Connect with us

ព័ត៌មានអន្ដរជាតិ

ចិន តែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤រូប

បានផុស

នៅ

ក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំដែលកំពុងបន្តនៃសភារបស់ប្រទេសចិន នៅថ្ងៃអាទិត្យ ទី១២ ខែមីនានេះ នាយករដ្ឋមន្ត្រីលោក Li Qiang បានតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីចំនួន ៤រូប ដែលរួមមានលោក Ding Xuexiang លោក Zhang Guoqing លោក Liu Guozhong និងលោក He Lifeng ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នាដែរ លោក Li Qiang ក៏បានតែងតាំងលោក Yi Gang ឱ្យបន្តធ្វើជាទេសាភិបាលធនាគារជាតិ។ ចំណែកលោក Wang Wentao ត្រូវ​បាន​តែងតាំង​ឱ្យ​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដោយ​លោក Zheng Shanjie ចូល​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ ហើយ​លោក Liu Kun នៅ​បន្ត​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNA

ចុចអាន៖ លោក Xi Jinping ជាប់ឆ្នោតជាប្រធានាធិបតី ចិន អាណត្តិទី៣ ជាឯកច្ឆន្ទ

ចុចអាន៖ នាយករដ្ឋមន្ត្រីថ្មីចិន គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Xi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម