ព័ត៌មានជាតិ
ព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកដំបូង នៅ Walk Street សល់១ថ្ងៃនេះទៀត
ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកទី១ ឆ្នាំ២០២៥ ដោយពានាំនូវទស្សនីយភាពសិល្បៈចម្រុះ នៅបរិវេណមុខវត្តឧណ្ណាលោម ចាប់ពីរម៉ោង ២សៀលទៅ។ ខណៈព្រឹត្តិការណ៍ដែលរៀបចំធ្វើសម្រាប់ថ្ងៃទី១ មានការចូលរួមទាញព្រ័ត្រពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

សម្រាប់ព្រឹត្តការណ៍ នៅសល់១ថ្ងៃនេះទៀតប៉ុណ្ណោះ ដោយពាំនាំនូវទស្សនីយភាពសិល្បៈចម្រុះមួយចំនួន និងបែងចែកពេលវេលាផងដែរ រួមមាន៖
១. ល្ខោនស្រមោលស្បែក (រឿងរាមកេរ្តិ៍ ឈុតអន្លើក្រុងរាពណ៌ឆក់នាងសីតា)
២. ទស្សីយភាពរបាំព្រះរាជទ្រព្យ
៣. ទស្សនីយភាពគុនល្បុក្កតោ (ពីសាលគុនល្បុក្កតោ ដំបងដែក ខេត្តកំពង់ឆ្នាំង)
៤. ល្ខោនខោលវត្តស្វាយអណ្តែត (រឿងរាមកេរ្តិ៍ ឈុតកុម្ភកាណ៍តាំងពិធីសំលៀងមោងស័ក្ត) ជាដើម។ល។


គួរជម្រាបថា សម្រាប់ថ្ងៃទី១ គឺមានការបង្ហាញពីការជ្រលក់ពណ៌ធម្មជាតិក្រមា; ការសម្តែងទស្សនីយភាព ល្ខោនបុរាណពោលស្រី វត្តកៀនស្វាយក្រៅ (រឿងលិនថោង) និង សកម្មភាពទាញព្រ័ត្រ (សាធារណជនអាចចូលរួម) ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


