ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបើកដំណើរការព្រលានយន្តហោះថ្មីចំនួន ៧ ត្រឹមឆ្នាំ ២០៣០
វៀតណាមមានគម្រោងដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីចំនួន ៧ នៅត្រឹមឆ្នាំ ២០៣០ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីពង្រីកបណ្តាញអាកាសចរណ៍របស់ប្រទេស និងបំពេញកំណើនតម្រូវការធ្វើដំណើរតាមអាកាស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

អាកាសយានដ្ឋានទាំងនោះ រួមមានអាកាសយានដ្ឋានខ្នាតយក្សចំនួន២ គឺ Long Thành ក្បែរទីក្រុងហូជីមិញ និង Gia Binh ដែលនៅក្បែរទីក្រុងហាណូយ និង ៥ កន្លែងទៀតនៅខេត្ត Quang Trị ក្រុង Phan Thiết ក្រុង Sa Pa កោះ Thổ Chu និង Thành Sơn។
រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើង និងការពង្រីកខ្លួនតាមអាកាសយានដ្ឋានដែលមានស្រាប់ គម្រោងទាំងនេះនឹងបង្កើនសមត្ថភាពសរុបប្រចាំឆ្នាំរបស់បណ្តាញដឹកអ្នកដំណើររហូតដល់ ២២០ លាននាក់។
យោងតាមរបាយការណ៍ថ្មីៗនេះរបស់ក្រសួងសំណង់ ដែលពិនិត្យឡើងវិញនូវការអនុវត្តផែនការអភិវឌ្ឍន៍អាកាសយានដ្ឋានជាតិសម្រាប់ឆ្នាំ ២០២១-២០៣០ ប្រទេសវៀតណាមមានគោលបំណងបង្កើតអាកាសយានដ្ឋានចំនួន ៣២ នៅចុងទសវត្សរ៍នេះ រួមទាំងអាកាសយានដ្ឋានអន្តរជាតិចំនួន ១៥ និងអាកាសយានដ្ឋានក្នុងស្រុកចំនួន ១៧។
នៅឆ្នាំ ២០៥០ អាកាសយានដ្ឋានក្នុងស្រុកចំនួន៣ បន្ថែមទៀត នឹងដាក់ដំណើរការទៅក្នុងបណ្តាញអាកាសចរណ៍។
ក្រសួងសំណង់បាននិយាយថា បណ្តាញអាកាសយានដ្ឋាន ត្រូវបានរចនាឡើងក្រោមគំរូ Hub-and-Spoke (តភ្ជាប់បណ្ដាញពីកន្លែងតូចៗទៅតំបន់ស្នូល)។ អាកាសយានដ្ឋាន មានទីតាំងនៅតាមបណ្តោយអ័ក្សខាងជើង-ខាងត្បូងរបស់ប្រទេស ដោយធំៗស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនៅទូទាំងភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម។ ការកំណត់រចនាសម្ព័ន្ធនេះនឹងជួយរក្សាការតភ្ជាប់ផ្លូវអាកាសទៅកាន់តំបន់ដាច់ស្រយាល ព្រំដែន និងកោះ ដើម្បីគាំទ្រដល់ការការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
បច្ចុប្បន្នប្រទេសវៀតណាមមានអាកាសយានដ្ឋានចំនួន ២២ កំពុងដំណើរការ និងអាកាសយានដ្ឋានថ្មីចំនួន ៥ កំពុងសាងសង់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


