ព័ត៌មានអន្ដរជាតិ
អ្នកជំនាញព្រមានថា វីរុសកូវីដបំប្លែងខ្លួនថ្មីឈ្មោះ Pirola ប្រហែលជាឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ
យោងតាមក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលអង់គ្លេស បានព្រមានថា “វីរុសកូវីដបំប្លែងខ្លួនដែលទើបរកឃើញដ៏គួរឲ្យកត់សម្គាល់មួយ ប្រហែលជាកំពុងឆ្លងរាលដាល ទូទាំងពិភពលោក រួចទៅហើយ”។

ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានទទួលស្គាល់ថា ពួកគេកំពុងបារម្ភពីវីរុសបំប្លែងខ្លួនដែលគេហៅថា Pirola ដោយសារតែធាតុកំឡាយរបស់វា។
ទោះបីជាយ៉ាងណាក៏ដោយ អង់គ្លេស រួមជាមួយអ៊ីស្រាអែល ដាណឺម៉ាក និងអាមេរិក បានរកឃើញករណីនៃវីរុសបំប្លែងខ្លួនឆ្លងខ្លាំងនេះរួចទៅហើយ។
ក្រុមរបស់ UKHSA និយាយថា ការបង្ហាញខ្លួនយ៉ាងឆាប់រហ័សរបស់វីរុសបំប្លែងខ្លួន BA.2.86 មួយនេះ ក៏បានបង្កជាក្តីបារម្ភអំពីការឆ្លងជាអន្តរជាតិផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកជំនាញម្នាក់បានចាត់ទុកវាថាជាប្រភេទមេរោគគួរឲ្យចាប់អារម្មណ៍បំផុត ចាប់តាំងពីវីរុសបំប្លែងខ្លួនអូមីក្រុង ចាប់ផ្តើមក្លាយពូជក្នុងរដូវរងាឆ្នាំ២០២១មក។
យ៉ាងណាក្តី អ្នកជំនាញមួយចំនួនបានលើកឡើងថា វាហាក់ដូចជាលឿនពេកហើយ ដែលមនុស្សគ្រប់គ្នាត្រូវភ័យស្លន់ស្លោអំពីរឿងនេះ ព្រោះគ្មានព័ស្តុតាងណាមួយបង្ហាញថា Pirola បង្កការគំរាមកំហែងជាងមេរោគបំប្លែងខ្លួនប្រភេទមុនៗនោះទេ។
ណាមួយ កម្រិតនៃភាពស៊ាំដែលបង្កើតឡើងតាមរយៈការចាក់វ៉ាក់សាំង និងរលកឆ្លងមុនៗ ក៏ធ្វើឲ្យមនុស្សលែងសូវឈឺធ្ងន់និងគ្រោះថ្នាក់ដល់ជីវិតដែរ ហើយគេអាចព្យាបាលបានដូចជាជំងឺផ្តាសាយទូទៅដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO បង្ហាញក្តីបារម្ភ និងកំពុងតាមដាន កូវីដបំប្លែងខ្លួនប្រភេទថ្មី BA.X
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


