វៀតណាម Archives - Kampuchea Thmey Daily

វៀតណាម រុស្ស៊ី ​ពន្លឿនការចរចាអំពីរោងចក្រ​នុយក្លេអ៊ែរ​ ​ដើម្បីឱ្យអាចសាងសង់បាននាពេលឆាប់ៗ
នាយករដ្ឋមន្ត្រីវៀតណាម លោក លេ មិញ ហ៊ុង (Le Minh Hung) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាពន្លឿនការចរចា​ស្ដីពីរោងចក្រនុយក្លេអ៊ែរវៀតណាម និញ ធួន ១​ (Ninh Thuan 1) ​ដើម្បីឱ្យអាចចាប់ផ្តើមការ​សាងសង់​ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

ការព្រមព្រៀងរវាងមេដឹកនាំទាំង២ ធ្វើឡើងក្រោយ​លោក​ ហ៊ុង បានជួបជាមួយលោក​ ពូទីន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ដែលជា​ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកសម្រាប់កិច្ចប្រជុំកំពូល​អាស៊ាន-រុស្ស៊ី និង​ជំនួប​ទ្វេភាគីនៅ​រុស្ស៊ី។

លោក ពូទីន ​បាន​ហៅវៀតណាមថាជាដៃគូដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី និងជាមិត្តជិតស្និទ្ធនៅក្នុងតំបន់ ជាស្ពានដ៏សំខាន់មួយទៅកាន់អាស៊ាន និងជាកម្លាំងចលករនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រុស្ស៊ីនៅទីនោះ។ ​

ដោយឡែក ​លោក Hung ឯណោះវិញ បានមានប្រសាសន៍ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូសំខាន់បំផុតមួយ​ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការវិវឌ្ឍ​ដ៏ស្មុគស្មាញលើពិភពលោកក៏ដោយ មិត្តភាពប្រពៃណីរវាងវៀតណាម និងរុស្ស៊ី នៅតែបន្តទទួលបានផ្លែផ្កាលើគ្រប់វិស័យ។

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកំពុងចូលដល់ដំណាក់កាលនៃឱកាស និងសក្តានុពលដ៏សំខាន់ ​លោក​ ហ៊ុង និង​លោក​ ពូទីន បានឯកភាពគ្នាពន្លឿនការចរចាសម្រាប់ការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ និញ ធួន ១ ​ឱ្យ​បានឆាប់។ ​

មេដឹកនាំទាំង២ បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន និងថាមពលនុយក្លេអ៊ែរ គឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ហើយគួរតែ​អនុវត្តស្របតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នា។

ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ​ ភាគីទាំង២ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ​ប៊ីលានដុល្លារ​ នាពេលអនាគតដ៏ខ្លីខាងមុខ។ ពួកគេបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ ការដឹកជញ្ជូន ការសាងសង់កប៉ាល់ ការធ្វើទំនើបកម្មផ្លូវដែក ការពង្រីកច្រករបៀងដឹកជញ្ជូន រួមទាំងផ្លូវរថភ្លើងអន្តរម៉ូឌុលអន្តរជាតិឆ្លងកាត់​ចិន ជាដើម៕

The post វៀតណាម រុស្ស៊ី ​ពន្លឿនការចរចាអំពីរោងចក្រ​នុយក្លេអ៊ែរ​ ​ដើម្បីឱ្យអាចសាងសង់បាននាពេលឆាប់ៗ appeared first on Kampuchea Thmey Daily.

វៀតណាមគ្រោងបើកដំណើរការព្រលានយន្តហោះថ្មីចំនួន ៧ ត្រឹមឆ្នាំ ២០៣០
​វៀតណាមមានគម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីចំនួន ៧ នៅត្រឹម​ឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង​ទូលំទូលាយ ដើម្បីពង្រីកបណ្តាញអាកាសចរណ៍របស់ប្រទេស និងបំពេញកំណើន​តម្រូវការធ្វើដំណើរ​តាមអាកាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

អាកាសយានដ្ឋាន​ទាំង​នោះ ​រួម​មាន​អាកាសយានដ្ឋានខ្នាតយក្ស​ចំនួន២ គឺ Long Thành ក្បែរទីក្រុងហូជីមិញ និង Gia Binh ដែលនៅក្បែរទីក្រុងហាណូយ និង ៥ ​កន្លែង​ទៀត​នៅខេត្ត​ Quang Trị ក្រុង Phan Thiết ក្រុង Sa Pa កោះ Thổ Chu និង Thành Sơn។

រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើង និងការពង្រីក​ខ្លួន​តាមអាកាសយានដ្ឋានដែលមានស្រាប់ គម្រោងទាំងនេះ​នឹងបង្កើនសមត្ថភាពសរុបប្រចាំឆ្នាំរបស់បណ្តាញដឹកអ្នកដំណើររហូតដល់ ២២០​ លាននាក់។

យោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសំណង់ ដែលពិនិត្យឡើងវិញនូវការអនុវត្តផែនការអភិវឌ្ឍន៍អាកាសយានដ្ឋានជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ប្រទេសវៀតណាមមានគោលបំណងបង្កើតអាកាសយានដ្ឋានចំនួន ៣២ នៅចុងទសវត្សរ៍នេះ រួមទាំងអាកាសយានដ្ឋានអន្តរជាតិចំនួន ១៥ និងអាកាសយានដ្ឋានក្នុងស្រុកចំនួន ១៧​។

នៅឆ្នាំ ២០៥០ អាកាសយានដ្ឋានក្នុងស្រុកចំនួន៣ បន្ថែមទៀត នឹង​ដាក់ដំណើរការទៅ​ក្នុងបណ្តាញអាកាសចរណ៍​។

ក្រសួងសំណង់​បាននិយាយថា បណ្តាញអាកាសយានដ្ឋាន ត្រូវបានរចនាឡើងក្រោម​គំរូ Hub-and-Spoke (តភ្ជាប់បណ្ដាញពីកន្លែងតូចៗទៅតំបន់ស្នូល)។ អាកាសយានដ្ឋាន មានទីតាំងនៅតាមបណ្តោយអ័ក្សខាងជើង-ខាងត្បូងរបស់ប្រទេស ដោយធំៗ​ស្ថិត​នៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅទូទាំងភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម។ ការកំណត់រចនាសម្ព័ន្ធនេះនឹងជួយរក្សាការតភ្ជាប់ផ្លូវអាកាសទៅកាន់តំបន់ដាច់ស្រយាល ព្រំដែន និងកោះ ដើម្បីគាំទ្រដល់ការការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

បច្ចុប្បន្នប្រទេសវៀតណាមមានអាកាសយានដ្ឋានចំនួន ២២ កំពុងដំណើរការ និងអាកាសយានដ្ឋានថ្មីចំនួន ៥ កំពុងសាងសង់៕

The post វៀតណាមគ្រោងបើកដំណើរការព្រលានយន្តហោះថ្មីចំនួន ៧ ត្រឹមឆ្នាំ ២០៣០ appeared first on Kampuchea Thmey Daily.

ឧស្សាហកម្មវាយនភណ្ឌវៀតណាម ប្រឈមនឹងសម្ពាធពីច្បាប់ថ្មីរបស់ EU ចាប់ពីឆ្នាំ ២០២៨
ការអនុវត្តបទប្បញ្ញត្តិថ្មី​ស្ដីពីលិខិតឆ្លងដែនឌីជីថលសម្រាប់ផលិតផល​ (DPP) ​របស់សហភាពអឺរ៉ុប (EU) ដែលគ្រោងអនុវត្តចាប់ពីឆ្នាំ ២០២៨ កំពុង​ដាក់សម្ពាធលើ​ឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់របស់ប្រទេសវៀតណាម ​ដែលបង្កក្ដីបារម្ភពីអ្នកក្នុងវិស័យ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

EU នឹងតម្រូវឱ្យផលិតផលសម្លៀកបំពាក់ទាំងអស់ដែលលក់នៅក្នុងទីផ្សាររបស់ខ្លួន ត្រូវមាន​ DPP ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៨។ វិធានការនេះ ​ផ្ដល់ពេល​ត្រៀមខ្លួនមិនយូរប៉ុន្មានទេសម្រាប់ឱ្យប្រទេសនាំចេញ​​ ខណៈ​ឧស្សាហកម្មវាយនភណ្ឌរបស់វៀតណាម នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃ​ការផ្លាស់ប្ដូរទៅប្រើ​ប្រព័ន្ធ​ឌីជីថល ​ដើម្បីបំពេញតាមតម្រូវការថ្មី។

លោក Tran Công Chính អ្នកជំនាញផ្នែកគោលនយោបាយវាយនភណ្ឌ​ពី​សាកលវិទ្យាល័យជាតិវៀតណាម បានថ្លែងថា៖ ​«ពាក់កណ្តាលឆ្នាំ២០២៨ គឺតិចជាង ២ ឆ្នាំទៀត។ ​វិស័យ​​(វាយនភណ្ឌ និងសម្លៀកបំពាក់​) កំពុងចាប់ផ្តើមពីចំណុចសូន្យ នេះជាបញ្ហាប្រឈមដ៏ធំមួយ»​។

ឧស្សាហកម្មវាយនភណ្ឌរបស់​វៀតណាម នៅតែខ្វះយុទ្ធសាស្ត្រឌីជីថលូបនីយកម្មច្បាស់លាស់ និងក្របខ័ណ្ឌស្តង់ដារសម្រាប់ការអភិវឌ្ឍសមត្ថភាពឌីជីថល។ ក្រុមហ៊ុនជាច្រើនប្រើប្រាស់ប្រព័ន្ធ និងទម្រង់ទិន្នន័យផ្សេងៗគ្នា ដែលធ្វើឱ្យវាពិបាកក្នុងការចែករំលែកព័ត៌មាននៅទូទាំងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងអនុវត្តតាមតម្រូវការអន្តរជាតិថ្មីៗ។ ​

លិខិតឆ្លងដែនឌីជីថល DPP ​មិនគ្រាន់តែជាតម្រូវការបទប្បញ្ញត្តិនោះទេ។ វាតំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងរបៀបដែលក្រុមហ៊ុនតាមដាន ផ្ទៀងផ្ទាត់ និងគ្រប់គ្រងគុណភាពផលិតផល និងព័ត៌មានខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពួកគេ​។

​លោកស្រី Phạm Thị Ngọc Tuyền អគ្គនាយកនៃមន្ទីរពិសោធន៍ Hohenstein Vietnam បានឱ្យដឹងថា ផលិតផលជាង ១ ទ្រីលាននៅទូទាំងពិភពលោក រួមទាំងទំនិញវាយនភណ្ឌ និងសម្លៀកបំពាក់ប្រហែល ៦២,៥ ប៊ីលាន​មុខ ​នឹងត្រូវរងផលប៉ះពាល់ដោយ DPP នៅឆ្នាំ ២០៣០។ តម្រូវការរបស់អ្នកប្រើប្រាស់ក៏កំពុងជំរុញការផ្លាស់ប្តូរនេះផងដែរ ដោយអ្នកប្រើប្រាស់ ៦០% ផ្តល់អាទិភាពដល់និរន្តរភាពជាងតម្លៃ និង ៤០% ស្វែងរកព័ត៌មានដែលបានផ្ទៀងផ្ទាត់អំពីប្រភពដើមផលិតផល និងការអនុវត្តផលិតកម្ម។

DPP តម្រូវឱ្យក្រុមហ៊ុនផ្តល់ព័ត៌មានលម្អិតអំពីផលិតផល រួមទាំងក្រុមហ៊ុនផលិត ទីតាំងផលិតកម្ម សមាសធាតុសម្ភារៈ ដានជើងកាបូន ការប្រើប្រាស់ទឹក និងការណែនាំអំពីការកែច្នៃឡើងវិញ។ អ្នកផលិតត្រូវតែអាចតាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យនៅទូទាំងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ទាំងមូល ចាប់ពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច ដោយព័ត៌មាននេះត្រូវ​ផ្សព្វផ្សាយជាសាធារណៈ។ ភាពមិនត្រឹមត្រូវណាមួយ អាចធ្វើឱ្យខូចដល់ភាពជឿជាក់របស់ក្រុមហ៊ុន និងនាំឱ្យមាន​ចំណាត់ការពីអាជ្ញាធរគយអឺរ៉ុប៕

The post ឧស្សាហកម្មវាយនភណ្ឌវៀតណាម ប្រឈមនឹងសម្ពាធពីច្បាប់ថ្មីរបស់ EU ចាប់ពីឆ្នាំ ២០២៨ appeared first on Kampuchea Thmey Daily.

ថៃ វៀតណាម ​បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ
មេដឹកនាំថៃ និងវៀតណាម បាន​ប្ដេជ្ញាពន្លឿនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសទាំង២ ខណៈកំណត់គោលដៅពាណិជ្ជកម្មទ្វេភាគីឆ្នាំនេះឱ្យដល់ ២៥ ប៊ីលានដុល្លារ អំឡុង​ជំនួប​នៅទីក្រុងហាណូយ​កាលពី​ថ្ងៃអង្គារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានជួបជាមួយប្រធានាធិបតីវៀតណាម លោក​ តូ ឡាំ នៅវិមានតុងកឹង អំឡុងទស្សនកិច្ចទៅវៀតណាមរបស់លោកទៅវៀតណាមថ្ងៃ ៨-៩ មិថុនា ​ដែលធ្វើឡើងក្រោយលោក ​ឡាំ ទៅបាងកក កាលពីសប្ដាហ៍មុន។

ក្នុងជំនួបកាលពីថ្ងៃអង្គារ មេដឹកនាំទាំង២ បានប្ដេជ្ញា​​ពន្លឿនការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលពិភាក្សាពីមុន និង​បញ្ជាក់ជាថ្មីនូវការគាំទ្រ​លើ​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថៃ-វៀតណាម  ខណៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​គឺជាប្រធានបទស្នូល។ ​

លោក ឡាំ បានស្នើឱ្យបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ​ប៊ីលានដុល្លារ នៅឆ្នាំនេះ មុនពេលពង្រីកវាដល់ ៥០ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំក្រោយ​។ លោកអានុទីនឯណោះវិញ​បាននិយាយថា៖ «ខ្ញុំជឿជាក់ថាគោលដៅ ២៥ ​ប៊ីលានដុល្លារអាចសម្រេចបានក្នុងឆ្នាំនេះ ហើយអាចកើនឡើងដល់ ៣០ ប៊ីលានដុល្លារ​ នាពេលអនាគតដ៏ខ្លីខាងមុខ​»។

គួរគូសបញ្ជាក់ថា ការប្ដេជ្ញាពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងមេដឹកនាំទាំង២ ធ្វើឡើងខណៈវៀតណាមក្លាយជាគូប្រជែងសេដ្ឋកិច្ចដ៏ធំបំផុតក្នុងតំបន់សម្រាប់ថៃ។ អ្នកខ្លះលើកឡើងថា សេដ្ឋកិច្ចវៀតណាមទាំងមូលនឹងវ៉ាដាច់ថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

The post ថៃ វៀតណាម ​បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ដោយកំណត់គោលដៅពាណិជ្ជកម្ម ២៥ ប៊ីលានដុល្លារ ឆ្នាំនេះ appeared first on Kampuchea Thmey Daily.

ពន្ធអាមេរិក៖ វៀតណាម​ថា អាមេរិកវាយតម្លៃមិនត្រឹមត្រូវលើបញ្ហាពលកម្មដោយបង្ខំ
ក្រសួងការបរទេសវៀតណាម​កាលពីថ្ងៃព្រហស្បតិ៍បានប្រតិកម្មទៅអាមេរិកថា ការវាយតម្លៃរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលថាវៀតណាម​បានបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែល​ពាក់ព័ន្ធកម្លាំងពលកម្មដោយបង្ខំ មិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ឬត្រឹមត្រូវអំពីកិច្ចខិតខំប្រឹងប្រែង​របស់វៀតណាម​ក្នុងការដោះស្រាយបញ្ហានេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ថា ​គោលនយោបាយរបស់​វៀតណាមហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះ​ពលកម្ម​ដោយ​បង្ខំគ្រប់ទម្រង់​ ហើយវាគោរពតាមបទប្បញ្ញត្តិរបស់អង្គការពលកម្មអន្តរជាតិ (ILO)។

ការបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ ធ្វើឡើងក្រោយ USTR បាន​ប្រកាសស្នើដាក់ពន្ធថ្មី ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ រួមទាំងវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សហភាពអឺរ៉ុប (EU) និងកាណាដា ​ដោយអះអាងថាប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ទំនិញផលិតដោយកម្លាំងពលកម្មដោយបង្ខំ បន្ទាប់ពីបើកការស៊ើបអង្កេតតាមមាត្រា ៣០១ តាមច្បាប់ពាណិជ្ជកម្ម ១៩៧៤។ យ៉ាងណាមិញ មាន​ការលើកឡើងរួមទាំងពីមន្រ្តី EU ថា នោះគ្រាន់តែជាលេសរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបន្តអនុវត្តគោលនយោបាយពន្ធ ក្រោយពន្ធបណ្ដោះអាសន្នបច្ចុប្បន្ន ១០% អស់សុពលភាពនៅខែក្រោយប៉ុណ្ណោះ។

ការស៊ើបអង្កេតរបស់អាមេរិក ធ្វើឡើងខណៈការនាំចេញរបស់វៀតណាមទៅអាមេរិក​ហក់ឡើងខ្ពស់។ ក្នុងរយៈពេលត្រឹមតែ ៣ ខែដើមឆ្នាំ អាមេរិកបានកត់ត្រាពីឱនភាពជាមួយវៀតណាមដល់ទៅ ៥៤,៨ ប៊៊ីលានដុល្លារ ទាបជាង​ឱនភាពជាមួយតៃវ៉ាន់ តែខ្ពស់ជាងឱនភាពជាមួយដៃគូពាណិជ្ជកម្មសំខាន់យក្សដូចជាចិន និងម៉ិកស៊ិក។ ​រដ្ឋបាល ត្រាំ តែងតែទទូចនាពេលកន្លងមកថា ខ្លួនចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក ហើយវិធានការពន្ធគឺជាផ្លូវមួយសម្រាប់ដោះស្រាយ។ ​

លោកស្រី Hang បាន​ថ្លែងថា៖ «វៀតណាមបាន និងនឹងបន្តផ្លាស់ប្តូរ និងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងលក្ខណៈស្ថាបនា និងសហប្រតិបត្តិការ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលមានស្រាប់ ខណៈពេល​តែងតែព្យាយាមការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងអាជីវកម្ម»។

​គួរគូសបញ្ជាក់ផងដែរថា ​រដ្ឋបាលលោក ​ត្រាំ កំពុងចោទប្រកាន់វៀតណាម​​ថាបានបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម​តាមរយៈការផលិតលើសលុប ការរំលោភបំពានកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញពីកម្លាំងពលកម្មដោយបង្ខំ៕

The post ពន្ធអាមេរិក៖ វៀតណាម​ថា អាមេរិកវាយតម្លៃមិនត្រឹមត្រូវលើបញ្ហាពលកម្មដោយបង្ខំ appeared first on Kampuchea Thmey Daily.

៥ ខែដើមឆ្នាំ វៀតណាមកត់ត្រាពីកំណើនពាណិជ្ជកម្ម​ដល់ ៤៤៥ ប៊ីលានដុល្លារ
​ទំហំ​ពាណិជ្ជកម្មនាំចេញ-នាំចូលរបស់វៀតណាម បាន​ហក់ឡើងខ្ពស់ត្រដែតប្រមាណ ២៥% ដល់ ៤៤៥,១២ ប៊ីលានដុល្លារ ក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ​។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។ ​

​ទិន្នន័យ​ពីការិយាល័យស្ថិតិជាតិ (NSO) ក្រោមក្រសួងហិរញ្ញវត្ថុវៀតណាម ចេញផ្សាយ​កាលពីថ្ងៃពុធ បានបង្ហាញថា ការនាំចេញបានកើនឡើង ១៩,៥% ​ឆ្នាំលើឆ្នាំ ដល់ជាង ២១៥,៦៦ ប៊ីលាន​ដុល្លារ ខណៈ​ការនាំចូលវិញ បានកើនឡើង ៣០,៨% ដល់ ២២៩,៤៦ ប៊ីលាន​ដុល្លារ។

យ៉ាងណាមិញ តួលេខនេះ បង្ហាញពីឱនភាពពាណិជ្ជកម្មដល់ទៅ ១៣,៨ ប៊ីលាន​ដុល្លារ សម្រាប់រយៈពេល ៥ ខែ ខណៈក្នុងរយៈពេលដូចគ្នាឆ្នាំមុន វៀតណាមបានកត់ត្រាពីអតិរេកពាណិជ្ជកម្ម ៥,១ ប៊ីលានដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតសម្រាប់វៀតណាម ខណៈចិនគឺជាប្រភពផ្គត់ផ្គង់ទំនិញនាំចូលធំបំផុត។

លោកស្រី Nguyen Thi Huong នាយិកាការិយាល័យស្ថិតិ ​បាននិយាយថា វិធានការបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីជំរុញការនាំចេញ កែលម្អគុណភាពផលិតផល បង្កើនការចូលរួម​ក្នុងខ្សែ​ច្រវ៉ាក់តម្លៃក្នុងតំបន់ និងសកល និងធ្វើពិពិធកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ បណ្តាញផលិតកម្ម និងទីផ្សារនាំចេញ។

លោកស្រីក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឱ្យ​បានពេញលេញ ពង្រីកការនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ទាញយកអត្ថប្រយោជន៍ពីគោលដៅដែលកំពុងរីកចម្រើន និងសក្តានុពលដូចជាទីផ្សារហាឡាល អាមេរិកឡាទីន និងអាហ្វ្រិក និងជួយអាជីវកម្មឱ្យបំពេញតាមស្តង់ដារទីផ្សារដែលកំពុងវិវត្ត ឆ្លើយតបទៅនឹងវិធានការប្រឆាំងការលក់បង្ខូចតម្លៃ និងអនុម័តបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនភាពប្រកួតប្រជែង និងជំរុញកំណើននាំចេញ៕

The post ៥ ខែដើមឆ្នាំ វៀតណាមកត់ត្រាពីកំណើនពាណិជ្ជកម្ម​ដល់ ៤៤៥ ប៊ីលានដុល្លារ appeared first on Kampuchea Thmey Daily.

ថៃ វៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ខណៈ តូ ឡាំ ទៅបាងកក
​ថៃ និងវៀតណាម បានសន្យាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ខណៈ​មេដឹកនាំវៀតណាម លោក តូ ឡាំ ​កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងបាងកក ចំពេលប្រទេសទាំង​២ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់​ខ្លួន ទោះបីជាប្រកួតប្រជែងគ្នាខ្លាំង​ខាង​សេដ្ឋកិច្ចក្ដី។

តាមការចុះផ្សាយរបស់កាសែត The Nation នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុណ បាន​ទទួលស្វាគមលោក តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានាធិបតីវៀតណាម នៅវិមានរដ្ឋាភិបាលថៃ​នៅថ្ងៃព្រហស្បតិ៍ទី ២៨ ឧសភា នេះ។ ក្នុងជំនួបនោះ មេដឹកនាំទាំង២ បានធ្វើកិច្ចពិភាក្សាកម្រិតខ្ពស់ ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ និងឧស្សាហកម្មនាពេលអនាគត ​បន្ថែមជាមួយបញ្ហា​សន្តិសុខ និងកិច្ចការតំបន់។

ដំណើរទស្សនកិច្ច​របស់លោក តូ ឡាំ ធ្វើឡើង ​ខណៈ​ថៃ និងវៀតណាម ប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងការទូត និងបន្ទាប់ពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីដើមឆ្នាំ ២០២៦ នេះ។

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បានលេចចេញជា​ស្នូល​នៃ​ការពិភាក្សា ដោយប្រទេសទាំង២ កំពុងស្វែង​រក​ការ​តាំងខ្លួនជាដៃគូបំពេញបន្ថែម​ក្នុងបណ្តាញផលិតកម្ម​តំបន់ ជាជាងដៃគូប្រកួតប្រជែងដោយផ្ទាល់​។

​វិស័យសំខាន់ៗដែលយកទៅពិភាក្សារួមមាន ​បន្ទះឈីប​ រថយន្តអគ្គិសនី សេដ្ឋកិច្ចឌីជីថល ភស្តុភារកម្ម និងប្រព័ន្ធទូទាត់ឆ្លងដែន។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយច្រករបៀងសេដ្ឋកិច្ច​កើត-លិច ជាពិសេសផ្លូវដឹកជញ្ជូនដែលភ្ជាប់​ថៃ ឡាវ និងវៀតណាម ក៏ត្រូវបានគូសបញ្ជាក់ជាអាទិភាពផងដែរ។

រដ្ឋាភិបាលទាំង២ បាន​កំណត់គោលដៅ​បង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ២៥ ​ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០២៧។ ពាណិជ្ជកម្មទ្វេភាគីថៃ និងវៀតណាម បាន​កើនដល់ ​២២,១ ​ប៊ីលានដុល្លារ កាលពីឆ្នាំ ២០២៥ ខណៈ​ក្នុងរយៈពេលបួន​ដើម​ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មដដែល បានកើនឡើង ២៣,៩% ​ដល់ ៨,៦ ​ប៊ី​លានដុល្លារ​។

​គេមើលឃើញថា ថៃកំពុង​តាំង​ខ្លួនជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ផ្នែកដើមផលិតកម្ម ​សម្ភារៈឧស្សាហកម្ម ការស្រាវជ្រាវ និងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់ទំនើបៗ ខណៈ​វៀតណាមបន្តទាក់ទាញការវិនិយោគលើការផ្គុំគ្រឿងអេឡិចត្រូនិក និង​ផលិត​កម្មប្រើប្រាស់កម្លាំងពលកម្មច្រើន។

មន្ត្រី​ប្រតិភូទាំងសងខាងបាននិយាយថា ការសម្របសម្រួលសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ អាចជួយសេដ្ឋកិច្ច​​ទាំងថៃ និងវៀតណាម ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់សកល ចំពេលមានភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ​។ ប្រទេសទាំង ២ ក៏បានបញ្ជាក់ជាថ្មីនូវកិច្ចសហប្រតិបត្តិការលើសន្តិសុខតំបន់ ការលើកកម្ពស់ការវិនិយោគ និងកិច្ចសហការអាស៊ានកាន់តែទូលំទូលាយ៕

The post ថៃ វៀតណាមប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ខណៈ តូ ឡាំ ទៅបាងកក appeared first on Kampuchea Thmey Daily.

Samsung គ្រោង​សាងសង់​រោងចក្រ​តេស្ត​បន្ទះ​ឈីប ១,៥ ប៊ីលានដុល្លារ នៅវៀតណាម​
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Samsung Electronics មានគម្រោងសាងសង់រោងចក្រសាកល្បង​បន្ទះឈីបមួយនៅវៀតណាម ដោយ​ប្រើទុនវិនិយោគប្រមាណ ៣៩ ទ្រីលានដុង ឬ ១,៥ លាន​ដុល្លារ។

​ឯកសារស្នើរបស់ក្រុមហ៊ុន ដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាន​ឃើញ បាន​បង្ហាញថា រោងចក្រថ្មីរបស់ Samsung កំពុងសាងសង់ក្នុងសួនឧស្សាហកម្មមួយ ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងហាណូយ។ រោងចក្រនេះ រំពឹងថានឹង​បើកប្រតិបត្តិការនៅខែវិច្ឆិកា ឆ្នាំ ២០២៧។ ​

រោងចក្រដដែល នឹងផ្តោតលើការសាកល្បងបន្ទះឈីបអង្គចងចាំចាស់ៗ រួមទាំងបន្ទះឈីប DRAM និង NAND ដែល​នៅតែខ្វះ​ខាតទូទាំងពិភពលោក ខណៈ​ក្រុមហ៊ុនផលិតនានា បាន​ងាកទៅផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត​ (AI)។ តម្រូវការពីមជ្ឈមណ្ឌលទិន្នន័យ AI បានធ្វើឱ្យការផ្គត់ផ្គង់បន្ទះឈីបកាន់តែតឹងរ៉ឹងសម្រាប់ឧស្សាហកម្មដូចជាស្មាតហ្វូន កុំព្យូទ័រយួរដៃ និងរថយន្ត។ រោងចក្រនឹងផលិតបន្ទះឈីប DRAM ចំនួន ១៥៣,៣ ​ប៊ីលានជីហ្គាបៃ (Gb) និង​បន្ទះឈីបអង្គចងចាំ NAND ចំនួន ២៥៥,៦ ប៊ីលាន​ជីហ្គាបៃ ក្នុងមួយឆ្នាំៗ។

បើចំណេញ ក្រុមហ៊ុន Samsung អាចនឹង​វិនិយោគលើរោងចក្រទី២នាពេលអនាគត ក្នុងតម្លៃរហូតដល់ទៅ ២,៥ ប៊ីលាន​ដុល្លារ។

គួរគូសបញ្ជាក់ថា គម្រោងរោងចក្រតេស្តបន្ទះឈីបរបស់ Samsung ​ត្រូវបានអនុម័តដោយអាជ្ញាធរ​វៀតណាម​​ក្នុងខែមីនា។ ​វិស្វករ និងបុគ្គលិក Samsung ជាង ២០០  នាក់ ​បានធ្វើការ​លើ​ទីតាំងសាងសង់សង់រោងចក្រ ចាប់តាំងពី​ខែមេសាមក។ ​

ក្រុមហ៊ុន Samsung គឺជាអ្នកវិនិយោគបរទេសធំជាងគេរបស់ប្រទេសវៀតណាមរួចទៅហើយ ដោយបានដាក់ការវិនិយោគជាង ២៣ ប៊ីលាន​ដុល្លារក្នុងប្រទេសនេះ​រយៈពេលជាច្រើនទសវត្សរ៍។ រោងចក្រផលិតបន្ទះឈីបថ្មីនេះ ត្រូវបានសាងសង់នៅជិតរោងចក្រផលិតស្មាតហ្វូន និងថេប្លេតដ៏សំខាន់របស់ក្រុមហ៊ុន Samsung ​ក្នុងខេត្ត Thai Nguyen។

គេមើលឃើញថា វៀតណាមបានក្លាយជាមជ្ឈមណ្ឌលសកលដ៏សំខាន់សម្រាប់ប្រតិបត្តិការដំណាក់កាលចុងក្រោយ​នៃផលិតកម្មបន្ទះឈីប ​ដូចជាការផ្គុំ ការវេចខ្ចប់ និងការធ្វើតេស្ត។ ក្រុមហ៊ុនផ្សេងទៀតដែលមានប្រតិបត្តិការ​ក្នុងប្រទេសនេះរួមមាន Intel, Amkor Technology និង Hana Micron ជាដើម៕

The post Samsung គ្រោង​សាងសង់​រោងចក្រ​តេស្ត​បន្ទះ​ឈីប ១,៥ ប៊ីលានដុល្លារ នៅវៀតណាម​ appeared first on Kampuchea Thmey Daily.