Connect with us

ព័ត៌មានអន្ដរជាតិ

លោក JD Vance អាចប្រឈមមុខនឹងការរិះគន់ ក្រោយអនុស្សរណៈជាមួយ អ៊ីរ៉ង់ ត្រូវបរាជ័យ

បានផុស

នៅ

សារព័ត៌មាន Politico កាលពីថ្ងៃទី ១២ ខែកក្កដា បានរាយការណ៍ដោយផ្អែកលើប្រភពនានា ថា អនុប្រធានាធិបតីអាមេរិក លោក J.D. Vance អាចនឹងរងការស្តីបន្ទោសចំពោះការបែកបាក់នៃកិច្ចសន្ទនារវាងអាមេរិក និងអ៊ីរ៉ង់ ព្រមទាំងការមិនគោរពតាមអនុស្សរណៈទីក្រុងអ៊ីស្លាម៉ាបាដ ដោយសារតែលោកគឺជាអ្នកចូលរួមដ៏សំខាន់បំផុត នៅក្នុងការចរចាជាមួយទីក្រុងតេហេរ៉ង់។

អនុប្រធានាធិបតីអាមេរិក លោក J.D. Vance (រូបភាព៖REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មានខាងលើបានដកស្រង់សម្តីរបស់អតីតមន្ត្រីសេតវិមានម្នាក់ ដែលបានថ្លែងថា «លោក Vance គឺជាអ្នកដែលមានហានិភ័យខ្ពស់ជាងគេក្នុងការខាតបង់។ អនុស្សរណៈនេះទំនងជានឹងក្លាយជាការបរាជ័យ ហើយនេះគឺជា «សេចក្តីព្រាង» របស់លោកផ្ទាល់។

ប្រភពដដែលបានបន្តថា ការរំលោភលើខចែងនៃអនុស្សរណៈនេះ គឺជារឿងដែលមិនអាចចៀសវាងបានឡើយ ដោយសារតែវាមិនបានដោះស្រាយលើបញ្ហាស្នូលសំខាន់ៗ ដូចជា លក្ខខណ្ឌនៃការឈប់បាញ់នៅក្នុងប្រទេសលីបង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz។

មន្ត្រីម្នាក់ទៀតបានប្រាប់ Politico ថា មន្ទិលសង្ស័យដំបូងៗរបស់លោក Vance អំពីឆន្ទៈរបស់អ៊ីរ៉ង់ក្នុងការគោរពតាមកិច្ចព្រមព្រៀងជាមួយអាមេរិក បានជួយពង្រឹងជំហរនយោបាយរបស់លោក។ ទោះជាយ៉ាងណាក៏ដោយ សមាជិកបក្សសាធារណរដ្ឋជាច្រើនជឿជាក់ថា អនុប្រធានាធិបតីរូបនេះនឹងនៅតែស្ថិតក្នុងចំណោមអ្នកដែលត្រូវរងការស្តីបន្ទោស ប្រសិនបើការកើនឡើងនៃជម្លោះបង្កឲ្យមានការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ។

កាលពីយប់ថ្ងៃពុធ កងទ័ពអាមេរិកបានបើកការវាយប្រហារយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ប្រឆាំងនឹងអ៊ីរ៉ង់។ បញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានអះអាងថា នេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រឆាំងនឹងនាវាពាណិជ្ជកម្មដែលកំពុងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

ដោយឡែក កងទ័ពអ៊ីរ៉ង់បានរាយការណ៍ពីការវាយប្រហារសងសឹកវិញ ទៅលើមូលដ្ឋានទ័ពរបស់អាមេរិកនៅក្នុងប្រទេសបារ៉ែន និងគុយវ៉ែត។ ទីក្រុងតេហេរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា មិនបានគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ​រិះគន់​អង្គការ​សហប្រជាជាតិ​ ដែល​មិនទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទទួលខុសត្រូវ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម