វិស័យទេសចរណ៍ Archives - Kampuchea Thmey Daily

ទេសចរចិនងាកទៅលេងអាស៊ីខាងត្បូងកាន់តែច្រើន ដោយប្ដូរទិសដៅលើសពីអាស៊ីអាគ្នេយ៍
ភ្ញៀវទេសចរចិន​កំពុង​​ងាកទៅលេងបណ្ដាប្រទេសនៅអាស៊ីខាងត្បូងកាន់តែច្រើន ដោយផ្ដាស់ប្ដូរទិសដៅ​លើស​ពីអាស៊ីអាគ្នេយ៍ ចំពេលដែលទីផ្សារទេសចរណ៍ពិភព​លោក​កើនឡើងទាំងតម្រូវការ និងការប្រកួតប្រជែង។

ទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ​

អាស៊ីកណ្ដាល ដែលធ្លាប់ជាទិសដៅមិនសូវពេញនិយម កំពុងក្លាយជាទីផ្សារទេសចរណ៍សំខាន់ថ្មីសម្រាប់ទេសចរចិន ​ដោយកំណើននេះ​ជំរុញដោយការតភ្ជាប់​ជើងហោះហើរថ្មីៗ និងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។​ នេះបើតាមការចុះផ្សាយរបស់កាសែត​ South China Morning Post។

ទិន្នន័យពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បាន​បង្ហាញថា ចំនួនអ្នកដំណើរទៅអាស៊ីកណ្ដាល បានកើនឡើង ៥៩,៣% ក្នុងឆ្នាំ ២០២៥ ធៀបនឹង​ឆ្នាំ ២០២៤ ​ដែលជាកំណើន​ដ៏រហ័សមួយ​ក្នុងចំណោមតំបន់ជាទិសដៅ​ទាំងអស់។ ​

អ្នកជំនាញបាន​និយាយថា ​តម្រូវការធ្វើដំណើររវាងចិន និងអាស៊ីកណ្ដាល នៅតែអាចកើនឡើងបន្ថែមទៀតក្នុងពេលខាងមុខ ហើយក្រៅពីទេសចរណ៍ ការធ្វើដំណើរ​ទៅអាស៊ីខាងត្បូង ​ក៏ត្រូវបានជំរុញផងដែរ​ដោយការធ្វើពាណិជ្ជកម្ម ការងារ ការផ្លាស់ប្តូររបស់រដ្ឋាភិបាល ការសិក្សា និង VFR (​ការទៅលេងមិត្តភក្ដិ ឬសាច់ញាតិ​)​ ដែលធ្វើ​ឱ្យ​តម្រូវការមានស្ថេរភាពជាងមុន។

វិហារអ៊ិស្លាម Bibi-Khanym ក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន

បច្ចុប្បន្ន ជើងហោះហើរពីចិនទៅអាមេរិកខាងជើង នៅអឺរ៉ុប នៅតែមិនទាន់វិលត្រឡប់ដូចដើមមុនសម័យកូវីដ ហើយទន្ទឹមនឹងនោះ អ្នកទេសចរចិន​បាន​ផ្លាស់ប្ដូរទិសដៅទៅតំបន់ជិតៗ និងមាន​តម្លៃសមរម្យជាង។

លោក Mayur Patel ប្រធាន​កិច្ចការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្រុមហ៊ុនទិន្នន័យ OAG Aviation បាន​ឱ្យដឹងថា ​ នៅ​រដូវក្តៅ​ឆ្នាំ ២០២៤ ចំនួនជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទៅ​អាស៊ីកណ្ដាល​បាន​កើនឡើង ១២០% ធៀបនឹងកម្រិត​ឆ្នាំ ២០១៩ ដែលនេះបង្ហាញពីការស្ទុះងើបដ៏ខ្លាំងពីសម័យកូវីដ១៩។ ​

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​ទេសចរចិនចូលចិត្តទៅលេង​តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាសម្រាប់ថ្ងៃឈប់សម្រាក ខណៈ​តំបន់អាស៊ីកណ្តាល​គ្រាន់តែជា​គោលដៅតូចមួយ។ ប៉ុន្តែការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និងភាពកាន់តែជិតស្និទ្ធនៃចំណងមិត្តភាព​ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឥឡូវនេះកំពុងផ្លាស់ប្តូរ​លំនាំនោះ។

​ប្រទេសដូចជា​អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន ​កំពុងពេញនិយម​​ ដោយសារតែ​ភាព​សម្បូរបែបនៃវប្បធម៌​ ​​តម្លៃសមរម្យ និង​គោលនយោបាយលើកលែង​ទិដ្ឋាការទៅវិញទៅមកជាមួយ​ចិន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកផ្លូវហោះហើរថ្មីៗ រួមទាំងជើងហោះហើរពីសៀងហៃ និងក្វាងចូវ ទៅទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ​ប៊ីស្កេក (កៀហ្ស៊ីស៊ីស្ថាន) និងតាស្កិន (អ៊ូសបេគីស្ថាន) ជាដើម​។

អ្នកជំនាញបាន​និយាយថា កំណើនភ្ញៀវទេសចរចិនទៅអាស៊ីអាគ្នេយ៍បង្ហាញពីលក្ខខណ្ឌដ៏អំណោយផល ដោយ​តំបន់នេះជាទិសដៅថ្មី កៀកប្រកើយ មាន​តម្លៃសមរម្យ និងមាន​ស្ថេរភាពនយោបាយ ប្រៀប​ធៀប​នឹងទីផ្សារល្បីៗផ្សេងៗដូចជាជប៉ុន ថៃ ឬអឺរ៉ុប ជាដើម៕  ​

The post ទេសចរចិនងាកទៅលេងអាស៊ីខាងត្បូងកាន់តែច្រើន ដោយប្ដូរទិសដៅលើសពីអាស៊ីអាគ្នេយ៍ appeared first on Kampuchea Thmey Daily.

ធុរជនអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា
ក្នុង​ជំនួប​ជា​មួយ​លោក​រដ្ឋមន្ត្រី​ ហួត ហាក់​ នៅ​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០២៦ នេះ ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និង​ធុរជន​ពីប្រទេសអូទ្រីស បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាព​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ ជា​តារា​ទើប​នឹងរះ។

តាម​រយៈ​ជំនួប​ពិភាក្សាការងារ​ស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍​ក្នុងឱកាសនៃ​បេសកកម្ម​ពាណិជ្ជកម្ម​មក​​ប្រទេសកម្ពុជា ប្រតិភូ​អូទ្រី​ បាន​លើក​ឡើង​ពីបេសកកម្ម​ពាណិជ្ជកម្ម​របស់ស្ថានទូត​ដែល​បាន​ដឹក​នាំ​ក្រុម​ហ៊ុន​ធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មក​សិក្សាស្វែង​យល់ពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សង្គម កាលានុវត្តភាពវិនិយោគ ជាពិសេសលើវិស័យទេសចរណ៍។

ក្នុងជំនួបនេះដែរ ​តំណាង​ក្រុមហ៊ុនបានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន លើការ​រៀបចំ​ព្រឹត្តិការណ៍​កីឡាកន្លងមក ដែលអាចរួម​ចំណែកជំរុញ​ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ជាកិច្ចឆ្លើយតប លោក​រដ្ឋមន្រ្តី ហួត ហាក់ អរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីស​ជា​ប្រតិភូ​ដែល​បាន​មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពិតជាក់ស្តែង ដែលកំពុង​មាន​សុខសន្តិភាព និងការរីក​ចម្រើន​លើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកត្តាសុខសុវត្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់នូវកាលានុវភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ល្អប្រៀបដូចជាតារាទើបនឹងរះបង្ហាញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។​

ក្នុងជំនួបប្រកបដោយផ្លែផ្កា គូភាគី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​ឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ឱ្យ​កាន់តែ​រីក​ចម្រើន ព្រមទាំងការពិនិត្យលទ្ធភាពជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។

សូមបញ្ជាក់ថា កម្ពុជា និងអូទ្រីស មានទំនាក់ទំនងការទូតដ៏ល្អតាំងពីឆ្នាំ១៩៥៦ ហើយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យវិនិយោគ ទេសចរណ៍ផងដែរ។

ក្នុងដើមឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរអូទ្រីសច្រើនជាង ២.០០០នាក់ បានធ្វើដំណើរទេសចរណ៍មកលេងគ្រប់គោលដៅទេសចរណ៍កម្ពុជាទាំងអស់ប្រកបដោយសុខសុវត្តិភាព និងសោមន្សរីករាយ៕

The post ធុរជនអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

កម្ពុជា ស្វាគមន៍ទេសចរអន្តរជាតិជិត ៧០ ម៉ឺន នាក់ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ
កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩ ម៉ឺននាក់ នៅក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ២០២៦ ពោលគឺមានការធ្លាក់ចុះពី ១,២ លាននាក់ នៅរយៈពេលដូចគ្នាឆ្នាំ ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី​ប្រកប​ដោយ​បដិសណ្ឋារ​កិច្ច​ដ៏​កក់​ក្តៅ។

លោក​រដ្ឋមន្ត្រី​ លើក​ឡើង​បែប​នេះ ក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC)។

ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ កម្ពុជា-កូរ៉េ​ បានវាយតម្លៃខ្លស់​លើគុណ​តម្លៃនៃ​សន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ​លើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរ​ប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោស​សំអាត​ឱ្យអស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​អន្តរជាតិ​ដែលបានជះឥទ្ធិពល​ជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោក​រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់​លើគំនិតផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួម​សាមគ្គី​ភាព​គ្នា ការ​ពង្រឹង​ចំណង​មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រម​ទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

លោក​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាព​ទាក់ទាញ​ទេសចរណ៍​របស់​កម្ពុជាក្នុងទីផ្សារកូរ៉េ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ​នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ​១៦,៩% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕

អត្ថបទ៖ ឡេង ដេត

The post កម្ពុជា ស្វាគមន៍ទេសចរអន្តរជាតិជិត ៧០ ម៉ឺន នាក់ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ appeared first on Kampuchea Thmey Daily.

បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និង​ដំណើរ​ការ​អាកាស​យានដ្ឋាន​ធំៗ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

ការ​ឱ្យដឹង​បែប​នេះ តាម​រយៈ​ជំនួប​ពិភាក្សាការងារ​ រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជា​នាយក​ទទួល​បន្ទុក​តំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦។

លោក Emmanuel MENANTEAU បាន​លើក​ឡើង​ពី​ការ​ធ្វើបច្ចុប្បន្នភាព​អំពី​សកម្មភាព​ចុងក្រោយ​នៃ​អាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រម​ទាំង​ការ​ផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និង​វិស័យ​សក្តានុពល​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជា​មួយ​ក្រសួងទេសចរណ៍ ក្រុមប្រឹក្សា​ភិបាល​ទេសចរណ៍​កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពលទេសចរណ៍កម្ពុជា និងទា​ក់ទាញភ្ញៀវទេស​ចរអន្តរជាតិ​មកកាន់​កម្ពុជាបន្ថែមទៀត។

លោក​ ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់​ចំពោះក្រុមហ៊ុន​ដែល​បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​វិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។

លោក​រដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និង​វិស័យ​ទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និង​ប្រកួតប្រជែង​នៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

បន្ថែម​ជាមួយ​គ្នា​នេះ ភាគីទាំងពីរ បានឯកភាពបន្ត​សហការ​រៀបចំ​ផែនការ​សកម្មភាព​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​កាន់​តែ​ច្រើន៕

The post បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា appeared first on Kampuchea Thmey Daily.

អឺរ៉ុប​ចាប់អារម្មណ៍​ សក្ដានុពលវិនិយោគ​វិស័យ​ទេសចរណ៍ ​នៅ​កម្ពុជា​
សហភាពអឺរ៉ុប ​ចាប់អារម្មណ៍កាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ​ និងវិស័យ​ទេសចរណ៍នៅកម្ពុជា ​ដូចជាការបោះ ទុនវិនិយោគទេសចរណ៍ប្រកបដោយចីរភាព ទេសចរណ៍​ធម្មជាតិ ​ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ ​និងភេសជ្ជៈសម្រាប់ទីក្រុងធំៗ។ ​

​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ នៅថ្ងៃទី ០៥ ​ខែមីនា ឆ្នាំ ២០២៦ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភា​ពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា (EUROCHAM) ​ដឹកនាំដោយលោក Noel Clehane ចូលជួបពិភាក្សាការងារ ​ស្តីអំពីការស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ ព្រមទាំង​សក្តានុពលទេសចរណ៍កម្ពុជា​។

​គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំ​កម្ពុជា (EUROCHAM)​ បានបញ្ជាក់ពីការប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរំណ៍ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា​ ស្តែងតាមរយៈ​ការបណ្តាក់ទុន និងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅកម្ពុជាជាង ៣០ ឆ្នាំ មកហើយ។

តាមរយៈទំហំវិនិយោគដែលមានស្រាប់ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សក្តានុពល​ទេសចរណ៍​កម្ពុជា និងកម្លាំងពលកម្មដ៏សកម្ម ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ជាខ្លាំង​លើកាលានុវត្តភាពវិនិយោគលើផ្នែកផ្សេងៗ​ ទៀតដូចជាការបោះទុនវិនិយោគ​ទេសចរណ៍​ប្រកប ដោយ​ចីរភាព ទេសចរណ៍ធម្មជាតិ ទេសចរណ៍ពេលរាត្រីជាមួយផ្នែកអាហារ និង​ភេសជ្ជៈសម្រាប់​ទីក្រុងធំៗ របស់កម្ពុជាដែលមានការទាក់ទាញទេសចរណ៍ជាខ្លាំង វត្ថុអនុស្សា​វីរិយ៍ជាលក្ខណៈសិល្បៈពិតៗ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មទេសចរណ៍។

​លោក ហួត ​ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត​​ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរដ្ឋ-ឯកជនជាមួយក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) តាមអភិក្រមជវភាព​នៃតួអង្គតែមួយ ដើម្បីជំរុញកំណើនវិនិយោគទេសចរណ៍ និងភ្ញៀវទេសចរអន្តរជាតិ ជាពិសេសស​ហការ​ជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗ នៅអឺរ៉ុប មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប ស្របពេលដែលកម្ពុជាបានដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោកម្រិត ៤ F កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

​ភាគីទាំងពីរ បានបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា​ក្នុងការ​ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា​ ដើម្បីគាំទ្រការអភិវឌ្ឍវិស័យ​ទេសចរណ៍​ឱ្យកាន់តែមានចីរភាព ភាពធន់ និងមានភាពប្រកួតប្រជែងនៅក្នុងតំបន់ និងអន្តរជាតិ៕

The post អឺរ៉ុប​ចាប់អារម្មណ៍​ សក្ដានុពលវិនិយោគ​វិស័យ​ទេសចរណ៍ ​នៅ​កម្ពុជា​ appeared first on Kampuchea Thmey Daily.

ប្រធានសមាគមន៍​ទេសចរណ៍​ PATA អះអាង សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងតំបន់អាស៊ាន
លោក ធួន ស៊ីណាន ប្រធានសមាគមន៍​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATA) ​មាន​ប្រសាន៍​ថា សង្គ្រាម​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​រវាង​អាមេរិក អ៊ីស្រាអែល និង​អ៊ីរ៉ង់ ​នឹង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច និង​វិស័យ​ទេសចរណ៍​ នៅកម្ពុជា និង​តំបន់​អាស៊ាន។

ប្រាប់​«កម្ពុជា​ថ្មី» នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០២៦ លោក​ ធួន ស៊ីណាន មាន​ប្រសាសន៍ថា នៅ​តំបន់​មជ្ឈិម​បូព៌ា​ ​មាន​ជើង​ហោះហើរ​ចំនួន​​ ៣ ដែល​បានតភ្ជាប់ជើង​ហោះហើរ​ត្រង់នាំ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​តំបន់​អាស៊ាន ​ក្នុងមាន Qatar Airways-QR (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងដូហា), Emirates Airlines-EK (តារយៈ Hub-មជ្ឈមណ្ឌលទីក្រុងឌូបៃ) និង Etihad Airways-EY (តារយៈ Hub-មជ្ឈមណ្ឌល​ទីក្រុង​អាប៊ូដាប៊ី) ដែល​ហោះ​ហើរ​ត្រង់​មក​កាន់​តំបន់អាស៊ាន​ ហើយ​ធ្វើ​ការ​​ចែក​ចាយ​ភ្ញៀវ​ទេសចរ​មក​កាន់​ ​កម្ពុជា ថៃ វៀតណាម និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត ​នៅ​ក្នុង​តំបន់​អាស៊ាន។

«ដូច្នេះ​ មាន​ន័យ​ថា ផល​ប៉ះពាល់​ពី​សង្គ្រាម​ឈ្លាន​ពាន​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ​មិន​ត្រឹម​តែ​បង្ក​ផល​ប៉ះពាល់​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច​សកល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិស័យ​ទេសចរណ៍​សកល​ក៏​ត្រូវ​តែ​ប៉ះ​ទង្កិច​ធ្ងន់ធ្ងរ​ដូច​គ្នា​ដែរ​។ ព្រោះ​អាកាសយានដ្ឋាន​ដែល​ជា​បណ្តុំ​នៃ​ការ​តភ្ជាប់​ជើង​ហោះហើរ​ធំ​ៗ​មិន​អាច​​ធ្វើ​ដំណើរ​បាន​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ការ​រាំង​ស្ទះ​ជាក់​ជា​ពុំ​ខាន​ ដែល​វា​នឹង​ធ្វើ​ឱ្យ​មានការ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​ដល់​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ និង​បញ្ហា​ផ្សេង​ៗ​ទៀត ហើយនា​ពេល​បន្តិច​ទៀត​វា​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដូច​គ្នា​ទៅ​លើ​តម្លៃ​ប្រេង​ដែរ»។ លោក ធួន ស៊ីណាន បន្ថែមបែបនេះ។

លោក​ ធួន ស៊ីណាន ក៏​បាន​បន្ត​ថា៖ «កម្ពុជា​នៅ​មាន​ច្រក​តភ្ជាប់​ចូល​មក​ច្រើន​តាម​រយៈ​​​ចិន ជាក់ស្តែង​មាន​យន្ត​ហោះ​ចិន​ជា​ច្រើន​ដែល​បាន​តភ្ជាប់​ជើងហោះហើរចូល​មក​កាន់​ប្រទេស​កម្ពុជា និង​បាន​នាំ​មក​នូវ​​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ ជា​ពិសេស​ភ្ញៀវ​មក​ពី​តំបន់​អ៊ឺរ៉ុប​ ទាំង​អស់​នេះ​ជា​ផលមួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​មិន​រង​ផល​ប៉ះពាល់​ខ្លាំង​ពេក​»​។

ជុំ​វិញ​ការ​លើក​ឡើង​ថា​ តើ​ប្រទេស​ផ្សេង​ៗ​ ​មិន​មាន​ច្រក​ផ្សេង​តភ្ជាប់​ដូច​ជា​ប្រទេស​កម្ពុជា​? លោក ធួន ស៊ីណាន បាន​ពន្យល់​ថា ប្រទេស​ផ្សេង​ៗ​ក៏​មាន​ច្រក​តភ្ជាប់​ដូច​គ្នាដែរ​ ប៉ុន្តែ​ត្រង់​បញ្ហាលោក​ចង់​បាន​ន័យ​ថា ​កម្ពុជា​មាន​ចំនួន​តិច ប៉ុន្តែ​ប្រទេស​ផ្សេង​ៗ​មាន​ចំនួន​ច្រើន​ជាង​កម្ពុជា​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បាន​ឱ្យ​ដឹង​ថា ការប៉ះ​ទង្គិចគ្នា​នៅមជ្ឈិមបូព៌ា (តំបន់ឈូងសមុទ្រ) រយៈ​ពេល​ ៤ ថ្ងៃ (គិតចាប់ពីថ្ងៃ ២៨ កុម្ភៈ ដល់ត្រឹមថ្ងៃ ៣ មិនា ២០២៦) បានធ្វើឱ្យ​មានការលុបជើងហោះ​ហើរពាក់ព័ន្ធ​ប្រមាណជាង ៩,៥០០ ជើងដែល​ឆ្លងកាត់នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា៕

ដោយ៖ ឌិន ថារី

The post ប្រធានសមាគមន៍​ទេសចរណ៍​ PATA អះអាង សង្គ្រាមមជ្ឈិមបូព៌ា នឹងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា និងតំបន់អាស៊ាន appeared first on Kampuchea Thmey Daily.

ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍
ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​​ប្តេជ្ញា​របស់ខ្លួន​ក្នុង​ការ​សហការ​គាំទ្រ​ក្រសួង​ទេសចរណ៍​លើការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា។

លោកសាស្ត្រាចារ្យ Tetsuya Watanabe បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជា​មួយ​​លោក​ ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។

លោកសាស្ត្រាចារ្យបានថ្លែង​អំពី​ចំណាប់​អារម្មណ៍​លើ​ការធានា​បាន​នូវ​កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​ដែល​កម្ពុជា និង​រាជរដ្ឋាភិបាលកម្ពុជា ធានាបាន​ គឺ​ពិត​ជា​កត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។ លោកក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះបន្ថែមទៀត។

លោក ហួត ហាក់​ បាន​លើក​ឡើង​អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន(ERIA) ដែល​បាន​ចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ។ តាមរយៈ​ទំនាក់​ទំនង​ដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​ផ្សេង​ៗ​ទៀត ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​បាន​ទទួល​កិច្ចសហប្រតិបត្តិការ​គាំទ្រ​ជា​បន្តបន្ទាប់​ពី​វិទ្យាស្ថាន​រហូតមក។​

លោក​រដ្ឋមន្រ្តី ក៏​បាន​អរគុណ​ប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។

តាមរយៈជំនួបពិភាក្សាការងារផ្លាស់ប្តូរទស្សនៈប្រកបដោយលទ្ធផលជាផ្លែផ្កា គូភាគីប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការ ដោយភាគីវិទ្យាស្ថានបានទទួលពិនិត្យលទ្ធភាពលើសំណើសុំជំនួយគំាទ្របច្ចេកទេសអភិវឌ្ឍវិស័យទេសចរណ៍ពីក្រសួងទេសចរណ៍។

ទន្ទឹម​នេះ ក្នុងពេលជួបពិភាក្សាការងារជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំ​ណែក​ដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល​។

លោកសាស្ត្រាចារ្យ បន្ថែមថា វិនិយោគិនជប៉ុនចាប់អារម្មណ៍ក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។

បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-​location)​ នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត៕

The post ជប៉ុនប្តេជ្ញាសហការគាំទ្រកម្ពុជាអភិវឌ្ឍវិស័យទេសចរណ៍ appeared first on Kampuchea Thmey Daily.

កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន
ក្រសួង​ទេសចរណ៍​កម្ពុជា និងអង្គការ Go & Do Social Welfare Corporation របស់កូរ៉េ បាន​ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​កាលពីថ្ងៃ​ទី​២០ ខែ​មករា ដើម្បីរួម​គ្នា​​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។

​ពិធីចុះ​អនុស្សរណៈ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស លោក​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​អនុញ្ញាត​លោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និង​សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក​រដ្ឋមន្ត្រី ហួត ហាក់ បានឯកភាពលើ​សំណូមពរ​របស់​លោក​ប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុង​ការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បី​ពង្រឹង​​សមត្ថភាព​ដល់អ្នក​ជំនាញ​មគ្គុទេ្ទសក៍​ប្រើប្រាស់​ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និង​ទទួល​បាន​ជំនាញ​បដិសណ្ឋារកិច្ច​ក្នុងការ​ទទួល​ស្វាគមន៍​ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។

លោក​រដ្ឋមន្ត្រី ក៏បានគាំទ្រ និងជំរុញបន្ថែម​ទៅ​ប្រធានអង្គការ​ក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា សម្រាប់​ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ។

ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី ក៏បានស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹង​សមត្ថភាព​មគ្គុទេ្ទសក៍​និយាយភាសាកូរ៉េ និងបន្តទិសដៅ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត​ឱ្យ​កាន់​តែ​រឹង​មាំ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ក្នុង​ការ​ជំរុញ​កំណើន​ទេសចរណ៍ និង​បង្កើន​បទពិសោធ​ល្អ​ដល់​ទេសចរ​ជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា៕

The post កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន appeared first on Kampuchea Thmey Daily.