ព័ត៌មានអន្ដរជាតិ
អនុប្រធានាធិបតីអាមេរិក៖ ថ្នាក់ដឹកនាំ អង់គ្លេស បានធ្វើឲ្យប្រទេសបរាជ័យជាយូរមកហើយ
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានទម្លាយឲ្យដឹងថា អង់គ្លេសបានទទួលបរាជ័យដោយសារតែថ្នាក់ដឹកនាំរបស់ខ្លួនអស់រយៈពេលជាយូរមកហើយ។ ទោះជាយ៉ាងនេះក្ដី លោក សង្ឃឹមថានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសនេះ អាចនឹងនាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ ដែលអ្នកបោះឆ្នោតកំពុងស្វែងរក បន្ទាប់ពីឆ្លងកាត់ភាពចលាចលផ្នែកនយោបាយជាច្រើនឆ្នាំ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sunday Times ចុះផ្សាយដោយ jpost កាលពីថ្ងៃ ទី៥ ខែកក្កដា, លោក Vance បាននិយាយថា ការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់ បានបង្ហាញឲ្យឃើញពីបញ្ហាកាន់តែស៊ីជម្រៅនៅក្នុងឆាកនយោបាយរបស់អង់គ្លេស។ នាយករដ្ឋមន្ត្រី Keir Starmer បានប្រកាសកាលពីខែមុនថា លោកនឹងចុះចេញពីតំណែងបន្ទាប់ពីកាន់អំណាចបាន២ឆ្នាំ ដែលការប្រកាសនេះបានបើកផ្លូវសម្រាប់នាយករដ្ឋមន្ត្រីទី៧ របស់អង់គ្លេស ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
ជាក់ស្ដែង សមាជិកសភា លោក Andy Burnham ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងមកបន្តតំណែងពីលោក Starmer បន្ទាប់ពីលោកបានបង្ហាញខ្លួនជាបេក្ខជនតែម្នាក់គត់ ក្នុងការជំនួសមេដឹកនាំដែលកំពុងដើរចេញរូបនេះ។
លោក Vance បានប្រាប់សារព័ត៌មានខាងលើថា «អ្វីដែលខ្ញុំមើលឃើញ គឺមាននាយករដ្ឋមន្ត្រីរហូតដល់ទៅ ៦រូប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នោះបានបង្ហាញខ្ញុំថា ប្រព័ន្ធនយោបាយរបស់អង់គ្លេសកំពុងមានបញ្ហាធ្ងន់ធ្ងរ ហើយប្រជាជនកំពុងទាមទារយ៉ាងខ្លាំងឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដ៏សំខាន់មួយ»។
អនុប្រធានាធិបតីរូបនេះបានបន្តថា «ខ្ញុំសង្ឃឹមថា លោក Andy Burnham ឬប្រសិនបើមិនមែនលោក Burnham គឺអ្នកផ្សេងទៀត អាចធ្វើកិច្ចការនេះបាន ដោយលោកបានបន្ថែមថា ទោះបីជានរណាជានាយករដ្ឋមន្ត្រីក៏ដោយ ត្រូវតែស្វែងរកវិធីនាំអង់គ្លេសឲ្យវិលត្រឡប់មកដើរលើផ្លូវត្រូវឡើងវិញ»។
ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីមានការកត់សម្គាល់ពីទំនាក់ទំនង មិនសូវរលូន ប៉ុន្តែអាចដំណើរការទៅមុខបានជាទូទៅ រវាងលោក Starmer និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
នាពេលកន្លងមក មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃ «ទំនាក់ទំនងពិសេស» រវាងអាមេរិក និងអង់គ្លេស ទោះបីជាមានការខ្វែងគំនិតគ្នាលើបញ្ហានានា រួមមានបញ្ហាអ៊ីរ៉ង់ ហ្គាហ្សា និងអ៊ុយក្រែនក៏ដោយ ខណៈពេលដែលពួកគេក៏បានសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរផងដែរ។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដដែរនោះ លោក Vance បាននិយាយថា លោកមិនទាន់ដឹងច្រើនអំពីលោក Burnham នោះទេ ប៉ុន្តែ អង់គ្លេសនៅតែជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្ដែង ទោះជានរណាជានាយករដ្ឋមន្ត្រីក៏ដោយ យើងនឹងធ្វើការជាមួយពួកគេ ហើយធ្វើការជាមួយគ្នាឲ្យទទួលបានជោគជ័យតាមដែលអាចធ្វើទៅបាន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
មេរៀនពី អ៊ុយក្រែន បង្ខំឲ្យ អង់គ្លេស បោះបង់ទម្រង់ ការពារជាតិចាស់ មកផ្តោត «កងទ័ពដ្រូន» ជំនួសវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


