ព័ត៌មានជាតិ
កម្ពុជា-ថៃ ធានាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឱ្យមានប្រសិទ្ធភាព ជៀសវាងសកម្មភាពញុះញង់ នៅចំពោះមុខម៉ាឡេស៊ី
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម តាមរយៈទំព័រ facebook ផ្លូវការ នារសៀលថ្ងៃសៅរ៍ នេះ បានប្រកាសស្វាគមន៍ ចំពោះឆន្ទៈ និងការធានារបស់កម្ពុជា និងថៃ ក្នុងការជ្រើសរើស និងបន្តកិច្ចសន្ទនា និងការខិតខំប្រឹងប្រែងការទូត ដើម្បីធានាការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ និងការស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមតំបន់ព្រំដែន។

ការចេញមកប្រកាសរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បន្ទាប់ពីថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងឈានដល់បើកការបាញ់ប្រហារមកលើពលរដ្ឋខ្មែរបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតកាលពីរសៀលថ្ងៃទី ១២ ខែវិច្ឆិកា។ភាពតានតឹងបានកើនឡើងជាថ្មីបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពមកលើពលរដ្ឋស៊ីវិល។

ទោះបីជាយ៉ាងណារាជរដ្ឋាភិបាលទីក្រុងភ្នំពេញមិនបានជ្រើសរើសវិធីសាស្រ្តប្រើអាវុធ ឬកងកម្លាំងនិងអំពើហិង្សាឆ្លើយតបទៅកាន់ភាគីថៃវិញឡើយ ព្រោះរាជរដ្ឋាភិបាលទីក្រុងភ្នំពេញ យល់ថាការដោះស្រាយបញ្ហាដោយអំពើហឹង្សា ឬប្រើប្រាស់កម្លាំងប្រដាប់អាវុធ គឺមិនផ្តល់ផលប្រយោជន៍ណាមួយ ឬមិនបង្កលក្ខណ:វិជ្ជមានសម្រាប់ការដោះស្រាយបញ្ហា ព្រមទាំងបង្កហានិភ័យគ្រោះថ្នាក់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ថែមទៀត។ ចំណែកភាគីថៃបង្កហេតុជាបន្តបន្ទាប់។

ប្រមុខរាជរដ្ឋាភិបាល សម្ដេច ហ៊ុន ម៉ាណែត បានប្រើប្រាស់វិធីសាស្រ្តការទូតធ្វើការថ្កោលទោសនិងតវ៉ាទៅកាន់ភាគីថៃហើយទូរសព្ទទៅកាន់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីការវិវត្តថ្មីៗនៅតាមព្រំដែននិងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី។
នៅថ្ងៃទី១៥ ខែវិច្ឆិកា នេះ ក្រោយពីបានជួបសន្ទនាតាមរយៈខ្សែទូរសព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងកម្ពុជា និងប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំ, លោកអាន់វ៉ាក៏បានសរសើរចំពោះតួនាទីសកម្ម និងការចូលរួមក្នុងន័យស្ថាបនារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump ក្នុងការលើកកម្ពស់ដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្ត។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងថៃ ក្នុងការធានាការដកអាវុធធុនធ្ងន់ និងឧបករណ៍បំផ្លិចបំផ្លាញ ព្រមទាំងសម្របសម្រួល និងអនុវត្តការដោះមីនមនុស្សធម៌នៅតាមតំបន់ព្រំដែនឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានស្វាគមន៍ចំពោះការធានារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដើម្បីជៀសវាងនូវសកម្មភាពបន្ថែមទៀតដែលចាត់ទុកថាជាការញុះញង់ ហើយចាត់វិធានការបន្ថែមទៀតដើម្បីលើកកម្ពស់ទំនុកចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមកឆ្ពោះទៅរកការជំរុញការស្តារទំនាក់ទំនងទ្វេភាគីប្រកបដោយផលិតភាពរវាងប្រទេសទាំងពីរ។
កម្ពុជា-ថៃបានចាប់ផ្ដើមអនុវត្តកាត់ដកអាវុធធុនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្លាំងចេញពីព្រំដែនជម្លោះចំនួន ២ លើកមកហើយ។ ប៉ុន្តែក្រោយថៃប្រកាសផ្អាកអនុវត្តន៍កិច្ចព្រមព្រៀងសន្តិភាពក៏មានសេចក្ដីរាយការណ៍ពីបណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេសមួយចំនួនថាថៃបានចល័តអាវុធមកកាន់ព្រំដែនជម្លោះជាមួយកម្ពុជាឡើងវិញ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានជាតិ៨ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម


