Connect with us

ព័ត៌មានអន្ដរជាតិ

មេណាតូ គាំទ្រលោកត្រាំ ដែល​មិន​ប្រគល់​មីស៊ីល Tomahawk ឲ្យអ៊ុយក្រែន

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រូតេ បានគាំទ្រការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមិនផ្តល់​ឲ្យ​អ៊ុយក្រែននូវមីស៊ីល​គ្រូស​ Tomahawk ដោយនិយាយថា ចំណាត់ការ​នេះ​គឺ «ត្រឹមត្រូវណាស់»។

លោក ដូណាល់​ ត្រាំ និង​លោក ម៉ាក រូតេ (រូបថត៖​ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ CNN បន្ទាប់ពីជួបលោកត្រាំ​​នៅសេតវិមាន​កាល​ពី​ថ្ងៃ​ពុធ​ទី​២២​ខែតុលា​ លោករូតេ បានពន្យល់ថា ភាពស្មុគស្មាញនៃប្រព័ន្ធនេះ ធ្វើ​ឲ្យ​វាមិនអាចអនុវត្តបានសម្រាប់អ៊ុយក្រែនក្នុងរយៈពេលខ្លីទេ។ លោក​បាន​និយាយ​ថា​ «​វា​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​សម្រាប់​អ្នក​ផ្សេង​ក្រៅ​ពី​ទាហាន​អាមេរិក ​ដើម្បី​ទទួល​បាន​ការ​ហ្វឹកហ្វឺន​លើ​ពួកវា។ វាមិនមែនថាប្រសិនបើអ្នកសម្រេចចិត្តថ្ងៃនេះ ប្រជាជនអ៊ុយក្រែនអាចប្រើប្រាស់វានៅថ្ងៃស្អែកទេ»។

លោកត្រាំ​ បានប្រាប់អ្នកយកព័ត៌មានថា Tomahawk ត្រូវការរយៈពេលប្រហែលមួយឆ្នាំនៃ«ការហ្វឹកហ្វឺនខ្លាំង» ដោយហៅវាថាជា​«អាវុធដ៏មានអានុភាព និងច្បាស់លាស់» ដែល«ស្មុគ្រស្មាញពេក»​ក្នុង​ការ​​ប្រគល់​ឲ្យ​អ៊ុយក្រែន​នៅពេលនេះ។

លោករូតេ បាន​លើក​ឡើង​ថា ទាំងលោក និងលោក​ត្រាំ បានយល់ព្រមលើការរក្សា«សម្ពាធជានិរន្តរភាព»​លើសេដ្ឋកិច្ចរបស់រុស្ស៊ី ដោយបន្ថែមថា ការលំបាករបស់ទីក្រុងមូស្គូកាន់តែ​ឃើញ​ច្បាស់ហើយ។ លោក​រូតេ បានកត់សម្គាល់ថា «នៅពេលដែលលោក​ពូទីន​មានអារម្មណ៍ថាអ្វីៗកំពុងផ្លាស់ទីក្នុងទិសដៅខុស គាត់នឹង​ចាប់ផ្តើមមានប្រតិកម្ម។ ប្រជាជនរុស្ស៊ី និងសេដ្ឋកិច្ចមិនដំណើរការល្អទេ»។

ការ​អត្ថាធិប្បាយ​នេះ​ បាន​កើត​ឡើង​ខណៈ​ដែល​ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ក្រុមហ៊ុន​ប្រេង​យក្ស​រុស្ស៊ី Rosneft និង Lukoil។ វិធានការ​នេះ​ បាន​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោកត្រាំ ក្នុង​ការ​លុប​ចោល​កិច្ច​ប្រជុំ​លើក​ទី​ពីរ​ដែល​បាន​គ្រោង​ទុក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅ​ទីក្រុង​ប៊ុយដាប៉ែស​នៃ​ប្រទេស​ហុងគ្រី ដោយ​លើក​ហេតុផល​ថា លោក​មិនចង់​«ខ្ជះខ្ជាយពេលវេលា»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម