Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅថ្ងៃ​ទី​៩ខែ​មិថុនា​នេះ​ជំរុញ​ឲ្យ​រដ្ឋជាសមាជិកបង្កើន​សមត្ថភាពការពារដែនអាកាស និងមីស៊ីលរបស់​ខ្លួន​​ឲ្យ​​បាន​ដល់ ៤០០% ដោយសង្កត់ធ្ងន់​លើ​តម្រូវការ​ទប់ស្កាត់ការវាយប្រហារតាមអាកាសដូចដែលបានឃើញនៅក្នុង​​ប្រទេស​អ៊ុយក្រែន។

លោក Mark Rutte (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte បាន​ថ្លែង​ក្នុង​សុន្ទរកថា​សំខាន់​មួយ​នៅឯទីក្រុង​ឡុងដ៍​ថា​ «​នៅ​អ៊ុយក្រែន យើង​កំពុង​មើល​ឃើញ​ភាព​ភ័យ​ខ្លាច​ពី​ខាង​លើ យើង​ត្រូវ​តែ​ពង្រឹង​ខែល​​ដែល​ការពារ​ផ្ទៃ​មេឃ​របស់​យើង»។ លោក​បន្ថែម​ថា «យោធារបស់យើងក៏ត្រូវការរថពាសដែក និងរថក្រោះរាប់ពាន់គ្រឿង កាំភ្លើងធំរាប់លានគ្រាប់ទៀត ហើយយើងត្រូវតែបង្កើនសមត្ថភាពរបស់យើងទ្វេដង ដូចជា ភស្តុភារ ការផ្គត់ផ្គង់ ការដឹកជញ្ជូន និងជំនួយផ្នែកវេជ្ជសាស្រ្ត»។

គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការជំរុញយ៉ាង​ធំ​សម្រាប់សមាជិកណាតូឲ្យ​បង្កើន​ថវិកាការពារជាតិ​រហូត​ដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) បើធៀបនឹងស្តង់ដារ ២% បច្ចុប្បន្ន។ គម្រោង​បង្កើន​ថវិកា​ការពារ​ជាតិ ត្រូវបានគេរំពឹងថា​នឹង​ប្រកាស​ជាផ្លូវការ​ក្នុងកិច្ចប្រជុំកំពូល​ណាតូ នៅ​ទីក្រុងឡាអេ នា​ថ្ងៃទី​២៤-២៥​ខែ​មិថុនា​ខាង​មុខ។

ក្រុម​រដ្ឋមន្ត្រីការពារជាតិរបស់រដ្ឋ​ជា​សមាជិក​អង្គការណាតូ បាន​ព្រមព្រៀង​គ្នា​រួចហើយលើ«គោលដៅសមត្ថភាពជាប្រវត្តិសាស្ត្រ»​នេះ ដោយ​ក្នុង​នោះ​មាន​ការពង្រឹងចំនួនកងទ័ព ​ការ​ស្តុក​ទុក​គ្រាប់​រំសេវ ការការពារដែនអាកាស និងប្រព័ន្ធបញ្ជា។

កាល​ពី​សប្ដាហ៍​មុន រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ​​បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា សម្ព័ន្ធមិត្តណាតូនឹងយល់ព្រមតាមការទាមទាររបស់ប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិ​ដល់ ៥% នៃ GDP របស់ប្រទេសសមាជិកនីមួយៗ។ បច្ចុប្បន្ន ពុំ​​ទាន់មានប្រទេសណាមួ​យ​អាច​ឈាន​ដល់​ចំណាយ​​ ៥%​នៃ GDP ទេ សូម្បីតែ​អាមេរិក ប៉ុន្តែលោក Hegseth បាននិយាយថា វា​កំពុង​មានដំណើរការ​ហើយ​លើ​ការ​សម្រេច​​បាន​គោលដៅ​នេះ។

លោក Mark Rutte បានស្នើផែនការវិនិយោគថ្មីមួយដែលបែងចែក ៣,៥% នៃ GDP សម្រាប់ការចំណាយលើវិស័យការពារជាតិដោយផ្ទាល់ និង ១,៥%បន្ថែមទៀតសម្រាប់​ការ​ចំណាយ​យោធា​​ដោយ​ប្រយោល​ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ជាតិ ដូចជា សន្តិសុខតាមអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធដែលមានសមត្ថភាពយោធា។ ផែនការនេះ មាន​គោល​បំណង​ព្យាយាមពង្រឹងការការពាររបស់ណាតូប្រឆាំងនឹងការគំរាមកំហែងដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងនោះក៏មានភាពយុត្តិធម៌ចំពោះប្រទេសដែលមានសេដ្ឋកិច្ចតូច ឬខ្សោយជាង ដោយអនុញ្ញាត​ឲ្យមានមធ្យោបាយបត់បែនបន្ថែមទៀតដើម្បី​ឈាន​ទៅដល់គោលដៅ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣១ វិនាទី មុន

ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​ផ្ទុះ​​គ្រាប់​នៅ​​មូលដ្ឋាន​ទ័ព​​​អាមេរិក​​ក្នុង​ប្រទេស​ជប៉ុន បង្កឱ្យ​យោធា៤នាក់​របួស

ព័ត៌មានជាតិ៨ នាទីutes មុន

ត្បិតរកាំរកូសគ្នា ប៉ុន្តែសម្ដេចធិបតី ថាកម្ពុជា-ថៃ ​ នឹងបន្តរក្សាទំនាក់ទំនង ដើម្បីឧត្តមប្រយោជន៍ប្រជាជនទាំងសងខាង

ព័ត៌មានជាតិ១២ នាទីutes មុន

​ Energy China ​គ្រោងពង្រីកការវិនិយោគលើកវិស័យទឹកស្អាតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

ព័ត៌មានជាតិ២២ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម១ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានជាតិ២៤ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

Sokha Hotels

ព័ត៌មានពេញនិយម