លោក JD Vance Archives - Kampuchea Thmey Daily

លោក JD Vance អាចប្រឈមមុខនឹងការរិះគន់ ក្រោយអនុស្សរណៈជាមួយ អ៊ីរ៉ង់ ត្រូវបរាជ័យ
សារព័ត៌មាន Politico កាលពីថ្ងៃទី ១២ ខែកក្កដា បានរាយការណ៍ដោយផ្អែកលើប្រភពនានា ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance អាចនឹងរងការស្តីបន្ទោសចំពោះការបែកបាក់នៃកិច្ចសន្ទនារវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការមិនគោរពតាមអនុស្សរណៈទីក្រុងអ៊ីស្លាម៉ាបាដ ដោយសារតែលោកគឺជាអ្នកចូលរួមដ៏សំខាន់បំផុត នៅក្នុងការចរចាជាមួយទីក្រុងតេហេរ៉ង់។

អនុប្រធានាធិបតីអាមេរិក លោក J.D. Vance  (រូបភាព៖REUTERS)

សារព័ត៌មានខាងលើបានដកស្រង់សម្តីរបស់អតីតមន្ត្រីសេតវិមានម្នាក់ ដែលបានថ្លែងថា «លោក Vance គឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេក្នុងការខាតបង់។ អនុស្សរណៈនេះទំនងជានឹងក្លាយជាការបរាជ័យ ហើយនេះគឺជា «សេចក្តីព្រាង» របស់លោកផ្ទាល់។

ប្រភពដដែលបានបន្តថា ការរំលោភលើខចែងនៃអនុស្សរណៈនេះ គឺជារឿងដែលមិនអាចចៀសវាងបានឡើយ ដោយសារតែវាមិនបានដោះស្រាយលើបញ្ហាស្នូលសំខាន់ៗ ដូចជា លក្ខខណ្ឌនៃការឈប់បាញ់នៅក្នុងប្រទេសលីបង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។

មន្ត្រីម្នាក់ទៀតបានប្រាប់ Politico ថា មន្ទិលសង្ស័យដំបូងៗរបស់លោក Vance អំពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការគោរពតាមកិច្ចព្រមព្រៀងជាមួយអាមេរិក បានជួយពង្រឹងជំហរនយោបាយរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ សមាជិកបក្សសាធារណរដ្ឋជាច្រើនជឿជាក់ថា អនុប្រធានាធិបតីរូបនេះនឹងនៅតែស្ថិតក្នុងចំណោមអ្នកដែលត្រូវរងការស្តីបន្ទោស ប្រសិនបើការកើនឡើងនៃជម្លោះបង្កឲ្យមានការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។

កាលពីយប់ថ្ងៃពុធ កងទ័ពអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា នេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រឆាំងនឹងនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

ដោយឡែក កងទ័ពអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារសងសឹកវិញ ទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងប្រទេសបារ៉ែន និងគុយវ៉ែត។ ទីក្រុងតេហេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មិនបានគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ​រិះគន់​អង្គការ​សហប្រជាជាតិ​ ដែល​មិនទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទទួលខុសត្រូវ​​

The post លោក JD Vance អាចប្រឈមមុខនឹងការរិះគន់ ក្រោយអនុស្សរណៈជាមួយ អ៊ីរ៉ង់ ត្រូវបរាជ័យ appeared first on Kampuchea Thmey Daily.

​អនុ​ប្រធានាធិបតីអាមេរិក​៖ ថ្នាក់ដឹកនាំ អង់គ្លេស បានធ្វើឲ្យប្រទេសបរាជ័យជាយូរមកហើយ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានទម្លាយឲ្យដឹងថា អង់គ្លេសបានទទួលបរាជ័យដោយសារតែថ្នាក់ដឹកនាំរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ។ ទោះជាយ៉ាងនេះក្ដី លោក សង្ឃឹមថានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ អាចនឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលអ្នកបោះឆ្នោតកំពុងស្វែងរក បន្ទាប់ពីឆ្លងកាត់ភាពចលាចលផ្នែកនយោបាយជាច្រើនឆ្នាំ។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance (រូបភាព៖REUTERS)

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sunday Times ចុះផ្សាយដោយ jpost កាលពីថ្ងៃ ទី៥ ខែកក្កដា, លោក Vance បាននិយាយថា ការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់ បានបង្ហាញឲ្យឃើញពីបញ្ហាកាន់តែស៊ីជម្រៅនៅក្នុងឆាកនយោបាយរបស់អង់គ្លេស។ នាយករដ្ឋមន្ត្រី Keir Starmer បានប្រកាសកាលពីខែមុនថា លោកនឹងចុះចេញពីតំណែងបន្ទាប់ពីកាន់អំណាចបាន២ឆ្នាំ ដែលការប្រកាសនេះបានបើកផ្លូវសម្រាប់នាយករដ្ឋមន្ត្រីទី៧ របស់អង់គ្លេស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្ដែង សមាជិកសភា លោក Andy Burnham ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងមកបន្តតំណែងពីលោក Starmer បន្ទាប់ពីលោកបានបង្ហាញខ្លួនជាបេក្ខជនតែម្នាក់គត់ ក្នុងការជំនួសមេដឹកនាំដែលកំពុងដើរចេញរូបនេះ។

លោក Vance បានប្រាប់សារព័ត៌មានខាងលើថា «អ្វីដែលខ្ញុំមើលឃើញ គឺមាននាយករដ្ឋមន្ត្រីរហូតដល់ទៅ ៦រូប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នោះបានបង្ហាញខ្ញុំថា ប្រព័ន្ធនយោបាយរបស់អង់គ្លេសកំពុងមានបញ្ហាធ្ងន់ធ្ងរ ហើយប្រជាជនកំពុងទាមទារយ៉ាងខ្លាំងឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់មួយ»។

អនុប្រធានាធិបតីរូបនេះបានបន្តថា «ខ្ញុំសង្ឃឹមថា លោក Andy Burnham ឬប្រសិនបើមិនមែនលោក Burnham គឺអ្នកផ្សេងទៀត អាចធ្វើកិច្ចការនេះបាន ដោយលោកបានបន្ថែមថា ទោះបីជានរណាជានាយករដ្ឋមន្ត្រីក៏ដោយ ត្រូវតែស្វែងរកវិធីនាំអង់គ្លេសឲ្យវិលត្រឡប់មកដើរលើផ្លូវត្រូវឡើងវិញ»។

ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីមានការកត់សម្គាល់ពីទំនាក់ទំនង មិនសូវរលូន ប៉ុន្តែអាចដំណើរការទៅមុខបានជាទូទៅ រវាងលោក Starmer និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។

នាពេលកន្លងមក មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃ «ទំនាក់ទំនងពិសេស» រវាងអាមេរិក និងអង់គ្លេស ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហានានា រួមមានបញ្ហាអ៊ីរ៉ង់ ហ្គាហ្សា និងអ៊ុយក្រែនក៏ដោយ ខណៈពេលដែលពួកគេក៏បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរផងដែរ។

យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដដែរនោះ លោក Vance បាននិយាយថា លោកមិនទាន់ដឹងច្រើនអំពីលោក Burnham នោះទេ ប៉ុន្តែ អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន។  ជាក់ស្ដែង ទោះជានរណាជានាយករដ្ឋមន្ត្រីក៏ដោយ យើងនឹងធ្វើការជាមួយពួកគេ ហើយធ្វើការជាមួយគ្នាឲ្យទទួលបានជោគជ័យតាមដែលអាចធ្វើទៅបាន៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មេរៀនពី អ៊ុយក្រែន បង្ខំឲ្យ អង់គ្លេស បោះបង់​ទម្រង់ ការពារជាតិ​ចាស់​ មកផ្តោត​ «កងទ័ពដ្រូន» ជំនួសវិញ

The post ​អនុ​ប្រធានាធិបតីអាមេរិក​៖ ថ្នាក់ដឹកនាំ អង់គ្លេស បានធ្វើឲ្យប្រទេសបរាជ័យជាយូរមកហើយ appeared first on Kampuchea Thmey Daily.

លោក JD Vance ព្រមានថ្នាក់ដឹកនាំ​អ៊ីស្រាអែល កុំឲ្យ រិះគន់​អាមេរិក និង ត្រូវ​«ភ្ញាក់ខ្លួនឡើង»
អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានរិះគន់ចំៗទៅលើមន្ត្រីអ៊ីស្រាអែលទាំងឡាយណា ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ដោយបានព្រមានពួកគេកុំឲ្យវាយប្រហារលើ «សម្ព័ន្ធមិត្ត​ដ៏មានអំណាចតែមួយគត់» ដែលពួកគេនៅសេសសល់ក្នុងពិភពលោកនេះ។

រូបភាព៖Reuters

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅ​ឯសេតវិមាន ចុះផ្សាយដោយ politico នៅថ្ងៃ ទី១៩ ខែមិថុនា លោក Vance បានការពារអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី​អាមេរិក និងអ៊ីរ៉ង់ កាលពីពីរថ្ងៃមុន ដោយ​លើកឡើងថា មន្ត្រីមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន «ធ្វើហួសហេតុពេក» ក្នុងការវាយប្រហារលើប្រធានាធិបតី ដូណាល់ ត្រាំ និងដំណើរការសន្តិភាព។

លោក Vance បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើខ្ញុំជាសមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ខ្ញុំប្រហែលជានឹងមិនវាយប្រហារលើសម្ព័ន្ធមិត្តដ៏មានអំណាចតែមួយគត់ ដែលនៅសេសសល់ក្នុងលោកនេះឡើយ»។

យ៉ាងណាក៏ដោយ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងបំផុតមួយ ដែលរដ្ឋបាល ត្រាំ ហាក់ដូចជាកំពុងមានការមិនពេញចិត្តកាន់តែខ្លាំងឡើង ខណៈអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរាប់ខែ ដែលអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់។ មន្ត្រីថ្នាក់គណៈរដ្ឋមន្ត្រីនៅអ៊ីស្រាអែល បានរិះគន់លើកិច្ចព្រមព្រៀងនេះ ក្នុងពេលដែលលោក ណេតាន់យ៉ាហ៊ូ ទោះបីជាមានការឆ្លើយតបបែបប្រុងប្រយ័ត្នជាងមុនក៏ដោយ ក៏នៅតែជម្រុញឲ្យបន្តប្រតិបត្តិការយោធាដៅទៅលើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ដដែល។

លោក Vance បានសង្កត់ធ្ងន់ថា ប្រហែលជាពីរភាគបីនៃអាវុធដែលកំពុងការពារអ៊ីស្រាអែល គឺត្រូវបានផលិតដោយអាមេរិក និងបង់ថ្លៃដោយប្រជាពលរដ្ឋអ្នកបង់ពន្ធអាមេរិក។ អនុប្រធានាធិបតីអាមេរិករូបនេះបានកត់សម្គាល់ថា លោក ត្រាំ បច្ចុប្បន្នគឺជាប្រមុខរដ្ឋតែម្នាក់គត់នៅក្នុងពិភពលោក ដែលនៅតែបង្ហាញការយល់ចិត្ត និងគាំទ្រដល់អ៊ីស្រាអែលជានិច្ច។

ទោះបីជាយ៉ាងណា លោកក៏បានបញ្ជាក់ច្បាស់ៗថា បញ្ហារបស់អ៊ីស្រាអែល មិនមែនជា លោក ត្រាំ នោះទេ។ នរណាក៏ដោយនៅក្នុងប្រទេសអ៊ីស្រាអែលដែលគិតថា បញ្ហាធំបំផុតរបស់ពួកគេគឺប្រធានាធិបតីអាមេរិក គឺត្រូវតែភ្ញាក់ខ្លួនឡើង ហើយសម្លឹងមើលតថភាពជាក់ស្តែងនៃស្ថានភាពដែលប្រទេសនោះកំពុងជួបប្រទះនាពេលនេះ។

ភាពរកាំរកូសរវាងភាគីទាំងសងខាងនេះ បានកើតចេញពីក្រុមបក្សពួកស្តាំនិយមជ្រុលនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ដោយបានអំពាវនាវដល់រដ្ឋាភិបាលខ្លួន កុំគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយពួកគេបានលើកឡើងថា ឯកសារនេះ «បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់អ៊ីស្រាអែល»។  ស្ថានភាពនេះធ្វើឲ្យអ្នកនយោបាយអ៊ីស្រាអែលមានអារម្មណ៍ថា ពិភពលោកទាំងមូលកំពុងប្រឆាំងនឹងពួកគេ។ នៅពេលដែលរដ្ឋបាល ត្រាំ ដែលជាបង្អែកចុងក្រោយ ងាកទៅចុះហត្ថលេខាជាមួយអ៊ីរ៉ង់ វាបានធ្វើឲ្យមន្ត្រីជាច្រើនមានភាពរសើបខ្លាំង និងមានអារម្មណ៍ថាត្រូវបានសម្ព័ន្ធមិត្តតែមួយគត់របស់ខ្លួនបោះបង់ចោល ឬ ក្បត់ ទើបពួកគេមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ទៅលើលោក  ត្រាំ បែបនេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ផ្តាំទៅ​ ណេតាន់យ៉ាហ៊ូ ឲ្យប្រើ «ចិត្តទន់ភ្លន់ជាងមុន» នៅ លីបង់

The post លោក JD Vance  ព្រមានថ្នាក់ដឹកនាំ​អ៊ីស្រាអែល កុំឲ្យ រិះគន់​អាមេរិក និង ត្រូវ​«ភ្ញាក់ខ្លួនឡើង» appeared first on Kampuchea Thmey Daily.

JD Vance៖ អ៊ីរ៉ង់ នឹងបានប្រយោជន៍ច្រើនណាស់ ពីកិច្ចព្រមព្រៀងសន្តិភាព បើធ្វើខ្លួនឲ្យល្អ
ស្របពេលពិភពលោក ទទួលបានដំណឹងល្អ អំពីការបញ្ចប់សង្គ្រាមនៅមជ្ឈិមបូព៌ា អនុប្រធានាធិបតីអាមេរិក JD Vance បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់ នឹងទទួលបានប្រយោជន៍ច្រើនណាស់ ពីកិច្ចព្រមព្រៀងសន្តិភាពនេះ បើធ្វើខ្លួនឲ្យល្អ។

លោក JD Vance (រូប៖ Reuters)

ថ្លែងក្នុងបទសម្ភាសជាមួយ Fox News និងផ្សាយបន្តដោយគេហទំព័រ Dawn នៅថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Vance ប្រាប់ថា ទីក្រុងតេហេរ៉ង់ នឹងទទួលបានប្រយោជន៍យ៉ាងប្រាកដ ប៉ុន្តែពួកគេ ដាច់ខាត ត្រូវតែផ្លាស់ប្តូរខ្លួនឯង ជាមុនសិន។

ក្នុងនោះ លោកបញ្ជាក់យ៉ាងច្បាស់ថា តាមពិតទៅ កិច្ចព្រមព្រៀងនេះ គឺសាមញ្ញខ្លាំងណាស់។ វាចែងថា ទីមួយ៖ អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានឡើយ, ទីពីរ៖ ច្រកសមុទ្រ Hormuz ត្រូវតែបើកចំហ និងទីបី៖ មានផលប្រយោជន៍ទាំងអស់ ដែលជនជាតិអ៊ីរ៉ង់អាចទទួលបាន ប្រសិនបើពួកគេធ្វើខ្លួនឲ្យបានល្អ»។

ទោះបីជាយ៉ាងណាក៏ដោយ លោកគំរាមថា អ៊ីរ៉ង់ នឹងមិនទទួលបានអ្វីទាំងអស់ បើមិនព្រមបញ្ឈប់ការផ្តល់មូលនិធិដល់ក្រុមភេរវកម្ម និងមិនព្រមឈប់គាំទ្រ ដល់ការស្តារកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញទេនោះ។

លោក JD Vance (រូប៖ Reuters)

ជុំវិញរឿងនេះដែរ ភាគីអ៊ីរ៉ង់ឯណោះ ក៏ចេញការព្រមានយ៉ាងម៉ឺងម៉ាត់ ដល់សហរដ្ឋអាមេរិក រួចហើយផងដែរ ថា ទីក្រុងវ៉ាស៊ីនតោន នឹងពើបប្រទះការសងសឹក យ៉ាងចាស់ដៃបំផុត បើពួកគេរំលោភលើកិច្ចព្រមព្រៀង បណ្តោះអាសន្ន។

សូមជម្រាបជាថ្មី កិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ដែលអូសបន្លាយពេលជិត ៤ ខែ ត្រូវបាននាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បញ្ជាក់កាលពិថ្ងៃចន្ទថា សម្រេចបានហើយ។

ពិធីចុះហត្ថលេខាជាផ្លូវការ គ្រោងធ្វើឡើងនៅថ្ងៃសុក្រ ទី១៩ ខាងមុខ ក្នុងប្រទេសស្វីស ដ្បិតថា លក្ខខណ្ឌលម្អិត មិនត្រូវបានគេទម្លាយជាសាធារណៈ ទាំងស្រុងក៏ដោយ៕

អត្ថបទ៖ សុខ សុវណ្ណ

អ៊ីរ៉ង់ អាចដឹក​ប្រេង​លក់​វិញភ្លាមៗ ក្រោយចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម

The post JD Vance៖ អ៊ីរ៉ង់ នឹងបានប្រយោជន៍ច្រើនណាស់ ពីកិច្ចព្រមព្រៀងសន្តិភាព បើធ្វើខ្លួនឲ្យល្អ appeared first on Kampuchea Thmey Daily.

​​លោក ត្រាំ​ ថា​ MoU នឹងចុះ​ហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ ប៉ុន្តែ​ អ៊ីរ៉ង់​​នៅ​តែ​ប្រយ័ត្ន​​​
បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ​​ កិច្ច​ព្រម​ព្រៀង​​​​​រវាងសហរដ្ឋអាមេរិក និង សាធារណ​រដ្ឋ​អ៊ីស្្លាម​អ៊ីរ៉ង់​​ នឹង​​ត្រូវ​ចូលហត្ថលេខា​នៅ​ថ្ងៃអាទិត្យ​នេះ អាច​នៅ​ឯ​ប្រទេសស្វីស​ ខណៈដែល​លោក​ ដូណាល់ ត្រាំ បាន​បញ្ជាក់​​បែបនេះ ប៉ុន្តែ​​​ ភាគី​អ៊ីរ៉ង់​វិញ​នៅ​តែ​​បង្ហាញ​ជំហរ​ប្រយ័ត្ន​​ប្រយ័ត្ន​នៅឡើយ​។​

បណ្តាញ​សារ​ព័ត៌មាន​អន្តរជាតិ​កំពុង​តាមដាន​​​​ព្រឹត្តិការណ៍​​​យ៉ាងយកចិត្ត​ទុកដាក់​ ដោយសា​រតែ​​​ដំណើរការ​ចរចា​​រកដំណោះស្រាយ​របស់​សហរដ្ឋអាមេរិក និង អ៊ីរ៉ង់ បាន​ជាប់គាំង​​​​​អស់​រយៈពេលជាង​២ខែ​ចាប់​តាំង​ពីមានបទ​​ឈប់បាញ់​​កាលថ្ងៃទី​៨ខែ​មេសា​ ហើយ​លោក ដូណាល់ ត្រាំ​ បាន​អះអាង​ជាបន្តបន្ទាប់ថា ការចរចា​រីកចម្រើន ប៉ុន្តែ​អ៊ីរ៉ង់វិញ​ ចាត់​ទុក​ជំហរ​របស់សហរដ្ឋអាេិក ក្រឡិច​ក្រឡុក និង មិនគួរ​ឲ្យ​ទុកចិត្តបាន។​

​​ការ​ចរចា​​​​​ បាន​អស់​បន្លាយ រហូត​ដល់​មាន​ការ​ប្រយុទ្ធគ្នា​ជាថ្មី​កាល​ពីសប្តាហ៍​មុន ដែល​បង្ហាញថា សហរដ្ឋអាមេរិក​ កំពុង​តែ​ដាក់សម្ពាធ​​យ៉ាងខ្លាំងដល់​ភាគី​អ៊ីរ៉ង់ ដើម្បី​ឲ្យ​ទទួលយក​លក្ខខណ្ឌ​​ដែលសហរដ្ឋ​មេរិកចង់បាន។ ចំណុច​ដែល​អាមេរិក​ចប់បាន​បំផុត​នៅពេលនេះ​ គឺ​ការ​បើក​ច្រក​សមុទ្រ​ហ័រមូស (​Strait of Hormuz)​ ដើម្បី​​ឲ្យ​នាវា​ដឹក​ប្រេង​ និង ទំនិញ​អាច​ចរាចរ​​ឡើងវិញ​ ខណៈ​ការ​ចរចាលក្ខខណ្ឌ​ផ្សេង​ៗ​ទៀត មាន​​បញ្ហា​នុយក្លេអ៊ែរ​ជាដើម​នឹង​ត្រូវ​ធ្វើនៅតាមក្រោយ។​

​​យោង​តាម ការ​ដកស្រង់របស់ Al Jazeera   ប្រធានាធិបតីសហរដ្ឋអាមេិរក លោក ដូណាល់ ត្រាំ បានលើក​ឡើង​ថា ​ច្រក​សមុទ្រ​ហ័រមូស​​នឹងបើក​ដល់​អ្នកគ្រប់​គ្នា ពេលដែល​​កិច្ច​ព្រម​ព្រៀង​​ច​ុះ​ហត្ថលេខា​ ហើយ​ថា សហរដ្ឋ​អាមេិរក​ ​នឹង​ទទួល​បាន​​​សម្ភារៈ​​នុយក្លេអ៊ែរ​​របស់​អ៊ីរ៉ង់​ (ដែល​អាច​ធ្វើ​ឡើង​នៅពេលក្រោយ​)​។

​​​សា​រព័ត៌មាន​ដែល​មាន​មូលដ្ឋាន​នៅប្រទេសកាតា​នេះ ក៏បាន​បញ្ជាក់ថា ​​អ៊ីរ៉ង់​នៅ​តែ​បង្ហាញ​ជំហរ​ប្រុងប្រយ័ត្ន​នៅឡើយ​ជុំវិញ​ពេលវេលានៃការ​ចុះ​ហត្ថលេខានា​ថ្ងៃ​អាទិត្យនេះ ប៉ុន្តែ​​ក៏បាន​និយាយថា ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​​អាចកើត​មាន​នៅ​ថ្ងៃ​ណាមួយ​​ខាងមុខ។

សារ​ព័ត៌មាន​អ៊ីរ៉ង់ West Asia News Agency (WANA) ផ្សាយ​កាល​ថ្ងៃទី​១៣ខែមិថុនា​នេះ ដោយ​​ស្រង់សម្តី​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ដែល​បានថ្លែងថា មាន​ភាព​អាច​ទៅរួច​ (probability) ខ្ពស់ក្នុងការបញ្ចប់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយឆ្លើយតបទៅនឹងការកត់សម្គាល់សុទិដ្ឋិនិយមថ្មីៗនេះដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេស។

នៅពេលសួរអំពីការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងដំណើរទស្សនកិច្ចដែលអាចកើតមានដោយគណៈប្រតិភូចរចាអ៊ីរ៉ង់ទៅកាន់ទីក្រុងហ្សឺណែវ ឬអ៊ីស្លាម៉ាបាដក្នុងរយៈពេល ៤៨ ម៉ោងខាងមុខ ដើម្បីបញ្ចប់កិច្ចព្រមព្រៀង លោក Baghaei បានបដិសេធពាក្យចចាមអារ៉ាមអំពីការធ្វើដំណើរភ្លាមៗ។

អ្នកនាំពាក្យរូបនេះបាននិយាយថា «ទាក់ទងនឹងពេលវេលាពិតប្រាកដនៃការចុះហត្ថលេខា យើងត្រូវរង់ចាំ»។ «ទោះជាយ៉ាងណាក៏ដោយ យើងមិនមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវ ឬកន្លែងផ្សេងទៀតក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃខាងមុខទេ»៕​

រា៉ាន់ រើយ​​

The post ​​លោក ត្រាំ​ ថា​ MoU នឹងចុះ​ហត្ថលេខាជាមួយអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ ប៉ុន្តែ​ អ៊ីរ៉ង់​​នៅ​តែ​ប្រយ័ត្ន​​​ appeared first on Kampuchea Thmey Daily.

JD Vance៖ អាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាព មែនទែនហើយ
បើតាមការបញ្ជាក់ពីអនុប្រធានាធិបតីអាមេរិក JD Vance, ទីក្រុងវ៉ាស៊ីនតោននិងតេហេរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពមែនទែនហើយ គ្រាន់តែមិនមែនក្នុងពេលឥឡូវប៉ុណ្ណោះ ព្រោះថា នៅមានចំណុចខ្លះមិនទាន់ឯកភាពគ្នា ដែលតម្រូវឲ្យមានការដោះស្រាយបន្តិចសិន។

អនុប្រធានាធិបតីអាមេរិក JD Vance (រូប៖ Reuters)

ថ្លែងប្រាប់ BBC កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ភាគីទាំងពីរ នៅមិនទាន់និយាយគ្នាដាច់ស្រេចលើលក្ខខណ្ឌមួយចំនួន ហើយក្នុងនោះ ក៏មានទាំងលក្ខខណ្ឌពាក់ព័ន្ធសារធាតុអ៊ុយរ៉ាញ៉ូមផងដែរ។

លោកនិយាយថា៖ «ក្រុមអ្នកចរចា កំពុងជជែកគ្នា លើចំណុចមួយចំនួន ដែលក្នុងនោះរួមមានទាំង បញ្ហានៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ផងដែរ។ ដ្បិតយើងមិនទាន់ទៅដល់ចំណុចនោះ ប៉ុន្តែយើងខិតជិតមែនទែនហើយ ហើយយើងនឹងបន្តខិតខំប្រឹងប្រែង លើការងារនេះបន្ថែមទៀត»។

យ៉ាងណា នៅថ្ងៃដដែលនោះ មន្ត្រីអាមេរិក ក៏បានប្រាប់ទៅ BBC ដែរថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នា លើក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងមួយរួចហើយ ដោយចាំតែការអនុម័តពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំ របស់ប្រទេសអ៊ីរ៉ង់ប៉ុណ្ណោះ។

អនុប្រធានាធិបតីអាមេរិក JD Vance (រូប៖ Reuters)

រឿងអ៊ុយរ៉ាញ៉ូមនេះ គឺជាឧបសគ្គធំមួយ ដែលធ្វើឲ្យការចរចាត្រូវជាប់គាំង ដោយកន្លងមក ទីក្រុងតេហេរ៉ង់ តែងបញ្ជាក់ជំហរយ៉ាងច្បាស់ថា ខ្លួននឹងមិនព្រមប្រគល់សារធាតុនេះ ទៅឲ្យអាមេរិក ដាច់ខាត។

កាលពីខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Esmaeil Baghaei បញ្ជាក់ថា ទីក្រុងតេហេរ៉ង់ នឹងមិនព្រមផ្ទេរសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច ទៅឲ្យ​ប្រទេសក្រៅណាមួយឡើយ ហើយការបញ្ជូនវាទៅកាន់អាមេរិកទៀតសោត ក៏មិនដែលស្ថិត ក្នុងគំនិតពិចារណារបស់អ៊ីរ៉ង់ ទាល់តែសោះ។

យោងតាមភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA), បច្ចុប្បន្ន អ៊ីរ៉ង់មានសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដែលអាចយកទៅផលិតជាគ្រាប់បែកនុយក្លេអ៊ែរ បានរហូតដល់ទៅ ១០គ្រាប់។ សារធាតុដ៏គ្រោះថ្នាក់ទាំងនេះ ត្រូវគេជឿថា កំពុងលាក់ទុកយ៉ាងជិត នៅក្នុងរូងភ្នំនៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ Isfahan៕

អត្ថបទ៖ សុខ សុវណ្ណ

អ៊ីរ៉ង់ វាយប្រហារសងសឹកលើមូលដ្ឋានទ័ពអាកាសអាមេរិក ក្រោយរងការទម្លាក់គ្រាប់បែក

The post JD Vance៖ អាមេរិក-អ៊ីរ៉ង់ កាន់តែខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាព មែនទែនហើយ appeared first on Kampuchea Thmey Daily.

លោក Vance ថា ការ​ចរចាជាមួយអ៊ីរ៉ង់ រីក​ចម្រើន​ខ្លះៗ​ហើយ
អនុប្រធានាធិបតីអាមេរិក លោក JD Vance បានប្រកាស​​ថា កិច្ចចរចាជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីបញ្ចប់អរិភាព កំពុងតែមានវឌ្ឍនភាពជាវិជ្ជមានហើយ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ Reuters នា​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ២០២៦។

លោក JD Vance (រូបថត៖ Reuters)

ការលើកឡើងរបស់លោក Vance បាន​ធ្វើ​ឡើង បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេហេរ៉ង់ ដោយចាត់ទុកថាជាសំណើ ដែលមិនអាចទទួលយកបាន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមាន លោក Vance បានបញ្ជាក់ថា ភាគីទាំងពីរ ពិតជាកំពុងមានការរីកចម្រើន​នៅក្នុងការចរចា។ យ៉ាង​ណាមិញ លោកបានសង្កត់ធ្ងន់ថា បញ្ហាសំខាន់បំផុតនៅពេលនេះ គឺថាតើវឌ្ឍនភាពនេះនឹងអាចឈានទៅដល់កម្រិត ដែលបំពេញតាមលក្ខខណ្ឌកំណត់ ឬ «ខ្សែបន្ទាត់ក្រហម» របស់ប្រធានាធិបតី ត្រាំ បានដែរឬទេ។

លោក Vance បានពន្យល់យ៉ាងច្បាស់ថា «ខ្សែបន្ទាត់ក្រហម» របស់លោក ត្រាំ គឺសាមញ្ញបំផុត ពោលគឺប្រធានាធិបតី ត្រូវតែមានទំនុកចិត្តយ៉ាងពេញលេញថា សហរដ្ឋអាមេរិក បានដាក់ចេញនូវវិធានការការពារគ្រប់គ្រាន់ ដើម្បីធានាឱ្យបានថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចមានអាវុធនុយក្លេអ៊ែរជាដាច់ខាត៕

ប្រែសម្រួល៖ ឈាង

The post លោក Vance ថា ការ​ចរចាជាមួយអ៊ីរ៉ង់ រីក​ចម្រើន​ខ្លះៗ​ហើយ appeared first on Kampuchea Thmey Daily.

​​​​​អនុប្រធានាធិបតី​អាមេរិក បរិហារ​ ហ្សេលេនស្គី ក្នុងជម្លោះ​ជាមួយ​មេដឹកនាំហុងគ្រី
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក J.D. Vance បាន​​បរិហារ​ចំពោះ​ការគំរាមកំហែង «មិនសមហេតុផលសោះ​» របស់ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ​ ហ្សេលេនស្គី ក្នុងការបញ្ជូនទាហានទៅកាន់ផ្ទះរបស់នាយករដ្ឋមន្ត្រី​ហុងគ្រី លោក Viktor Orban ដើម្បី «និយាយជាមួយគាត់ជាភាសារបស់ពួកគេ»។

យោងតាមសារព័ត៌មាន RT ដោយថ្លែងនៅទីក្រុង Budapest កាលពីថ្ងៃពុធទី៨មេសា លោក Vance បាននិយាយថា លោកមិនបានឮអំពីការគំរាមកំហែងរបស់ហ្សេលេនស្គី ដែលធ្វើឡើងនៅដើមខែមុនទេ រហូតដល់លោក Orban បានប្រាប់គាត់នៅសប្តាហ៍នេះ។

រូបភាព៖Reuters

អនុប្រធានាធិបតីអាមេរិក បាននិយាយថា «លោក Orban ពិតជាបានប្រាប់ខ្ញុំអំពីរឿងនោះ ហើយខ្ញុំបានទៅរកមើលវា។ ខ្ញុំស្ទើរតែមិនជឿថាវាជាការពិត​ទេ ប៉ុន្តែវាជាការពិតមែន។ វាជារឿងមិនសមហេតុផលសោះ​! អ្នកមិនគួរមានប្រមុខរដ្ឋាភិបាលបរទេស ឬប្រមុខរដ្ឋបរទេសគំរាមកំហែងប្រមុខរដ្ឋាភិបាលនៃប្រទេសសម្ព័ន្ធមិត្តឡើយ។ វាមិនសមហេតុផល ដែលមិនអាចទទួលយកបានទេ»។

លោក ហ្សេលេនស្គី បានធ្វើការគំរាមកំហែងនៅដើមខែមីនា ដោយត្អូញត្អែរអំពីហុងគ្រីបានវេតូកញ្ចប់ប្រាក់កម្ចីចំនួន ៩០ ពាន់លានអឺរ៉ូរបស់សហភាពអឺរ៉ុបសម្រាប់ទីក្រុងកៀវ ហើយនៅថ្ងៃដដែលនោះ ទីក្រុង Budapest បានរឹបអូសប្រាក់សុទ្ធ និងមាសដុំដែលមានតម្លៃរហូតដល់១០០លានដុល្លារ ដែលត្រូវបាននាំយកមកអ៊ុយក្រែននៅក្នុងរថយន្តសន្តិសុខដោយអតីតចារកម្ម។

ជាការកត់សម្គាល់ធំ ចំណុចស្នូលនៃជម្លោះគឺបំពង់បង្ហូរប្រេង Druzhba ដែលដឹកប្រេងរុស្ស៊ីទៅកាន់ហុងគ្រី និងស្លូវ៉ាគីតាមរយៈអ៊ុយក្រែន។ លោកហ្សេលេនស្គី អះអាងថា បំពង់បង្ហូរប្រេងដែលហុងគ្រីពឹងផ្អែកលើការនាំចូលប្រេងជាង ៨០% របស់ខ្លួន  ត្រូវបានខូចខាតនៅក្នុងការវាយប្រហាររបស់រុស្ស៊ី។ តែយ៉ាងណា  ទីក្រុង Budapest និង Bratislava អះអាងថា វាដំណើរការយ៉ាងច្បាស់នៅក្នុងរូបថតផ្កាយរណប តែមេដឹកនាំទីក្រុងកៀវកំពុងបិទវាដើម្បីដាក់ទណ្ឌកម្មប្រទេសហុងគ្រី។

លោក Orban អះអាងថាលោកហ្សេលេនស្គី កំពុងបិទ Druzhba ដើម្បីរារាំងយុទ្ធនាការបោះឆ្នោតឡើងវិញរបស់គាត់ដោយបង្កើនថ្លៃថាមពល។ អ៊ុយក្រែនត្រូវបានគេរាយការណ៍ថា បានផ្តល់ជំនួយសម្ងាត់ដល់គូប្រជែងឈានមុខគេរបស់លោក Orban គឺលោក Peter Magyar នៃគណបក្សគាំទ្រសហភាពអឺរ៉ុប និងគាំទ្រ Kiev Tisza។

យ៉ាងណាមិញ លោក Vance ដែលបានមកដល់ទីក្រុង Budapest ក្នុងសប្តាហ៍នេះដើម្បីជំរុញយុទ្ធនាការរបស់លោក Orban បានថ្កោលទោសសហភាពអឺរ៉ុប និងអ៊ុយក្រែនចំពោះការ «ជ្រៀតជ្រែក» ក្នុងការបោះឆ្នោតរបស់ប្រទេសហុងគ្រី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ហ្សេលេនស្គី ចង់​បា​ន​បទ​ឈប់បាញ់​​ អ៊ុយក្រែន-រុស្ស៊ី​​ ដូចកើតមាន​​រវាង​​​អាមេរិក និងអ៊ីរ៉ង់

The post ​​​​​អនុប្រធានាធិបតី​អាមេរិក បរិហារ​ ហ្សេលេនស្គី ក្នុងជម្លោះ​ជាមួយ​មេដឹកនាំហុងគ្រី appeared first on Kampuchea Thmey Daily.