ព័ត៌មានជាតិ
លោក អាន់វ៉ា ពិភាក្សាជាមួយមេដឹកនាំកម្ពុជានិងថៃរកដំណោះស្រាយ មុនកិច្ចប្រជុំពិសេសនៅថ្ងៃ២២ធ្នូ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងឋានៈជាប្រធានអាស៊ាន បានជួបពិភាក្សាពិសេសជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល មួយថ្ងៃមុនកិច្ចប្រជុំពិសេសកម្រិតរដ្ឋមន្ត្រីការបរទេសអាស៊ានដើម្បីរកដំណោះស្រាយក្នុងជម្លោះព្រំដែនកម្ពុជានិងថៃនៅថ្ងៃទី២២ខែធ្នូនេះ។

នៅក្នុងសំណេរបង្ហោះតាមបណ្តាញសង្គមនៅថ្ងៃទី២១ខែធ្នូ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានលើកឡើងថា កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរប្រទេសនេះដើម្បីកិច្ចពិភាក្សាដោះដូរយោបល់គ្នាផ្តោតសំខាន់បំផុតទៅបញ្ចប់ភាពតានតឹងដែលកើតមានឡើងរវាបប្រទេសទាំងពីរ។
លោក អាន់វ៉ា បានសរសេរថា៖«ខ្ញុំបញ្ជាក់ម្តងទៀតនូវសារសំខាន់សម្រាប់កម្ពុជានិងថៃ ដើម្បីប្រកាន់ខ្ជាប់ចំពោះស្មារតីនៃការពិភាក្សា បញ្ញាញាណ និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ជប់ភាពតានតឹងនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់»។
ការជួបសន្ទនាតាមទូរស័ព្ទត្រីភាគីនេះ បានកើតឡើងក្រោយពេលដែលមហាអំណាចចិន និងសហរដ្ឋអាមេរិក បានដាក់សម្ពាធរដ្ឋាភិបាលថៃ វិលទៅរកការចរចារកដំណោះស្រាយដោយសន្តិវិធី បញ្ជប់ជម្លោះប្រដាប់អាវុធ និងត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងដែលភាគីថៃបានចុះហត្ថលេខាជាមួយកម្ពុជាកាលថ្ងៃទី២៦ខែតុលាឆ្នាំ២០២៥នៅទីក្រុងកូឡាំពួ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ទាំងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ និង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ លោក សីហាសាក់ ភូងកេតុកែវ ដោយប្រាប់ភាគីថៃឲ្យចាត់វិធានការជាក់ស្តែងបញ្ចប់ភាពតានតឹង និង ត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់។
សម្រាប់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មិនត្រឹមតែប្រាប់ឲ្យថៃវិលទៅរកដំណោះស្រាយតាមមធ្យោបាយចរចាការទូត ដោយប្រើប្រាស់យន្តការអាស៊ានទេ ថែមទាំងបានប្រដៅថៃមិនឲ្យបង្ហហេតុប៉ះពាល់ដល់គម្រោងរបស់ចិន និង បុគ្គលិករបស់ចិនទៀតផង។
កិច្ចប្រជុំត្រីភាគីសម្របសម្រួលដោយលោក អាន់វ៉ា នៅថ្ងៃអាទិត្យនេះ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះដែលជម្លោះព្រំដែនបង្កឡើងដោយភាគីថៃនេះ នឹងត្រូវដាក់ទៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួ ដែលលោក អាន់វ៉ា លើកឡើងថា ជាវេទិកាសមរម្យនិងស្ថាបនា ដើម្បីកែសម្រួលប្រទេសទាំងពីរទៅរកការចរចាដោយបើកចំហ ដោះស្រាយវិវាទដោយសន្តិភាពនិងទទួលបានដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង៕
រ៉ាន់ រើយ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


