បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ កូឡាឡាំពូ (Kuala Lumpur) ដើម្បីចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៧ នៅក្នុងទីក្រុងកូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ខែតុលា ឆ្នាំ២០២៥។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាតួអង្គសំខាន់បំផុតក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំនេះ បន្ទាប់ពីលោកបានសម្រុះសម្រួលបញ្ចប់សង្គ្រាមបង្ហូរឈាមរវាងកម្ពុជានិងប្រទេសថៃកាលពីថ្ងៃទី២៨ខែកក្កដា និងជាបន្តបន្ទាប់រដ្ឋបាលរបស់លោក បានផ្តួចផ្តើមឲ្យមានការចរចាឈានទៅបញ្ចប់សង្គ្រាមទាំងស្រុងដោយបង្កើតនូវកិច្ចព្រមប្រៀងសន្តិភាពដែលនឹងត្រូវចុះហត្ថលេខានៅព្រឹកថ្ងៃទី២៦ខែតុលានេះ៕
រ៉ាន់ រើយ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


