វប្បធម៌ Archives - Kampuchea Thmey Daily

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦ ឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនទាំង២
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំមហោស្រពគីហ្សូណាឆ្នាំ២០២៦ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមប្រធានបទ គន្លងថ្មីសម្រាប់ភ្ជាប់ជប៉ុន និងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបានឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុន។

ក្នុងពិធីបើកមហោស្រពនាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា មហោស្រពវប្បធម៌ជប៉ុន-កម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំប្រចាំឆ្នាំ រៀបចំឡើងដើម្បីអបអរសាទរចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ មហោស្រពនេះ ពិតជាបង្កប់នូវអត្ថន័យពិសេសដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនកម្ពុជា និងជប៉ុន ស្របតាមអត្ថន័យប្រធានបទ នៃមហោស្រព គីហ្សូណា ឆ្នាំនេះ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia » ដែលបានក្រើនរំលឹកឱ្យយុវជនគ្រប់គ្នាត្រូវបន្តស្វែងយល់និងអភិវឌ្ឍសមត្ថភាពជាប្រចាំ ព្រមទាំងគូសបញ្ជាក់ពីសកម្មភាពជាច្រើនដែលកម្ពុជា-ជប៉ុន នឹងធ្វើរួមគ្នានាពេលនេះ និងការបន្តរឹតបន្ដឹងទំនាក់ទំនងឱ្យកាន់តែប្រសើរសម្រាប់អនាគត។

លោករដ្ឋមន្ត្រីអប់រំ បន្ថែមទៀតថា ប្រធានបទ «Exploring a New Gateway: The Beginning of a New Journey Connecting Japan and Cambodia» ឬ « រិះរកច្រកផ្លូវថ្មី៖ ការចាប់ផ្តើមនៃដំណើរថ្មីដែលតភ្ជាប់កម្ពុជា និងជប៉ុន» បង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់យុវជនកម្ពុជាលើច្រើនទិដ្ឋភាព ដោយមហោស្រពនេះនឹងបញ្ជ្រាបចំណេះដឹងតាមរយៈសិល្បៈនិងការកម្សាន្ត ផ្តល់ឱកាសដល់យុវជនខ្មែរបានស្វែងយល់ពីពិភពលោកខាងក្រៅ ជាពិសេសវិន័យ ការរស់នៅ និងសិល្បៈរបស់ជនជាតិជប៉ុន។ ការយល់ដឹងពីភាពខុសគ្នានៃវប្បធម៌ នឹងជួយឱ្យយុវជនកម្ពុជាពង្រឹងភាពជាពលរដ្ឋសកល និងមានសមត្ថភាពធ្វើការក្នុងបរិបទអន្តរជាតិបានកាន់តែប្រសើរ។ ក្នុងឱកាសនោះ លោក ហង់ជួន ណារ៉ុន ក៏បានអរគុណដល់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ចំពោះការយកចិត្តដាក់គាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក ដោយក្រៅពីការបន្តផ្តល់អាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ថែមទាំងបានបង្កើតនូវព្រឹត្តិការណ៍សិល្បៈវប្បធម៌ជាច្រើន ដែលបានផ្ដល់ឱកាសសម្រាប់យុវជនកម្ពុជា ទទួលបានបទពិសោធនិងចំណេះដឹងថ្មីៗ ក៏ដូចជាឱកាសបញ្ចេញសមត្ថភាពផងដែរ។

ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់មហោស្រពគីហ្សូណាឆ្នាំនេះ បានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាក្នុងការផ្តួចផ្តើមថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ និងការចាប់ផ្តើមដំណាក់កាលមួយថ្មីនៃទំនាក់ទំនងទ្វេភាគីរបស់ កម្ពុជា និងជប៉ុន។ លោកបន្តថា មហោស្រពនេះ នឹងនាំមកនូវការចូលរួមសកម្មភាពវប្បធម៌ចម្រុះនានា និងបទពិសោធផ្ទាល់ ទាំងបែបប្រពៃណី និងសហសម័យ ដែលស្វែងយល់រួមគ្នា និងពង្រឹងចំណងមិត្តភាពប្រទេសទាំង២បន្ថែម។ តាមរយៈកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយគ្នាកន្លងមក លោក អ៊ូអិណុ អាត់ស៊ូស៊ី បញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តពង្រឹងការផ្លាស់ប្តូររវាងគ្នា នៅគ្រប់កម្រិត និងគ្រប់វិស័យ។

តាមរយៈមហោស្រពគីហ្សូណានេះ លោកឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា មហោស្រពនេះ មិនត្រឹមតែជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរវប្បធម៌ដ៏សម្បូរបែបនោះទេ តែក៏ជាគន្លងមួយទៅកាន់មិត្តភាពថ្មីនានា កិច្ចសហប្រតិបត្តិការ និងទស្សនវិស័យរួមគ្នានាពេលខាងមុខផងដែរ។

ចំណេក លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានលើកឡើងដែរថា មហោស្រពគីហ្សូណាដែលរៀបចំឡើងជារៀងរាល់ឆ្នាំនេះ ជានិមិត្តរូបនៃចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និតរវាងកម្ពុជា និងជប៉ុន។ លោកស្រីបន្តថា ប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំង២ បានបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងសហប្រតិបត្តិការជាច្រើន ដែលជាចំណែកវិជ្ជមានដល់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំង២។ លោកស្រី បន្តថា ក្នុងបរិបទនៃភាពជាដៃគូដ៏យូរអង្វែងនេះ ហើយស្របតាមមូលបទរបស់មហោស្រពឆ្នាំនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងពីស្មារីរួបរួមគ្នា និងគូសបញ្ជាក់ពីតួនាទីរបស់វប្បធម៌ដែលជាស្ពានសម្រាប់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តការអន្តរជាតិ។

សូមជម្រាបថា កម្មវិធីមហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១២មក ក្នុងគោលបំណងបង្ហាញពីវប្បធម៌របស់ជប៉ុន និងកម្ពុជា ព្រមទាំងជំរុញការផ្លាស់ប្តូរនានារវាងប្រទេសទាំង២ផងដែរ៕

The post មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៦ ឆ្លុះបញ្ចាំងពីទំនាក់ទំនងវប្បធម៌ដ៏ស៊ីជម្រៅរវាងប្រជាជនទាំង២ appeared first on Kampuchea Thmey Daily.

ព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកដំបូង នៅ Walk Street សល់១ថ្ងៃនេះទៀត
ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកទី១ ឆ្នាំ២០២៥ ដោយពានាំនូវទស្សនីយភាពសិល្បៈចម្រុះ នៅបរិវេណមុខវត្តឧណ្ណាលោម ចាប់ពីរម៉ោង ២សៀលទៅ។ ខណៈព្រឹត្តិការណ៍ដែលរៀបចំធ្វើសម្រាប់ថ្ងៃទី១ មានការចូលរួមទាញព្រ័ត្រពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សម្រាប់ព្រឹត្តការណ៍ នៅសល់១ថ្ងៃនេះទៀតប៉ុណ្ណោះ ដោយពាំនាំនូវទស្សនីយភាពសិល្បៈចម្រុះមួយចំនួន និងបែងចែកពេលវេលាផងដែរ រួមមាន៖
១. ល្ខោនស្រមោលស្បែក (រឿងរាមកេរ្តិ៍ ឈុតអន្លើក្រុងរាពណ៌ឆក់នាងសីតា)
២. ទស្សីយភាពរបាំព្រះរាជទ្រព្យ
៣. ទស្សនីយភាពគុនល្បុក្កតោ (ពីសាលគុនល្បុក្កតោ ដំបងដែក ខេត្តកំពង់ឆ្នាំង)
៤. ល្ខោនខោលវត្តស្វាយអណ្តែត (រឿងរាមកេរ្តិ៍ ឈុតកុម្ភកាណ៍តាំងពិធីសំលៀងមោងស័ក្ត) ជាដើម។ល។

គួរជម្រាបថា សម្រាប់ថ្ងៃទី១ គឺមានការបង្ហាញពីការជ្រលក់ព​ណ៌ធម្មជាតិក្រមា; ការសម្តែងទស្សនីយភាព ល្ខោនបុរាណពោលស្រី វត្តកៀនស្វាយក្រៅ (រឿងលិនថោង) និង សកម្មភាពទាញព្រ័ត្រ (សាធារណជនអាចចូលរួម) ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕

The post ព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកដំបូង នៅ Walk Street សល់១ថ្ងៃនេះទៀត appeared first on Kampuchea Thmey Daily.

កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍វប្បធម៌ និងសិល្បៈឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រទេសទាំងពីរ នៅសារមន្ទីរជាតិ
នាយកដ្ឋានសារមន្ទីរ នៃសារមន្ទីរជាតិ នឹងតាំងបង្ហាញពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើងថា៖ «ចំណងប្រវត្តិសាស្ត្រ៖ ទំនាក់ទំនងខ្មែរចិនតាមរយៈវប្បធម៌និងសិល្បៈ» ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលមានទីតាំងស្ថិតនៅ សាលពិព័រណ៍មិនអចិន្ត្រៃយ៍ ថែវខាងត្បូងរបស់សារមន្ទីរជាតិកម្ពុជា។ នេះ បើតាមការផុសរបស់សារមន្ទីរជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ពិព័រណ៍នេះ រៀបចំឡើងដើម្បីបង្ហាញពីវត្តមាននៃវត្ថុសិល្បៈ បច្ចេកទេសនានា និងផ្តត់គំនិតផ្សេងៗរបស់ទំនៀមទម្លាប់ប្រពៃណីជនជាតិចិននៅក្នុងសង្គមខ្មែរ និងឆ្លុះបញ្ចាំងអំពីការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះប្រជាជនចិន។ ជាមួយគ្នានេះ ក៏នឹងបង្ហាញពីទំនាក់ទាក់ទងផ្នែកវប្បធម៌រវាងប្រជាជនទាំងពីរ ដែលបន្តឥតដាច់តាំងពីសម័យបុរាណរហូតមកដល់ពេលបច្ចុប្បន្នតាមរយៈកិច្ចសហប្រតិបត្តិការក្នុងកិច្ចការគាំពារនិងស្រាវជ្រាវអំពីវប្បធម៌ខ្មែរ ផងដែរ។

សម្រាប់ការតាំងពិព័រណ៍មិនអចិន្រៃ្តយ៍នេះ មានកិច្ចសហការរៀបចំរវាងនាយកដ្ឋានសារមន្ទីរ ជាមួយបណ្ឌិតសភាបេតិកភណ្ឌចិន ដោយមានការចូលរួមពីក្រុមការងាររដ្ឋាភិបាលចិន-កម្ពុជាដើម្បីថែរក្សារមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ ក្រុមការងារស្រាវជ្រាវព្រះខ័នកំពង់ស្វាយ (ដឹកនាំដោយសាស្រ្ដាចារ្យ Mitch Hendrickson) ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា៕

The post កម្ពុជា-ចិន នឹងរៀបចំពិព័រណ៍វប្បធម៌ និងសិល្បៈឆ្លុះបញ្ចាំងពីទំនាក់ទំនងប្រទេសទាំងពីរ នៅសារមន្ទីរជាតិ appeared first on Kampuchea Thmey Daily.

ការពង្រឹង និងការផ្សព្វផ្សាយចំណេះដឹងវប្បធម៌ប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា
ប្រទេសកម្ពុជា ជាប្រទេសមួយដែលសម្បូរដោយសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ហើយមរតកវប្បធម៌ដ៏សម្បូរបែបទាំងនេះជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា​។ អ្វីដែលគួរតែកត់សម្គាល់នោះ គឺប្រជាជនកម្ពុជាហាក់មានការយល់ដឹងនិងចាប់អារម្មណ៍លើបញ្ហាវប្បធម៌ប្រវត្តិសាស្ត្រ នៅមានចំនួនតិចនិងតាមបញ្ហាកើតឡើងមួយឆាវៗនៅឡើយ។​ ថ្មីៗនេះ សន្ទុះនៃការចង់ដឹង និងចាប់អារម្មណ៍អំពីវប្បធម៌និងប្រវត្តិសាស្ត្រកម្ពុជា បានកើតឡើងនៅពេលដែលខ្មែរមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។

ក្រៅពីនេះ បញ្ហាខ្វែងគំនិតគ្នារវាងប្រជាជនកម្ពុជាខ្លួនឯងពាក់ព័ន្ធបញ្ហាវប្បធម៌និងប្រវត្តិសាស្ត្រ កើតចេញពីមូលដ្ឋានចំណេះដឹងរបស់សាធារណជនពីបញ្ហានេះមិនដូចគ្នា។ ការយល់ខុសគ្នាលើរឿងវប្បធម៌និងប្រវត្តិសាស្ត្រ នឹងនាំឱ្យមានគ្រោះថ្នាក់ខ្លាំងដល់សង្គមនៅពេលអនាគត​។ ឯការមិនសូវអើពើលើវប្បធម៌និងប្រវត្តិសាស្ត្រជាតិ អាចនឹងនាំឱ្យកើតមានបញ្ហាបាត់បង់គំនិតស្រឡាញ់ជាតិ​និងមនសិការជាតិ ដែលអាចនាំឱ្យ​បាត់បង់អត្តសញ្ញាណជាតិបន្តិចម្ដង​ៗ។ ដូចនេះការសិក្សាស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រទៅកាន់ស្រទាប់ប្រជាជន ពិតជារឿងសំខាន់និងចាំបាច់មួយដែលគួរតែមានចំណាត់ការជាបន្ទាន់​។

តើយើងអាចកសាងមូលដ្ឋានដ៏រឹងមាំនិងមានភាពធន់មួយសម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌ និងប្រវត្តិ​​សាស្ត្រជាតិបានដោយរបៀបណា?

ការពង្រឹងនិងប្រមូលផ្ដុំធនធានមនុស្ស៖ ធនធានមនុស្សមានជំនាញក្នុងវិស័យវប្បធម៌និងប្រវត្តិសាស្ត្រជាតិនា​ពេល​បច្ចុប្បន្ន ហាក់មានចំនួនសមល្មម​ បើធៀបនឹងពេលមុនៗ។ បញ្ហាគឺនៅត្រង់ថាធនធានមនុស្សទាំងនោះធ្វើការរៀងៗខ្លួន និងនៅរាយប៉ាយតាមស្ថាប័នផ្សេងៗគ្នា ជាហេតុនាំឱ្យមានការលំបាកក្នុងការបង្កើតស្ថាប័នជំនាញលើវិស័យវប្បធម៌និងប្រវត្តិសាស្ត្រដែលរឹងមាំនិងមានភាពធន់។ ដូចនេះ ការពង្រឹងធនធានមនុស្សនិង​ប្រមូលផ្ដុំអ្នកជំនាញ មានសមត្ថភាពច្បាស់លាស់ ឱ្យធ្វើការរួមគ្នា ជារឿងដ៏ចំបាច់ដែលត្រូវធ្វើជាបន្ទាន់។

ការរៀបចំស្ថាបប័នជំនាញ៖ កម្ពុជាមានស្ថាប័នធ្វើការពាក់ព័ន្ធនឹងវិស័យនេះមួយចំនួន ប៉ុន្តែតួនាទី រចនាសម្ព័ន្ធ ប្រព័ន្ធការងារ និងការបំពេញភារកិច្ចរបស់ស្ថាប័នទាំងនោះ ហាក់មិនមានភាពច្បាស់លាស់ទៅលើការកសាងមូលដ្ឋានដ៏រឹងមាំ​សម្រាប់ការសិក្សាស្រាវជ្រាវវប្បធម៌និងប្រវត្តិសាស្ត្រជាតិនៅឡើយ។ ការប្រើប្រាស់និងតែងតាំងធន​ធា​នមនុស្សមិនមានប្រសិទ្ធភាព និងកង្វះខាតចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពពិតប្រាកដ មិនអាចនាំឱ្យកម្ពុជាអាចទាញយកគុណតម្លៃមរតកវប្បធម៌ប្រវត្តិសាស្ត្ររបស់ដូនតា មកប្រើដើម្បីអភិវឌ្ឍសង្គមជាតិឱ្យអស់លទ្ធភាពបានឡើយ។ ជាគំរូល្អនៅប្រទេសជប៉ុន និងកូរ៉េ គេបានចេះយកកេរដំណែលមរតកវប្បធម៌រូបីនិងអរូបី មកធ្វើជាដើមទុនសម្រាប់ការអភិវឌ្ឍសង្គមជាតិគ្រប់វិស័យ ជាពិសេសដើម្បីថែរក្សាអត្តសញ្ញាណជាតិ ព្រលឹងជាតិ និងមោទនភាពជាតិ។  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុនេះការកំណត់ឱ្យមានស្ថានប័នឬក្រុមជំនាញជាអន្ដរការីប្រកបដោយគុណភាពសម្រាប់ធ្វើការជាក់លាក់ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវអំពីវប្បធម៌ប្រវត្តិសាស្ត្រជាតិ ក៏ជាកត្តាសំខាន់មួយផងដែរ។

ការរៀបចំឃ្លាំងទិន្នន័យ៖ បញ្ហា​កង្វះឃ្លាំងទិន្នន័យជាប្រភពឯកសារសម្រាប់ការស្រាវជ្រាវ ក្លាយជាឧបសគ្គធំសម្រាប់អ្នកសិក្សានិងមហាជន នៅពេលចង់សិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ការសិក្សាស្រាវជ្រាវអំពីខ្មែរនៅសម័យដំបូង គឺចាប់ផ្ដើមឡើងដោយពួកអឺរ៉ុប ជាពិសេសបារាំង ដែល​នាំឱ្យ​ឯកសារដ៏ច្រើនលើសលុប បានបោះពុម្ពផ្សាយជាភាសាបរទេស។ កម្ពុជាត្រូវរៀបចំបកប្រែឯកសារទាំងឡាយណាដែលពាក់ព័ន្ធនឹងវប្បធម៌និងប្រវត្តិសាស្ត្រខ្មែរ ដើម្បីទុកជាមូលដ្ឋានសំខាន់សម្រាប់ការសិក្សានិងស្វែងយល់របស់មហាជនទូទៅនិងសិស្សនិស្សិត។ ឯកសារជាភាសាជាតិ នឹងជួយជំរុញការសិក្សាបានយ៉ាងលឿននិងមានប្រសិទ្ធភាពជាងភាសាបរទេស។ ក្រៅពីនេះ ត្រូវរៀបចំចងក្រងនិងប្រមូលផ្ដុំឯកសារក្នុងស្រុកទាំងអស់ដែលពាក់ព័ន្ធនឹងវិស័យវប្បធម៌និងប្រវត្តិសាស្ត្រ មកបោះពុម្ពផ្សាយឱ្យបានទូលំទូលាយ ដើម្បីជាឃ្លាំងទិន្នន័យសំខាន់និងសម្បូរបែបសម្រាប់សម្រួលដល់ការសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា។ ការធ្វើទំនើបកម្មបណ្ណាល័យជាតិនិងបណ្ណាសារដ្ឋានជាតិក្នុងបរិបទ​សាកលភាវូបនីយកម្មនិងបច្ចេកវិទ្យាឱ្យក្លាយជាមជ្ឈមណ្ឌលឃ្លាំងឯកសារជាតិផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រក៏ជាវិធានការមួយដ៏សំខាន់ផងដែរ។

បញ្ហាធនធានថវិកា៖ កង្វះខាតមូលនិធិសម្រាប់គាំទ្រដល់ការសិក្សាស្រាវជ្រាវលើវិស័យវប្បធម៌ និងប្រវត្តិសាស្ត្រ នៅជាបញ្ហចម្បងនៅឡើយ។ រាជរដ្ឋាភិបាល ជាពិសេសក្រសួងនិងស្ថាប័នពាក់ព័ន្ធ ត្រូវបន្ថែមកញ្ចប់ថវិកា និងផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវ គ្រូបង្រៀន សាស្ត្រាចារ្យលើវិស័យនេះ អាចមានលទ្ធភាពស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។ នៅតាមសាកលវិទ្យាល័យ និងស្ថាប័នពាក់ព័ន្ធត្រូវមានព្រឹត្តិបត្រនិងទស្សនាវដ្ដីដែលមានលក្ខណៈវិទ្យាសាស្ត្រសម្រាប់ការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវក្នុងវិស័យនេះ។ ត្រូវផ្ដល់​ថវិកាបន្ថែមដល់គ្រូបង្រៀនដែលមានកម្រិតគុណវុឌ្ឍិផ្នែកស្រាវជ្រាវ ជាជាងគ្រូបង្រៀនត្រូវចំណាយពេលស្ទើរតែទាំងស្រុងដើម្បីបង្រៀនប្ដូរនឹងប្រាក់ឧបត្ថម្ភ ដោយគ្មានការស្រាវជ្រាវ។​

តើយើងអាចបញ្ជ្រាបនិងបណ្ដុះគំនិតស្រឡាញ់វប្បធម៌និងប្រវត្តិសាស្ត្រដែលជាអត្តសញ្ញាណដ៏សំខាន់របស់ជាតិទៅកាន់សាធារណជនបានដោយរបៀបណា?

ការអនុវត្តជាក់ស្ដែង៖ ស្ថានប័នពាក់ព័ន្ធត្រូវការចាប់ផ្ដើមអនុវត្តសកម្មភាពជាបន្តបន្ទាប់ឥតដាច់ ព្រោះបើគ្រាន់តែមានជាគោលការណ៍ មតិយោបល់ និងផែនការសកម្មភាព តែមិនមានសកម្មភាពជាក់ស្ដែង នោះអ្វីៗក៏មិនអាចដំណើរការទៅរួចដែរ។

ការបណ្ដុះគំនិតស្រឡាញ់ និងការអប់រំវប្បធម៌ប្រវត្តិសាស្ត្រជាតិនៅក្នុងសាលា៖ ការបណ្ដុះអំពីការយល់ដឹងស៊ីជម្រៅទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ ត្រូវធ្វើចាប់ពីកុមារទៅ។ កុមារប្រៀបបាននឹងសំពត់សមួយ ដែលត្រូវបញ្ជ្រាបបន្តិចម្ដងៗទៅតាមធម្មជាតិនៃការយល់ដឹង។ កុមារជាទូត ជាអ្នកនាំសារដ៏ល្អ សម្រាប់សហគមន៍របស់គេ សម្រាប់សង្គមទាំងមូលនាពេលបច្ចុប្បន្ន និងអនាគត។

ការរៀបចំកម្មវិធីសិក្សា៖ សម្រាប់កម្មវិធីសិក្សាពាក់ព័ន្ធនឹងការអប់រំវប្បធម៌ប្រវត្តិសាស្ត្រជាតិ ត្រូវមានគោលបំណងជាក់លាក់នៅតាមកម្រិតថ្នាក់នីមួយៗ ជាពិសេសគួរមានខ្លឹមសារបង្រៀនដែលសមល្មមហើយសមស្របនឹងម៉ោងបង្រៀនជាក់ស្ដែង។ ត្រូវបញ្ចូលមេរៀនប្រវត្តិសាស្ត្រ វប្បធម៌  អត្ថន័យនៃតម្លៃមរតកនានា នៅក្នុងកម្មវិធីចាប់ពីថ្នាក់បឋមសិក្សាទៅ។ សម្រាប់ថ្នាក់ចាប់ពីអនុវិទ្យាល័យ ដល់វិទ្យាល័យត្រូវបន្ថែមចំណេះដឹងលើវិស័យនេះឱ្យបានច្រើននៅក្នុងកម្មសិក្សា ដើម្បីបណ្ដុះគំនិតពួកគេឱ្យកាន់តែយល់ដឹង គោរពស្រឡាញ់ជាតិរបស់ខ្លួន។ ម្យ៉ាងទៀត ចាប់ពីថ្នាក់អនុវិទ្យាល័យ យ៉ាងហោចណាស់ត្រូវមានកម្មវិធីដំណើរសិក្សាទៅទីតាំងប្រវត្តិសាស្ត្រឬសារមន្ទីរពីរដងក្នុងមួយឆ្នាំ (សាលានិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវគិត​និងអនុវត្តលើកម្មវិធីនេះ)។

ការបណ្ដុះបណ្ដាលធនធានមនុស្ស និងអ្នកបន្តវេន៖ ត្រូវជម្រុញនិងបង្កើនការសិក្សាស្រាវជ្រាវដោយអ្នកស្រាវជ្រាវខ្មែរដែលជំនាញត្រឹមត្រូវ ច្បាស់លាស់ និងប្រកបដោយគុណភាពខ្ពស់ តាមរយៈការគាំទ្រទាំងផ្នែកសម្ភារៈ និងថវិកា។ អ្វីដែលសំខាន់ជាងនេះទៀតគឺ រាជរដ្ឋាភិបាល​និងស្ថាប័នពាក់ព័ន្ធត្រូវគិតគូរអំពីអនាគតនៃអ្នកបន្តវេនលើការសិក្សាស្រាវជ្រាវ និងអប់រំផ្នែកវប្បធម៌និងប្រវត្តិសាស្ត្រ ដើម្បីធានាបានថាការផ្ទេរចំណេះលើវិស័យនេះមាននិរន្តរភាព។ ផ្តល់កញ្ចប់ថវិកាសម្រាប់ផ្ដល់ជាអាហារូបករណ៍ដល់និស្សិតទៅបន្តការសិក្សានៅបរទេសលើជំនាញពាក់ព័ន្ធនឹងវិស័យវប្បធម៌ប្រវត្តិសាស្ត្រដែលកម្ពុជានៅខ្វះខាតនៅឡើយ​។ ដោយឡែកជំនាញដែលកម្ពុជាមានលទ្ធភាពបណ្តុះបណ្ដាលខ្លួនឯង ត្រូវមានផែនការជ្រើសរើសមនុស្សឱ្យមករៀនដើម្បីបន្តវេនពីអ្នកជំនាន់មុន។

ជារួមមក ការបញ្ជ្រាបគំនិតស្រឡាញ់វប្បធម៌និងប្រវត្តិសាស្ត្រជាតិដែលជាអត្តសញ្ញាណនិងជាព្រលឹងជាតិដ៏សំខាន់ទៅក្នុងស្រទាប់ប្រជាជនខ្មែរ ត្រូវទាមទារឱ្យមានការចូលរួមគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងស្ថាប័នរដ្ឋ ឯកជន និងជាពិសេសប្រជាជនទូទៅ ព្រោះបញ្ហាវប្បធម៌និងប្រវត្តិសាស្ត្រនេះមិនមែនជាកម្មសិទ្ធផ្ដាច់មុខរបស់ខ្មែរណាម្នាក់ឡើយ។ ស្ថាប័នពាក់ព័ន្ធក៏គួរមានការសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីគុណតម្លៃនិងបទពិសោធនៅក្នុងវប្បធម៌ប្រវត្តិសាស្ត្រជាតិ ដើម្បីអាចទាញគុណតម្លៃទាំងនោះមកប្រើដើម្បីអភិវឌ្ឍសង្គមជាតិបន្តទៀតនៅពេលបច្ចុប្បន្ននិងអនា​គត៕

ដោយ៖ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរ

The post ការពង្រឹង និងការផ្សព្វផ្សាយចំណេះដឹងវប្បធម៌ប្រវត្តិសាស្ត្រដល់ប្រជាជនកម្ពុជា appeared first on Kampuchea Thmey Daily.

«ពិធីបុណ្យផ្កាយ ២០២៥» បង្ហាញពីទំនាក់ទំនងល្អ និងការផ្លាស់ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា
មិនខុសពីឆ្នាំមុនៗ ក្នុងឆ្នាំ២០២៥នេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានរៀបចំកម្មវិធី «ពិធីបុណ្យផ្កាយ ឬតាណាបាតា ២០២៥» ដែលជាវប្បធម៌របស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាង ជប៉ុន-កម្ពុជា កាន់តែរឹងមាំបន្ថែម និងជាការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និង​ប្រជាជនឱ្យកាន់តែស៊ីជម្រៅ។

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធីបើកកម្មវិធី បុណ្យផ្កាយ ២០២៥ មានការចូលរួមពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងសិស្សនិស្សិតកម្ពុជា និងប្រជាជនជប៉ុន។ នៅក្នុងពិធីបើកនោះ លោក ណាហ្គាសិ កេនស៊ូកិ ជាឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា លើកឡើងថា ពិធីបុណ្យផ្កាយ ឬតាណាបាតា គឺជាវប្បធម៌របស់ជប៉ុន និងត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែកក្កដា។ ពិធីបុណ្យផ្កាយ ត្រូវបានប្រជាជនជប៉ុនជឿថា ពួកគេអាចសម្រេចបំណងប្រាថ្នាបាន ប្រសិនបើសរសេរការប៉ងប្រាថ្នានោះទៅព្យួរលើដើមឫស្សី។ ចំណែកនៅកម្ពុជា ក៏បានរៀបចំកម្មវិធីនេះឡើងដោយ CJCC ដើម្បីបង្ហាញពីវប្បធម៌បុណ្យផ្កាយទៅកាន់ប្រជាជនកម្ពុជាបានដឹងទូលំទូលាយ និងដើម្បីជំរុញទំនាក់ទំនងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។​

លោក ណាហ្គាសិ កេនស៊ូកិ និយាយថា៖ “ក្រោយពិធីបើកពិធីបុណ្យផ្កាយនេះ យើងនឹងមានកម្មវិធីវប្បធម៌ជាច្រើន ដែលក្នុងនោះរួមមានការសម្តែងស្យាមិសេន ការប្រឡងចម្រៀងភាសាជប៉ុន ហៅថា ណាដូជីម៉ាន់ សិក្ខាសាលាអប់រំនានា។ យើងសង្ឃឹមថា ពិធីបុណ្យនេះ នឹងនាំមកនូវឱកាសដើម្បីឱ្យអ្នកចូលរួមទាំងអស់ស្វែងយល់ពីវប្បធម៌ជប៉ុន និងកាន់តែមានភាណស្និទ្ធស្នាលជាមួយប្រទេសជប៉ុន”។

ជាមួយគ្នានេះ លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា៖ “ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការអបអរសាតរនោះទេ ប៉ុន្តែ គឺជាស្ពានផ្សាភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។ ហើយក៏ជានិមិត្តសញ្ញា ដែលកើតចេញពីចំណងនៃក្តីស្រឡាញ់ សន្តិភាព និងការគោរពវប្បធម៌គ្នាទៅវិញទៅមក”។ លោកស្រី ក៏បានអំពាវនាវដល់យុវជនគ្រប់រូបដែលចូលរួមកម្មវិធីនេះ សិក្សាពីអ្វីដែលថ្មី ស្វែងរកពីវប្បធម៌ប្រទេសទាំង២ ដើម្បីឈានដល់ការបង្កើតមិត្តភាពដែលយូរអង្វែង។

ចំណែក លោក សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកឡើងដែរថា ពិធីនេះ មិនត្រឹមចង់បង្ហាញពីវប្បធម៌ជប៉ុនមកប្រជាជនកម្ពុជាទេ ថែមទាំងជាឱកាសផ្លាស់ប្តូរវប្បធម៌រវាងយុវជនប្រទេសទាំង២ ដើម្បីសិក្សាពីវប្បធម៌ទៅវិញទៅមក តាមរយៈការសម្តែងវប្បធម៌រួមគ្នាក្នុងឱកាសនេះ។ លោករដ្ឋលេខាធិការ មានប្រសាសន៍ថា៖ “ពិធីនេះជាការឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងយូរអង្វែង ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជានិមិត្តរូបក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសកម្ពុជា-ជប៉ុន។ លើសពីនេះ ក៏ផ្តល់ឱកាសដល់យុវជន ដើម្បីចែករំលែក និងស្វែងយល់អំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន”។

លោក សាន វឌ្ឍនា ជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នឹងបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាប្រយោជន៍កាន់តែច្រើន និងភាពសម្បូរបែបដល់ប្រទេសទាំង២។

សូមជម្រាបថា បុណ្យផ្កាយ ឬតាណាបាតា ឆ្នាំ២០២៥ រៀបចំចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយមានការបង្ហាញពីវប្បធម៌របស់ជប៉ុន និងកម្ពុជា រួមជាមួយនឹងសិក្ខាសាលានានា ការប្រឡងចម្រៀង និងសកម្មភាពសប្បាយៗជាច្រើនទៀត ដើម្បីអាចឱ្យអ្នកចូលរួម សាធារណជន និងសិស្សនិស្សិតស្វែងយល់កាន់តែស៊ីជម្រៅពីអត្ថន័យវប្បធម៌ជប៉ុន និងកម្ពុជាផងដែរ៕

The post «ពិធីបុណ្យផ្កាយ ២០២៥» បង្ហាញពីទំនាក់ទំនងល្អ និងការផ្លាស់ប្តូរវប្បធម៌រវាង ជប៉ុន-កម្ពុជា appeared first on Kampuchea Thmey Daily.

ក្រសួងវប្បធម៌ រៀបចំប្រឡងជ្រើសរើសស្នាដៃរូបថត ដើម្បីអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីកម្មវិធីប្រឡងជ្រើសរើសស្នាដៃថតរូបឆ្នាំ២០២៥ សម្រាប់អ្នកស្រឡាញ់ការថតរូបទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីខ្មែរ។

ក្រសួងបញ្ជាក់ថា កម្មវិធីប្រឡងស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការដឹងគុណ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងចែករំលែករូបភាព និងការចងចាំល្អៗដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ កាលបរិច្ឆេទនៃការទទួលពាក្យចូលចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។

តើអ្នកចូលរួមប្រកួត ត្រូវមានខ្លឹមសាររូបថតបែបណាខ្លះ? សម្រាប់ខ្លឹមសាររូបថតប្រកួត ក្រសួងបង្ហាញថា ក្រសួងនឹងរើសយកខ្លឹមសារគោលដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់ខ្មែរ ក្នុងនោះ មានដូចជា ទិដ្ឋភាពសម្បត្តិវប្បធម៌អរូបី ដូចជា សម្តែងសិល្បៈទស្សនីយភាព ចាប៉ីដងវែង ល្ខោនខោល ល្ខោនបាសាក់ របាំប្រពៃណី, ការផលិត និងបង្ហាត់ឧបករណ៍ភ្លេងបុរាណ គុនល្បុក្កតោ តម្បាញ ស្មូន, ការរៀបចំកិច្ច និងគ្រឿងរណ្តាប់, ការសូត្រកំណាព្យ សិល្បៈសូនរូប សិល្បៈសិប្បកម្មប្រពៃណី, សិល្បៈវប្បធម៌ជនជាតិដើមភាគតិច, សកម្មភាពបង្ហាញស្នាដៃ និងការបន្តវេនមរតករបស់មនុស្សរស់, សកម្មភាពបណ្តុះបណ្តាលជំនាញមរតកដូនតានៅតាមសហគមន៍, កិច្ចប្រារព្ធពិធីផ្សេងៗ និងការលេងល្បែប្រជាប្រិយជាដើម។

ចំពោះលក្ខខណ្ឌចូលរួមប្រកួត បេក្ខជនត្រូវថតរូបពីទិដ្ឋភាពសម្បត្តិបេតិកភណ្ឌអរូបីកម្ពុជា, អ្នកថតត្រូវជាជនជាតិខ្មែរ, អ្នកចូលរួមប្រកួតម្នាក់ អាចរើសរូបថតដាក់ចូលការប្រកួតចំនួន៥, រូបថតពណ៌ធម្មជាតិ ភ្លឺច្បាស់ល្អ ជារូបដើម ដោយមិនប្រើប្រាស់បច្ចេកទេសកាត់ត, រូបថតដែលមានថត មានរយៈពេលមិនលើសពី១២ខែ (គិតដល់ថ្ងៃប្រឡង), ទំហំរូបថតចាប់ពី 10MB ឡើងក្នុងមួយរូប, និងជាស្នាដៃដែលមិនធ្លាប់ទទួលជ័យលាភីពីមុនមក។

សម្រាប់បេក្ខជនដែលចង់ដាក់ពាក្យប្រកួត អាចដាក់បានតាមរយៈតំណភ្ជាប់៖ (https://docs.google.com/…/1FAIpQLSfI6o6fCtdzcC…/viewform)។ ចំណែកទីតាំង នៅ សារមន្ទីរ​ខ្លែង​ខ្មែរ​នៃ​ នាយកដ្ឋានអភិវឌ្ឍន៍​វប្បធម៌ នៅ​​ទល់​មុខ​វិមាន​រដ្ឋសភា ​សង្កាត់​​ទន្លេ​បាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕

The post ក្រសួងវប្បធម៌ រៀបចំប្រឡងជ្រើសរើសស្នាដៃរូបថត ដើម្បីអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី appeared first on Kampuchea Thmey Daily.

រាជរដ្ឋាភិបាល ចាត់ទុកវិស័យវប្បធម៌រួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
រាជរដ្ឋាភិបាល ចាត់​ទុក​វិស័យ​វប្បធម៌​ជា​ដួង​ព្រលឹង អត្តសញ្ញាណ កិត្យានុភាព និង​ជា​មោទនភាព​របស់​ជាតិ ព្រោះ​វិស័យ​នេះ បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

ថ្លែង​បិទ​សិក្ខាសាលា​អនាគត​គោលនយោបាយ​ឧស្សាហកម្ម វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​ ១១​ មិថុនា នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់​ភ្នំពេញ លោកស្រី​បណ្ឌិត​សភាចា​រ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​បានឱ្យដឹងថា​ «​បើ​និយាយ​ពី​វិស័យ​វប្បធម៌ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ជាប់​ជានិច្ច ព្រោះ​ជា​ដួង​ព្រលឹង​ ជា​អត្តសញ្ញាណ ជា​កិត្យានុភាព និង​ជា មោទនភាព​របស់​ជាតិ។ ជាពិសេស រាជរដ្ឋាភិបាល មានបំណង​ក្នុង​ការ​កែប្រែ​សក្ដានុពល​វប្បធម៌​ដែល​មាន​ស្រាប់ បូករួម​ជាមួយ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​ថ្មីៗ ដើម្បី​លើក​កម្ពស់​ការ​អភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយ​ចីរភាព ស្រប​ទៅ​តាម​បរិបទ នៃ​ការ​អភិវឌ្ឍ​វប្បធម៌​នៅ​ក្នុង​តំបន់ និង​ពិភពលោក​»។

លោកស្រី​រដ្ឋមន្ត្រី បាន​បន្តថា ហេតុនេះ ការរៀបចំសិក្ខាសាលា​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ផង និង​ចូលរួម​ផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែ​ទូលំទូលាយ និង​កាន់តែ​ប្រសើរ​អំពី​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃប្រតិដ្ឋ​ផង​ ដើម្បី​ធ្វើយ៉ាងណាឱ្យ​វិស័យ​ឯកជន និង​រដ្ឋ បាន​យល់ដឹង ហើយ​ចូលរួម​លើកស្ទួយ​ទិសដៅសម្រាប់​ការអភិវឌ្ឍ​វិស័យនេះឱ្យសមស្រប​ទៅ​នឹង​គោលនយោបាយ​វប្បធម៌ជាតិ​នៅ​កម្ពុជា។

លោកស្រី​រដ្ឋមន្ត្រី បាន​បន្តទៀតថា ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ ជា​វិស័យ​ថ្មី​មួយ​មែន តែ​មាន​ការ​រីកចម្រើន​ជាងគេ​ក្នុង​ពិភពលោក។ វិស័យនេះ អាចជួយ​ឱ្យសេដ្ឋកិច្ច​រីកចម្រើនតាមរយៈ​ផលិត​ផល និង សេវាកម្ម​វប្បធម៌។

ជាក់ស្ដែង​បើ​តាម​របាយការណ៍​របស់ យូណេស្កូ ឆ្នាំ ២០២២ ស្ដីពី «រៀបចំ និង​កែសម្រួល​គោល​នយោបាយ​វប្បធម៌ ជំរុញ​ការ​ច្នៃ​ប្រតិដ្ឋ ដើម្បី​ការ​អភិវឌ្ឍ​» ក៏បាន​បញ្ជាក់​ដែរ​ថា វិស័យ​ឧស្សាហកម្ម វប្បធម៌ និង​ការ​ច្នៃ​ប្រតិដ្ឋ​ បាន​ចូលរួម​ចំណែក​ដល់​ផលិតផល​ក្នុងស្រុក សរុប​ចំនួន ៣.១% និង​អត្រា​អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ​មាន​ចំនួន ៦.២% ហើយ​ផ្នែក​នាំចេញ ផលិតផល​វប្បធម៌ និង​សេវា ​បាន​កើន​ឡើង​ទ្វេដង បើ​ប្រៀបធៀប​ពី​ឆ្នាំ​ ២០០៥ រហូតដល់​ឆ្នាំ ២០១៩ ដោយ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​សរុប ៣៨៩.១ ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

លោកស្រី​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា «យើង​ឃើញថា យើង​អាច​ទាញ​ផលប្រយោជន៍​បាន​យ៉ាង​ច្រើន​ឥត​គណនា​ពី​វិស័យ​វប្បធម៌ ព្រោះ​វិស័យនេះជា​ប្រភព​មិនចេះ​រីងស្ងួត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ប្រកប​ដោយ​ចីរភាព​។ ហេតុដូច្នេះ មិន​ថា​ រដ្ឋ ឬ​ឯកជន សុទ្ធតែ​អាច​ចូលរួម​ចំណែក​លើកស្ទួយ​កំណើន​សេដ្ឋកិច្ច​ជាតិ និង​បង្កើន​ចំណូល​ជូន​ប្រជាជន​តាមរយៈ​ការ​ច្នៃ​ប្រតិដ្ឋ​វប្បធម៌​»។

លោកស្រី​រដ្ឋមន្ត្រី លើក​ឡើង​ទៀត​ថា សិក្ខាសាលា​អនាគត​គោលនយោបាយ​ឧស្សាហកម្ម​វប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​កម្ពុជា គឺមានសារៈសំខាន់​ណាស់សម្រាប់​ការអភិវឌ្ឍប្រទេសជាតិ ជាពិសេស​ខ្មែរ​ដែល​ជា​ជាតិ​ដែល​សំបូរ​ទៅ​ដោយ​មត៌ក វប្បធម៌ រូបី និង​អរូបី ដែល​ជា​ទី​ចាប់អារម្មណ៍​របស់​មនុស្ស​ទូទាំង​សកលលោក។

លោកស្រី​រដ្ឋមន្ត្រី បញ្ជាក់​បន្ថែម​ទៀត​ថា សិក្ខាសាលា​នាពេលនេះ​ នឹង​នាំ​យើង​ងាក​មក​ចាប់អារម្មណ៍​កាន់តែខ្លាំង និង​គិតគូរ យកមក​ពិចារណា​បន្ថែមទៀត ដើម្បី​ផ្សព្វផ្សាយ​បន្ត និង​ធ្វើយ៉ាងណាឱ្យ​វិស័យ​វប្បធម៌​ក្លាយជា​វិស័យ​ធំ​មួយក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​តាមរយៈ​ការ​បង្កើត​សេវា និង​ផលិតផល​វប្បធម៌​ថ្មីៗ ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ។ ដូចនេះ​យើង​ត្រូវ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ស្មារតី​លើកស្ទួយ​តម្លៃ​វប្បធម៌ ការពារ លើក​តម្កើង​កេរដំណែល​វប្បធម៌​ជាតិ ពង្រឹង​សក្ដានុពល​វប្បធម៌ ផ្សព្វផ្សាយ​អំពី​ផលិតផល​វប្បធម៌​ដ៏​សម្បូរបែប ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមជាតិ​យើង និង​ដើម្បី​សម្រេច​ចក្ខុវិស័យ​រាជរដ្ឋាភិបាល ដែល​ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០ គឺ សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព៕

អត្ថបទ ៖ សំអឿន

The post រាជរដ្ឋាភិបាល ចាត់ទុកវិស័យវប្បធម៌រួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព appeared first on Kampuchea Thmey Daily.

បណ្ឌិត ឈត ប៊ុនថង យល់ថា យុវជនខ្លះនៅស្រឡាញ់វប្បធម៌ខ្មែរ ឯខ្លះហាក់ទទួលវប្បធម៌ពីបរទេសច្រើន
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា យុវជនកម្ពុជាមួយចំនួននៅស្រឡាញ់វប្បធម៌ សិល្បៈខ្មែរ ចំណែក យុវជនមួយចំនួនហាក់ទទួលយកវប្បធម៌អរិយធម៌បរទេសច្រើន។

តាមការសង្កេត បច្ចុប្បន្នក្នុងសម័យសកលភាវូបនីយកម្ម ប្រជាពលរដ្ឋ ពិសេសយុវជនបានងាកមកទទួលយកនូវវប្បធម៌បរទេសនាំចូលមួយចំនួន ដែលកត្តានេះបានជះឥទ្ធិពលសិល្បៈវប្បធម៌ជាតិ ក្នុងនោះទម្រង់សិល្បៈមួយចំនួនកំពុងប្រឈមនឹងការបាត់បង់អាស្រ័យដោយខ្វះការគាំទ្រ ឬមានការគាំទ្រតែពេលដែលមានរៀបចំកម្មវិធីធំៗដូចជាកម្មវិធីវប្បធម៌ ឬព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមភូមិស្រុកជាដើម។ បើនិយាយពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមភូមិ ស្រុក រាជធានី ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឃើញថា មានការរៀបចំល្បែងកម្សាន្ត វប្បធម៌ និងប្រពៃណីខ្មែរច្រើន ហើយក៏មានការចូលរួមពីប្រជាជនខ្មែរ និងយុវជនផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើង កម្ពុជា មិនទាន់មានភាពរឹងមាំ ហើយនៅពេលទទួលយកនូវវប្បធម៌បរទេសតាមរយៈបណ្តាញសង្គម និងសកលភាវូបនីយកម្មធ្វើឱ្យឥទ្ធិពលខ្លាំង និងរហ័សមែនទែន ហើយអ្នកដែលទទួលយកមុនគេនោះ គឺយុវជនតែម្តង។ ចំពោះការទទួលបានចម្រុះនៃឥទ្ធិពលបរទេសច្រើននឹងធ្វើឱ្យប៉ះពាល់ដល់ទម្រង់សិល្បៈវប្បធម៌ខ្មែរ ហើយប្រសិនជាមិនបានពង្រឹងឱ្យបានខ្លាំងលើបញ្ហានេះ នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់អត្តសញ្ញាណវប្បធម៌ខ្មែរ។

អ្នកជំនាញបាននិយាយថា៖ “បើពិនិត្យទៅមើលលើសកម្មភាពរបស់យុវជនខ្មែរយើងមួយចំនួនចំពោះសិល្បៈវប្បធម៌ខ្មែរនេះ យើងឃើញថានៅតែមានអ្នកដែលស្រឡាញ់ចូលចិត្តវប្បធម៌ខ្មែរដែរ ប៉ុន្តែ អ្នកមួយចំនួនទៀត ក៏ហាក់ដូចជាស្ម័គ្រចិត្តទទួលយកនូវវប្បធម៌ប្រពៃណីបរទេសហ្នឹង”។ ត្រង់ចំណុចនេះ លោកក៏បានលើកឡើងពីការចូលរួមរបស់យុវជនខ្មែរ និងមនុស្សចាស់ ក្នុងការចូលរួមប្រារព្ធពិធីបុណ្យណូអែល ឬទិវានៃក្តីស្រឡាញ់ ដែលជាវប្បធម៌បរទេស ដោយប្រជាជនខ្មែរយល់ថាល្អ ហើយតែងចូលរួមជានិច្ច ឱ្យតែមានបុណ្យរបស់បរទេសម្តងៗ ដោយមិនទាន់បែងចែកឱ្យបានច្បាស់ឡើយ។ លោកបន្តថា៖ “អ៊ីចឹង បើគាត់ចូលរួមច្រើន បុណ្យបរទេសហើយខ្មែរ គឺថាទៅជាមួយគ្នាបើមើលឃើញសព្វថ្ងៃនេះ។ ទំនោររបស់យុវជនឥឡូវទទួលយកបុណ្យបរទេសហ្នឹងទៅជាមួយគ្នា ដូចជាមិនសូវបែងចែកទេ ឃើញហើយ បុណ្យអ្វីក៏ដោយឱ្យតែមានបុណ្យ យើងឃើញថាតែងតែចូលរួមគគ្រឹកគគ្រេងចឹង តាមយើងមើលឃើញ”។

បណ្ឌិត ឈត ប៊ុនថង បញ្ជាក់ថា ដើម្បីជាការលើកស្ទួយ និងជំរុញទឹកចិត្តប្រជាជន ជាពិសេស យុវជនខ្មែរ ឱ្យស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ លោកយល់ថា មានភាគីពាក់ព័ន្ធច្រើន។ លោកបណ្ឌិតថា ដំបូងបំផុត គឺផ្តើមចេញពីឪពុកម្តាយ និងគ្រួសារ ធ្វើយ៉ាងណាអប់រំ ទូន្មានកូនៗឱ្យចេះស្រឡាញ់វប្បធម៌មរតកខ្មែរ។ ទី២ គឺសាលារៀន ជាកន្លែងអនុវត្ត ហើយខ្ពស់ជាងសាលារៀន គឺខាងមន្ទីរ និងក្រសួង គួររៀបចំកម្មវិធីសិក្សាឱ្យបញ្ចូលពីសិល្បៈវប្បធម៌ ទាំងទម្រង់ និងគំនិតស្រឡាញ់ លើកកម្ពស់វប្បធម៌ផង។ ក្រៅពីនេះ ក្រសួងពាក់ព័ន្ធ សុទ្ធតែមានចំណែករួមគ្នាផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងពីការស្រឡាញ់វប្បធម៌ដល់យុវជនឱ្យបានទូលំទូលាយ។

បើនិយាយពីសាមីខ្លួនវិញ គឺយុវជនផ្ទាល់តែម្តង លោកបណ្ឌិត ឈត ប៊ុនថង លើកឡើងថា កម្ពុជា មិនហាមឃាត់ ឬ រើសអើងចំពោះវប្បធម៌បរទេសឡើយ ដូចនេះ យុវជនខ្មែរផ្ទាល់ ត្រូវចេះស្រឡាញ់ យល់ដឹងពីទម្រង់វប្បធម៌សិល្បៈខ្មែរឱ្យបានច្រើន និងរួមគ្នាអភិរក្សឱ្យបានល្អ ដើម្បីថែរក្សាឱ្យបានគង់វង្ស និងលើកស្ទួយសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ៕

ដោយ៖ អុន ស្រីមាន

The post បណ្ឌិត ឈត ប៊ុនថង យល់ថា យុវជនខ្លះនៅស្រឡាញ់វប្បធម៌ខ្មែរ ឯខ្លះហាក់ទទួលវប្បធម៌ពីបរទេសច្រើន appeared first on Kampuchea Thmey Daily.