Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរចិនងាកទៅលេងអាស៊ីខាងត្បូងកាន់តែច្រើន ដោយប្ដូរទិសដៅលើសពីអាស៊ីអាគ្នេយ៍

បានផុស

នៅ

ភ្ញៀវទេសចរចិន​កំពុង​​ងាកទៅលេងបណ្ដាប្រទេសនៅអាស៊ីខាងត្បូងកាន់តែច្រើន ដោយផ្ដាស់ប្ដូរទិសដៅ​លើស​ពីអាស៊ីអាគ្នេយ៍ ចំពេលដែលទីផ្សារទេសចរណ៍ពិភព​លោក​កើនឡើងទាំងតម្រូវការ និងការប្រកួតប្រជែង។

ទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាស៊ីកណ្ដាល ដែលធ្លាប់ជាទិសដៅមិនសូវពេញនិយម កំពុងក្លាយជាទីផ្សារទេសចរណ៍សំខាន់ថ្មីសម្រាប់ទេសចរចិន ​ដោយកំណើននេះ​ជំរុញដោយការតភ្ជាប់​ជើងហោះហើរថ្មីៗ និងទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។​ នេះបើតាមការចុះផ្សាយរបស់កាសែត​ South China Morning Post។

ទិន្នន័យពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលចិន បាន​បង្ហាញថា ចំនួនអ្នកដំណើរទៅអាស៊ីកណ្ដាល បានកើនឡើង ៥៩,៣% ក្នុងឆ្នាំ ២០២៥ ធៀបនឹង​ឆ្នាំ ២០២៤ ​ដែលជាកំណើន​ដ៏រហ័សមួយ​ក្នុងចំណោមតំបន់ជាទិសដៅ​ទាំងអស់។ ​

អ្នកជំនាញបាន​និយាយថា ​តម្រូវការធ្វើដំណើររវាងចិន និងអាស៊ីកណ្ដាល នៅតែអាចកើនឡើងបន្ថែមទៀតក្នុងពេលខាងមុខ ហើយក្រៅពីទេសចរណ៍ ការធ្វើដំណើរ​ទៅអាស៊ីខាងត្បូង ​ក៏ត្រូវបានជំរុញផងដែរ​ដោយការធ្វើពាណិជ្ជកម្ម ការងារ ការផ្លាស់ប្តូររបស់រដ្ឋាភិបាល ការសិក្សា និង VFR (​ការទៅលេងមិត្តភក្ដិ ឬសាច់ញាតិ​)​ ដែលធ្វើ​ឱ្យ​តម្រូវការមានស្ថេរភាពជាងមុន។

វិហារអ៊ិស្លាម Bibi-Khanym ក្នុងទីក្រុង Samarkand ប្រទេសអ៊ូសបេគីស្ថាន

បច្ចុប្បន្ន ជើងហោះហើរពីចិនទៅអាមេរិកខាងជើង នៅអឺរ៉ុប នៅតែមិនទាន់វិលត្រឡប់ដូចដើមមុនសម័យកូវីដ ហើយទន្ទឹមនឹងនោះ អ្នកទេសចរចិន​បាន​ផ្លាស់ប្ដូរទិសដៅទៅតំបន់ជិតៗ និងមាន​តម្លៃសមរម្យជាង។

លោក Mayur Patel ប្រធាន​កិច្ចការ​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅក្រុមហ៊ុនទិន្នន័យ OAG Aviation បាន​ឱ្យដឹងថា ​ នៅ​រដូវក្តៅ​ឆ្នាំ ២០២៤ ចំនួនជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​ទៅ​អាស៊ីកណ្ដាល​បាន​កើនឡើង ១២០% ធៀបនឹងកម្រិត​ឆ្នាំ ២០១៩ ដែលនេះបង្ហាញពីការស្ទុះងើបដ៏ខ្លាំងពីសម័យកូវីដ១៩។ ​

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​ទេសចរចិនចូលចិត្តទៅលេង​តំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាសម្រាប់ថ្ងៃឈប់សម្រាក ខណៈ​តំបន់អាស៊ីកណ្តាល​គ្រាន់តែជា​គោលដៅតូចមួយ។ ប៉ុន្តែការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និងភាពកាន់តែជិតស្និទ្ធនៃចំណងមិត្តភាព​ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឥឡូវនេះកំពុងផ្លាស់ប្តូរ​លំនាំនោះ។

​ប្រទេសដូចជា​អ៊ូសបេគីស្ថាន និងកាហ្សាក់ស្ថាន ​កំពុងពេញនិយម​​ ដោយសារតែ​ភាព​សម្បូរបែបនៃវប្បធម៌​ ​​តម្លៃសមរម្យ និង​គោលនយោបាយលើកលែង​ទិដ្ឋាការទៅវិញទៅមកជាមួយ​ចិន។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានបើកផ្លូវហោះហើរថ្មីៗ រួមទាំងជើងហោះហើរពីសៀងហៃ និងក្វាងចូវ ទៅទីក្រុងអាល់ម៉ាទី (កាហ្សាក់ស្ថាន) ​ប៊ីស្កេក (កៀហ្ស៊ីស៊ីស្ថាន) និងតាស្កិន (អ៊ូសបេគីស្ថាន) ជាដើម​។

អ្នកជំនាញបាន​និយាយថា កំណើនភ្ញៀវទេសចរចិនទៅអាស៊ីអាគ្នេយ៍បង្ហាញពីលក្ខខណ្ឌដ៏អំណោយផល ដោយ​តំបន់នេះជាទិសដៅថ្មី កៀកប្រកើយ មាន​តម្លៃសមរម្យ និងមាន​ស្ថេរភាពនយោបាយ ប្រៀប​ធៀប​នឹងទីផ្សារល្បីៗផ្សេងៗដូចជាជប៉ុន ថៃ ឬអឺរ៉ុប ជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម