វេជ្ជបណ្ឌិត Archives - Kampuchea Thmey Daily

កម្ពុជា ឈរលេខរៀងទី ១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេស​ច្រើនជាងគេ ទៅបន្តកម្មសិក្សានៅបារាំង
លោកស្រី Marie Buscail ទីប្រឹក្សា​ទី ​១​ នៃ​ស្ថានទូត​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ឈរ​លេខ​រៀង​ទី​ ១​ ក្នុង​ពិភពលោក ​ដែល​បញ្ជូន​និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ច្រើនជាងគេទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​បារាំង។

លោកស្រី​បាន​លើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​ ១៦​ ខែតុលា ​ឆ្នាំ​ ២០២៥​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង ឆ្នាំ​សិក្សា ២០២៥-២០២៦ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

បើតាម​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ (​ស​.​វ​.​ស​) បានឱ្យដឹងថា ចាប់ពី​ឆ្នាំ ​១៩៩៦​ មក តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជា​យូរលង់ ជាមួយ​ដៃគូ​បារាំង ដោយ​មានការ​គាំទ្រ​ពី​ស្ថានទូត​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស​.​វ​.​ស បាន​បញ្ជូននិស្សិតចុះកម្មសិក្សា​តាម​មន្ទីរពេទ្យ​នៅ​ប្រទេស​បារាំង ចំនួន​ពី​ ៣០ ទៅ​ ១២៤ នាក់ ក្នុង​មួយឆ្នាំៗ ​ពោល​បើ​គិត​ចាប់ពី​ឆ្នាំ ១៩៩៦ មកដល់​ឆ្នាំ​ ២០២៤ សាកលវិទ្យាល័យ​បាន​បញ្ជូន​និស្សិត​ចំនួន ​១ ១៦១ នាក់ ទៅ​បន្ត​ការសិក្សា ឬ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង។ ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២៥ ​នេះ មាន​និស្សិតថ្នាក់​វេជ្ជបណ្ឌិត​ឯកទេសសរុប​ចំនួន ៨៤ នាក់ បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សានៅ​ប្រទេស​បារាំង។

លោកសាស្ត្រាចារ្យ​ បាន​បន្តថា ​បច្ចុប្បន្ននេះ សាកលវិទ្យាល័យ មាន​ដៃគូ​ជាតិ និង​អន្តរជាតិ ចំនួន ៩០ ស្ថាប័ន និង​បាន​ចូលរួម​ជា​បណ្ដាញ​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ ចំនួន ១៤ បណ្ដាញ។ ជាមួយ​នឹង​សក្តានុពល នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ខ្លាំងក្លា​នេះ សាកលវិទ្យាល័យ មានឱកាសរៀបចំ​កម្មវិធី​អន្តរជាតិ ចំនួន​ ៣ កម្មវិធីសិក្សា​ដែល​ទទួលបាន​សញ្ញាបត្រ​ពីរ ចំនួន​ ៣ ក៏​ដូចជា​សកម្មភាព​ផ្លាស់ប្តូរ​សាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និស្សិត គម្រោង​អភិវឌ្ឍន៍​-​ស្រាវជ្រាវ ផ្សេងៗ ទៀត ក្នុងទិសដៅ​ជំរុញ​ទៅ​រក​ឧត្ដមភាព នៃ​ការ​បណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​ការ​ផ្តល់​សេវា។

លោក​សាស្ត្រាចារ្យ​ បាន​បន្តទៀតថា នៅ​ឆ្នាំ ​២០២៥ ​នេះ សាកលវិទ្យាល័យ បាន​ទទួល​ចំណាត់ថ្នាក់​លេខ ១៤៩ ក្នុង​ចំណោម​សាកលវិទ្យាល័យ​នវានុវត្តន៍​កម្រិត​ពិភពលោក ចំនួន ៤០០ ដែល​ចូលរួម ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ World University Ranking for Innovation (WURI)។ សាកលវិទ្យាល័យ​ ក៏​បាន​ទទួល​នូវ​ការ​ទទួល​ស្គាល់​គុណភាព​បណ្ដុះបណ្ដាល​ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៅ​កម្ពុជា​ពី​ឆ្នាំ ​២០២៤-២០២៨ ​ដែល​នេះ​ជា​ការ​ទទួលស្គាល់លើក​ទី ​២​ បន្ទាប់ពីការទទួល​ស្គាល់​លើក​ទី ​១ ​ពី​ឆ្នាំ​ ២០១៨-២០២៣។ បន្ថែម​នេះ​ សាកលវិទ្យាល័យ ក៏បាន​ទទួល​ស្គាល់​ជា Associate Membership នៃ AUN-QA ដែល​ការ​ទទួលស្គាល់​នេះ ផ្តល់​លទ្ធភាព​ឱ្យ ​ស​.​វ​.​ស អាច​ដាក់​បេក្ខភាព​ទទួល​ការ​វាយតម្លៃ​កម្មវិធីសិក្សា​ថ្នាក់​តំបន់​ផង​ដែរ។

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ខិតខំ​ពង្រឹង​គុណភាព​បណ្តុះបណ្តាល​និស្សិត។ លោក​សាស្ត្រាចារ្យ បាន​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បាន​និង​កំពុង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ជាពិសេស​ការ​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​កោត​សរសើរ​ចំពោះ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​តាម​ឯកទេស​រៀងៗ ខ្លួន។

ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ បានផ្តល់​អនុសាសន៍​រំឭក​ជូន​និស្សិត​ជ័យលាភី​ទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព ​, ខិតខំ​រក្សា​អត្តសញ្ញាណ និង​លើកកម្ពស់​កិត្យានុភាព​ប្រទេសជាតិ ​, បង្កើត​បណ្ដាញ​មិត្តភាព​អន្តរជាតិ និង​សហការ​វិទ្យាសាស្ត្រ​ជាមួយ​សាស្ត្រាចារ្យ​បារាំង​ , និស្សិត​បរទេស ​, និង​សិក្សា​ស្រូប​ចំណេះដឹង​ថ្មីៗ ​ទៅតាម​ជំនាញ​រៀងៗ ​ខ្លួន ​ឱ្យ​អស់ពី​លទ្ធភាព សំដៅ​ខិតខំ​ឱ្យ​ស្មើនឹង​កម្ពស់​កាលានុវត្តភាព​ដែល​បាន​ទទួល។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ដំណើរការ​ថ្នាក់​បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត​ឯកទេស​សរុប​ចំនួន ២១ និង​នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ នេះ មាន​និស្សិត​កំពុង​សិក្សា​វេជ្ជបណ្ឌិត​ឯកទេស​សរុប​ទាំង ២១ ឯកទេស មាន​ចំនួន ៩៥០ នាក់៕

អត្ថបទ ៖ សំអឿន

The post កម្ពុជា ឈរលេខរៀងទី ១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេស​ច្រើនជាងគេ ទៅបន្តកម្មសិក្សានៅបារាំង appeared first on Kampuchea Thmey Daily.

គ្រូពេទ្យណែនាំពលរដ្ឋកុំលេបគ្រាប់បំពេញរាជ្យចូលពោះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិត
វេជ្ជបណ្ឌិត នៅមន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយណែនាំដល់ពលរដ្ឋគ្រាប់រូបដែលចូលចិត្តពិសាផ្លែបំពេញរាជ្យ ឬផ្លែឈើណាដែលមានគ្រាប់ធំៗ សូមកុំលេបគ្រាប់វាចូលក្នុងពោះ ព្រោះអាចបង្កជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ។ នេះបើតាមការផ្សាយរបស់មន្ទីរពេទ្យកាល់ម៉ែតតាមទំព័រហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែលបន្តថា ជាធម្មតាគ្រាប់ផ្លែបំពេញរាជ្យ មិនអាចរំលាយ ឬកិនបំបែក ដោយសារទឹកអាស៊ីតក្រពះ និងសរីរាង្គផ្សេងៗនៃប្រព័ន្ធរំលាយអាហាររបស់មនុស្សបានឡើយ។ គ្រាប់ផ្លែនេះនឹងត្រូវបន្តបញ្ជូនទៅតាមពោះវៀនតូច ហើយមកស្តុកទុកចុងបញ្ចប់ក្នុងផ្នែកខាងចុងនៃពោះវៀនធំ (Rectum និង Sigmoïde) មុនបន្ទោរបង់ចេញមកជាមួយលាមក។ ជាមួយគ្នានេះ ផលវិបាកដែលបង្កឡើងដោយគ្រាប់ផ្លែបំពេញរាជ្យក្នុងប្រព័ន្ធរំលាយអាហារមនុស្ស គឺ រំខានដល់ការរំលាយអាហារ និងចលនាបញ្ជូនចំណីក្នុងក្រពះពោះវៀនដែលធ្វើឲ្យមានអាការៈឆាប់ឆ្អែត ចុកឆ្អល់ ឈឺពោះមួល ចង្អោរ ឬក្អួតជាដើម។ បង្កឲ្យរលាកតាមផ្លូវរំលាយអាហារដែលមានអាការៈ ចុកពោះ រាគមួល និង គ្រុនក្ដៅ ហើយក៏បង្កឲ្យលាមករឹងក្ដៀន ពិបាកបន្ទោរបង់ផងដែរ។

ជាមួយគ្នានេះ គ្រូពេទ្យបានបញ្ជាក់ថា ផលវិបាកធ្ងន់ធ្ងរនៃការលេបគ្រាប់បំពេញរាជ្យចូលពោះ គឺ គ្រាប់បំពេញរាជ្យកកស្ទះយូរក្នុងពោះវៀនធំ ដែលនៅលាយឡំនឹងលាមកក្ដៀនបង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចបន្ទោបង់លាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។ មិនតែប៉ុណ្ណោះ គ្រាប់បំពេញរាជ្យដែលកកស្ទះយូរក្នុងពោះវៀន បានកកិតនឹងភ្នាសពោះវៀនដែលកំពុងរលាក គឺអាចបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះវៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ(Péritonite) ដែលពេលខ្លះការមកដល់មន្ទីរពេទ្យយឺតយាវរបស់អ្នកជំងឺ ធ្វើឲ្យមានការលំបាកក្នុងការសង្រ្គោះអាយុជីវិត ទោះបីបានព្យាបាលដោយការវះកាត់ក៏ដោយ។

គ្រូពេទ្យប្រាបើបន្តថា ជាទូទៅផលវិបាកធ្ងន់ធ្ងរទាំងនេះងាយកើតលើមនុស្សដែលមានវ័យចំណាស់ ដែលមានប្រព័ន្ធរំលាយអាហារខ្សោយស្រាប់។ មនុស្សមានជំងឺផ្លូវរំលាយអាហារស្រាប់ អ្នកឧស្សាហ៍ក្ដៀនលាមកដែលជារឿយៗពិបាកបន្ទោរបង់។ មនុស្សមានជំងឺប្រចាំកាយ និងប្រព័ន្ធភាពស៊ាំចុះខ្សោយដែលងាយឆ្លងរោគ ហើយងាយរលាកផ្លូវអាហារ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកកើតជំងឺឱកាសនិយមផ្សេងៗជាដើម។ មនុស្សប្រើថ្នាំជំងឺប្រចាំកាយស្រាប់មួយចំនួន ដែលថ្នាំខ្លះមានសកម្មភាពឲ្យចលនាពោះវៀនថយចុះ (ថ្នាំមួយចំនួនក្នុងជំងឺប្រព័ន្ធប្រសាទ និងជំងឺផ្លូវចិត្ត)។

វិធីព្យាបាលផលវិបាកនៃការលេបគ្រាប់ផ្លែបំពេញរាជ្យ៖ ក្នុងករណីហូបគ្រាប់ផ្លែកំពីងរាជ្យចំនួនតិច អាចបង្កផលវិបាកកម្រិតស្រាល ដែលទាមទារការព្យាបាលដោយប្រើថ្នាំបន្ទន់លាមក ក្នុងគោលបំណងឲ្យបានបន្ទោរបង់គ្រាប់កំពីងរាជ្យទាំងនោះចេញមកវិញ។ ប៉ុន្តែ ក្នុងករណីអ្នកជំងឺមានផលវិបាកធ្ងន់ធ្ងរទាំងពីរដូចបានរៀបរាប់ខាងលើ គឺចាំបាច់ព្យាបាលដោយការវះកាត់ក្នុងគោលបំណងយកគ្រាប់ផ្លែបំពេញរាជ្យ និងលាមកដែលកកស្ទះក្នុងពោះវៀនចេញ ហើយលាងសម្អាតស្រោមពោះ ព្រមទាំងវះកាត់ពោះវៀនធ្លាយទៅតាមក្បួនវេជ្ជសាស្រ្ត៕

The post គ្រូពេទ្យណែនាំពលរដ្ឋកុំលេបគ្រាប់បំពេញរាជ្យចូលពោះ ព្រោះអាចបង្កគ្រោះថ្នាក់ដល់ជីវិត appeared first on Kampuchea Thmey Daily.

វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល
តាមការណែនាំរបស់វេជ្ជបណ្ឌិតស៊ុយអែត កូនក្មេងអាយុក្រោម ២ ឆ្នាំមិនគួរប្រើឧបករណ៍ឌីជីថលដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬ iPad ឡើយ ។

ទន្ទឹមនេះ សមាគមគ្រូពេទ្យកុមារស៊ុយអែតបានបញ្ជាក់ថា កុមារដែលមានអាយុចាប់ពី ២ ទៅ ៥ ឆ្នាំ អាចមើលឧបករណ៍ទាំងនោះត្រឹមរយៈពេល ១ ម៉ោងប៉ុណ្ណោះ ក្នុងមួយថ្ងៃ​ ។

ជាការពិតណាស់ ទោះបីជាឧបករណ៍ឌីជីថលមានប្រយោជន៍សម្រាប់ការរស់នៅក៏ដោយ ប៉ុន្តែខួរក្បាលរបស់កុមារមិនទាន់មានភាពចាស់ទុំគ្រប់គ្រាន់ដើម្បីទទួលយកអត្ថប្រយោជន៍ទេ ។ ផ្ទុយទៅវិញ វាអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍របស់កុមារទៀតផង ។

ក្មេងតូច​ៗ ជា​វ័យ​​ត្រូវ​ការ​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ខួរ​ក្បាល​ដែលទទួលបាន​ពី​ពិភព​ខាង​ក្រៅ ដើម្បី​ស្វែង​យល់​ពី​បរិស្ថាន​ជុំ​វិញ​ពួក​គេ ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍​សកម្មភាព​ប្រចាំថ្ងៃជាពិសេស ។

ជាក់ស្ដែងកុមារដែលប្រើឧបករណ៍ឌីជីថលជាប្រចាំមានភាពឆេវឆាវ មិនអាចផ្ដោតអារម្មណ៍បានល្អ និងមានការចងចាំអន់ជាងក្មេងដែលមិនប្រើ ។ លើសពីនេះកុមារដែលប្រើឧបករណ៍ឌីជីថលយូរម៉ោងក៏ប្រឈមនឹងជំងឺបាក់ទឹកចិត្តពីកុមារភាពផងដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ Dailymail

ចុចអាន៖ អ្នកជំនាញបង្ហាញក្ដីបារម្ភខ្លាំង ស្របពេលក្មេងអាយុក្រោម ២ឆ្នាំ មានទម្លាប់មើលអេក្រង់ឌីជីថលរយៈពេលយូរ

The post វេជ្ជបណ្ឌិតស៊ុយអែតណែនាំ មិនឲ្យកុមារអាយុក្រោម ២ ឆ្នាំ ប្រើឧបករណ៍ឌីជីថល appeared first on Kampuchea Thmey Daily.

សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ
សមាគមវេជ្ជសាស្ត្រឥណ្ឌា (IMA) បានបញ្ចេញព័ត៌មានថ្មីបំផុតថា វេជ្ជបណ្ឌិតឥណ្ឌាចំនួន៥០នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃកាលពីថ្ងៃអាទិត្យ។ តួលេខនេះ បានធ្វើឲ្យវេជ្ជបណ្ឌិតឥណ្ឌាសរុបចំនួន២៤៤នាក់ហើយ ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ នៅឆ្នាំនេះ។

កាលពីល្ងាចថ្ងៃចន្ទ អតីតប្រធាន IMA លោកវេជ្ជបណ្ឌិត KK Aggarwal បានទទួលមរណភាពបន្ទាប់ពីមានការប្រយុទ្ធជាមួយជំងឺកូវីដ-១៩អស់រយៈពេលយ៉ាងយូរ”។ នេះបើយោងតាមការបង្ហោះលើគណនី Twitter របស់លោក។

IMA និយាយថា មានគ្រូពេទ្យឥណ្ឌាជិត១,០០០នាក់ហើយបានស្លាប់ ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងកាលពីនិទាឃរដូវឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះត្រូវបានគេគិតថា តំណាងឲ្យមួយផ្នែកប៉ុណ្ណោះនៃចំនួនគ្រូពេទ្យឥណ្ឌាសរុប ដែលទំនងជាបានស្លាប់ដោយសារជំងឺកូវីដ ព្រោះ IMA គ្រាន់តែកត់ត្រាការស្លាប់ក្នុងចំណោមសមាជិកចំនួន៣៥០,០០០នាក់របស់ខ្លួនប៉ុណ្ណោះ។

យោងតាមគេហទំព័រ NDTV បានចុះផ្សាយថា ឥណ្ឌាមានគ្រូពេទ្យជាង ១,២០០,០០០ នាក់។

IMA និយាយថា វេជ្ជបណ្ឌិតជាច្រើនមិនទាន់ទទួលបានវ៉ាក់សាំងនៅឡើយទេ ហើយងាយនឹងឆ្លងមេរោគនេះណាស់ ដោយសារតែធ្វើការងារហួសកម្លាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ គ្រូពេទ្យឥណ្ឌា៣នាក់ រួមគ្នាចាប់រំលោភអ្នកជំងឺកូវីដក្នុងបន្ទប់ ICU

The post សោកស្តាយ! ត្រឹមមួយថ្ងៃ វេជ្ជបណ្ឌិតឥណ្ឌាដល់ទៅ ៥០នាក់ ត្រូវស្លាប់ដោយសារកូវីដ appeared first on Kampuchea Thmey Daily.

ព្យាបាលអ្នកជំងឺនៅគ្លីនិកខ្លួនឯង ទីបំផុត វេជ្ជបណ្ឌិតថៃដំបូងគេ ឆ្លងនិងស្លាប់ដោយសារកូវីដ
វេជ្ជបណ្ឌិតម្នាក់នៅខេត្ត Maha Sarakham បានទទួលមរណភាពដោយសារជំងឺកូវីដ១៩។ លោកជាគ្រូពេទ្យជនជាតិថៃដំបូងបំផុតដែលត្រូវបានសម្លាប់ដោយសារជំងឺនេះ។

លោកវេជ្ជបណ្ឌិត Panya Hanphanitphan អាយុ៦៦ឆ្នាំ ត្រូវបានគេប្រកាសថា ស្លាប់ក្នុងមន្ទីរពេទ្យ Srinagrind នៃទីក្រុង Khon Kaen នៅវេលាម៉ោង១:១៩ ព្រឹកថ្ងៃព្រហស្បតិ៍។

លោកវេជ្ជបណ្ឌិត Panya គឺជាអ្នកជំងឺកូរ៉ូណាទី១៨ដែលត្រូវបានកត់ត្រានៅក្នុងខេត្តភាគឦសានមួយនេះ​ ចាប់តាំងពីរលកនៃជំងឺកូវីដ១៩ ចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ។

គាត់បានព្យាបាលអ្នកជំងឺ៣នាក់នៅគ្លីនិករបស់គាត់ មុនពេលចុះខ្សោយសុខភាពដោយសារជំងឺនេះ។

នៅថ្ងៃទី១៣ខែមករា អ្នកជំងឺគ្រុនក្តៅម្នាក់បានទៅព្យាបាលនៅគ្លីនិករបស់គាត់។ ក្រោយមក អ្នកជំងឺត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ១៩។

នៅថ្ងៃទី១៤ខែមករា អ្នកជំងឺម្នាក់ទៀតដែលមានអាការៈក្អកតែមិនមានគ្រុនក្តៅ បានមកព្យាបាលនៅគ្លីនិករបស់គាត់។

នៅថ្ងៃទី២៥ខែមករា គាត់បានព្យាបាលអ្នកជំងឺម្នាក់ដែលមានគ្រុនក្តៅខ្លាំង ហើយបានបញ្ជូនពួកគេទៅកាន់ផ្នែកជំងឺផ្លូវដង្ហើមក្នុងមន្ទីរពេទ្យ។ អ្នកជំងឺនោះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា ជាអ្នកជំងឺកូវីដ១៩ ទី២ប្រចាំខេត្ត។

នៅល្ងាចថ្ងៃទី២៨ខែមករា គ្រូពេទ្យបានបិទគ្លីនិករបស់គាត់ក្រោយដឹងថា អ្នកជំងឺបានឆ្លងមេរោគ បន្ទាប់មកបានទៅផ្ទះនិងធ្វើចត្តាឡីស័ក។

នៅព្រឹកបន្ទាប់ គាត់បានទៅមន្ទីរពេទ្យដើម្បីធ្វើតេស្តរកកូវីដ ប៉ុន្តែរកមិនឃើញវីរុសទេ។ គាត់បានវិលត្រឡប់មកផ្ទះវិញហើយបន្តធ្វើចត្តាឡីស័ក។

នៅថ្ងៃទី៣១ខែមករា គ្រូពេទ្យឈឺសាច់ដុំនិងក្តៅខ្លួន។ នៅថ្ងៃទី១ខែកុម្ភៈ គាត់បានទៅមន្ទីរពេទ្យសម្រាប់ការធ្វើតេស្តកូវីដលើកទីពីរ ហើយលទ្ធផលគឺវិជ្ជមាន។

គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Maha Sarakham ដោយស្ថិតក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់មុនពេលបញ្ជូនទៅមន្ទីរពេទ្យ Srinagarind ក្នុងទីក្រុង Khon Kaen។

ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺន ហើយវេជ្ជបណ្ឌិត Panya បានស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ កូវីដនៅថៃបង្ហាញសញ្ញាធូរស្រាល

ចុចអាន៖ សម្តេច​តេ​ជោ ចេញ​បទ​បញ្ជា​បក​ស័ក្តិ​អធិការ​ស្រុក​កំរៀង ករណី​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ​ចូល​កម្ពុជា​គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក

The post ព្យាបាលអ្នកជំងឺនៅគ្លីនិកខ្លួនឯង ទីបំផុត វេជ្ជបណ្ឌិតថៃដំបូងគេ ឆ្លងនិងស្លាប់ដោយសារកូវីដ appeared first on Kampuchea Thmey Daily.

វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ
យោងតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ១៩អាចនឹងទទួលរងផលប៉ះពាល់សុខភាពរយៈពេលយូរដូចជាការខ្សោយឬងាប់លិង្គជាដើមក្នុងចំណោមមនុស្សប្រុស។

អ្នកជំនាញផ្នែកជំងឺឆ្លងលោកស្រីវេជ្ជបណ្ឌិត Dena Grayson បាននិយាយថា ឥឡូវនេះ មានការភ័យខ្លាចថា ជំងឺនេះអាចប៉ះពាល់ដល់សមត្ថភាពលើគ្រែរបស់បុរសថ្វីបើពួកគេបានជាសះស្បើយក៏ដោយ។

លោកស្រី Grayson បានប្រាប់កម្មវិធី​ LX របស់ទូរទស្សន៍ NBC Chicago ថា “មានការព្រួយបារម្ភពិតប្រាកដនៅទីនេះដែលថា បុរសអាចមានបញ្ហាខ្សោយលិង្គរយៈពេលយូរដោយសារតែវីរុសកូរ៉ូណាព្រោះយើងដឹងថា វាបណ្តាលឲ្យមានបញ្ហាក្នុងសរសៃឈាម”។

អ្នកជំនាញផ្នែកជំងឺឆ្លងលោកស្រីវេជ្ជបណ្ឌិត Dena Grayson

លោកស្រីបន្ថែមថា “នេះគឺជាអ្វីដែលគួរឲ្យព្រួយបារម្ភបំផុត។ វាមិនត្រឹមតែថាវីរុសនេះអាចសម្លាប់អ្នកបានទេប៉ុន្តែវាក៏អាចបង្កឲ្យមានផលវិបាករយៈពេលយូរអង្វែងនិងមួយជីវិតផងដែរ”។

បើទោះបីជាមនុស្សភាគច្រើនហាក់ដូចជាបានជាសះស្បើយពីជំងឺកូវីដ១៩ក៏ដោយប៉ុន្តែលោកស្រី Grayson បានព្រមានថា នាពេលអនាគត មនុស្សទាំងនោះនឹងជួបប្រទះផលវិបាកអវិជ្ជមានរយៈពេលយូរពីការឆ្លងមេរោគរួមទាំងផលវិបាកផ្នែកសរសៃប្រសាទផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោកយាយវ័យ ១០១ ឆ្នាំនៅរស់រានមានជីវិត បើទោះឆ្លងកូវីដ ៣ ដងក៏ដោយ

ចុចអាន៖ ប្រយ័ត្នឲ្យមែនទែន! កាណាដា បង្ហាញថា កុមារ១ភាគ៣ដែលឆ្លងកូវីដមិនបង្ហាញរោគសញ្ញាទេ

The post វេជ្ជបណ្ឌិតម្នាក់ព្រមានថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩អាចខ្សោយឬងាប់លិង្គ appeared first on Kampuchea Thmey Daily.