Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដនៅថៃបង្ហាញសញ្ញាធូរស្រាល

បានផុស

នៅ

នៅថ្ងៃអង្គារនេះរដ្ឋាភិបាលថៃបានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ត្រឹមតែ ៧២ ករណីប៉ុណ្ណោះដោយបង្កើនចំនួនករណីឆ្លងសរុបដល់ ២៤,៧៨៦ ករណីចាប់តាំងពីការចាប់ផ្តើមរោគរាតត្បាតកាលពីខែមករា ឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីនោះទេដែលធ្វើឲ្យចំនួនអ្នកស្លាប់នៅ ៨២ នាក់ដដែរ ។

ក្នុងចំណោមករណីឆ្លងថ្មីចំនួន ៧២ ករណីមាន ២១ ករណីត្រូវបានធ្វើរោគវិនិច្ឆ័យនៅតាមមណ្ឌលសុខភាព ខណៈ ៤៨ ករណីរកឃើញលើអ្នកធ្វើតេស្តនៅក្នុងសហគមន៍ និង ៣ ករណីផ្សេងទៀតគឺជាអ្នកធ្វើចត្តាឡីស័កដែលមកពីប្រទេសអារ៉ាប់រួម ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ។

ខណៈករណីឆ្លងថ្មីមានការធ្លាក់ចុះ លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ ១៩ (CCSA) បានព្រមានថា អត្រានៃការឆ្លងនៅតែមានខ្ពស់ក្នុងចំណោមប្រជាជនថៃជាងជនចំណាកស្រុកកំពុងបង្កការព្រួយបារម្ភ ។ ប្រជាជនថៃអាចចម្លងវីរុសនេះបានច្រើនជាងជនចំណាកស្រុកដែលជាទូទៅធ្វើការ និងរស់នៅក្នុងតំបន់ជាប់ព្រំដែនដូច្នេះប្រជាជននៅខេត្តជាប់ព្រំដែនដូចជាខេត្ត Pathum Thani ត្រូវតែមានការប្រុងប្រយ័ត្នជាងមុន ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះករណីឆ្លងជំងឺកូវីដ ១៩ នៅលើពិភពលោកមានចំនួន ១០៩.៦៧ លានករណី និងមានអ្នកស្លាប់ចំនួន ២.៤២ លាននាក់ ៕

A healthcare worker takes a nasal swab sample from a migrant worker during proactive testing at their work place, amid the spread of the coronavirus disease (COVID-19) outbreak, in Samut Sakhon province, Thailand January 29, 2021. REUTERS/Soe Zeya Tun

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម