សេដ្ឋកិច្ច
កម្ពុជា-កូរ៉េ ចុះ MoU រួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន
ក្រសួងទេសចរណ៍កម្ពុជា និងអង្គការ Go & Do Social Welfare Corporation របស់កូរ៉េ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី២០ ខែមករា ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពិធីចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្នុងឱកាស លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតលោក Park Woo Hee ប្រធានអង្គការ Go & Do Social Welfare Corporation នៃសាធារណរដ្ឋកូរ៉េ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានឯកភាពលើសំណូមពររបស់លោកប្រធានអង្គការ ដែលបានផ្តួចផ្តើមគំនិតក្នុងការសហការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ក្នុងការបង្កើតថ្នាក់បណ្តុះបណ្តាលមគ្គុទ្ទេសក៍និយាយភាសាកូរ៉េ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកជំនាញមគ្គុទេ្ទសក៍ប្រើប្រាស់ភាសាកូរ៉េឱ្យបានស្ទាត់ជំនាញ និងទទួលបានជំនាញបដិសណ្ឋារកិច្ចក្នុងការទទួលស្វាគមន៍ជនជាតិកូរ៉េឱ្យកាន់តែល្អប្រសើរ។

លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងជំរុញបន្ថែមទៅប្រធានអង្គការក្នុងការផ្តល់ជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា សម្រាប់ជំនួយឧបត្ថម្ភរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គីភ័យ ក្នុងឆ្នាំ២០២៦ នេះ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានស្នើដល់លោកប្រធានអង្គការ ជួយគាំទ្រ និងផ្តល់កិច្ចសហការ ពង្រឹងសមត្ថភាពមគ្គុទេ្ទសក៍និយាយភាសាកូរ៉េ និងបន្តទិសដៅអនុវត្តកិច្ចសហប្រតិបត្តិការនាពេលអនាគតឱ្យកាន់តែរឹងមាំ ដើម្បីទទួលបានលទ្ធផលជាវិជ្ជមានក្នុងការជំរុញកំណើនទេសចរណ៍ និងបង្កើនបទពិសោធល្អដល់ទេសចរជនជាតិកូរ៉េដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


