ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ព្រមានថា បទឈប់បាញ់នៅអ៊ុយក្រែនគ្រាន់តែជាការទុកពេលឲ្យរុស្ស៊ីពង្រឹងយោធាប៉ុណ្ណោះ
អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ បានព្រមានថា បទឈប់បាញ់ដែលអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន អាចធ្វើឲ្យរុស្ស៊ីមានពេលពង្រីកឃ្លាំងអាវុធរបស់ខ្លួន ដែលបង្កើនហានិភ័យកាន់តែខ្លាំងសម្រាប់សម្ព័ន្ធមិត្តទាំងមូល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Ukrainska Pravda កាលពីថ្ងៃទី១០ខែមិថុនា លោក រូតេ បាននិយាយថា បទឈប់បាញ់ណាមួយក្នុងសង្គ្រាម នឹងគ្រាន់តែផ្តល់ឱកាសដល់ទីក្រុងមូស្គូ ក្នុងការកសាងឡើងវិញនូវសមត្ថភាពយោធារបស់ខ្លួន ដូចជា កាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងមីស៊ីល ជាដើម។ លោកបានសង្កត់ធ្ងន់ថា នេះអាចបង្កើនហានិភ័យសម្រាប់រដ្ឋជាសមាជិកអង្គការណាតូនៅពេលអនាគត។
ប្រមុខណាតូរូបនេះ បានរៀបរាប់ថា «សូម្បីតែឥឡូវនេះ រុស្ស៊ីកំពុងគ្រប់គ្រងការបង្កើនស្តុករបស់ខ្លួនខ្លះៗហើយ។ សាកស្រមៃមើលថា តើវាអាចធ្វើអ្វីបានខ្លះនៅក្នុងអំឡុងពេលបទឈប់បាញ់»។ លោកបានព្រមានថា បទឈប់បាញ់ដែលគាំទ្រការចំណេញរបស់រុស្ស៊ីគឺមិនមែនជាសន្តិភាពទេ វាជាគ្រាប់បែកកំណត់ម៉ោង។
សេចក្ដីថ្លែងការណ៍នេះ មិនបានន័យថា លោក រូតេ ប្រឆាំងនឹងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែលោកជំទាស់នឹងបទឈប់បាញ់ដែលអូសបន្លាយ ដោយគ្មានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមពិតប្រាកដ ដើម្បីធានាបាននូវអធិបតេយ្យភាព ឬសន្តិសុខយូរអង្វែងសម្រាប់ទីក្រុងកៀវ ក៏ដូចជាអឺរ៉ុបទាំងមូល។
ទន្ទឹមនោះ លោក រូតេ បានសង្កត់ធ្ងន់ថា រុស្ស៊ីកំពុងផលិតគ្រាប់រំសេវក្នុងល្បឿនដ៏លឿនមួយ ដែលលើសពីចំនួនរបស់អង្គការណាតូទៅទៀត ដោយអះអាងថា ទីក្រុងមូស្គូចាយពេលផលិតតែ៣ខែប៉ុណ្ណោះ ដែលសម្ព័ន្ធភាពទាំងមូលផលិតក្នុងពេល១ឆ្នាំពេញ។ លោកបានបន្ថែមថា បើគ្មានវិធានការបន្ទាន់ទេ រុស្ស៊ីអាចត្រៀមខ្លួនជាស្រេចក្នុងការវាយប្រហារប្រឆាំងអង្គការណាតូក្នុងរយៈពេល ៥ឆ្នាំខាងមុខ៕
ដោយ៖ ឈាង
ចុចអាន៖ បីប្រទេសប៉ុណ្ណោះក្នុងអង្គការណាតូ ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរសរុបជាង ៥ ៧០០គ្រាប់

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ