សេដ្ឋកិច្ច
ធុរជនអូទ្រីស ចាប់អារម្មណ៍លើសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា
ក្នុងជំនួបជាមួយលោករដ្ឋមន្ត្រី ហួត ហាក់ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៦ នេះ ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនពីប្រទេសអូទ្រីស បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនលើសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា ជាតារាទើបនឹងរះ។

តាមរយៈជំនួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ក្នុងឱកាសនៃបេសកកម្មពាណិជ្ជកម្មមកប្រទេសកម្ពុជា ប្រតិភូអូទ្រី បានលើកឡើងពីបេសកកម្មពាណិជ្ជកម្មរបស់ស្ថានទូតដែលបានដឹកនាំក្រុមហ៊ុនធំៗ ពីប្រទេសអូទ្រីសជាច្រើនក្រុមហ៊ុនពីអាជីវកម្មផ្សេងៗ មកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គម កាលានុវត្តភាពវិនិយោគ ជាពិសេសលើវិស័យទេសចរណ៍។
ក្នុងជំនួបនេះដែរ តំណាងក្រុមហ៊ុនបានណែនាំអំពីសកម្មភាព និងបទពិសោធរបស់ក្រុមហ៊ុន លើការរៀបចំព្រឹត្តិការណ៍កីឡាកន្លងមក ដែលអាចរួមចំណែកជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី ហួត ហាក់ អរគុណដល់ស្ថានទូតអូទ្រីសប្រចាំកម្ពុជា និងធុរជនអូទ្រីសជាប្រតិភូដែលបានមកសិក្សាស្វែងយល់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ច សង្គមពិតជាក់ស្តែង ដែលកំពុងមានសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈកត្តាសុខសុវត្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់នូវកាលានុវភាពវិនិយោគ និងសក្តានុពលទេសចរណ៍ដ៏ល្អប្រៀបដូចជាតារាទើបនឹងរះបង្ហាញដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអន្តរជាតិ។
ក្នុងជំនួបប្រកបដោយផ្លែផ្កា គូភាគី បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែល្អ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងឧស្សាហកម្មបដិសណ្ឋារកិច្ចឱ្យកាន់តែរីកចម្រើន ព្រមទាំងការពិនិត្យលទ្ធភាពជម្រុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុង Vienna មកកាន់រាជធានីភ្នំពេញ ឬខេត្តសៀមរាប។

សូមបញ្ជាក់ថា កម្ពុជា និងអូទ្រីស មានទំនាក់ទំនងការទូតដ៏ល្អតាំងពីឆ្នាំ១៩៥៦ ហើយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេលប្រមាណ៧០ឆ្នាំមកហើយ ដែលមានកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យវិនិយោគ ទេសចរណ៍ផងដែរ។
ក្នុងដើមឆ្នាំ២០២៦ នេះ មានភ្ញៀវទេសចរអូទ្រីសច្រើនជាង ២.០០០នាក់ បានធ្វើដំណើរទេសចរណ៍មកលេងគ្រប់គោលដៅទេសចរណ៍កម្ពុជាទាំងអស់ប្រកបដោយសុខសុវត្តិភាព និងសោមន្សរីករាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


