Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ចេញ​បទ​បញ្ជា​បក​ស័ក្តិ​អធិការ​ស្រុក​កំរៀង ករណី​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ​ចូល​កម្ពុជា​គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ចេញ​បទ​បញ្ជា​ឲ្យ​ធ្វើការ​បក​ស័ក្តិ និង​បណ្ដេញ​ វរសេនីយ៍ ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ភ្លាម។

ក្នុងនោះ​ផង​ដែរ ការ​ចេញ​បទ​បញ្ជា​ដក​ស័ក្តិ​នេះ​ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយ​ក្រុម​ស្រាវជ្រាវ​រក​ឃើញ​ថា លោក​វរសេនីយ៍​ ឯក គឹម​ ពន្លក​ បាន​នាំ​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ពី​ថៃ​ចូល​មក​កម្ពុជា​ គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ និង​ជា​មុខសញ្ញា​ផ្តល់​ជំរក​ស្នាក់នៅ​ដល់​ពលករ ដើម្បី​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​។

សម្តេចតេជោ​បាន​បន្ថែម​ទៀត​ថា ក្រៅពី​បក​ស័ក្តិ និង​បណ្តេញ​ចេញពី​ក្របខណ្ឌ បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត និង​អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​បន្ត​ចាត់ការ​អនុវត្ត​តាមផ្លូវ​ច្បាប់​ទៀត ដើម្បី​ផ្តន្ទាទោស​ជន​ពុករលួយ​រូបនេះ ដាក់​ពន្ធនាគារ​ឲ្យ​ខាន​តែ​បាន ដើម្បី​ជា​ការ​ព្រមាន​ដល់​ជន​ទាំងឡាយ​ផ្សេងទៀត កុំ​ឲ្យ​ប្រព្រឹត្ត​ទង្វើ​បែបនេះ​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក គឹម ពន្លក ទទួល​ស្គាល់​ថា ខ្លួន​ពិតជា​បាន​ទទួល​មុខសញ្ញា​មេខ្យល់​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ​ពី​កម្លាំង​វរៈ​ការពារ​ព្រំដែន​-៨១៩ និងផ្តល់​ជំរក​ស្នាក់នៅ​ដល់​ពលករ ដើម្បី​ត្រៀម​ឆ្លងដែន​ខុសច្បាប់​ពី​កម្ពុជា​ទៅ​ថៃ ហើយ​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ​ចូល​កម្ពុជា គេច​ពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ពិត​ប្រាកដ​មែន​។

សូម​បញ្ជាក់​ថា នា​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចេញ​សេចក្តី​សម្រេច​ផ្អាក​ការងារ​លោក​វរសេនីយ៍​ឯក​ គឹម​ ពន្លក​ អធិការ​នគរបាល​ស្រុក​កំរៀង​ជា​បណ្តោះអាសន្ន៕
កែសម្រួលដោយ ៖ នាគព័ន្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម