ព័ត៌មានអន្ដរជាតិ
ក្រៅពីសម្ដេចធិបតី ហ៊ុន ម៉ាណែត តើថ្នាក់ដឹកនាំប្រទេសណាទៀតចូលរួមពិព័រណ៍ ចិន-អាស៊ាន ថ្ងៃនេះ?
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រកាសថា នាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងចូលរួម ក៏ដូចជាថ្លែងបើកពិព័រណ៍ ចិន-អាស៊ាន លើកទី ២០ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ាន នៅទីក្រុងណាននីង នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិននៅថ្ងៃទី១៧ ខែកញ្ញានេះ ។

ទន្ទឹមនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ក៏បានអញ្ជើញចូលរួមក្នុងពិព័រណ៍ ចិន-អាស៊ាន លើកទី២០ និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគ ចិន-អាស៊ាន នោះផងដែរ ហើយក្រៅពីសម្ដេចធិបតី ក៏មានថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់អាស៊ានផ្សេងទៀតលេចវត្តមានក្នុងពិព័រណ៍នោះផងដែរដូចជា៖
-នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone
-នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim
-នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh
-អនុប្រធានាធិបតីឥណ្ឌូណេស៊ីលោក Ma’ruf Amin
-ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Phumtham Wechayachai
-លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន
គួរបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញត្រលប់មកព្រះរាជាណាចក្រកម្ពុជាវិញនៅយប់ថ្ងៃទី១៧ ខែកញ្ញានេះតែម្ដង បន្ទាប់ពីបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងទៅកាន់ប្រទេសចិនក្នុងរយៈពេល ៤ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ FMPRC
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


