ព័ត៌មានជាតិ
ក្រសួងវប្បធម៌ រៀបចំប្រឡងជ្រើសរើសស្នាដៃរូបថត ដើម្បីអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីកម្មវិធីប្រឡងជ្រើសរើសស្នាដៃថតរូបឆ្នាំ២០២៥ សម្រាប់អ្នកស្រឡាញ់ការថតរូបទាំងអស់ ដើម្បីលើកកម្ពស់ការយល់ដឹង និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីខ្មែរ។

ក្រសួងបញ្ជាក់ថា កម្មវិធីប្រឡងស្នាដៃរូបថតប្រចាំឆ្នាំ២០២៥ នឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាលើកតម្កើងមរតកវប្បធម៌អរូបី» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ការដឹងគុណ និងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងចែករំលែករូបភាព និងការចងចាំល្អៗដែលឆ្លុះបញ្ចាំងពីភាពសម្បូរបែបនៃវប្បធម៌ដ៏រស់រវើកនៅក្នុងប្រទេសកម្ពុជា។ កាលបរិច្ឆេទនៃការទទួលពាក្យចូលចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥។
តើអ្នកចូលរួមប្រកួត ត្រូវមានខ្លឹមសាររូបថតបែបណាខ្លះ? សម្រាប់ខ្លឹមសាររូបថតប្រកួត ក្រសួងបង្ហាញថា ក្រសួងនឹងរើសយកខ្លឹមសារគោលដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់ខ្មែរ ក្នុងនោះ មានដូចជា ទិដ្ឋភាពសម្បត្តិវប្បធម៌អរូបី ដូចជា សម្តែងសិល្បៈទស្សនីយភាព ចាប៉ីដងវែង ល្ខោនខោល ល្ខោនបាសាក់ របាំប្រពៃណី, ការផលិត និងបង្ហាត់ឧបករណ៍ភ្លេងបុរាណ គុនល្បុក្កតោ តម្បាញ ស្មូន, ការរៀបចំកិច្ច និងគ្រឿងរណ្តាប់, ការសូត្រកំណាព្យ សិល្បៈសូនរូប សិល្បៈសិប្បកម្មប្រពៃណី, សិល្បៈវប្បធម៌ជនជាតិដើមភាគតិច, សកម្មភាពបង្ហាញស្នាដៃ និងការបន្តវេនមរតករបស់មនុស្សរស់, សកម្មភាពបណ្តុះបណ្តាលជំនាញមរតកដូនតានៅតាមសហគមន៍, កិច្ចប្រារព្ធពិធីផ្សេងៗ និងការលេងល្បែប្រជាប្រិយជាដើម។

ចំពោះលក្ខខណ្ឌចូលរួមប្រកួត បេក្ខជនត្រូវថតរូបពីទិដ្ឋភាពសម្បត្តិបេតិកភណ្ឌអរូបីកម្ពុជា, អ្នកថតត្រូវជាជនជាតិខ្មែរ, អ្នកចូលរួមប្រកួតម្នាក់ អាចរើសរូបថតដាក់ចូលការប្រកួតចំនួន៥, រូបថតពណ៌ធម្មជាតិ ភ្លឺច្បាស់ល្អ ជារូបដើម ដោយមិនប្រើប្រាស់បច្ចេកទេសកាត់ត, រូបថតដែលមានថត មានរយៈពេលមិនលើសពី១២ខែ (គិតដល់ថ្ងៃប្រឡង), ទំហំរូបថតចាប់ពី 10MB ឡើងក្នុងមួយរូប, និងជាស្នាដៃដែលមិនធ្លាប់ទទួលជ័យលាភីពីមុនមក។
សម្រាប់បេក្ខជនដែលចង់ដាក់ពាក្យប្រកួត អាចដាក់បានតាមរយៈតំណភ្ជាប់៖ (https://docs.google.com/…/1FAIpQLSfI6o6fCtdzcC…/viewform)។ ចំណែកទីតាំង នៅ សារមន្ទីរខ្លែងខ្មែរនៃ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៅទល់មុខវិមានរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


