សុខភាព
អ្នកវិទ្យាសាស្រ្ត បារម្ភពីការលេចចេញវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មី និងអំពាវនាវឲ្យពាក់ម៉ាសឡើងវិញ
ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញក្តីព្រួយបារម្ភសាជាថ្មី បន្ទាប់ពីការរកឃើញវីរុសកូវីដបំប្លែងខ្លួនមួយប្រភេទ ដែលមានសមត្ថភាពខ្លាំង។

ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិត Trisha Greenhalgh អ្នកជំនាញអន្តរជាតិដ៏ល្បីឈ្មោះ នៅសាកលវិទ្យាល័យ Oxford បានអំពាវនាវ ដល់មនុស្សទាំងឡាយ ឲ្យចាប់ផ្តើមពាក់ម៉ាសឡើងវិញ ដោយសារឥទ្ធិពលនៃវីរុសដែលគេឲ្យឈ្មោះថា BA.6។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនក៏បានលើកឡើងផងដែរថា ពេលនេះ យើងមិនចាំបាច់ត្រូវភ័យស្លន់ស្លោឡើយ ហើយអះអាងថា ការរឹតបន្តឹងដូចកាលសម័យរោគរាតត្បាតខ្លាំង ក៏មិនចាំបាច់ដែរ។
បច្ចុប្បន្ន មេរោគបំប្លែងខ្លួនប្រភេទថ្មីនេះ កំពុងជំរុញឲ្យអត្រាចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅចក្រភពអង់គ្លេស មានការកើនឡើង។

អ្នកជំនាញប៉ាន់ស្មានថា ការឆ្លងរាលដាលខ្លាំងនាពេលថ្មីៗ គឺដោយសារតែមនុស្សនាំគ្នាសម្រុកចូលរោងកុន មើលខ្សែភាពយន្ត Barbie និង Oppenheimer។
លើសពីនេះ BA.6 ត្រូវបានគេប្រទះឃើញរួចទៅហើយ នៅក្នុងប្រទេសដាណឺម៉ាក និងអ៊ីស្រាអែល ដែលបង្ហាញថា វាបានចាប់ផ្តើមចរាចរហើយ។
អ្នកជំនាញជឿថា វីរុសបំប្លែងខ្លួនថ្មីនេះ មានធាតុកំឡាយជាង៣០នៅក្នុងសរសៃប្រូតេអ៊ីន ធ្វើឲ្យវាអាចតោងជាប់កោសិកាមនុស្ស ហើយបង្កការចម្លង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


