ព័ត៌មានអន្ដរជាតិ
ថៃរាយការណ៍ករណីឆ្លងកូវីដថ្មីជាង៣ម៉ឺនករណីក្នុងរយៈពេលត្រឹម៥ថ្ងៃ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៣ខែឧសភានេះ ប្រទេសថៃកំពុងប្រឈមមុខនឹងការកើនឡើងគួរឱ្យកត់សម្គាល់នៃករណីឆ្លងកូវីដ១៩ជាមួយនឹងការឆ្លងថ្មីជាង៣៣,០០០ករណីក្នុងរយៈពេលត្រឹមតែ ៥ថ្ងៃប៉ុណ្ណោះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្ទុះឡើងទ្រង់ទ្រាយធំជាថ្មីទៀត។

បើយោងតាម លោកវេជ្ជបណ្ឌិត Thira Woratanarat អ្នកជំនាញសុខភាពសាធារណៈ និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Chulalongkorn របស់ប្រទេសថៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៤ ខែឧសភា មនុស្សសរុបចំនួន ៣៣,៥៨៩ នាក់ បានឆ្លងកូវីដ១៩ ក្នុងនោះមានអ្នកស្លាប់ចំនួន៣នាក់។
នៅក្នុងការបង្ហោះតាមបណ្តាញសង្គម Facebook របស់ លោកវេជ្ជបណ្ឌិត Thira បានពិពណ៌នាអំពីការកើនឡើងនៃការឆ្លងនាពេលបច្ចុប្បន្នថា ជា «សញ្ញាដំបូង» នៃរលកធំជាងមុន ដោយព្រមានថា ប្រសិនបើការឆ្លងនៅតែបន្តកើនឡើងដូចសប្ដាហ៍មុន ចំនួនករណីឆ្លងអាចបន្តកើនឡើងយ៉ាងឆាប់រហ័ស។

លោកបានគូសបញ្ជាក់ថា ចំនួនពិតប្រាកដនៃការឆ្លងអាចខ្ពស់ជាងរបាយការណ៍ផ្លូវការដែលបានបង្ហាញ ដោយសារតែការរាយការណ៍តិចតួច និងការពន្យារពេលក្នុងការប្រមូលទិន្នន័យ។ លើសពីនេះមនុស្សជាច្រើនដែលឆ្លងមេរោគនេះ មិនបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យទេ ដែលមានន័យថា តួលេខដែលបានរាយការណ៍គ្រាន់តែផ្នែកមួយនៃករណីពិតប្រាកដប៉ុណ្ណោះ។
លោកបានជំរុញឲ្យសាធារណជនបន្តការប្រុងប្រយ័ត្ន អនុវត្តអនាម័យឲ្យបានល្អ ពាក់ម៉ាស់នៅកន្លែងមានមនុស្សកកកុញ និងតាមដានព័ត៌មានតាមប្រភពដែលគួរឲ្យទុកចិត្ត។
ទោះយ៉ាងណារហូតមកដល់ពេលនេះ នាយកដ្ឋានគ្រប់គ្រងជំងឺថៃមិនទាន់បានចេញសេចក្តីណែនាំអំពីសុខភាពសាធារណៈថ្មីនៅឡើយទេ ប៉ុន្តែអ្នកជំនាញដូចជាលោកវេជ្ជបណ្ឌិត Thira កំពុងអំពាវនាវឱ្យមានការបង្កើនការយល់ដឹង និងវិធានការប្រុងប្រយ័ត្នដើម្បីការពារការកើតឡើងវិញនៃការឆ្លងទ្រង់ទ្រាយធំ។ មកដល់ពេលនេះស្ថានភាពកូវីដនៅប្រទេសថៃតែស្ថិតក្រោមការឃ្លាំមើលយ៉ាងដិតដល់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


