ព័ត៌មានអន្ដរជាតិ
ចិន ព្រមានពី ភាពចលាចលនិងជម្លោះនៅ អាស៊ី (មានវីដេអូ)
នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយថា អាស៊ីត្រូវតែចៀសវាងភាពវឹកវរ និងជម្លោះ បើមិនដូច្នេះទេ អនាគតក្នុងតំបន់នេះ នឹងត្រូវបាត់បង់។
ថ្លែងទៅកាន់មេដឹកនាំនយោបាយ និងធុរកិច្ចអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ទី៣០ខែមីនានេះ លោក Li និយាយថា ប្រទេសចិនអាចជា យុថ្កាសម្រាប់សន្តិភាពនិងស្ថិរភាពពិភពលោក ហើយនឹងបន្តធ្វើកំណែទម្រង់ និងបើកចំហរ។
លោក Li បានប្រាប់វេទិកា Boao Forum for Asia ប្រចាំឆ្នាំនៅលើកោះ ហៃណា របស់ប្រទេសចិនថា “នៅក្នុងពិភពលោកមិនច្បាស់លាស់នេះ ភាពប្រាកដប្រជាដែលចិនផ្តល់ជូនគឺជា យុថ្កាសម្រាប់សន្តិភាពនិងការអភិវឌ្ឍពិភពលោក។ នេះជាករណីកន្លងមក ហើយនឹងនៅតែជាករណីពេលអនាគត”។
ស្របពេលជាមួយគ្នានោះ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ក៏បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ផងដែរ អំពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព ដើម្បីជម្នះបញ្ហានានាដូចជាការបែកបាក់ពាណិជ្ជកម្ម និងស្វែងរកដំណោះស្រាយដើម្បីពង្រឹងពាណិជ្ជកម្មអន្តរជាតិឡើងវិញតាមរបៀបសមធម៌ និងខ្សែចង្វាក់ផ្គត់ផ្គង់ចម្រុះ។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំធុរកិច្ចរាប់សិបនាក់ រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook, នាយកប្រតិបត្តិក្រុមហ៊ុន HSBC លោក Noel Quinn និងស្ថាបនិកក្រុមហ៊ុន Blackstone លោក Stephen Schwarzman ផងដែរ បានចូលរួមក្នុងវេទិកានេះ ដែលកើតឡើងចំពេលប្រទេសចិន ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ក្តៅគគុកជាមួយសហរដ្ឋអាមេរិក។
ដោយឡែក មេដឹកនាំនយោបាយដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ រួមមាននាយករដ្ឋមន្ត្រីអេស្ប៉ាញលោក Pedro Sánchez និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ សេតវិមានប្រាប់ ចិន កុំយកលេសការឈប់សម្រាករបស់លោកស្រី Tsai លើទឹកដី អាមេរិក ដើម្បីលុកលុយ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


