ព័ត៌មានអន្ដរជាតិ
ពន្ធអាមេរិក៖ វៀតណាមថា អាមេរិកវាយតម្លៃមិនត្រឹមត្រូវលើបញ្ហាពលកម្មដោយបង្ខំ
ក្រសួងការបរទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានប្រតិកម្មទៅអាមេរិកថា ការវាយតម្លៃរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ដែលថាវៀតណាមបានបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលពាក់ព័ន្ធកម្លាំងពលកម្មដោយបង្ខំ មិនបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ឬត្រឹមត្រូវអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការដោះស្រាយបញ្ហានេះនោះទេ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងហាណូយ កាលពីថ្ងៃព្រហស្បតិ៍ថា គោលនយោបាយរបស់វៀតណាមហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះពលកម្មដោយបង្ខំគ្រប់ទម្រង់ ហើយវាគោរពតាមបទប្បញ្ញត្តិរបស់អង្គការពលកម្មអន្តរជាតិ (ILO)។
ការបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ ធ្វើឡើងក្រោយ USTR បានប្រកាសស្នើដាក់ពន្ធថ្មី ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ រួមទាំងវៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សហភាពអឺរ៉ុប (EU) និងកាណាដា ដោយអះអាងថាប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ទំនិញផលិតដោយកម្លាំងពលកម្មដោយបង្ខំ បន្ទាប់ពីបើកការស៊ើបអង្កេតតាមមាត្រា ៣០១ តាមច្បាប់ពាណិជ្ជកម្ម ១៩៧៤។ យ៉ាងណាមិញ មានការលើកឡើងរួមទាំងពីមន្រ្តី EU ថា នោះគ្រាន់តែជាលេសរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីបន្តអនុវត្តគោលនយោបាយពន្ធ ក្រោយពន្ធបណ្ដោះអាសន្នបច្ចុប្បន្ន ១០% អស់សុពលភាពនៅខែក្រោយប៉ុណ្ណោះ។
ការស៊ើបអង្កេតរបស់អាមេរិក ធ្វើឡើងខណៈការនាំចេញរបស់វៀតណាមទៅអាមេរិកហក់ឡើងខ្ពស់។ ក្នុងរយៈពេលត្រឹមតែ ៣ ខែដើមឆ្នាំ អាមេរិកបានកត់ត្រាពីឱនភាពជាមួយវៀតណាមដល់ទៅ ៥៤,៨ ប៊៊ីលានដុល្លារ ទាបជាងឱនភាពជាមួយតៃវ៉ាន់ តែខ្ពស់ជាងឱនភាពជាមួយដៃគូពាណិជ្ជកម្មសំខាន់យក្សដូចជាចិន និងម៉ិកស៊ិក។ រដ្ឋបាល ត្រាំ តែងតែទទូចនាពេលកន្លងមកថា ខ្លួនចង់កាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក ហើយវិធានការពន្ធគឺជាផ្លូវមួយសម្រាប់ដោះស្រាយ។
លោកស្រី Hang បានថ្លែងថា៖ «វៀតណាមបាន និងនឹងបន្តផ្លាស់ប្តូរ និងធ្វើការជាមួយសហរដ្ឋអាមេរិកក្នុងលក្ខណៈស្ថាបនា និងសហប្រតិបត្តិការ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដែលមានស្រាប់ ខណៈពេលតែងតែព្យាយាមការពារផលប្រយោជន៍ស្របច្បាប់របស់កម្មករ និងអាជីវកម្ម»។
គួរគូសបញ្ជាក់ផងដែរថា រដ្ឋបាលលោក ត្រាំ កំពុងចោទប្រកាន់វៀតណាមថាបានបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មតាមរយៈការផលិតលើសលុប ការរំលោភបំពានកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញពីកម្លាំងពលកម្មដោយបង្ខំ៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


