សេដ្ឋកិច្ច
បារាំងប្ដេជ្ញាបន្តផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា
ក្រុមហ៊ុន VINCI Group ដែលជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងការគ្រប់គ្រង និងដំណើរការអាកាសយានដ្ឋានធំៗ ប្ដេជ្ញាបន្តកិច្ចសហការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក។

ការឱ្យដឹងបែបនេះ តាមរយៈជំនួបពិភាក្សាការងារ រវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិនៃក្រុមហ៊ុន VINCI Airport និងជានាយកទទួលបន្ទុកតំបន់សហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Société Concessionnaire de l’Aéroport (SCA) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។
លោក Emmanuel MENANTEAU បានលើកឡើងពីការធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពចុងក្រោយនៃអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ និងវឌ្ឍនភាពនៃអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រមទាំងការផ្លាស់ប្តូរ និងពិភាក្សាអំពីទស្សនវិស័យវិស័យទេសចរណ៍ និងវិស័យសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងក្រុមហ៊ុន ក្នុងការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។

លោក ហួត ហាក់ បានកោតសរសើរ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍ និងការគាំទ្រដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជារហូតមក។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍ ក្នុងការលើកកម្ពស់ការតភ្ជាប់អន្តរជាតិ និងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានចីរភាព និងប្រកួតប្រជែងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

បន្ថែមជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពបន្តសហការរៀបចំផែនការសកម្មភាពផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាកាន់តែច្រើន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


