ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា ទន្ទឹងជួប អានុទីន ដើម្បីដោះស្រាយបញ្ហានានា រួមទាំងជម្លោះកម្ពុជា-ថៃ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងនាមប្រធានប្តូរវេនអាស៊ាន បានទទ្ទឹងជួបធ្វើការជាមួយ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ដែលទើបសភាថៃបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យឡើងជានាយករដ្ឋមន្ត្រីថៃ ដើម្បីដោះស្រាយបញ្ហាទ្វេភាគីរវាងថៃនិងម៉ាឡេស៊ីផង និងបញ្ហាព្រំដែនកម្ពុជានិងថៃផង និងកិច្ចសហប្រតិបត្តិការនៅក្នុងអាស៊ាន។

ស្ថិតក្នុងចំណោមប្រទេសតិចតួចដែលចេញសារអបអរសាទរ លោក អានុទីន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលត្រូវបានគេទទួលស្គាល់ថា បានប្រឹងប្រែងក្នុងពន្លឿនការបញ្ចប់ជម្លោះរវាងថៃនិងកម្ពុជានៅតាមតំបន់ព្រំដែន ដោយមិនបង្អង់យូរបានហៅទូរស័ព្ទទៅកាន់ នាយករដ្ឋមន្ត្រីជាប់ឆ្នោតថៃ លោក អានុទីន ដើម្បីសំដែងការអបអរសាទរ បន្ទាប់ពីដឹងថា មហាក្សត្រថៃបានចេញព្រះរាជក្រឹត្យតែងតាំងជាផ្លូវការ។
ក្រោយការសន្ទនារបស់ប្រមុខរដ្ឋក្បែរខាងទាំងពីរ លោក អាន់វ៉ា បានសរសេរនៅលើសារបណ្តាញសង្គមរបស់លោក បង្ហោះនៅថ្ងៃអាទិត្យថា៖ «នៅរសៀលថ្ងៃនេះ ខ្ញុំបានទាក់ទងទៅលោក អានុទីន ឆានវីរៈគុល ដើម្បីអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ»។
នៅក្នុងសារនោះ លោក អាន់វ៉ា បានចាត់ទុកលោក អានុទីន ជាមិត្តចាស់ ដែលតែងតែរួមសុខរួមទុក្ខជាមួយលោកក្នុងពេលកន្លងមកទាំងក្នុងគ្រាអាក្រក់ និងក្នុងគ្រាល្អៗ។ ជាមួយគ្នានោះ លោក អាន់វ៉ា បានបញ្ជាក់អំពីការអញ្ជើញលោក អនុទីនទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីក្នុងពេលឆាប់ៗខាងមុខ។
លោក អាន់វ៉ា បានសរសេរថា៖«ខ្ញុំក៏សូមអញ្ជើញគាត់ [អានុទីន] ទៅបំពេញទស្សនកិច្ចការងារនៅប្រទេសម៉ាឡេស៊ីនាពេលខាងមុខ ដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗ រួមទាំងការពង្រឹងទំនាក់ទំនងទ្វេភាគី ក្រៅពីបញ្ហានៅព្រំដែនថៃ-កម្ពុជា និងកិច្ចសហប្រតិបត្តិការអាស៊ាន»។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីថៃ អានុទីន បានជូនដំណឹងថា ពិធីស្បថចូលកាន់តំណែងនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ហើយលោកទន្ទឹងរង់ចាំជួបលោក អាន់វ៉ា ក្នុងពេលឆាប់ៗនេះ។
រហូតដល់ពេលនេះ មានត្រឹមតែប្រទេសចិន កម្ពុជា និងម៉ាឡេស៊ី ដែលបានបង្ហាញសារអបអរសាទរដល់រដ្ឋាភិបាលរបស់លោក អានុទីន ដែលមានសិទ្ធិកាន់អំណាចត្រឹមតែរយៈពេល៤ខែប៉ុណ្ណោះ ដោយសារតែការសន្យាជាមួយគណបក្សប្រជាជនដែលទាមទារឲ្យរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតឡើងវិញ ជាថ្នូរទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងសភាកាលពីថ្ងៃទី៥ខែកញ្ញាកន្លងទៅ៕
រ៉ាន់ រើយ

-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


