ព័ត៌មានអន្ដរជាតិ
លោក JD Vance ព្រមានថ្នាក់ដឹកនាំអ៊ីស្រាអែល កុំឲ្យ រិះគន់អាមេរិក និង ត្រូវ«ភ្ញាក់ខ្លួនឡើង»
អនុប្រធានាធិបតីអាមេរិក លោក J.D. Vance បានរិះគន់ចំៗទៅលើមន្ត្រីអ៊ីស្រាអែលទាំងឡាយណា ដែលប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយបានព្រមានពួកគេកុំឲ្យវាយប្រហារលើ «សម្ព័ន្ធមិត្តដ៏មានអំណាចតែមួយគត់» ដែលពួកគេនៅសេសសល់ក្នុងពិភពលោកនេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន ចុះផ្សាយដោយ politico នៅថ្ងៃ ទី១៩ ខែមិថុនា លោក Vance បានការពារអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក និងអ៊ីរ៉ង់ កាលពីពីរថ្ងៃមុន ដោយលើកឡើងថា មន្ត្រីមួយចំនួននៅក្នុងគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បាន «ធ្វើហួសហេតុពេក» ក្នុងការវាយប្រហារលើប្រធានាធិបតី ដូណាល់ ត្រាំ និងដំណើរការសន្តិភាព។
លោក Vance បានប្រាប់អ្នកយកព័ត៌មានថា «ប្រសិនបើខ្ញុំជាសមាជិកគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល ខ្ញុំប្រហែលជានឹងមិនវាយប្រហារលើសម្ព័ន្ធមិត្តដ៏មានអំណាចតែមួយគត់ ដែលនៅសេសសល់ក្នុងលោកនេះឡើយ»។
យ៉ាងណាក៏ដោយ នេះគឺជាសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងបំផុតមួយ ដែលរដ្ឋបាល ត្រាំ ហាក់ដូចជាកំពុងមានការមិនពេញចិត្តកាន់តែខ្លាំងឡើង ខណៈអាមេរិកកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមរាប់ខែ ដែលអាមេរិក និងអ៊ីស្រាអែល បានរួមគ្នាបើកការវាយប្រហារលើអ៊ីរ៉ង់។ មន្ត្រីថ្នាក់គណៈរដ្ឋមន្ត្រីនៅអ៊ីស្រាអែល បានរិះគន់លើកិច្ចព្រមព្រៀងនេះ ក្នុងពេលដែលលោក ណេតាន់យ៉ាហ៊ូ ទោះបីជាមានការឆ្លើយតបបែបប្រុងប្រយ័ត្នជាងមុនក៏ដោយ ក៏នៅតែជម្រុញឲ្យបន្តប្រតិបត្តិការយោធាដៅទៅលើក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ដដែល។
លោក Vance បានសង្កត់ធ្ងន់ថា ប្រហែលជាពីរភាគបីនៃអាវុធដែលកំពុងការពារអ៊ីស្រាអែល គឺត្រូវបានផលិតដោយអាមេរិក និងបង់ថ្លៃដោយប្រជាពលរដ្ឋអ្នកបង់ពន្ធអាមេរិក។ អនុប្រធានាធិបតីអាមេរិករូបនេះបានកត់សម្គាល់ថា លោក ត្រាំ បច្ចុប្បន្នគឺជាប្រមុខរដ្ឋតែម្នាក់គត់នៅក្នុងពិភពលោក ដែលនៅតែបង្ហាញការយល់ចិត្ត និងគាំទ្រដល់អ៊ីស្រាអែលជានិច្ច។
ទោះបីជាយ៉ាងណា លោកក៏បានបញ្ជាក់ច្បាស់ៗថា បញ្ហារបស់អ៊ីស្រាអែល មិនមែនជា លោក ត្រាំ នោះទេ។ នរណាក៏ដោយនៅក្នុងប្រទេសអ៊ីស្រាអែលដែលគិតថា បញ្ហាធំបំផុតរបស់ពួកគេគឺប្រធានាធិបតីអាមេរិក គឺត្រូវតែភ្ញាក់ខ្លួនឡើង ហើយសម្លឹងមើលតថភាពជាក់ស្តែងនៃស្ថានភាពដែលប្រទេសនោះកំពុងជួបប្រទះនាពេលនេះ។
ភាពរកាំរកូសរវាងភាគីទាំងសងខាងនេះ បានកើតចេញពីក្រុមបក្សពួកស្តាំនិយមជ្រុលនៅក្នុងរដ្ឋាភិបាលអ៊ីស្រាអែល ដោយបានអំពាវនាវដល់រដ្ឋាភិបាលខ្លួន កុំគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយពួកគេបានលើកឡើងថា ឯកសារនេះ «បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់អ៊ីស្រាអែល»។ ស្ថានភាពនេះធ្វើឲ្យអ្នកនយោបាយអ៊ីស្រាអែលមានអារម្មណ៍ថា ពិភពលោកទាំងមូលកំពុងប្រឆាំងនឹងពួកគេ។ នៅពេលដែលរដ្ឋបាល ត្រាំ ដែលជាបង្អែកចុងក្រោយ ងាកទៅចុះហត្ថលេខាជាមួយអ៊ីរ៉ង់ វាបានធ្វើឲ្យមន្ត្រីជាច្រើនមានភាពរសើបខ្លាំង និងមានអារម្មណ៍ថាត្រូវបានសម្ព័ន្ធមិត្តតែមួយគត់របស់ខ្លួនបោះបង់ចោល ឬ ក្បត់ ទើបពួកគេមានប្រតិកម្មតបតវិញយ៉ាងខ្លាំងក្លា ទៅលើលោក ត្រាំ បែបនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ត្រាំ ផ្តាំទៅ ណេតាន់យ៉ាហ៊ូ ឲ្យប្រើ «ចិត្តទន់ភ្លន់ជាងមុន» នៅ លីបង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


