Connect with us

ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍ទេសចរអន្តរជាតិជិត ៧០ ម៉ឺន នាក់ក្នុងរយៈពេល ២ ខែ ដើមឆ្នាំនេះ

បានផុស

នៅ

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦៩ ម៉ឺននាក់ នៅក្នុងរយៈពេល ២ ខែដំបូង ឆ្នាំ២០២៦ ពោលគឺមានការធ្លាក់ចុះពី ១,២ លាននាក់ នៅរយៈពេលដូចគ្នាឆ្នាំ ២០២៥។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា កម្ពុជា គឺ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ និង​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ពី​គ្រប់​ទិសទី​ប្រកប​ដោយ​បដិសណ្ឋារ​កិច្ច​ដ៏​កក់​ក្តៅ។

លោក​រដ្ឋមន្ត្រី​ លើក​ឡើង​បែប​នេះ ក្នុងកម្មវិធី K-WAVE Peace Concert 2026 ដែលរៀបចំឡើងដោយ The Cambodia Branch of the Peaceful Unification Advisory Council (PUAC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនៃកម្មវិធីផ្សព្វផ្សាយវប្បធម៌ដ៏មានសារៈសំខាន់ កម្ពុជា-កូរ៉េ​ បានវាយតម្លៃខ្លស់​លើគុណ​តម្លៃនៃ​សន្តិភាព ការរួបរួមគ្នា ព្រមទាំងបញ្ជាក់ពីការប្តេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងការទូត «ភាពជាដៃគូយុទ្ធសាស្រ្ត» រវាង​កម្ពុជា និងសាធារណរដ្ឋកូរ៉េ​លើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការជំរុញទេសចរណ៍ ការផ្លាស់ប្តូរ​ប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ ការរួមគ្នាប្រយុទ្ធប្រឆាំង និងបោស​សំអាត​ឱ្យអស់​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​អន្តរជាតិ​ដែលបានជះឥទ្ធិពល​ជាអវិជ្ជមានលើការធ្វើដំណើរ ប្រកបអាជីវកម្ម និងទេសចរណ៍។

លោក​រដ្ឋមន្ត្រី ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់​លើគំនិតផ្តួចផ្តើម​រៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​ដ៏មានអត្ថន័យនេះ ដែលបានរួមចំណែកលើកពីគុណតម្លៃនៃសុខសន្តិភាព ការរួបរួម​សាមគ្គី​ភាព​គ្នា ការ​ពង្រឹង​ចំណង​មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រម​ទាំងការជំរុញការផ្លាស់ប្តូរ និងការស្វែងយល់ពីគ្នា រវាងប្រជាជននៃប្រទេសទាំងពីរតាមរយៈតន្ត្រី សិល្បៈ និងវប្បធម៌។

លោក​រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាប និងលុបបំបាត់ដល់ឬសគល់នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានានូវបរិយាកាសសុវត្ថិភាព និងទំនុកចិត្តសម្រាប់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ និងវិនិយោគិន។

ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជិត ៦៩០,០០០ នាក់ ដែលក្នុងនោះមានភ្ញៀវទេសចរកូរ៉េជិត ១៥.១០០ នាក់ ដែលបង្ហាញពីសក្តានុពល និងភាព​ទាក់ទាញ​ទេសចរណ៍​របស់​កម្ពុជាក្នុងទីផ្សារកូរ៉េ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៥,៥៧ លាននាក់ ​នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ​១៦,៩% ​ប្រៀបធៀបនឹងឆ្នាំ ២០២៤ ​និងទេសចរជាតិប្រមាណ ​២៥ លាននាក់​ ខណៈ​ចំណូលទេសចរ​ណ៍សម្រេចបានប្រមាណ ៣,៧ ពាន់លានដុល្លារ កើន ៣%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម