លោក Mark Rutte Archives - Kampuchea Thmey Daily

មេណាតូ គាំទ្រលោកត្រាំ ដែល​មិន​ប្រគល់​មីស៊ីល Tomahawk ឲ្យអ៊ុយក្រែន
អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូតេ បានគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមិនផ្តល់​ឲ្យ​អ៊ុយក្រែននូវមីស៊ីល​គ្រូស​ Tomahawk ដោយនិយាយថា ចំណាត់ការ​នេះ​គឺ «ត្រឹមត្រូវណាស់»។

លោក ដូណាល់​ ត្រាំ និង​លោក ម៉ាក រូតេ (រូបថត៖​ Reuters)

ថ្លែងទៅកាន់ CNN បន្ទាប់ពីជួបលោកត្រាំ​​នៅសេតវិមាន​កាល​ពី​ថ្ងៃ​ពុធ​ទី​២២​ខែតុលា​ លោករូតេ បានពន្យល់ថា ភាពស្មុគស្មាញនៃប្រព័ន្ធនេះ ធ្វើ​ឲ្យ​វាមិនអាចអនុវត្តបានសម្រាប់អ៊ុយក្រែនក្នុងរយៈពេលខ្លីទេ។ លោក​បាន​និយាយ​ថា​ «​វា​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​សម្រាប់​អ្នក​ផ្សេង​ក្រៅ​ពី​ទាហាន​អាមេរិក ​ដើម្បី​ទទួល​បាន​ការ​ហ្វឹកហ្វឺន​លើ​ពួកវា។ វាមិនមែនថាប្រសិនបើអ្នកសម្រេចចិត្តថ្ងៃនេះ ប្រជាជនអ៊ុយក្រែនអាចប្រើប្រាស់វានៅថ្ងៃស្អែកទេ»។

លោកត្រាំ​ បានប្រាប់អ្នកយកព័ត៌មានថា Tomahawk ត្រូវការរយៈពេលប្រហែលមួយឆ្នាំនៃ«ការហ្វឹកហ្វឺនខ្លាំង» ដោយហៅវាថាជា​«អាវុធដ៏មានអានុភាព និងច្បាស់លាស់» ដែល«ស្មុគ្រស្មាញពេក»​ក្នុង​ការ​​ប្រគល់​ឲ្យ​អ៊ុយក្រែន​នៅពេលនេះ។

លោករូតេ បាន​លើក​ឡើង​ថា ទាំងលោក និងលោក​ត្រាំ បានយល់ព្រមលើការរក្សា«សម្ពាធជានិរន្តរភាព»​លើសេដ្ឋកិច្ចរបស់រុស្ស៊ី ដោយបន្ថែមថា ការលំបាករបស់ទីក្រុងមូស្គូកាន់តែ​ឃើញ​ច្បាស់ហើយ។ លោក​រូតេ បានកត់សម្គាល់ថា «នៅពេលដែលលោក​ពូទីន​មានអារម្មណ៍ថាអ្វីៗកំពុងផ្លាស់ទីក្នុងទិសដៅខុស គាត់នឹង​ចាប់ផ្តើមមានប្រតិកម្ម។ ប្រជាជនរុស្ស៊ី និងសេដ្ឋកិច្ចមិនដំណើរការល្អទេ»។

ការ​អត្ថាធិប្បាយ​នេះ​ បាន​កើត​ឡើង​ខណៈ​ដែល​ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​ប្រេង​យក្ស​រុស្ស៊ី Rosneft និង Lukoil។ វិធានការ​នេះ​ បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោកត្រាំ ក្នុង​ការ​លុប​ចោល​កិច្ច​ប្រជុំ​លើក​ទី​ពីរ​ដែល​បាន​គ្រោង​ទុក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​ទីក្រុង​ប៊ុយដាប៉ែស​នៃ​ប្រទេស​ហុងគ្រី ដោយ​លើក​ហេតុផល​ថា លោក​មិនចង់​«ខ្ជះខ្ជាយពេលវេលា»៕

ដោយ៖ ឈាង

ពូទីនចេញ​បញ្ជា​ឲ្យ​ធ្វើ​សមយុទ្ធ​នុយក្លេអ៊ែរ ក្រោយ​ត្រាំពន្យារពេលកិច្ចប្រជុំកំពូលស្ដី​ពី​អ៊ុយក្រែន

The post មេណាតូ គាំទ្រលោកត្រាំ ដែល​មិន​ប្រគល់​មីស៊ីល Tomahawk ឲ្យអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ប្រមុខ​ណាតូ ព្រមាន​ថា បទ​ឈប់បាញ់​នៅ​អ៊ុយក្រែន​​គ្រាន់​តែ​ជា​ការ​ទុក​ពេល​ឲ្យ​រុស្ស៊ី​ពង្រឹង​យោធា​ប៉ុណ្ណោះ
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមាន​ថា បទឈប់បាញ់ដែលអូសបន្លាយក្នុង​ប្រទេស​អ៊ុយក្រែន អាចធ្វើ​ឲ្យ​រុស្ស៊ី​មាន​ពេល​ពង្រីក​ឃ្លាំងអាវុធរបស់ខ្លួន ដែលបង្កើនហានិភ័យ​កាន់​តែខ្លាំង​សម្រាប់សម្ព័ន្ធមិត្តទាំងមូល។

លោក ម៉ាក រ៉ូតេ (រូបថត៖ Reuters)

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Ukrainska Pravda កាល​ពី​ថ្ងៃ​ទី​១០​ខែ​មិថុនា លោក រូតេ បាននិយាយថា បទ​ឈប់​បាញ់​ណាមួយក្នុង​សង្គ្រាម នឹង​គ្រាន់​តែ​ផ្តល់ឱកាសដល់ទីក្រុងមូស្គូ ក្នុងការកសាងឡើងវិញនូវសមត្ថភាពយោធារបស់ខ្លួន ដូចជា កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ជា​ដើម។ លោក​បាន​សង្កត់​ធ្ងន់​ថា នេះ​អាច​បង្កើន​ហានិភ័យ​សម្រាប់​រដ្ឋ​​ជា​សមាជិក​​អង្គការ​ណាតូ​នៅ​ពេល​អនាគត។

ប្រមុខ​ណាតូ​រូប​នេះ បាន​រៀបរាប់​​ថា «​សូម្បី​តែ​ឥឡូវ​នេះ រុស្ស៊ី​កំពុង​គ្រប់គ្រង​ការ​បង្កើន​ស្តុក​របស់​ខ្លួន​ខ្លះៗ​ហើយ។ សាក​ស្រមៃមើលថា តើវាអាចធ្វើអ្វី​បាន​​ខ្លះ​នៅ​ក្នុង​អំឡុង​ពេលបទឈប់បាញ់»។ លោក​បាន​ព្រមាន​ថា​ ​បទ​ឈប់​បាញ់​ដែល​​គាំទ្រ​ការ​ចំណេញ​របស់​រុស្ស៊ី​គឺ​មិន​មែន​ជា​សន្តិភាព​ទេ វា​ជា​គ្រាប់បែក​កំណត់​ម៉ោង។

សេចក្ដី​ថ្លែងការណ៍​នេះ មិន​បាន​ន័យ​ថា លោក រូតេ ប្រឆាំង​នឹង​ការ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ឡើយ ប៉ុន្តែ​លោក​ជំទាស់​នឹង​បទ​ឈប់​បាញ់​ដែល​អូសបន្លាយ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ពិត​ប្រាកដ ដើម្បី​ធានា​បាន​នូវ​​​​អធិបតេយ្យភាព​ ឬ​សន្តិសុខ​យូរ​អង្វែង​សម្រាប់​ទីក្រុង​កៀវ ក៏​ដូចជា​អឺរ៉ុប​ទាំង​មូល។

ទន្ទឹម​នោះ លោក រូតេ បាន​សង្កត់​ធ្ងន់​ថា រុស្ស៊ីកំពុងផលិតគ្រាប់រំសេវក្នុងល្បឿន​ដ៏​លឿន​មួយ ដែលលើសពីចំនួនរបស់​អង្គការ​ណាតូ​​ទៅ​ទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយ​ពេល​ផលិត​តែ​៣​ខែ​ប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូល​​ផលិតក្នុងពេល​១​ឆ្នាំពេញ។ លោក​បានបន្ថែម​​ថា បើ​គ្មាន​វិធានការ​បន្ទាន់​ទេ រុស្ស៊ី​អាច​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​វាយ​ប្រហារ​ប្រឆាំង​អង្គការ​ណាតូ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាងមុខ៕

ដោយ៖ ឈាង

ចុចអាន៖ បី​ប្រទេស​ប៉ុណ្ណោះ​​ក្នុង​អង្គការ​ណាតូ ដែល​មាន​ក្បាល​គ្រាប់​​នុយក្លេអ៊ែរសរុប​ជាង ៥ ៧០០​គ្រាប់

The post ប្រមុខ​ណាតូ ព្រមាន​ថា បទ​ឈប់បាញ់​នៅ​អ៊ុយក្រែន​​គ្រាន់​តែ​ជា​ការ​ទុក​ពេល​ឲ្យ​រុស្ស៊ី​ពង្រឹង​យោធា​ប៉ុណ្ណោះ appeared first on Kampuchea Thmey Daily.

លោក Rutte៖ រុស្ស៊ី​ផលិត​គ្រាប់​រំសេវ​តែ​៣ខែ ស្មើ​នឹង​ណាតូ​ទាំង​មូល​ផលិត​ក្នុង​១ឆ្នាំ
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានថា រុស្ស៊ីកំពុងផលិតគ្រាប់រំសេវក្នុងល្បឿន​ដ៏​លឿន​មួយ ដែលលើសពីចំនួនរបស់​អង្គការ​ណាតូ​​ទៅ​ទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយ​ពេល​ផលិត​តែ​៣​ខែ​ប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូល​​ផលិតក្នុងពេល​១​ឆ្នាំពេញ។

លោក Mark Rutte (រូបថត៖ Getty)

ថ្លែង​ចេញ​ពី​​វិទ្យាស្ថាន​ Chatham House នៃ​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​ទី​៩ខែ​មិថុនា លោក Rutte បាន​ឲ្យ​ដឹង​ថា ការផលិតសព្វាវុធរបស់រុស្ស៊ី បានបង្កើនល្បឿនដល់កម្រិតដែលមិនធ្លាប់ឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ យោងតាមការប៉ាន់ប្រមាណដែលចែករំលែកដោយមន្ត្រីណាតូ រុស្ស៊ីកំពុងរៀបចំ​ផលិតរថក្រោះចំនួន ១ ៥០០​គ្រឿង រថពាសដែក ៣ ០០០​គ្រឿង និង​មីស៊ីល​ទំនើប Iskander ២០០​គ្រាប់​នៅឆ្នាំ​២០២៥​នេះ ដែលភាគច្រើនដើម្បីទ្រទ្រង់សង្រ្គាមដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Rutte បាននិយាយថា «សមត្ថភាព​អាវុធ​សង្គ្រាម​របស់ (មេដឹក​នាំ​រុស្ស៊ី វ្ល៉ាឌីមៀរ) ពូទីន កំពុងតែបង្កើនល្បឿន មិនមែន​ថមថយ​​ល្បឿន​​នោះ​ឡើយ។ រុស្ស៊ី​កំពុង​បង្កើត​កង​កម្លាំង​របស់​ខ្លួន​ឡើង​វិញ ​ដោយ​បច្ចេកវិទ្យា​ចិន ហើយ​ផលិត​សព្វាវុធ​បាន​លឿន​ជាង​ការ​គិត​របស់​យើង​ទៅ​ទៀត»។

លោក Rutte បានសង្កត់ធ្ងន់ថា ការកើនឡើងនេះកំពុងត្រូវបានគាំទ្រ ដោយការបង្កើនកិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និង​បណ្ដា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ដូចជា អ៊ីរ៉ង់ កូរ៉េខាងជើង និងចិន។ លោកបានអំពាវនាវ​ឲ្យ​សមាជិកណាតូ បង្កើនទំហំឧស្សាហកម្មការពារជាតិរបស់ពួកគេជាបន្ទាន់ និងបង្កើនការចំណាយយោធា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលកំពុង​តែ​កើនឡើង​នេះ។

លោក Rutte បានបញ្ជាក់​ថា «យើងត្រូវតែត្រៀមខ្លួន» មិនត្រឹមតែសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន​ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អ្វីដែលអាចនឹងកើតឡើងក្នុងរយៈពេល ៥​ឆ្នាំខាងមុខ។ រុស្ស៊ីមិនមែនគ្រាន់តែរៀបចំសម្រាប់អ៊ុយក្រែនប៉ុណ្ណោះទេ គឺ​កំពុងរៀបចំសម្រាប់អ្វីដែលធំជាងនេះទៅទៀត។

ការកត់សម្គាល់នេះ កើតឡើងចំពេលមានសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងអង្គការណាតូក្នុងការបង្កើនគោលដៅចំណាយលើវិស័យការពារជាតិ និងបង្កើនសមត្ថភាពផលិតអាវុធនៅទូទាំងអឺរ៉ុប និងអាមេរិកខាងជើង។ ក្រុម​មេដឹកនាំ​រដ្ឋ​ជា​សមាជិក​ណាតូ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ដោះស្រាយ​កង្វល់​ទាំង​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នា​ថ្ងៃ​ទី​២៤-២៥​ខែ​មិថុនា​ខាង​មុខ៕

ដោយ៖ ឈាង

ចុចអាន៖ ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

The post លោក Rutte៖ រុស្ស៊ី​ផលិត​គ្រាប់​រំសេវ​តែ​៣ខែ ស្មើ​នឹង​ណាតូ​ទាំង​មូល​ផលិត​ក្នុង​១ឆ្នាំ appeared first on Kampuchea Thmey Daily.