ព័ត៌មានអន្ដរជាតិ
Politico៖ កម្ពុជានិងថៃរៀបចំចុះហត្ថលេខាសន្តិភាព ក្រោមអធិបតីភាព ដូណាល់ ត្រាំនៅចុងខែនេះនៅម៉ាឡេស៊ី
បើគ្មានអ្វីប្រែប្រួលទេ នៅចុងខែតុលាខាងមុខនេះ ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ានដែលនឹងប្រព្រឹត្តទៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន កម្ពុជានិងប្រទេសថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍ ក្រោយអធិបតីភាពរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលជាតួអង្គដ៏សំខាន់ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់កាលថ្ងៃទី២៨ខែកក្កដា។

យោងតាមការចេញផ្សាយរបស់ politico ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក ដោយស្រង់សម្តីប្រភពយ៉ាងហោចណាស់បីនាក់ដែលបានដឹងពីគម្រោងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលគ្រោងធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលត្រូវរៀបចំឡើងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃទី២៦ដល់ថ្ងៃទី២៨ខែតុលាខាងមុខនេះ។
សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ីដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាអ្នកតស៊ូយ៉ាងស្វិតស្វាញក្នុងការសម្របសម្រួលបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃនិងកម្ពុជា បានយល់ព្រមអនុញ្ញាតឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាប្រធានក្នុងពិធីចុះហត្ថលេខាសន្តិភាពរវាងកម្ពុជានិងថៃ។
តាមសេចក្តីរាយការណ៍ដដែល មន្ត្រីសេតវិមានកំពុងតែរៀបចំលក្ខខណ្ឌឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ហើយនិងធ្វើជាប្រធាននៃពិធីចុះហត្ថលេខានោះ។
ប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញាថា លោកជាអ្នកបញ្ចប់សង្គ្រាមចំនួន៧ ក្នុងរយៈពេល៧ខែនៃការឡើងកាន់អំណាច។ ក្នុងចំណោមសង្ក្រាមទាំងនោះ ក៏មានសង្គ្រាមផ្ទុះអាវុធរវាងថៃនិងកម្ពុជាកាលពីចុងខែកក្កដាដែលបណ្តាលឲ្យយោធាស្លាប់ទាំងសងខាង និង មានជនភៀសសឹករាប់សែននាក់៕
រ៉ាន់ រើយ


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


