លោក Li Qiang Archives - Kampuchea Thmey Daily

នាយករដ្ឋមន្ត្រីចិន លី ឈាង លើក​ឡើង​ពី​ការ​ពង្រឹងទ្វេភាគី​រវាងចិន​និង​ថៃ​ក្នុងវិស័យច្រើន​​​
ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​របស់​ចិន ស៊ីនហួរ (​Xinhua) បាន​រាយការណ៍​អំពី​សវនាការ​រវាង​​​នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ​និង​ព្រះមហាក្សត្រថៃ​​ មហា វ៉ាជីរ៉ា​ឡុង​​​កន (Maha Vajiralongkorn) នៅទីក្រុងប៉េកាំង​​ បន្ទាប់​ពី​ទ្រង់​បាន​​​​ជួប​​សន្ទនា​​ជាមួយ​​​ប្រធានា​​​ធិបតី​​ចិន លោក ស៊ី ជីនពីង​។

រូបភាព​សវនាការ​រវាង លោក លី ឈាង (ស្តាំ) និង​ក្សត្រថៃ វ៉ាជីរ៉ាឡុងកន​។ Xinhua

​តាមសេចក្តីរាយការណ៍​របស់​​ទីភ្នាក់ងាររដ្ឋចិននេះ លោក​នាយករដ្ឋមន្ត្រី លី​ ឈាង​ បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​ថៃ​មាន​ទំនាក់ទំនង​គ្នា​ដូច​គ្រួសារ។ ប្រទេសចិនមានឆន្ទៈក្នុងការ​រក្សាការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិតខ្ពស់ជាមួយប្រទេសថៃ ពង្រឹងទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ គាំទ្រយ៉ាងរឹងមាំគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-ថៃជាមួយនឹងអនាគតរួមគ្នា និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសសវនាការ​នោះ លោក លី បានលើកឡើងពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រីកពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទ្វេភាគីជាមួយប្រទេសថៃ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​លំហអាកាស។

ទន្ទឹមនឹងនោះ ភាពជិតខាងភូមិសាស្ត្រ និងវប្បធម៌​ចែករំលែក​របស់ចិន និងថៃ ផ្តល់ឱកាសដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាវប្បធម៌ និងទេសចរណ៍។

​​ស៊ីនហ៊ួរ បានស្រង់រាជឱង្ការ​មហាក្សត្រថៃថា ព្រះមហាក្សត្រ វ៉ាជីរ៉ាឡុងកន បានមានបន្ទូលថា ប្រទេសថៃ និង​ចិន​រីករាយនឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ហើយថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗបានទទួលលទ្ធផល​ជាក់ស្តែង។ ប្រទេសថៃបានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឆ្ពោះទៅមុខរួមគ្នាលើមាគ៌ានៃការអភិវឌ្ឍរួម៕​

រ៉ាន់ រើយ​

The post នាយករដ្ឋមន្ត្រីចិន លី ឈាង លើក​ឡើង​ពី​ការ​ពង្រឹងទ្វេភាគី​រវាងចិន​និង​ថៃ​ក្នុងវិស័យច្រើន​​​ appeared first on Kampuchea Thmey Daily.

ចិនផ្ដល់ជំនួយឥតសំណងដល់កម្ពុជាជាង ៤២លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងបន្ថែមប្រមាណជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ។

ជំនួបពិភាក្សាទ្វេភាគីនាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក លី ឈាង (Li Qiang) បានប្រាប់សម្ដេចធិបតី ថា ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំប្រមាណ ៣០០លានយ័ន (ប្រមាណ៤២,៤លានដុល្លារ) ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។

នាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី ដែលរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ក្នុងន័យនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចិន នឹងបន្តគាំទ្រមាគ៌ាអភិវឌ្ឍ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិន នឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។

ភាគីចិន ក៏នឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារចិន។ នេះជាការបន្ថែមរបស់នាយករដ្ឋមន្រ្តីចិន​។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី​ចិន និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងក្ដីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងនសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

The post ចិនផ្ដល់ជំនួយឥតសំណងដល់កម្ពុជាជាង ៤២លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ appeared first on Kampuchea Thmey Daily.

ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត តើថ្នាក់ដឹកនាំប្រទេសណាទៀតចូលរួម​ពិព័រណ៍ ចិន-អាស៊ាន ថ្ងៃនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រកាសថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងចូលរួម ក៏ដូចជាថ្លែងបើកពិព័រណ៍ ចិន-អាស៊ាន លើកទី ២០ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ាន នៅទីក្រុងណាននីង នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិននៅថ្ងៃទី១៧ ខែកញ្ញានេះ ។

ទន្ទឹមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍ ចិន-អាស៊ាន លើកទី២០ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ាន នោះផងដែរ ហើយក្រៅពីសម្ដេចធិបតី ក៏មានថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អាស៊ានផ្សេងទៀតលេចវត្តមានក្នុងពិព័រណ៍នោះផងដែរដូចជា៖

-នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

-នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim

-នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh

-អនុប្រធានាធិបតីឥណ្ឌូណេស៊ីលោក Ma’ruf Amin

-ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai

-លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន

គួរបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញនៅយប់ថ្ងៃទី១៧ ខែកញ្ញានេះតែម្ដង បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ FMPRC

ចុចអាន ៖ ប្រធានាធិបតី ចិន បង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្ម ឆ្លងដែនជាមួយ កម្ពុជា

The post ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត តើថ្នាក់ដឹកនាំប្រទេសណាទៀតចូលរួម​ពិព័រណ៍ ចិន-អាស៊ាន ថ្ងៃនេះ? appeared first on Kampuchea Thmey Daily.

ក្នុងកិច្ចប្រជុំអាស៊ានបូកបី, ចិន ព្រមានប្រឆាំង សង្រ្គាមត្រជាក់ថ្មី
ខណៈមន្ត្រីកំពូលអាស៊ី និងសហរដ្ឋអាមេរិក ជួបជុំគ្នាសម្រាប់កិច្ចពិភាក្សានៅក្នុងប្រទេសឥណ្ឌូណេស៊ី, នាយករដ្ឋមន្ត្រីចិន បាននិយាយកាលពីថ្ងៃពុធទី៦ខែកញ្ញាថា ប្រទេសមហាអំណាច ត្រូវតែគ្រប់គ្រងភាពខ្វែងគំនិតគ្នាឲ្យបាន និងចៀសវាង “សង្រ្គាមត្រជាក់ថ្មី”។

លោក Li Qiang (រូបថត៖ EPA)

ទីក្រុងប៉េកាំង បានបង្ហាញក្តីព្រួយបារម្ភ អំពីប្លុកគាំទ្រដោយសហរដ្ឋអាមេរិក ដែលបានបង្កើតឡើងនៅមាត់ទ្វាររបស់ខ្លួន ខណៈខ្លួនក៏កំពុងប្រឈមមុខនឹងជម្លោះជាមួយមហាអំណាចផ្សេងៗនៅក្នុងតំបន់ ជុំវិញសមុទ្រចិនខាងត្បូង និងបញ្ហាដទៃទៀត ផងដែរ។

លោក Li Qiang បាននិយាយនៅពេលចាប់ផ្តើមកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅទីក្រុងហ្សាការតាថា “ភាពខ្វែងគំនិតគ្នានិងជម្លោះ អាចកើតឡើងរវាងប្រទេសនានា ដោយសារតែការយល់ខុស ការបង្វែរផលប្រយោជន៍ឬការជ្រៀតជ្រែកពីខាងក្រៅ។ ដើម្បីគ្រប់គ្រងភាពខ្វែងគំនិតគ្នាឲ្យបាន អ្វីដែលចាំបាច់នៅពេលនេះ គឺត្រូវប្រឆាំងការរើសអើង, ប្រឆាំងការប្រឈមមុខដាក់គ្នាក្នុងប្លុក និងប្រឆាំងសង្រ្គាមត្រជាក់ថ្មីមួយ”។

ដោយឡែក Li Qiang ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនគាំទ្រជំហរអព្យាក្រឹត្យរបស់អាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយចិនក៏មានឆន្ទៈ ធ្វើការជាមួយភាគីទាំងអស់ ដើម្បីជំរុញឲ្យតំបន់អាស៊ីបូព៌ាក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការអភិវឌ្ឍពិភពលោកផងដែរ។

លោក Li Qiang (រូបថត៖ AFP)

លោក​បញ្ជាក់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាស៊ាន ​ក្នុង​ការ​ដើរ​តួនាទី​កាន់តែ​ខ្លាំង​ក្នុង​កិច្ចការ​អន្តរជាតិ។ ប្រទេសចិន បានត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរទស្សនៈជាមួយភាគីទាំងអស់លើបញ្ហាសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការពង្រឹងឯកភាព ការចែករំលែកឱកាសអភិវឌ្ឍន៍ និងការដោះស្រាយបញ្ហាប្រឈមនានា។

ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីចិន ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិទីក្រុងប៉េកាំងលោក Li Shangfu កាលពីខែមិថុនា បានព្រមានប្រឆាំងនឹងការបង្កើតសម្ព័ន្ធភាពដូចអង្គការណាតូនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទីក្រុងវ៉ាស៊ីនតោន គឺជាសមាជិកនៃភាពជាដៃគូការពារជាតិរបស់ AUKUS ជាមួយអូស្ត្រាលី និងអង់គ្លេស ហើយជាសមាជិក Quad ដែលជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររួមមានអូស្ត្រាលី ឥណ្ឌា និងជប៉ុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន គាំទ្រដល់តួនាទី អាស៊ាន ក្នុងកិច្ចការពិភពលោក

The post ក្នុងកិច្ចប្រជុំអាស៊ានបូកបី, ចិន ព្រមានប្រឆាំង សង្រ្គាមត្រជាក់ថ្មី appeared first on Kampuchea Thmey Daily.

ចិន ព្រមាន​ពី​ ភាព​ចលាចល​និង​ជម្លោះ​​នៅ ​អាស៊ី (មានវីដេអូ)​
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា អាស៊ីត្រូវតែចៀសវាងភាពវឹកវរ និងជម្លោះ បើមិនដូច្នេះទេ អនាគតក្នុងតំបន់នេះ នឹងត្រូវបាត់បង់។

ថ្លែងទៅកាន់មេដឹកនាំនយោបាយ និងធុរកិច្ចអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនានេះ លោក Li និយាយថា ប្រទេសចិនអាចជា យុថ្កាសម្រាប់សន្តិភាពនិងស្ថិរភាពពិភពលោក ហើយនឹងបន្តធ្វើកំណែទម្រង់ និងបើកចំហរ។

លោក Li បានប្រាប់វេទិកា Boao Forum for Asia ប្រចាំឆ្នាំនៅលើកោះ ហៃណា របស់ប្រទេសចិនថា “នៅក្នុងពិភពលោកមិនច្បាស់លាស់នេះ ភាពប្រាកដប្រជាដែលចិនផ្តល់ជូនគឺជា យុថ្កាសម្រាប់សន្តិភាពនិងការអភិវឌ្ឍពិភពលោក។ នេះ​ជា​ករណី​កន្លង​មក ហើយ​នឹង​នៅ​តែជាករណី​ពេល​អនាគត”។

ស្របពេលជាមួយគ្នានោះ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ក៏បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ អំពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីជម្នះបញ្ហានានាដូចជាការបែកបាក់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញតាមរបៀបសមធម៌ និងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំធុរកិច្ចរាប់សិបនាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook, នាយកប្រតិបត្តិក្រុមហ៊ុន HSBC លោក Noel Quinn និងស្ថាបនិកក្រុមហ៊ុន Blackstone លោក Stephen Schwarzman ផងដែរ បានចូលរួមក្នុងវេទិកានេះ ដែលកើតឡើងចំពេលប្រទេសចិន ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ក្តៅគគុកជាមួយសហរដ្ឋអាមេរិក។

ដោយឡែក មេដឹកនាំ​នយោបាយ​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ​រួមមាន​នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញលោក Pedro Sánchez និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Anwar Ibrahim៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ សេតវិមានប្រាប់ ចិន កុំយកលេសការឈប់សម្រាករបស់លោកស្រី Tsai លើទឹកដី អាមេរិក ដើម្បីលុកលុយ តៃវ៉ាន់

The post ចិន ព្រមាន​ពី​ ភាព​ចលាចល​និង​ជម្លោះ​​នៅ ​អាស៊ី (មានវីដេអូ)​ appeared first on Kampuchea Thmey Daily.

ចិន តែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤រូប
ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំដែលកំពុងបន្តនៃសភារបស់ប្រទេសចិន នៅថ្ងៃអាទិត្យ ទី១២ ខែមីនានេះ នាយករដ្ឋមន្ត្រីលោក Li Qiang បានតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤រូប ដែលរួមមានលោក Ding Xuexiang លោក Zhang Guoqing លោក Liu Guozhong និងលោក He Lifeng ។

ជាមួយគ្នាដែរ លោក Li Qiang ក៏បានតែងតាំងលោក Yi Gang ឱ្យបន្តធ្វើជាទេសាភិបាលធនាគារជាតិ។ ចំណែកលោក Wang Wentao ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដោយ​លោក Zheng Shanjie ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ ហើយ​លោក Liu Kun នៅ​បន្ត​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ លោក Xi Jinping ជាប់ឆ្នោតជាប្រធានាធិបតី ចិន អាណត្តិទី៣ ជាឯកច្ឆន្ទ

ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi

The post ចិន តែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤រូប appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រីថ្មីចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi
លោក Li Qiang ត្រូវបានសភាប្រជាជនចិន តែងតាំងជានាយករដ្ឋមន្ត្រី ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ។ ដូចនេះ លោក Li នឹងត្រូវទទួលបន្ទុកគ្រប់គ្រងប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទីពីររបស់ពិភពលោក។

លោក Li Qiang

លោក Li ដែលជាអតីតប្រធានបក្សកុម្មុយនិស្តនៃទីក្រុងសៀងហៃ ត្រូវជំនួសតំណែងលោក Li Keqiang បន្ទាប់ពីកាន់តំណែងពីរអាណត្តិ។

លោក Li Qiang (ឆ្វេង) និងលោក Xi Jinping

លោក Li អាយុ៦៣ឆ្នាំ គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi ដែលបម្រើការជាប្រធានបុគ្គលិករបស់គាត់នៅចន្លោះឆ្នាំ២០០៤ដល់២០០៧ នៅពេលលោក Xi កាន់តំណែងជាលេខាបក្សខេត្ត Zhejiang ភាគខាងកើតប្រទេសចិន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោក Xi Jinping ជាប់ឆ្នោតជាប្រធានាធិបតី ចិន អាណត្តិទី៣ ជាឯកច្ឆន្ទ

The post នាយករដ្ឋមន្ត្រីថ្មីចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi appeared first on Kampuchea Thmey Daily.