Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីចិន លី ឈាង លើក​ឡើង​ពី​ការ​ពង្រឹងទ្វេភាគី​រវាងចិន​និង​ថៃ​ក្នុងវិស័យច្រើន​​​

បានផុស

នៅ

ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​របស់​ចិន ស៊ីនហួរ (​Xinhua) បាន​រាយការណ៍​អំពី​សវនាការ​រវាង​​​នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) ​និង​ព្រះមហាក្សត្រថៃ​​ មហា វ៉ាជីរ៉ា​ឡុង​​​កន (Maha Vajiralongkorn) នៅទីក្រុងប៉េកាំង​​ បន្ទាប់​ពី​ទ្រង់​បាន​​​​ជួប​​សន្ទនា​​ជាមួយ​​​ប្រធានា​​​ធិបតី​​ចិន លោក ស៊ី ជីនពីង​។

រូបភាព​សវនាការ​រវាង លោក លី ឈាង (ស្តាំ) និង​ក្សត្រថៃ វ៉ាជីរ៉ាឡុងកន​។ Xinhua
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមសេចក្តីរាយការណ៍​របស់​​ទីភ្នាក់ងាររដ្ឋចិននេះ លោក​នាយករដ្ឋមន្ត្រី លី​ ឈាង​ បាន​បញ្ជាក់​ថា ប្រទេស​ចិន និង​ថៃ​មាន​ទំនាក់ទំនង​គ្នា​ដូច​គ្រួសារ។ ប្រទេសចិនមានឆន្ទៈក្នុងការ​រក្សាការផ្លាស់ប្តូរ​ទស្សនកិច្ច​កម្រិតខ្ពស់ជាមួយប្រទេសថៃ ពង្រឹងទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អ គាំទ្រយ៉ាងរឹងមាំគ្នាទៅវិញទៅមក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចបានលទ្ធផលបន្ថែមទៀតក្នុងការកសាងសហគមន៍ចិន-ថៃជាមួយនឹងអនាគតរួមគ្នា និងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។

នាឱកាសសវនាការ​នោះ លោក លី បានលើកឡើងពីការបំពេញបន្ថែមសេដ្ឋកិច្ចទៅវិញទៅមករវាងប្រទេសទាំងពីរ។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រីកពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទ្វេភាគីជាមួយប្រទេសថៃ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជា សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​លំហអាកាស។

ទន្ទឹមនឹងនោះ ភាពជិតខាងភូមិសាស្ត្រ និងវប្បធម៌​ចែករំលែក​របស់ចិន និងថៃ ផ្តល់ឱកាសដើម្បីជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យដូចជាវប្បធម៌ និងទេសចរណ៍។

​​ស៊ីនហ៊ួរ បានស្រង់រាជឱង្ការ​មហាក្សត្រថៃថា ព្រះមហាក្សត្រ វ៉ាជីរ៉ាឡុងកន បានមានបន្ទូលថា ប្រទេសថៃ និង​ចិន​រីករាយនឹងទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ហើយថា កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗបានទទួលលទ្ធផល​ជាក់ស្តែង។ ប្រទេសថៃបានកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ហើយមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរមិត្តភាពជាមួយប្រទេសចិន ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការជាក់ស្តែង និងឆ្ពោះទៅមុខរួមគ្នាលើមាគ៌ានៃការអភិវឌ្ឍរួម៕​

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម