វីរុសបំប្លែងខ្លួន Archives - Kampuchea Thmey Daily

ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ១ករណី
ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នេះ បានក្រើនរម្លឹកដល់ពលរដ្ឋទាំងអស់ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1។ ការក្រើនរម្លឹកនេះ បន្ទាប់ពីក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមាន ជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា។

តាមរយៈសេចក្តីប្រកាស ក្រសួងបានបញ្ជាក់ថា ប្រទេសកម្ពុជា កន្លងមកធ្លាប់បានរកឃើញ វីរុស NB.1.8.1 នៅចន្លោះ ខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៥។ ចាប់តាំងពីដើមឆ្នាំ២០២៦ មក ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានចំនួន ១ករណី កាលពីថ្ងៃទី១៨ ខែឧសភា នៅក្នុងចំណោម អ្នកជំងឺដែលកមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ។

ក្រសួងបានឱ្យដឹងទៀតថា ក្នុងពេលថ្មីៗនេះ ប្រទេសមួយចំនួននៅលើសកលលោក មានការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ជាពិសេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច រួមមាន សាធារណរដ្ឋប្រជាមានិតចិន សិង្ហបុរី និងហុងកុង ដែលកំពុងមានការចរាចរ និងការឆ្លងរាលដាលនៃវីរុសនេះ។

បើតាមក្រសួងសុខាភិបាល វីរុសបំប្លែងថ្មី NB.1.8.1 គឺជាពូជកូនចៅដែលវិវត្ត ចេញពីពូជអូមីក្រុង(Omicron) ខ្សែស្រឡាយ JN.1។ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អង្គការសុខភាព ពិភពលោក (WHO) បានចាត់ថ្នាក់វីរុសនេះជា «វីរុសបំប្លែងខ្លួនដែលស្ថិតក្រោមការតាមដាន» បន្ទាប់ពីសង្កេត ឃើញការកើនឡើងយ៉ាងឆាប់ពីទិន្នន័យវិភាគលម្អិតហ្សែន (Virus Sequencing) នៅលើសកលលោក ជាពិសេស នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកខាងលិច។ បច្ចុប្បន្ននេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយ បញ្ជាក់ថា វីរុស NB.1.8.1 បង្កឱ្យមានស្ថានភាពជំងឺធ្ងន់ធ្ងរ ការសម្រាកពេទ្យកើនឡើង ឬអត្រាស្លាប់ខ្ពស់ជាងពូជអូមីក្រុង ដែលបានចរាចរពីមុននោះទេ។

ដើម្បីបង្ការនូវការចម្លងជំងឺផ្ដាសាយ និងជំងឺកូវីដ-១៩ គ្រប់ទម្រង់ ជាយថាហេតុ ត្រូវអនុវត្តនូវវិធានការបង្ការ ដូចជា អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការបង្ការការចម្លងគឺ ពាក់ម៉ាស លាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬជែលលាងដៃ។ ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្ដាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសម្រាបបិទជិត។

ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ឬពិបាកដកដង្ហើម សូមស្វែងរកការ ពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ ក្រសួងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជម្រុញ នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបានសមស្របដើម្បី បង្ការការឆ្លងកូវីដ-១៩ គ្រប់ទម្រង់៕

The post ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្ន ក្រោយរកឃើញកូវីដ-១៩ បំប្លែងថ្មី NB.1.8.1 ១ករណី appeared first on Kampuchea Thmey Daily.

វៀតណាម រកឃើញ កូវីដបំប្លែងថ្មីឆ្លងខ្លាំង NB.1.8.1 ជាលើកដំបូង
ប្រទេសវៀតណាម បានបញ្ជាក់ពីការរកឃើញវីរុសកូវីដ១៩បំប្លែងថ្មីឆ្លងខ្លាំង ប្រភេទ NB.1.8.1 ជាលើកដំបូងលើអ្នកជំងឺចំនួន៨នាក់។

(រូបថត៖ VN Express)

តាមការចុះផ្សាយរបស់ VN Express កាលពីថ្ងៃសៅរ៍ទី២៤ខែឧសភាឆ្នាំ២០២៥ វីរុសបំប្លែងថ្មីនេះ ត្រូវគ្រូពេទ្យធ្វើតេស្តសំណាក រកឃើញនៅឯមន្ទីរពេទ្យជំងឺត្រូពិកទីក្រុងហូជីមិញ និងមជ្ឈមណ្ឌលស្រាវជ្រាវគ្លីនិកនៃសាកលវិទ្យាល័យ Oxford (OUCRU) ក្នុងសប្តាហ៍ទី៣នៃខែឧសភា។ វាជាមេរោគដែលក្លាយពូជពី XDV។

អ្នកជំនាញប្រចាំទីក្រុងហូជីមិញ ជឿថា NB.1.8.1 នេះ នឹងជំរុញឲ្យមានការឆ្លងកូវីដខ្លាំងក្នុងប្រទេសវៀតណាម នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ មិនខុសពីស្ថានភាពនៅប្រទេសមួយចំនួនទៀតនោះទេ។

ជុំវិញការរកឃើញនេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងតាមដាន មេរោគបំប្លែងថ្មីនេះខណៈ វាបានឆ្លងរាលដាលដល់ប្រទេសចំនួន២២រួចមកហើយ។

(រូបថត៖ VN Express)

ទោះបីជាយ៉ាងណាក៏ដោយ អនុប្រធានមន្ទីរសុខាភិបាលទីក្រុងហូជីមិញ វេជ្ជបណ្ឌិត Nguyen Van Vinh Chau និយាយថា៖ «បច្ចុប្បន្ន មិនទាន់មានព័ស្តុតាងវិទ្យាសាស្រ្តរកឃើញថា NB.1.8.1 បង្កជាជំងឺធ្ងន់ធ្ងរនោះទេ»។

សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំ២០២៥មក ប្រទេសវៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ១៩ចំនួន ១៤៨ករណីនៅទូទាំង២៧ក្រុង-ខេត្ត ប៉ុន្តែមិនមានមនុស្សស្លាប់ទេ។

អ្វីដែលគួរឲ្យកត់សម្គាល់គឺថា ក្នុងរយៈពេលបីសប្តាហ៍កន្លងមកនេះ ករណីឆ្លងមានការកើនឡើងគួរឲ្យបារម្ភ ពោលគឺជាមធ្យម មួយសប្តាហ៍មានអ្នកឆ្លងថ្មី២០នាក់៕

អត្ថបទ៖​ សុខ សុវណ្ណ

ចុចអាន៖ ថៃរាយការណ៍ករណីឆ្លងកូវីដថ្មីជាង៣ម៉ឺនករណីក្នុងរយៈពេលត្រឹម៥ថ្ងៃ

The post វៀតណាម រកឃើញ កូវីដបំប្លែងថ្មីឆ្លងខ្លាំង NB.1.8.1 ជាលើកដំបូង appeared first on Kampuchea Thmey Daily.

WHO ប្រកាសថា មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ
អង្គការសុខភាពពិភពលោក (WHO) ទើបតែចាត់ថ្នាក់មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ ព្រោះវាអាចគេចផុតពីប្រព័ន្ធភាពស៊ាំ ខ្លាំងជាងវីរុសកូវីដប្រភេទមុនៗ។

អង្គការសុខភាពពិភពលោក (រូបថត៖ CBS)

JN.1 មានប្រភពចេញពី BA.2.86 ដែលក្លាយពីពូជរបស់អូមីក្រុង។ វាមានធាតុកំឡាយដ៏ខ្លាំងមួយនៅក្នុងសរសៃប្រូតេអ៊ីន ក៏ដូចជានៅទីតាំងផ្សេងទៀត។

វីរុសដែលគេចាត់ថ្នាក់ចូលក្នុងប្រភេទ “គួរឲ្យបារម្ភ” នេះ គឺជាវីរុសទាំងឡាយណា មានផ្ទុកហ្សែនពិសេស ដែលធ្វើឲ្យមេរោគឆ្លងកាន់តែខ្លាំង គេចពីប្រព័ន្ធការពាររាងកាយ ពិបាកក្នុងការរកឃើញនៅពេលធ្វើតេស្ត ឬធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ។

មិនមែនទើបតែ JN.1 ទេ ប៉ុន្តែមុននេះ XBB.1.5 និង EG.5 ក៏ត្រូវបាន WHO ចាត់ថ្នាក់ថាជា វីរុសគួរឲ្យព្រួយបារម្ភផងដែរ។

(រូបថត៖ Livemint)

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗ WHO អះអាងថា JN.1 មិនបង្កការគំរាមកំហែងខ្លាំងណាស់ណាទេដល់សហគមន៍ ប៉ុន្តែអង្គការនេះព្រមានថា ប្រទេសនានាគួរតែដឹងថា មេរោគកូវីដ១៩ នឹងរួមដៃជាមួយភ្នាក់ងារបង្កជំងឺផ្សេងទៀតក្នុងរដូវរងា ហើយអាចបង្កើតជាការចម្លងជំងឺផ្លូវដង្ហើមរីករាលដាល ដែលបង្កផលប៉ះពាល់ដល់ប្រព័ន្ធសុខភាព។

នៅសហរដ្ឋអាមេរិក JN.1 បានរួមចំណែកប្រហែល ២០% នៃករណីឆ្លងកូវីដថ្មី ហើយគេជឿថា កម្រិតនៃការឆ្លងមេរោគ នឹងបន្តកើនឡើង។ នេះបើយោងតាមទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺ (CDC)។

ដោយឡែក បើយោងតាមគម្រោងសិក្សាសុខភាព ZOE, ចាប់ពីថ្ងៃទី៦ខែធ្នូរហូតដល់ពេលនេះ ចក្រភពអង់គ្លេសបានកត់ត្រាការឆ្លងកូវីដ៩៧០០០ករណី ហើយក្នុងនោះក៏មានករណីឆ្លងវីរុសបំប្លែងខ្លួនប្រភេទ JN.1 ច្រើនករណីផងដែរ។

យ៉ាងណាក្តី ការធ្វើតេស្ត និងការព្យាបាលពីមុន នឹងនៅតែមានប្រសិទ្ធភាពសម្រាប់ JN.1 ហើយរហូតមកដល់ពេលនេះ អ្នកជំនាញមិនទាន់រកឃើញអ្នកជំងឺណា ដែលចេញរោគសញ្ញាធ្ងន់ធ្ងរនៅឡើយទេ បន្ទាប់ពីឆ្លងមេរោគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស

The post WHO ប្រកាសថា មេរោគកូវីដបំប្លែងខ្លួន JN.1 ជាវីរុស គួរឲ្យព្រួយបារម្ភ appeared first on Kampuchea Thmey Daily.

កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស
វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 បានចាប់ផ្តើមវាយលុកចក្រភពអង់គ្លេស ជាហេតុបង្កឲ្យមានភាពភ័យខ្លាចនៃការលេចឡើងរលកថ្មី ខណៈរដូវរងា បានក្លាយជាបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារសុខភាពជាតិ (NHS)។

(រូបថត៖ Adobe Stock)

ក្រុមមន្ត្រីអះអាងថា JN.1 កំពុងវាយលុកខ្លាំងជាង ជំងឺដែលគេស្គាល់ផ្សេងៗ ពោលគឺរួមចំណែក១ក្នុងចំណោម១៣ករណី នៅអង់គ្លេស កាលពីខែមុន។ ទោះបីជាយ៉ាងណាក៏ដោយ ​ការរីករាលដាលរបស់វា ត្រូវបានគេប៉ាន់ស្មានថា អាចមានឥទ្ធិពលខ្លាំងជាងនេះទៅទៀត។

បច្ចុប្បន្ន ប្រធានទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) កំពុងតាមដានជាផ្លូវការនូវវីរុសបំប្លែងខ្លួននេះ ទោះភ្លាមៗ ពួកគេមិនចាត់ទុកថា វាជាការគំរាមកំហែងក៏ដោយ។

ឥឡូវ JN.1 ត្រូវបានគេស្គាល់ថាមានលេខកូដ V-23DEC-01។ គិតត្រឹមថ្ងៃចន្ទទី៤ខែធ្នូ ករណីកូវីដចំនួន៣០២ នៅចក្រភពអង់គ្លេស គឺត្រូវបានបង្កឡើងដោយ JN.1 ដែលក្នុងនោះមានប្រមាណ ២២៣ ករណី គឺត្រូវបានកត់ត្រានៅក្នុងប្រទេសអង់គ្លេស ហើយគិតត្រឹមពាក់កណ្តាលខែវិច្ឆិកា វាទទួលខុសត្រូវ ៧.៩ ភាគរយនៃករណីសរុបនៅប្រទេសអង់គ្លេស។

(រូបថត៖ PA)

វេជ្ជបណ្ឌិត Meaghan Kall អ្នកឯកទេសខាងរោគរាតត្បាតនៅ UKHSA បាននិយាយថា អត្រាឆ្លងប្រចាំសប្តាហ៍របស់ JN.1 បានហក់ឡើង ៨៤.២ ភាគរយ ។ នេះមានន័យថា វីរុសកំពុងរីករាលដាលលឿនជាងប្រភេទផ្សេងទៀត ដែលគេឃើញក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំបីខែ។

លោកវេជ្ជបណ្ឌិត Kall បានសរសេរនៅលើបណ្តាញសង្គម X ថា JN.1 អាចបណ្តាលឲ្យមានរលកឆ្លងថ្មី ហើយវានឹងបន្ថែមបន្ទុកទៅលើវីរុសកូវីដផ្សេងទៀត អំឡុងរដូវរងា។

(រូបថត៖ AP)

JN.1 ត្រូវបានប្រទះឃើញជាលើកដំបូងដោយ UKHSA, ជាផ្នែកនៃការស្កេនជាប្រចាំ ដើម្បីរកមើលមេរោគដែលលេចចេញនិងអាចជះឥទ្ធិពលដល់ចក្រភពអង់គ្លេស។

វីរុសបំប្លែងខ្លួននេះ មានផ្ទុកធាតុកំឡាយប្រភេទ L455S នៅក្នុងសរសៃប្រូតេអ៊ីន។ ហេតុនេះហើយ ​គេសន្មតថា វាអាច​ជួយ​មេរោគឲ្យ​គេច​ពីប្រព័ន្ធ​ភាពស៊ាំ ទោះអ្នកនោះធ្លាប់ឆ្លងមេរោគពីមុន ឬចាក់វ៉ាក់សាំងក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ

The post កូវីដបំប្លែងខ្លួនប្រភេទថ្មីឈ្មោះ JN.1 ចាប់ផ្តើមវាយលុក ចក្រភពអង់គ្លេស appeared first on Kampuchea Thmey Daily.

អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ
យោងតាមក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានព្រមានថា “វីរុសកូវីដបំប្លែងខ្លួនដែលទើបរកឃើញដ៏គួរឲ្យកត់សម្គាល់មួយ ប្រហែលជាកំពុងឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ”។

(រូបថត៖ Wales Online)

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានទទួលស្គាល់ថា ពួកគេកំពុងបារម្ភពីវីរុសបំប្លែងខ្លួនដែលគេហៅថា Pirola ដោយសារតែធាតុកំឡាយរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយ អង់គ្លេស​ រួម​ជាមួយ​​អ៊ីស្រាអែល ដាណឺម៉ាក និង​អាមេរិក បាន​រក​ឃើញ​ករណី​នៃវីរុសបំប្លែងខ្លួនឆ្លងខ្លាំងនេះ​រួច​ទៅ​ហើយ។

ក្រុមរបស់ UKHSA និយាយថា ការបង្ហាញខ្លួនយ៉ាងឆាប់រហ័សរបស់វីរុសបំប្លែងខ្លួន BA.2.86 មួយនេះ ក៏បានបង្កជាក្តីបារម្ភអំពីការឆ្លងជាអន្តរជាតិផងដែរ។

លោក Neil Ferguson មកពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (រូបថត៖ BBC)

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញម្នាក់បានចាត់ទុកវាថាជាប្រភេទមេរោគគួរឲ្យចាប់អារម្មណ៍បំផុត ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុង ចាប់ផ្តើមក្លាយពូជក្នុងរដូវរងាឆ្នាំ២០២១មក។

យ៉ាងណាក្តី អ្នកជំនាញមួយចំនួនបានលើកឡើងថា វាហាក់ដូចជាលឿនពេកហើយ ដែលមនុស្សគ្រប់គ្នាត្រូវភ័យស្លន់ស្លោអំពីរឿងនេះ ព្រោះគ្មានព័ស្តុតាងណាមួយបង្ហាញថា Pirola បង្កការគំរាមកំហែងជាងមេរោគបំប្លែងខ្លួនប្រភេទមុនៗនោះទេ។

ណាមួយ កម្រិតនៃភាពស៊ាំដែលបង្កើតឡើងតាមរយៈការចាក់វ៉ាក់សាំង និងរលកឆ្លងមុនៗ ក៏ធ្វើឲ្យមនុស្សលែងសូវឈឺធ្ងន់និងគ្រោះថ្នាក់ដល់ជីវិតដែរ ហើយគេអាចព្យាបាលបានដូចជាជំងឺផ្តាសាយទូទៅដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ WHO បង្ហាញក្តីបារម្ភ និងកំពុងតាមដាន កូវីដបំប្លែងខ្លួនប្រភេទថ្មី BA.X

The post អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ appeared first on Kampuchea Thmey Daily.

WHO បង្ហាញក្តីបារម្ភ និងកំពុងតាមដាន កូវីដបំប្លែងខ្លួនប្រភេទថ្មី BA.X
នៅសប្តាហ៍នេះ វីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទថ្មីមួយទៀត កំពុងត្រូវបានតាមដានជាផ្លូវការ ដោយមន្ត្រីអង្គការសុខភាពពិភពលោក (WHO)។

បច្ចុប្បន្ន WHO កំពុងតាមដានយ៉ាងដិតដល់មែនទែន ចំពោះវីរុសបំប្លែងខ្លួនអូមីក្រុង BA.X។

យ៉ាងណា ទើបតែមានតែមានការឆ្លងមេរោគនេះ៣ករណីប៉ុណ្ណោះ ដែលត្រូវបានគេប្រទះឃើញជាលើកដំបូងកាលពីខែមុន នៅទូទាំងពិភពលោក ខណៈករណីដំបូងគឺនៅប្រទេស ដាណឺម៉ាក។

ប៉ុន្តែប្រធានសុខាភិបាលទាំងឡាយ ក៏បានបង្ហាញក្តីការព្រួយបារម្ភផងដែរ អំពីធាតុបំប្លែងរបស់វា។

ស្របពេលជាមួយគ្នានោះ អ្នកជំនាញមួយចំនួនបារម្ភថា វាអាចបង្កជារលកថ្មី ហើយអំពាវនាវឲ្យមនុស្សពាក់ម៉ាសឡើងវិញ ដើម្បីបន្ថយការរីករាលដាល។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្សេងទៀតព្រមានថា វាលឿនពេកហើយដែលយើងត្រូវភ័យស្លន់ស្លោ ព្រោះពេលដែលកម្រិតភាពស៊ាំនៅតែខ្ពស់ មេរោគកាន់តែមិនសូវសាហាវ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត បារម្ភពីការលេចចេញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងអំពាវនាវឲ្យពាក់ម៉ាសឡើងវិញ

The post WHO បង្ហាញក្តីបារម្ភ និងកំពុងតាមដាន កូវីដបំប្លែងខ្លួនប្រភេទថ្មី BA.X appeared first on Kampuchea Thmey Daily.

អ្នកវិទ្យាសាស្រ្ត បារម្ភពីការលេចចេញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងអំពាវនាវឲ្យពាក់ម៉ាសឡើងវិញ
ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញក្តីព្រួយបារម្ភសាជាថ្មី បន្ទាប់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទ ដែលមានសមត្ថភាពខ្លាំង។

(រូបថត៖ The Conversation)

ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិត Trisha Greenhalgh អ្នកជំនាញអន្តរជាតិដ៏ល្បីឈ្មោះ នៅសាកលវិទ្យាល័យ Oxford បានអំពាវនាវ ដល់មនុស្សទាំងឡាយ ឲ្យចាប់ផ្តើមពាក់ម៉ាសឡើងវិញ ដោយសារឥទ្ធិពលនៃវីរុសដែលគេឲ្យឈ្មោះថា BA.6។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនក៏បានលើកឡើងផងដែរថា ពេលនេះ យើងមិនចាំបាច់ត្រូវភ័យស្លន់ស្លោឡើយ ហើយអះអាងថា ការរឹតបន្តឹងដូចកាលសម័យរោគរាតត្បាតខ្លាំង ក៏មិនចាំបាច់ដែរ។

បច្ចុប្បន្ន មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ កំពុងជំរុញឲ្យអត្រាចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅចក្រភពអង់គ្លេស មានការកើនឡើង។

(រូបថត៖ Chronicle)

អ្នកជំនាញប៉ាន់ស្មានថា ការឆ្លងរាលដាលខ្លាំងនាពេលថ្មីៗ គឺដោយសារតែមនុស្សនាំគ្នាសម្រុកចូលរោងកុន មើលខ្សែភាពយន្ត Barbie និង Oppenheimer។

លើសពីនេះ BA.6 ត្រូវបានគេប្រទះឃើញរួចទៅហើយ នៅក្នុងប្រទេសដាណឺម៉ាក និងអ៊ីស្រាអែល ដែលបង្ហាញថា វាបានចាប់ផ្តើមចរាចរហើយ។

អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនថ្មីនេះ មានធាតុកំឡាយជាង៣០នៅក្នុងសរសៃប្រូតេអ៊ីន ធ្វើឲ្យវាអាចតោងជាប់កោសិកាមនុស្ស ហើយបង្កការចម្លង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

The post អ្នកវិទ្យាសាស្រ្ត បារម្ភពីការលេចចេញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងអំពាវនាវឲ្យពាក់ម៉ាសឡើងវិញ appeared first on Kampuchea Thmey Daily.

រឿងសំខាន់៤យ៉ាងត្រូវដឹង អំពីអូមីក្រុងក្លាយពូជថ្មី ដែលកំពុងជំរុញការឆ្លងកូវីដជាសកល ឲ្យរើបឡើងវិញ (មានវីដេអូ)
វីរុសកូវីដ១៩បំប្លែងខ្លួន អូមីក្រុង ពូជថ្មី XBB.1.5 កំពុងបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមអ្នកវិទ្យាសាស្ត្រ ខណៈវាកំពុងឆ្លងរាលដាលលឿនដូចជាភ្លើងឆេះព្រៃនៅទូទាំងប្រទេសជាច្រើន។

នៅសហរដ្ឋអាមេរិក XBB.1.5 ឥឡូវនេះ រួមចំណែកជាង ៤០ភាគរយនៃករណីកូវីដ។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ករណីឆ្លង XBB.1.5 ដែលស្ថិតក្នុងគ្រួសារ XBB បានចាប់ផ្តើមកើនឡើងខ្លាំងនៅក្នុងផ្នែកខ្លះនៃទ្វីបអឺរ៉ុប។

ខាងក្រោមនេះ គឺជារឿងសំខាន់៤យ៉ាង ដែលយើងគួរដឹងអំពី XBB.1.5៖

XBB.1.5 ជាអ្វី?

ដោយមានឈ្មោះក្រៅផ្លូវការថា Kraken, XBB.1.5 គឺជាពូជក្លាយពីកូវីដ១៩បំប្លែងខ្លួនអូមីក្រុង XBB។ វាត្រូវបានគេរកឃើញដំបូងក្នុងខែតុលាឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។

XBB.1.5 បាននិងកំពុងចរាចរនៅក្នុងប្រទេសយ៉ាងតិច ៣៨រួមទាំងកាណាដា អូស្ត្រាលី គុយវ៉ែត អាល្លឺម៉ង់ និងបារាំង ផងដែរ។

តើ XBB.1.5 ឆ្លងខ្លាំងជាងវីរុសបំប្លែងខ្លួនមុនៗទេ?

នៅថ្ងៃទី៤ខែមករា លោកស្រី Maria Van Kerkhove អ្នកដឹកនាំបច្ចេកទេសរបស់ WHO ផ្នែកជំងឺកូវីដ១៩ និយាយថា XBB.1.5 គឺជាពូជក្លាយដែលឆ្លងខ្លាំងជាងគេបំផុត។

លោកស្រីបន្ថែមថា “ហេតុផលសម្រាប់ការឆ្លងដ៏សាហាវនេះ គឺធាតុបំប្លែងស្ថិតក្នុងពូជអូមីក្រុង ដែលអនុញ្ញាតឲ្យមេរោគនេះ ចាប់ជាប់ទៅនឹងកោសិកា ហើយចម្លងបានយ៉ាងងាយស្រួល”។

រោគសញ្ញារបស់ XBB.1.5 គឺស្រដៀងទៅនឹងប្រភេទអូមីក្រុងមុនៗដែរ ដូចជាតឹងច្រមុះ ហៀរសំបោរ និងគ្រុនក្តៅជាដើម។

តើ XBB.1.5 អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗទេ?

បច្ចុប្បន្ននេះ WHO និយាយថា មិនមានព័ស្តុតាងច្បាស់លាស់ណាមួយដែលថា Kraken នឹងនាំឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសបំប្លែងខ្លួនមុនៗនោះទេ។

ការវាយតម្លៃហានិភ័យផ្ទៃក្នុង ដែលត្រូវបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃទី១១ខែមករា​ បានបង្ហាញថា XBB.1.5 មិនមានផ្ទុកកំឡាយណាមួយដែលគេដឹងថា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសក្តានុពលនៅក្នុងភាពធ្ងន់ធ្ងរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ WHO អះអាងថា ការវាយតម្លៃអំពីភាពធ្ងន់ធ្ងរកំពុងបន្ត។

តើវ៉ាក់សាំងមានប្រសិទ្ធភាពការពារវាទេ?

ដូច XBB ដែរ, Kraken មានសមត្ថភាពធន់នឹងភាពស៊ាំខ្លាំង បើធៀបនឹងពូជអូមីក្រុងពីមុន។

យ៉ាងណាក្តី ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំង នៅតែអាចការពារករណីឈឺធ្ងន់ និងការស្លាប់ដែលបណ្តាលមកពីវីរុសប្រភេទនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង

The post រឿងសំខាន់៤យ៉ាងត្រូវដឹង អំពីអូមីក្រុងក្លាយពូជថ្មី ដែលកំពុងជំរុញការឆ្លងកូវីដជាសកល ឲ្យរើបឡើងវិញ (មានវីដេអូ) appeared first on Kampuchea Thmey Daily.