Connect with us

ព័ត៌មានអន្ដរជាតិ

ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ

បានផុស

នៅ

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាងមួយភាគបីនៃកុមារដែលឆ្លងជំងឺកូវីដ-១៩ គឺមិនបង្ហាញរោគសញ្ញាទេ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Alberta ក្នុងប្រទេសកាណាដា បានរកឃើញថា កុមារប្រហែល៣៦ភាគរយមិនមានរោគសញ្ញាដើមនៃជំងឺកូវីដ១៩ឡើយ ដូចជាក្អក ក្តៅខ្លួនឬដង្ហើមខ្លីជាដើម។

This image has an empty alt attribute; its file name is photo_2021-04-08_15-12-18-1024x682.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះទៀត ខណៈពេលដែលរោគសញ្ញាទូទៅបំផុតក្នុងចំណោមកុមារដែលធ្វើតេស្តវិជ្ជមានគឺ ក្អកនិងហៀរសំបោរនោះ រោគសញ្ញាបែបនេះក៏កើតមានជាទូទៅក្នុងចំណោមកុមារ ដែលមានលទ្ធផលតេស្តអវិជ្ជមានផងដែរ។

ប៉ុន្តែកុមារដែលឆ្លងកូវីដគឺមានរោគសញ្ញាដូចជា ចង្អោរឬបាត់បង់រសជាតិនិងក្លិនខ្លាំងជាងមនុស្សធំរហូតដល់ទៅ៧ដងឯណោះ។

វេជ្ជបណ្ឌិត Finlay McAlister សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Alberta បាននិយាយថា “ការព្រួយបារម្ភពីទស្សនវិស័យសុខភាពសាធារណៈគឺថា “ប្រហែលជាមានការរីករាលដាលនៃជំងឺកូវីដ១៩ច្រើននៅក្នុងសហគមន៍ដែលមនុស្សមិនដឹង”។

This image has an empty alt attribute; its file name is photo_2021-04-08_15-12-19-2-1024x682.jpg

លោកបន្តថា “នៅពេលយើងឃើញរបាយការណ៍នៃករណីថ្មីចំនួន១,២០០ករណីក្នុងមួយថ្ងៃនៅក្នុងខេត្ត Alberta វាទំនងថា មានមនុស្សជាច្រើនដែលមិនបានដឹងថា ពួកគេមានជំងឺនេះហើយកំពុងធ្វើឲ្យវារីករាលដាល”។

ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រកាណាដាបានបង្ហាញថា ក្រុមនេះបានពិនិត្យលើកុមារជិត២,៥០០នាក់ ដែលត្រូវបានធ្វើតេស្តនៅចន្លោះខែមេសាដល់ខែកញ្ញា។

ពួកគេទាំងអស់មានអាយុយ៉ាងតិចប្រាំឆ្នាំហើយត្រូវបានគេធ្វើតេស្តដោយសារតែការតាមដានទំនាក់ទំនងថាតើពួកគេមានចេញរោគសញ្ញាដែរឬក៏អត់។

This image has an empty alt attribute; its file name is photo_2021-04-08_15-12-19-1024x682.jpg

ក្នុងចំណោមនោះ កុមារ១,៩៨៧នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ហើយ៤៧៦នាក់ទៀតទទួលបានលទ្ធផលអវិជ្ជមាន។

ក្នុងចំណោមកុមារដែលឆ្លងវីរុស មាន៧១៤នាក់ពោលគឺ៣៥,៩ភាគរយត្រូវបានគេរាយការណ៍ថាមិនបញ្ចេញរោគសញ្ញា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ទារក​ ០១ នាក់ អាយុទើប​ ០៧ ខែនៅ​ច្បារអំពៅ​​ តេស្តឃើញ​វិជ្ជមាន​កូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម